ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានគូសបញ្ជាក់ឲ្យដឹងថា គិតចាប់តាំងពីរាជរដ្ឋាភិបាល ប្រកាសចាក់ ជូនប្រជាពលរដ្ឋ កាលពីថ្ងៃទី១០កុម្ភៈ មកដល់ថ្ងៃទី១៤ តុលា ក្រុមគ្រូពេទ្យបានចា ក់វ៉ាក់ សាំងបង្ការជំងឺកូវីដ១៩ ចំពោះមនុស្សចាស់ បានជិត១០០ភាគរយ និងចាក់ជូនកុមារបាន ជាង៩០ភាគរយ ។ ក្រសួងសុខាភិបាល បានលើកឡើងថា កំណើនអត្រា ចាក់វ៉ាក់សាំងកូវីដ-១៩...
ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះគឺជាខួប៩ឆ្នាំ(១៥ តុលា ២០១២-១៥ តុលា ២០២១) នៃការយាងសោយទីវង្គត របស់ព្រះបរមរតនកោដ្ឋ ដែលប្រជានុរាស្រ្តខ្មែរ ទាំងមូល មានសេចក្តីរលឹកស្តោកស្តាយ ជាពន់ពេកចំពោះព្រះអង្គ ៕
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃនេះ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជា...
ភ្នំពេញ៖ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ នៅថ្ងៃ១៥ តុលានេះ តាមរយៈលិខិតមួយច្បាប់ បានស្នើលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដាក់ពិន័យដល់ម្ចាស់រោងចក្រណា ដែលបិទបាំងចំនួនកម្មករ ដោយមិនព្រម ទិញឬចុះឈ្មោះពួកគេ នៅបេឡាសន្តិសុខសង្គម (បសស)។ ការស្នើនេះ ក្រោយពីលោក ហ្វា...
បរទេស៖ អគារលំនៅដ្ឋាន និងអគារពាណិជ្ជកម្ម កម្ពស់១៣ជាន់ បានឆាបឆេះ នៅទីក្រុង Kaohsiung ភាគខាងត្បូងកោះតៃវ៉ាន់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយយ៉ាងហោចណាស់មានមនុស្ស ២៥ នាក់បានស្លាប់ និង ៤៤ នាក់បានរងរបួស នៅក្នុងហេតុការណ៍ អគ្គិភ័យឆេះអគារនេះ ។ នេះបើយោងតាមការផ្សាយ របស់សារព័ត៌មាន Focus Taiwan ។...
វ៉ាស៊ីនតោន៖ ប្រភពព័ត៌មានពី CNN បានរាយការណ៍ឲ្យដឹងថា អតីតប្រធានាធិបតីអាមេរិកលោក ប៊ីល គ្លីនតុន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ នៅរដ្ឋកាលីហ្វ័រញ៉ា ដោយសង្ស័យថា មានការឆ្លងមេរោគ ក្នុងឈាម។ សារព័ត៌មាន CNN បានចុះផ្សាយថា លោក គ្លីនតុន អាយុ ៧៥ ឆ្នាំកំពុងស្ថិតនៅ ក្នុងបន្ទប់ថែទាំបន្ទាន់ ដែលជាចម្បង...
បរទេស៖ យោធាមីយ៉ានម៉ា ដែលកំពុងកាន់អំណាច តាមសេចក្តីរាយការណ៍ នឹងមិនរារាំងប្រេសិតពិសេស របស់សមាគមអាស៊ាន ក្នុងការធ្វើទស្សនកិច្ច ប្រទេសខ្លួននោះទេ ប៉ុន្តែនឹងមិនអនុញ្ញាតឲ្យ ជួបជាមួយអតីត មេដឹកនាំមីយ៉ានម៉ា គឺលោកស្រី អ៊ុង សានស៊ូជី ព្រោះតែលោកស្រី ជាប់ចោទបទឧក្រិដ្ឋ។ មន្ត្រីនាំពាក្យ របបយោធា លោក Zaw Min Tun...
