សាន់ហ្វ្រាន់ស៊ីស្កូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ថា កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះមានករណីធ្លាក់យន្តហោះ នៅរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក ពលរដ្ឋទាំងអស់ នៅលើយន្តហោះនោះ បានស្លាប់ចំនួន៦នាក់ ក្នុងនោះរាប់ទាំងពីឡុត និងអ្នកដំណើរ៥នាក់ ។ បំណែកយន្តហោះ ត្រូវបានរកឃើញ នៅឯជើងភ្នំមួយ នៅតំបន់ដែលស្ថិតនៅចម្ងាយ ប្រមាណ១៩គីឡូម៉ែត្រ ស្ថិតនៅភាគឦសាននៃក្រុង Ketchikan...
បរទេស៖ ពួកសកម្មប្រយុទ្ធតាលីបង់ នាពេលថ្មីៗនេះ បានផ្លាស់ប្តូរបច្ចេកទេស ពីការផ្តោតវាយប្រហារលើ តំបន់ជនបទនានា ក្នុងប្រទេសអាហ្វហ្គានីស្ថាន ត្រឡប់មកធ្វើការវាយប្រហារ ទីក្រុងធំក្នុងខេត្ត នៅក្នុងដំណើរឆ្លើយតប ចំពោះការបង្កើន វាយប្រហារ តាមអាកាសពីអាមេរិក។ តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Humming Zone នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា...
បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិក លោក Jake Sullivan នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានជួបជាមួយ ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ក្នុងដំណើរទស្សនកិច្ច ផ្តោតគោលដៅលើ លទ្ធិប្រជាធិបតេយ្យ និងសន្តិសុខក្នុងតំបន់ បម្រែបម្រួលអាកាសធាតុ និងសហប្រតិបត្តិការ ក្នុងការឆ្លើយតប ចំពោះជម្ងឺកូវីដ១៩។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថានទូតសហរដ្ឋអាមេរិក...
ភ្នំពេញ៖ រដ្ឋបាលក្រុងកោះរ៉ុង កាលពីពេលថ្មីៗនេះ បានថ្លែងអំណរអរគុណ ដល់លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលបានឧបត្ថម្ភថវិកា ដល់រដ្ឋបាលក្រុងកោះរ៉ុង ចំនួន ២០,០០០,០០០រៀល (ម្ភៃលានរៀល) ដើម្បីចូលរួមការបិទខ្ទប់ នៅក្នុងសង្កាត់កោះរ៉ុង និងកោះរ៉ុងសន្លឹម ។ គួរឲ្យដឹងដែរថា រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩...
ប៉ារីស៖ ប្រទេសអាឡឺម៉ង់ បារាំង និងអ៊ីស្រាអែល នឹងបន្តផែនការដើម្បីគ្រប់គ្រងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ដោយមិនអើពើនឹងការអំពាវនាវរបស់អង្គការសុខភាពពិភពលោក (WHO) ឱ្យផ្អាករហូតដល់មនុស្សកាន់តែច្រើនត្រូវបានចាក់វ៉ាក់សាំងនៅជុំវិញពិភពលោក។ ការសម្រេចចិត្ត ដើម្បីឈានទៅមុខ ជាមួយនឹងការចាក់វ៉ាក់សាំង ដូសទី៣ បើទោះបីជាសេចក្តីថ្លែងការណ៍ដ៏ខ្លាំងក្លា របស់អង្គការសុខភាពពិភពលោក នៅតែបង្ហាញពីភាពមិនស្មើគ្នាដ៏ធំ ក្នុងការឆ្លើយតប ទៅនឹង ជំងឺរាតត្បាត ខណៈដែលប្រទេសអ្នកមាន កំពុងបង្កើនកម្មវិធី ដើម្បីការពារប្រជាពលរដ្ឋ...
