ភ្នំពេញ ៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានឲ្យដឹងថា អាមេរិកបានសម្រេចផ្ដាច់ជំនួយពីកម្ពុជាដោយសារការកាប់ឈើខុសច្បាប់នៅតែបន្តមានក្នុងនិងជុំវិញដែនជម្រកសត្វព្រៃ នៅព្រៃឡង់ ហើយអាជ្ញាធរមិនបានកាត់ទោសសមល្មមចំពោះបទល្មើសសត្វព្រៃ ។ ទោះបីផ្តាច់ជំនួយលើផ្នែកនេះ តែអាមេរិកនៅតែអះអាងថា នឹងបន្តជួយលើផ្នែកផ្សេងទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា និងជាមួយផ្នែកឯកជន ។ យោងតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកនៅភ្នំពេញនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា ប្រជាជនអាមេរិក និងកម្ពុជាមានបំណងដូចគ្នាក្នុងការការពារធនធានធម្មជាតិដ៏មានតម្លៃនៅលើផែនដី ដើម្បីធ្វើឲ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព បង្វែរនិន្នាការនៃបម្រែបម្រួលអាកាសធាតុ និងអភិរក្សសត្វព្រៃ...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យរៀបចំដាក់អ្នកសង្ស័យថា មានផ្ទុកមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី នៅដាច់ដោយឡែកពីបុគ្គលធ្វើចត្តាឡីស័កផ្សេងៗទៀត។ តាមរយៈសេចក្ដីសម្រេច ស្ដីពី សមាភាព និងការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺ កូវីដ-១៩ របស់រាជរដ្ឋាភិបាល ចេញផ្សាយ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១...
ភ្នំពេញ៖ បន្ទាប់ពី បុគ្គលខាន់ សុវណ្ណ បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរមិនចេះចិញ្ចឹមត្រី និងខ្លាចស្រុកខ្មែរអត់ត្រីស៊ី បើមិនមានអ្នកចិញ្ចឹមត្រីក្នុងបែរនៅក្នុងទន្លេនោះ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានចោទសួរថាហេតុអ្វីគ្រាន់តែឱ្យវៀតណាមឡើងគោក លែងចិញ្ចឹមត្រី បែរជាស្ថាប័នពាក់ព័ន្ធថាកម្ពុជាខ្វះត្រីហូបខណៈដែលអ្នកជិតខាងយើងមានប្រជាជនច្រើនជាងយើង ពូជត្រីក៏ក្រជាងយើង តែបែរជាដឹកត្រីចូលមកយើង។ តាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី១៧ មិថុនានេះ លោក សុខ ទូច បានលើកឡើងថា...
ហាវ៉ាណា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលសាធារណៈបានឲ្យដឹងកាលពីថ្ងៃពុធថា គុយបា បានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១.៤០៣នាក់ និងមានអ្នកស្លាប់បន្ថែមទៀតចំនួន១២នាក់ គិតត្រឹមថ្ងៃមុន ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់១៦១.៩៩៧នាក់ និងអ្នកស្លាប់កើនឡើងដល់១.១១៨នាក់ ។ ក្រសួងបានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងជំងឺប្រចាំថ្ងៃ ១.៣៣០នាក់ ជាអ្នកឆ្លងជំងឺក្នុងសហគមន៍ ទន្ទឹមនឹងនេះដែរ អ្នកជំងឺចំនួន៧.៦២៥នាក់ នៅតែមានជំងឺ តួលេខចុងក្រោយបង្អស់ក្នុងរយៈពេល១៥ខែ...