បរទេស៖ សហរដ្ឋអាមេរិក អ៊ីស្រាអែល និងសហភាពអឺរ៉ុប បានបង្ហាញគោលជំហរតឹងរឹងចំពោះអ៊ីរ៉ង់ នៅថ្ងៃពុធសប្ដាហ៍នេះ ដោយមន្ត្រីអាមេរិកនិយាយថា ពួកគេនឹងពិចារណា គ្រប់ជម្រើសទាំងអស់ ប្រសិនបើទីក្រុងតេអេរ៉ង់ បរាជ័យ ក្នុងការស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែ ឆ្នាំ២០១៥ឡើងវិញ ហើយអ៊ីស្រាអែលនិយាយថា ខ្លួនរក្សាសិទ្ធិក្នុងការធ្វើចំណាត់ការ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយប្រាប់សន្និសីទកាសែតរួមគ្នាមួយ ជាមួយលោករដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល...
បរទេស៖ នៅក្នុងព្រឹត្តិបត្រ កាលពីថ្ងៃពុធ អំពីការជម្លៀសមនុស្ស ចេញពីអាកាសយានដ្ឋានអន្តរជាតិ ហាមីដកាហ្សៃ នៅទីក្រុងកាប៊ុល កងទ័ពអាកាសអាមេរិក (USAF) បានបង្ហាញព័ត៌មានលម្អិតថ្មីៗ ជាច្រើនអំពីប្រតិបត្តិការនេះ រួមទាំងក្រុមអាកាសយានិក បានរារាំងផែនការ ប្លន់យន្តហោះពាណិជ្ជកម្មមួយ ដោយអ្នកជម្លៀសមួយចំនួន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា អត្ថបទស្តីអំពីរបៀបដែលអាកាសយានិកជួយរៀបចំសម្រាប់ប្រតិបត្តិការជម្លៀសមនុស្ស...
ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា បានហាមឃាត់ផ្សព្វផ្សាយកម្មវិធីបុណ្យកឋិន ដង្ហែតាមដងផ្លូវ ឬជុំវិញព្រះវិហារ ដោយគ្រាន់តែវេរប្រគេន ត្រៃចីវរជាកិច្ចសម្រេចបុណ្យ។ ក្នុងនោះ ត្រូវយកចិត្តទុកដាក់បង្កលក្ខណៈបានល្អប្រសើរ ប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទ ប្រារព្ធពិធីបុណ្យ កឋិនទានស្របតាមប្រពៃណីព្រះពុទ្ធសាសនា ដោយត្រូវអនុវត្តឱ្យបានយ៉ាងម៉ឺងម៉ាត់នូវវិធានការការពារនានា របស់ក្រសួងសុខាភិបាល វិធានការរដ្ឋបាល និងជាពិសេសត្រូវប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការ “៣ការពារ ៣កុំ” ។ សូមបញ្ជាក់ថា...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ករណីឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថភ្លើងប៉ះទង្គិចជាមួយ រថយន្តសាំងយ៉ុង នៅវាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ បានដោះស្រាយបញ្ចប់រួចរាល់ជាស្ថាពរហេីយ។ យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ ក្រសួងសាធារណការ នាថ្ងៃទី១៤ តុលា នេះឱ្យដឹងថា «ករណីឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍រវាង...
ភ្នំពេញ៖ បន្ទាប់ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កម្ពុជា បានរៀបចំធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃសមាគមសន្តិសុខសង្គមអាស៊ាន លើកទី៣៧ ក្រោមប្រធានបទ “ការពង្រីកការគ្របដណ្តប់ របបសន្តិសុខសង្គម” កាលពីថ្ងៃទី០៩ ខែធ្នូឆ្នាំ២០២០ កន្លងទៅ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នេះ ប.ស.ស. កម្ពុជា បានបើកសិក្ខាសាលាដ៏សំខាន់មួយ ស្តីពី “ការគាំពារពលករទេសន្តរប្រវេសក៍ក្នុងតំបន់អាស៊ីអាគ្នេយ៍” តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ជូនដល់តំណាងសមាជិក អង្គភាពសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ចំនួន ១២០រូប មកពី ២២ស្ថាប័ន នៃអាស៊ានទាំង ១០ ប្រទេសផ្សេងគ្នា។ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលានេះ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានសមាគមសន្តិសុខសង្គមអាស៊ាន (ASEAN Social Security Association, ASSA) តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានថ្លែងឱ្យដឹងថា៖ សិក្ខាសាលាដ៏មានសារៈសំខាន់ខាងលើនេះ ត្រូវបានរៀបចំឡើងក្នុងន័យ (១) ចែករំលែកឧត្តម្មានុវត្តន៍ ចំណេះដឹង និងបទពិសោធន៍គ្នាទៅវិញទៅមក ក៏ដូចជាការលើកឡើង អំពីបញ្ហាប្រឈមដែលពាក់ព័ន្ធ ទៅនឹងពលករទេសន្តរប្រវេសក៍ និង (២). កំណត់តំបន់ និងចាត់វិធានការសំខាន់ៗ សម្រាប់ធ្វើឲ្យប្រសើរឡើងភ្លាមៗ និងរយៈពេលវែង នៃការការពារ និងការលើកកម្ពស់សិទ្ធិរបស់ពលករទេសន្តរប្រវេសក៍។ ក្នុងនាមលោកជាប្រធានសមាគម សន្តិសុខសង្គមអាស៊ាន លើកទី៣៧ (The 37th ASSA Chairman) លោកសង្ឃឹមយ៉ាងមុតមាំថា៖ សិក្ខាសាលារយៈពេលពេញ មួយរសៀលនេះ នឹងផ្តល់នូវចំណេះដឹង ព័ត៌មាន ឧត្តម្មានុវត្តន៍ និងបទពិសោធន៍ល្អៗរវាងគ្នាទៅវិញទៅមក នៃបណ្តាសមាជិកអង្គភាពសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ទាំងមូល សម្រាប់ការការពារ និងការលើកកម្ពស់សិទ្ធិ និងអត្ថប្រយោជន៍របស់ពលករទេសន្តរប្រវេសក៍។ លើសពីនេះ ស្ថាប័នជាសមាជិក នៃសមាគម ASSA និងដៃគូពាក់ព័ន្ធ នឹងអាចកំណត់ចំណុច ចាត់វិធានការ និងកិច្ចសហការសំខាន់ៗ សម្រាប់ធ្វើឱ្យប្រសើរឡើងទាក់ទងនឹងការការពារសិទ្ធិ និងសុខុមាលភាពរបស់ពលករទេសន្តរប្រវេសក៍ ក្នុងឱកាសដែលកូវីដ-១៩ នៅតែបន្តរីករាលដាល និងបង្កជាផលប៉ះពាល់ ដល់ជីវភាពរស់នៅរបស់មនុស្សជាតិនៅក្នុងសកលលោក។...
ក្រុមហ៊ុន Httpool ដែលតំណាងឱ្យក្រុមហ៊ុន Spotify សម្រាប់ការលក់ការផ្សាយពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា កំពុងផ្តល់ជូនក្រុមហ៊ុនកម្ពុជា និងបុគ្គលផ្សេងៗ នូវគន្លឹះអំពីរបៀបបង្កើនឱកាសធ្វើទីផ្សារ នៅលើសេវាជាវការផ្សាយផ្ទាល់តន្ត្រី ដ៏មានប្រជាប្រិយភាពបំផុតក្នុងពិភពលោក។ លោក Shuhel Pistawala នាយកដៃគូរបស់ក្រុមហ៊ុន Httpool ប្រចាំប្រទេសកម្ពុជា និងឡាវ ពន្យល់ថា អ្នកផ្សាយពាណិជ្ជកម្មអាចទាញយកប្រយោជន៍ នៃការផ្សាយពាណិជ្ជកម្មជាផ្ទាំងរូបភាព បញ្ជីតន្ត្រី(playlist)ដែលបានឧបត្ថម្ភ និងឧបករណ៍ផ្សាយពាណិជ្ជកម្មផ្សេងទៀត...
ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានស្វាគមន៍ចំពោះអ្នកវិនិយោគិនម៉ាឡេស៊ី ដែលមានបំណងមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ស្របពេលកម្ពុជា មានសុខសន្តិភាព។ ក្នុងឱកាសអនុញ្ញតឲ្យ សភាពាណិជ្ជកម្មម៉ាឡេស៊ី ប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ លោក សាយ សំអាល់ បានថ្លែងថា «ស្វាគមន៍យ៉ាងកក់ក្តៅ...