ភ្នំពេញ៖ ៖កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ បានរកឃើញមនុស្ស ចំនួន ១,៤១៩នាក់ ក្នុងនោះ២នាក់ត្រូវបញ្ជួនទៅតុលាការ និងយានយន្តចំនួន ៥៨៤គ្រឿង និងពិន័យជាប្រាក់ ពិន័យជាប្រាក់ ចំនួន ៦៧,១០០,០០០រៀល សរុប៨៨៦ ករណី។ យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន៦១នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ៤២នាក់ និងស្លាប់ ម្នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៦១នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៤២នាក់ថ្មី និងមានករណីជាសះស្បើយ ១៥នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.២៣១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.៣៥៨នាក់ និងកំពុងសម្រាកព្យាបាល៨១២នាក់ ស្លាប់៦១នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២១ បានចញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៤នាក់ថ្មី និងមានករណីជាសះស្បើយ៣០នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧០០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៤០៤នាក់ និងកំពុងសម្រាកព្យាបាល២៩៤នាក់...
ភ្នំពេញ ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទAstraZeneca ដែលជាជំនួយទ្វេភាគីរបស់រដ្ឋាភិបាលជប៉ុន ជំហានទី២ ចំនួន៦៦៨,០០០ដូស បានដឹកមកដល់កម្ពុជា នាយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ សរុបទាំងអស់គ្រប់ចំនួន ១លានដូស។ វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Astra Zeneca ចំនួន៣៣២០០០ដូស ជំហានទី១ បានដឹកមកកម្ពុជា កាលពីថ្ងៃទី២៣ កក្កដា...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៦នាក់ថ្មី ក្នុងនោះ (២៨ករណី សហគមន៍ និង៨ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយ ចំនួន៨១ នាក់បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដី សម្រេច ដាក់ស្រុកជាំក្សាន្តទាំងមូល ជាតំបន់ក្រហម រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៦ ដល់ ថ្ងៃទី ២០ខែសីហា ឆ្នាំ២០២១។
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាទៅកងទ័ព ឱ្យបញ្ចេញរថយន្ត ចំនួន២០០គ្រឿង សម្រាប់ដឹកជញ្ជូនពលករខ្មែរដែលបាន ធ្វើចត្តាឡីស័ក រយៈពេល ១សប្ដាហ៍រួចមកហើយនៅតាមបណ្ដាខេត្តជាប់ព្រំដែន ឱ្យមកបន្តធ្វើចត្តាឡីស័កបន្ថែមទៀតនៅតាមបណ្ដាខេត្តជាស្រុកកំណើតរបស់ពួកគេ។ តាមរយៈសារជាសំឡេងនារសៀលថ្ងៃទី៦ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «កិច្ចការទីពីរ គឺសុំឱ្យកងអង្គភាពដឹកជញ្ជូនរបស់កងយោធពលខេមរភូមិន្ទ ហើយត្រូវបញ្ជូនរថយន្តបន្ថែមទៅពីខាងក្រោយដែលត្រៀមរៀបចំប្រមាណជា២០០គ្រឿង...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន៩៤នាក់ថ្មី ខណៈមានករណីជាសះស្បើយ១៥០នាក់ និងស្លាប់ម្នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.០២៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៤៩២នាក់ និងកំពុងសម្រាកព្យាបាល១.៤៨៣នាក់ ស្លាប់៤៨នាក់៕
ភ្នំពេញ ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណី វិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤៥នាក់ និងមានករណី ជាសះស្បើយ ចំនួន ៤៤នាក់ និងស្លាប់៣នាក់ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២៦នាក់ថ្មី បន្ថែមទៀត ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.១៩៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៨៥២នាក់ និងកំពុងសម្រាកព្យាបាល២៩៣នាក់ ស្លាប់៤៩នាក់៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាដល់លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស ត្រូវរៀបចំយុទ្ធនាការ ចាក់វ៉ាក់សាំងដូសទី៣ ដល់មន្ត្រីជួរមុខនៅតាមបណ្តា ខេត្តជាប់ព្រំដែន ជាបន្ទាន់ ដោយយកសប្ដាហ៍ទី២ នៃខែសីហា ឆ្នាំ២០២១នេះ។ តាមរយៈសារសំឡេង នារសៀលថ្ងៃទី៦ ខែសីហា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់បទបញ្ជាបន្ទាន់ឲ្យអភិបាលរាជធានី-ខេត្ត ត្រូវរៀបចំមណ្ឌលចត្តាឡីស័កបន្ថែមទៀត ដើម្បីត្រៀមទទួលពលករខ្មែរមកពីប្រទេសថៃ ។ តាមរយៈសារសំឡេង នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កន្លងទៅនេះមាន ការបិទខ្ទប់ព្រំដែន កម្ពុជា-ថៃ ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលកូវីដ-១៩...