ហ្ស៊ូហាណេស្បើក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ថា វិទ្យាស្ថានជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ (NICD) បានឲ្យដឹងកាលពីយប់ថ្ងៃពុធថា នៅអាហ្វ្រិកខាងត្បូង មានករណីឆ្លងវីរុសកូរ៉ូណា មានដល់ទៅ១៣.២៤៦នាក់ ដែលត្រូវបានចុះក្នុងបញ្ជីក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ។ វិទ្យាស្ថាន NICD បានឲ្យដឹងថា សេវាកម្មមន្ទីរពិសោធន៍សុខាភិបាលជាតិ បានឲ្យដឹងថា តេស្តវិជ្ជមាន បានកើនឡើង២១,៧ភាគរយនៅទូទាំងប្រទេស ។ ក្រុង...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីសម្រេច ស្ដីពីសមាសភាព និងការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលមានលោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ធ្វើជាប្រធាន និងលោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ជាអនុប្រធានអចិន្ដ្រៃយ៍ ៕
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានចេញមុខជំនួសឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់គ.ជ.បថា ការចាញ់ ឬឈ្នះការបោះឆ្នោត មិនមែនមកពីគ.ជ.បទេ ប៉ុន្តែមកពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោតទៅវិញទេ ។ លោក សុខ ឥសាន បានថ្លែងតាមបណ្តាញប្រព័ន្ធតេឡេក្រាមនាថ្ងៃ១៧ មិថុនា ថា “គ.ជ.ប ជាអង្គការរៀបចំការបោះឆ្នោត ហើយការចាញ់ឈ្នះមិនមែនមកពីគ.ជ.បទេ គឺមកពីសន្លឹកឆ្នោតរបស់ប្រជាជន” ។...
សម្រាប់លោកអ្នក កំពុងស្វែងរក លំនៅដ្ឋាន ជាពិសេស ផ្ទះដែលមានទំហំធំ សម្រាប់ស្នាក់នៅ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ អាចពិចារណាបាន ជាមួយផ្ទះលក់ ដែលមានចំណូលស្រាប់ ស្ថិតនៅតំបន់ទីប្រជុំជន សង្កាត់ទទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ផ្ទះនេះ មានទំហំ 343 m2 លក់ក្នុងតម្លៃ ហាងឆេងបច្ចុប្បន្ន ចរចារជាមួយម្ចាស់ផ្ទះផ្ទាល់...
សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ថាក្រសួងសុខាភិបាល ហៅកាត់ថា (MOH) បានឲ្យដឹងកាលពីថ្ងៃពុធថា គ្លីនិកឯកជនចំនួន២៤កន្លែងបានជ្រើសរើសយកការគ្រប់គ្រងភាគហ៊ុនលើវ៉ាក់សាំង Sinovac របស់រដ្ឋាភិបាល ដែលយកថ្លៃសេវាមានចាប់ពី១០ដុល្លារដល់២៥ដុល្លារសិង្ហបុរីសម្រាប់តែមួយដូសប៉ុណ្ណោះ ។ តាមរយៈផ្លូវបញ្ចូលឳសថយ៉ាងពិសេស ការចាក់វ៉ាក់សាំងដែលមានការអនុញ្ញាតដោយមិនមានឲ្យ អ្នកផ្គត់ផ្គង់អាចទាញយកភាគហ៊ុន ដែលមានស្រាប់របស់ក្រសួងសុខាភិបាល ដើម្បីគ្រប់គ្រងវ៉ាក់សាំងចំនួនពីរដូសរបស់ Sinovac...
វ៉ាស៊ីនតោន៖ ក្រុមអ្នកជំនាញបានព្រមានពី ហានិភ័យសក្តានុពលនៃ ការលេចចេញជំងឺឆ្លងទម្រង់ថ្មី ដែលអាចផ្លាស់ប្តូរបានយ៉ាងខ្លាំងនៅពេល ដែលសហរដ្ឋអាមេរិក ឈានដល់ដំណាក់កាលធ្ងន់ធ្ងរ នៃការស្លាប់ដោយជំងឺកូវីដ-១៩ ចំនួន ជាង ៦០ម៉ឺននាក់កាលពីថ្ងៃអង្គារ។ របាយការណ៍របស់ ABC បានឲ្យដឹងថា ព្រឹត្តិការណ៍សំខាន់ គឺជាការក្រើនរំលឹកដ៏គួរឱ្យកត់សម្គាល់មួយ ដែលជនជាតិអាមេរិករាប់រយនាក់ នៅតែស្លាប់ជារៀងរាល់ថ្ងៃ សូម្បីតែប្រទេសនេះចាប់ផ្តើមចូលក្នុង“ ស្ថានភាពថ្មី” ក៏ដោយ។ ជាមួយនឹងចំនួនករណី...