បច្ចុប្បន្នភាព ពួកឧទ្ទាមតាលីបង់របស់ប្រទេសអាហ្វហ្កានិស្ថាន បានឈ្នះសង្គ្រាម និងបានចូលកាន់កាប់ប្រទេសនេះទាំងស្រុង ចាប់តាំងពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ និងបានបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ កាលពីដើមខែកញ្ញា ឆ្នាំដដែលនេះ ។ មានអាយុជិត២ខែកន្លងមកហើយ រដ្ឋាភិបាលបណ្តោះអាសន្នរបស់ក្រុមតាលីបង់ នៅមិនទាន់ទទួលបានការគាំទ្រ និងទទួលស្គាល់ទូលំទូលាយជាលក្ខណៈអន្តរជាតិនៅឡើយទេ ដែលនាំអោយមានផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រតិបត្តិការលើឆាកអន្តរជាតិ ។ រហូតមកដល់ពេលនេះ មានតែប្រទេសចិន រុស្ស៊ី អ៊ីរ៉ង់ និងទួរគីប៉ុណ្ណោះ...
ភ្នំពេញ៖ គណៈកម្មការផ្សារមួយចំនួន នៅរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលចេញ-ចូលផ្សារទាំងអស់ ត្រូវតែបង្ហាញកាត ចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដល់ក្រុមសន្តិសុខ សណ្តាប់ធ្នាប់ផ្សារ ទើបអនុញ្ញាតឲ្យចូល ខណៈអាជីវករវិញ បើមិនមានកាតចាក់វ៉ាក់សាំង គឺមិនអនុញ្ញាត ឲ្យបើកតូបលក់ដូរតែម្តង។ លោក ចំរើន សុខលីម ប្រធានគណៈកម្មការផ្សារទួលទំពូង បានអោយដឹងនៅថ្ងៃទី១៤ តុលានេះថា អនុវត្តតាមសេចក្ដីណែនាំ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ក្រុមការងារមួយរបស់ WHO ដែលត្រូវបានបង្កើតឡើង នឹងក្លាយទៅជា ឱកាសចុងក្រោយ របស់ពិភព លោក ដើម្បីស្វែងរកឲ្យឃើញ នូវការពិត ពីក្រោយការ រីករាលដាល នៃវិរុសកូវីដ ។ ការបញ្ជាក់ដែលត្រូវបានធ្វើឡើង ដោយអង្គការ...
ភ្នំពេញក៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តកណ្តាល នៅថ្ងៃ ទី១៤ ខែតុលា ឆ្នាំ ២០២១នេះ បានបង្គាប់ឲ្យឃុំខ្លួន បុរសត្រូវចោទចំនួន ៣នាក់ ក្នុងនោះ រួមមាន ថៅកែស្ថានីយប្រេងឥន្ធនៈ ចំនួន២នាក់ និងមេការម្នាក់នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹង ការលក់ប្រេងឥន្ធនៈមិនប្រក្រតី...
បរទេស ៖ រដ្ឋមន្ត្រីការបរទេស នៃ ប្រទេសតួកគី លោក Mevlut Cavusoglu កាលពីថ្ងៃពុធម្សិលមិញ បានធ្វើការប្រកាសលើកឡើង ថាប្រទេស របស់លោកនឹងធ្វើការងារឆ្លើយតប ដែលចាំបាច់បំផុត ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ មកលើតំបន់ព្រំដែន ដោយក្រុមសកម្មប្រយុទ្ធស៊ិរី ដែលមានឈ្មោះថា YPG ។ កាលពីថ្ងៃចន្ទប្រធានាធិបតីតួកគី លោក Tayyip...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា មនុស្ស៥នាក់ បានបាត់បង់ជីវិត និង ២នាក់ទៀត បានទទួលរងរបួស នៅក្នុងហេតុការណ៍វាយប្រហារ មួយដោយប្រើប្រាស់ព្រួញ និងស្នានៅក្នុងប្រទេសនវេស។ មកដល់ពេលនេះប៉ូលីស បានធ្វើការចាប់ខ្លួនបានមនុស្ស ជនជាតិដាណឺម៉ាកម្នាក់ អាយុប្រមាណជា ៣៧ឆ្នាំ ដោយអះអាងថា វាគឺជាសកម្មភាពដែលធ្វើឡើង បុរសរូបនេះតែម្នាក់ឯងគត់ និងកំពុងស្រាវជ្រាវបន្តថា...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីម៉ិកស៊ិកលោក Andres Manuel Lopez Obrador បានប្រកាសថា រដ្ឋាភិបាលម៉ិកស៊ិក និងសហរដ្ឋអាមេរិក បានយល់ព្រមបើកព្រំដែនរួមឡើងវិញនៅខែវិច្ឆិកា បន្ទាប់ពីដំណើរការចាក់វ៉ាក់សាំង ប្រឆាំងនឹងជំងឺកូវីដ -១៩ ។ លោក Lopez Obrador បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃរបស់លោក ពីវិមានជាតិនៅទីក្រុងម៉ិកស៊ិកថា“ ព្រំដែនភាគខាងជើង នឹងត្រូវបើកឡើងវិញ។...