ភ្នំពេញ៖ លោក ហេង វ៉ាន់ដា ប្រធានវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ និងជាអ្នកតាមដានភូមិសាស្រ្ត នយោបាយបានលើកឡើងថា ជំនួបបៃឌិន-ពូទីន គឺជាជំនួបដែលមិនគួរជួប ទោះជួបក៏គ្មានបានការ ចុះហេតុអ្វីបានជានៅតែមាន ជំនួបនេះកើតឡើងទៀត។ លោក ហេង វ៉ាន់ដា បានបកស្រាយនិងពន្យល់ថា “ជួបក្នុងបំណងប្រាប់ពូទីនថា ឯងឈឺចាប់ឬទេ? កាលពីឆ្នាំ1969-1991 ដែល សសសស បែកខ្ទេចទៅជា១៥រដ្ឋដូចសព្វថ្ងៃ?...
បរទេស៖ ក្រសួងសុខាភិបាលសាធារណៈប្រទេសថៃ បានរាយការណ៍នៅថ្ងៃពុធនេះថា មានអ្នកស្លាប់ដោយសារជំងឺ Covid-19 ចំនួន ៤០ នាក់ទៀត និងមានករណីឆ្លងថ្មីចំនួន ២ ៣៣១ នាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស៖ ប្រសិតអាមេរិកទទួលបន្ទុក កិច្ចការកូរ៉េខាងជើង ដែលទើបតែងតំាងថ្មីៗនេះ លោក Sung Kim នឹងធ្វើដំណើរទស្សនកិច្ចដំបូងរបស់លោក ទៅកាន់ប្រទេសកូរ៉េខាងត្បូងនៅសប្ដាហ៍នេះ សម្រាប់កិច្ចប្រជុំត្រីភាគីមួយ ជាមួយសមភាគីមកពីទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ នេះបើតាមការចេញផ្សាយ របស់កាសែតជប៉ុន Kyodo នៅថ្ងៃពុធនេះ។ ដំណើរទស្សនកិច្ច ដែលនឹងប្រព្រឹត្តទៅពីថ្ងៃសៅរ៍ រហូតដល់ថ្ងៃទី២៤ ខែមិថុនានេះ គឺត្រូវបានធ្វើឡើងក្រោយ លោកប្រធានាធិបតីអាមេរិក...
បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសថា សហរដ្ឋអាមេរិកបានបញ្ជូន នាវាផ្ទុកយន្តហោះមួយគ្រឿង ទៅកាន់ដែនសមុទ្រចិនខាងត្បូង ដើម្បីធ្វើប្រតិបត្តិការសន្តិសុខ ដែនសមុទ្រជាំមួយសម្ពន្ធមិត្ត។ តាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា ក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះ Ronald Reagan ត្រូវបានគេបញ្ជូនទៅកាន់តំបន់ នៃកងនាវាលេខ៧របស់អាមេរិក កាលពីថ្ងៃចន្ទ ដើម្បីគាំទ្រដល់ការធ្វើដំណើរ និងប្រតិបត្តិការដោយសេរី នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន តាមសេចក្តីរាយការណ៍ នឹងបញ្ចប់ដំណើរទស្សនកិច្ច នៅបរទេសដំបូងរបស់លោក ក្នុងនាមជាប្រធានាធិបតី នៅក្នុងថ្ងៃពុធនេះ ជាមួយជំនួបកំពូលមួយ ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ស្របពេលមានភាពតានតឹងកើនឡើង រវាងប្រទេសទាំងពីរ។ ជំនួបកំពូលនេះ នឹងត្រូវធ្វើឡើងវិមាន Swiss Villa La...
ភ្នំពេញ៖ ស្របពេល ដែលចំណាត់ការរុះរើ បែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក និងសំណង់មិនរៀបរយ តាមដងទន្លេរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទទួលបានការគាំទ្រ យ៉ាងខ្លាំងក្លាពីមហាជន ជាជំហានបន្ទាប់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងជាទស្សនៈថា ការដោះស្រាយបញ្ហា ជនអន្តោប្រវេសន៍ ខុសច្បាប់នៅកម្ពុជា គឺត្រូវតែប្រើច្បាប់ ឲ្យបានម៉ឺងមាត់បំផុត...
ភ្នំពេញ៖ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមាន កូវីដ១៩ ចំនួន ៦នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ។
កោះកុង ៖ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែក ខេត្តកោះកុង បានឲ្យដឹងថា ស្រ្តីមានវិជ្ជមានកូវិដ១៩ ម្នាក់ ដែលបម្រើការងានៅក្រុមហ៊ុនយាស្សាគី មានទីលំនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានសម្រាលកូន ដោយជោគជ័យ ។ លោកបានបន្តថា...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល៤ថ្ងៃ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង...