ភ្នំពេញ ៖ សហព័ន្ធកីឡា បាល់ទាត់កម្ពុជា បានឲ្យដឹងថា កីឡាករជម្រើសជាតិកម្ពុជា ចំនួន៦នាក់ បានឆ្លងជំងឺកូវីដ-១៩ ហើយត្រូវបន្ដស្នាក់នៅ ប្រទេសបារ៉ែន ដើម្បីព្យាបាលជំងឺកូវីដ-១៩ មុនមកកម្ពុជាវិញ។ កីឡាករជម្រើសជាតិកម្ពុជា ទាំង៦នាក់ បានឆ្លងជំងឺកូវីដ-១៨ រួមមាន ៖ ចាន់ វឌ្ឍនាកា, គួច សុគុម្ភៈ, សឿយ...
ភ្នំពេញ ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបកស្រាយទាក់ទង នឹងការអនុវត្តថ្លៃ លក់ទឹកជូន កម្មករ កម្មការិនី និងសិស្សនិស្សិត ដែលស្នាក់នៅបន្ទប់ជួល ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅថា ការតម្លើងថ្លៃពី១០០០ ទៅ៣០០០រៀល ក្នុងមួយម៉ែត្រគូបនោះ គឺមានការព្រមព្រៀងគ្នា ។ នេះបើយោងតាមលិខិត របស់រដ្ឋាករនៅថ្ងៃ១៣ តុលា ។ រដ្ឋាករទឹកបន្តថា...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ការប្តូរអភិបាលខេត្ត មិនបានផ្អែកទៅលើខេត្តធំ ឬខេត្តតូចនោះទេ តែអ្វីដែលសំខាន់ គឺស្ថិតនៅលើការដឹកនាំឆ្ពោះ ទៅរកការអភិវឌ្ឍ ព្រោះអភិបាល ខេត្តមានឋានៈ តួនាទី និងការទទួលខុសត្រូវដូចគ្នា ។ ក្នុងពិធីប្រកាសចូល កាន់មុខតំណែង អភិបាលខេត្តពោធិ៍សាត់ថ្មី...
ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រាប់សហភាពអឺរ៉ុបថា កម្ពុជា មានផែនការច្បាស់លាស់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជា ការឆ្លើយតបនឹងការ ប្រែប្រួលអាកាសធាតុ ។ ក្នុងជំនួបពិភាក្សាការងារ ជាមួយ ស្ថានទូតសហគមន៍អឺរ៉ុប ប្រចាំកម្ពុជា នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ លោក...
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នគរបាលប្រឆាំងគ្រឿងញៀន ខេត្តស្វាយរៀង សហការជាមួយកម្លាំងសមត្ថកិច្ច នគរបាលក្រុងបាវិត កាលពីព្រឹកថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២១ បានឃាត់ខ្លួន យុវជនសង្ស័យជនជាតិវៀតណាម និងខ្មែរ ចំនួនពីរនាក់ ខណៈដែល ពួកគេបានប៉ុនប៉ង ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ពីកម្ពុជាឆ្ពោះទៅ កាន់ប្រទេសវៀតណាម ប្រព្រឹត្តនៅក្នុងភូមិតាបិប...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋត្រូវរៀនសម្របខ្លួន រស់តាមបែបគន្លងប្រក្រតីភាពថ្មី ដើម្បីរក្សានូវសុវត្ថិភាព ពីការចម្លងលឿនរបស់វីរុសកូវីដ-១៩។ តាមរយៈសារតេឡេក្រាម នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានថ្លែងថា «យើងទាំងអស់គ្នាត្រូវតែបន្តអនុវត្ត ឲ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២៦៨នាក់ទៀត តាមលទ្ធផលតេស្តPCR ខណៈជាសះស្បើយ ចំនួន៣៥៩នាក់ និងស្លាប់ចំនួន២៥នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ចំនួន២៤៤នាក់ និងអ្នកដំណើរពីបរទេស ចំនួន២៤នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុប ចំនួន ១១៥...