ភ្នំពេញ៖ បុរសជនជាតិឡាវ ២នាក់ ត្រូវបានសមត្ថកិច្ចខេត្តព្រះវិហារ ធ្វើការឃាត់ខ្លួន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ឆ្លងដែនចំនួន ៥គីឡូក្រាម។ យោងតាមអគ្គស្នងកានគរបាលជាតិ បានឱ្យដឹងថា ដោយអនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន ១៥នាក់ ។ សូមមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន ៤៩៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន ២៧១នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ និងស្លាប់ចំនួន ១នាក់ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា មានករណីស្លាប់អ្នកវិជ្ជមាន ជំងឺកូវីដ-១៩ ចំនួន១នាក់ ឈ្មោះ ឈួ ណយ ភេទស្រី...
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃពុធ ទី ១៦ ខែមិថុនា បានថ្លែងអះអាង នូវការប្តេជ្ញាចិត្តរបស់ខ្លួន នៅក្នុងការបន្តពង្រឹងពង្រីកទំនាក់ទំនង រវាងគណបក្សទាំងពីរ គឺគណបក្សប្រជាជន កម្ពុជា ដែលកំពុងកាន់អំណាច និងគណបក្សកុម្មុយនីស្តចិន ក៏ដូចជា ប្រជាជន នៃប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត។ លោកស្រី ឃួន សុដារី...
ភ្នំពេញ៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១៥នាក់បន្ថែមទៀតពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ៕
បរទេស៖ ស្របពេលដែលលោកប្រធានាធិបតី អាមេរិក ចូ បៃដិន ជំរុញឲ្យបង្ក្រាបអំពើពុករលួយ នៅទូទាំងពិភពលោក រដ្ឋបាលរបស់លោក បានចុះបញ្ជីខ្មៅអតីតមន្ត្រីរដ្ឋាភិបាលណាមីប៊ីពីររូប ជុំវិញការចោទប្រកាន់ពីបទទទួលសំណូក ក្នុងរឿងអាស្រូវជលផល ដែលត្រូវបានគេផ្សព្វផ្សាយដោយ Wikileaks។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃអង្គារសប្ដាហ៍នេះ ក្រសួងការបរទេសអាមេរិកបានប្រកាសថា លោក Bernhard Easu អតីតរដ្ឋមន្ត្រីជលផលនិងធនធានសមុទ្រ និងលោក Sakeus Shanghala...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នេះបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៦៨នាក់ និងមានករណីជាសះស្បើយ ១៦នាក់។
នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ អ្នកលេងបណ្តាញសង្គម ស្រាប់តែឃើញបុគ្គលិកស្រាបៀរ កម្ពុជា នាំគ្នាបង្ហោះរូបភាព ដៃកាន់ដបស្រាបៀរ កម្ពុជានៅលើគណនី ហ្វ៊េសប៊ុកផ្ទាល់ខ្លួន និងសម្ដែងអារម្មណ៍ ត្រេកអរជាខ្លាំង។ បើមើលតាមរូបភាពទាំងនេះ គឺគួរឲ្យចម្លែកត្រង់ថា ដបស្រាបៀរ កម្ពុជា ដែលបុគ្គលិកនាំគ្នាកាន់នោះ មើលទៅដូចជារចនាថ្មី គួរឲ្យទាក់ទាញ ប្រណិត និងទាន់សម័យ។ តើដបនេះសម្រាប់តែបុគ្គលិក...
បរទេស៖ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានិយាយនៅពេលថ្មីៗនេះថា ក្រុមកោះ គឺជាទឹកដីអធិបតេយ្យភាពរបស់ខ្លួន ក្រោយទីក្រុងតូក្យូបានបដិសេធមិនធ្វើជំនួបកំពូលមួយជាមួយទីក្រុងសេអ៊ូល នៅជំនួបកំពូលនៃក្រុមប្រទេស G7។ មន្ត្រីនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង លោក Choi Young-sam បានមានប្រសាសន៍ថា សមយុទ្ធការពារបូរណភាពដែនសមុទ្រខាងកើត ដែលបានចាប់ផ្តើមនៅសប្ដាហ៍នេះជិតក្រុមកោះនោះ គឺជាការហ្វឹកហាត់ប្រចាំឆ្នាំតាមប្រក្រតីធម្មតា បង្កើតឡើងសម្រាប់គោលបំណងការពារដែនគោកកូរ៉េខាងត្បូង។ ការថ្លែងបែបនេះរបស់លោក Choi Young-sam គឺត្រូវបានធ្វើឡើង ក្រោយទីភ្នាក់ងារសារព័ត៌មានជប៉ុន ...