បរទេស៖ កងទ័ពភូមិភាគ២ បានរាយការណ៍ពីស្ថានភាពព្រំដែនចុងក្រោយ យន្តហោះចម្បាំង F-16 ចំនួន ៦ គ្រឿងបានឆ្លើយតបនៅតំបន់ Chong An Ma មុនពេលមូលដ្ឋានទ័ពកម្ពុជាត្រូវបានបំផ្លាញ។ នេះបើតាមសារព័ត៌មាន ថៃរ៉ាត់។...
Breaking: យោធាថៃ ចុះចាញ់ សុំចរចាហើយ។
បរទេស៖ យោងតាមសារព័ត៌មាន ក្នុងស្រុកបានឱ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីត្រូវបានចោទថា បានដុតអ្នកទេសចរជនជាតិម៉ាឡេស៊ីពីរនាក់ នៅកណ្តាលទីក្រុងបាងកក កាលពីយប់ថ្ងៃព្រហស្បតិ៍ (៧ សីហា)។ យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា...
បរទេស៖ កងទ័ពជើងទឹកថៃបានបាត់បង់នាយទាហានម្នាក់ដែលស្លាប់ក្នុងឧបទ្ទវហេតុពេលកំពុងរៀបចំសព្វាវុធនៅព្រំដែនកម្ពុជា-ថៃ។ គាត់ជាមន្ត្រីកងទ័ពជើងទឹក ដែលគាំទ្រកងកម្លាំងប្រយុទ្ធជើងគោក។ ទំព័រហ្វេសប៊ុក khaosod English បានឲ្យដឹងនៅថ្ងៃទី១០ ខែសីហានេះថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៥ ឧត្តមនាវីទោ...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួង ការពារជាតិ បានថ្លែងថា នៅរសៀលថ្ងៃ២៦ កក្កដា នេះ ទាហានថៃ បាននិងកំពុងសម្រុកទន្ទ្រាន ចូលទឹកដីខេត្តបន្ទាយមានជ័យ...
បរទេស៖ នាយទាហាន និង ពលទាហានជិត ១៦.០០០ នាក់ មកពីអង្គភាពចំណុះក្រសួងការពារជាតិ និងសន្តិសុខសាធារណៈ បានចូលរួមការហាត់ សមរួមគ្នាលើកទី ២ សម្រាប់ព្យុហយាត្រាយោធា និងការដើរដង្ហែរខួបលើកទី ៨០...
ភ្នំពេញ ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហាញសំណេរ ដោយផ្ទាល់ដៃមួយទៀត របស់សិស្សសាលាខ្មែរ ដែលរៀបរាប់ពីសកម្មភាពឈ្លានពាន ប្រដាប់អាវុធដោយក្រុមកងទ័ពថៃ មកលើបូរណភាពទឹកដីកម្ពុជា ៕
ភ្នំពេញ៖ ក្រោយមានមន្ទិលសង្ស័យ ជាច្រើនពីសំណាក់មហាជន អំពីសកម្មភាពឈូសឆាយផ្លូវ នៅតំបន់មុំបី របស់យោធាថៃ ពេលនេះការពិត ត្រូវបានបញ្ជាក់ច្បាស់ថា ការឈូយឆាយតម្រាយផ្លូវនេះ គឺធ្វើឡើងនៅក្នុងទឹកដីរបស់ថៃ តែប៉ុណ្ណោះ។នេះបើតាមការបញ្ជាក់ពី ឧត្តមសេនីយ៍ឯក ស្រី ឌឹក...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