ភ្នំពេញ៖ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក បានរៀបចំឲ្យមាន ការរៃអង្គាសថវិកា ដើម្បីជួយដល់កុមារកម្ពុជា តាមរយៈកម្មវិធី “អភិវឌ្ឍផ្លូវចិត្តដើម្បីជីវិតកុមារកម្ពុជា” ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីវេលាម៉ោង ៧៖៣០នាទីយប់ ដល់ម៉ោង ៩៖០០យប់ ។ ការរៃអង្គាសថវិកា ដែលរៀបចំឡើង ដោយ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា...
បរទេស៖ កីឡាករឆ្នើមរបស់ក្លឹបបាល់ទាត់ Juventus គឺ Cristiano Ronaldo មិនមែនជាតារាកីឡាដំបូងគេនោះទេ ដែលបដិសេធម៉ាកភេសជ្ជៈឡើយ ព្រោះ កាលពីឆ្នាំ ២០១៧ លោក Virat Kohli ប្រធានក្រុមកីឡាគ្រីឃីតរបស់ឥណ្ឌា ក៏បានច្រានចោលកិច្ចព្រមព្រៀង រាប់លានជាមួយក្រុមហ៊ុន Pepsi ផងដែរ ។ យោងតាមសារព័ត៌មាន Sputnik...
បរទេស៖ កងទ័ពភូមិភាគ២ បានរាយការណ៍ពីស្ថានភាពព្រំដែនចុងក្រោយ យន្តហោះចម្បាំង F-16 ចំនួន ៦ គ្រឿងបានឆ្លើយតបនៅតំបន់ Chong An Ma មុនពេលមូលដ្ឋានទ័ពកម្ពុជាត្រូវបានបំផ្លាញ។ នេះបើតាមសារព័ត៌មាន ថៃរ៉ាត់។...
បរទេស៖ អតីតចៅអធិការវត្ត Phra Phutthachai នៅ ខេត្ត Saraburi បានសារភាពថា មានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ ដែលគេស្គាល់ថា “Sika Golf” ដោយនិយាយថា...
Breaking: យោធាថៃ ចុះចាញ់ សុំចរចាហើយ។
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួង ការពារជាតិ បានថ្លែងថា នៅរសៀលថ្ងៃ២៦ កក្កដា នេះ ទាហានថៃ បាននិងកំពុងសម្រុកទន្ទ្រាន ចូលទឹកដីខេត្តបន្ទាយមានជ័យ...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
ភ្នំពេញ៖ ក្រោយមានមន្ទិលសង្ស័យ ជាច្រើនពីសំណាក់មហាជន អំពីសកម្មភាពឈូសឆាយផ្លូវ នៅតំបន់មុំបី របស់យោធាថៃ ពេលនេះការពិត ត្រូវបានបញ្ជាក់ច្បាស់ថា ការឈូយឆាយតម្រាយផ្លូវនេះ គឺធ្វើឡើងនៅក្នុងទឹកដីរបស់ថៃ តែប៉ុណ្ណោះ។នេះបើតាមការបញ្ជាក់ពី ឧត្តមសេនីយ៍ឯក ស្រី ឌឹក...
ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានអោយដឹងថា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ នៅទីតាំងគ្រាប់បែកMK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមក ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ...
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស្នើឲ្យស្រ្តីរូបស្រស់ម្នាក់ មកបំភ្លឺជាបន្ទាន់ ចំពោះការប្រើភាសាអសីលធម៌ ប្រមាថមកលើថ្នាក់ដឹកនាំនៃស្នងការខេត្ត ។ យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា ការឲ្យស្រ្តីស្អាតម្នាក់នេះមកស្រាយបំភ្លឺ ក្រោយពីស្រ្តីនេះដែលមានផេកហ្វេសប៊ុកឈ្មោះ Ka Green...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