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី៦ ខែ សីហានេះបានចេញសារាចរលេខ ០៥សរ ស្តីពីការរៀបចំ មណ្ឌលចត្តាឡីស័ក និងមណ្ឌល ព្យាបាល នៅតាមបណ្តារាជធានី-ខេត្ត ដើម្បីទទួលយក ពលករខ្មែរ ដែលវិលត្រឡប់ មកពីប្រទេសថៃតាមព្រំដែនគោក។
ភ្នំពេញ៖ តាមរយៈសារពិសេសផ្ញើជូនជនរួមជាតិនៅរសៀលថ្ងៃទី៦ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាឲ្យលោកស្រី ឱ វណ្ណឌីន រៀបចំចាត់ចែង បញ្ជូនវ៉ាក់សាំងដូសទី៣ ទៅចាក់ជូនមន្ត្រីជួរមុខ នៅតាមព្រំដែន ជាបន្ទាន់បំផុត។
ភ្នំពេញ៖ តាមរយៈសារពិសេស ផ្ញើជូនជនរួមជាតិ នៅរសៀលថ្ងៃទី៦ ខែ សីហា នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាឲ្យអភិបាលរាជធានី ខេត្ត ត្រៀមរៀបចំ មណ្ឌលចត្តាឡីស័ក បន្ថែមទៀត ដើម្បីទទួលយកពលករខ្មែរមកពីថៃ ខណៈសម្ដេចគ្រោងនឹងបើកច្រកព្រំដែនវិញ ក្នុងពេលឆាប់ៗខាងមុខនេះ តាមដែលអាចធ្វើទៅបាន។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៦ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ៤២នាក់ និងមានករណី ជាសះស្បើយ ចំនួន៥នាក់ និងស្លាប់ចំនួន២នាក់។
ភ្នំពេញ ៖ គម្រោងរេដបូក នៃតំបន់ជួរភ្នំក្រវាញខាត្បូង តាមរយៈ ក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានប្រកាសផ្តល់ អាហារូបករណ៍ ដល់សិស្សក្រីក្ររស់នៅតំបន់ផ្ទៃរងទឹកភ្លៀង ជួរភ្នំក្រវាញ ចំនួន៥នាក់ ដើម្បីសិក្សាថ្នាក់បរិញ្ញាប័ត្ររយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំសិក្សា ២០២១-២០២២។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៨៥នាក់ថ្មី និងមានអ្នកជាសះស្បើយ ៣១៨នាក់ ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩៨នាក់ថ្មី ខណៈមានករណី ជាសះស្បើយ ចំនួន១០០នាក់ និងស្លាប់ចំនួន២នាក់ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៩៤៥នាក់ បានព្យាបាល ជាសះស្បើយចំនួន២៦៩៥នាក់ ស្លាប់៥៧នាក់ និង២១៩៣នាក់...
វ៉ាស៊ីនតោន៖ យោងតាមសេចក្តីជូនដំណឹង ដែលបានផ្ញើទៅបុគ្គលិកខាងក្នុងបានឱ្យដឹងថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន CNN បានបញ្ឈប់បុគ្គលិករបស់ខ្លួនចំនួន ៣ នាក់ ពីការមកការិយាល័យដោយមិនបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ -១៩ កាលពីសប្តាហ៍មុន។ ប្រធាន Jeff Zucker និយោជិកថា ក្រុមហ៊ុនមិនមានគោលនយោបាយអត់ឱន ចំពោះករណីបែបនេះទេ ហើយតម្រូវឱ្យនិយោជិករបស់ខ្លួនត្រូវចាក់វ៉ាក់សាំង ដើម្បីមកការិយាល័យ ឬធ្វើការនៅទីវាលជាមួយបុគ្គលិកផ្សេងទៀត។ អ្នករាល់គ្នាដែលមកពីពត៌មានកីឡា និងស្ទូឌីយោដែលចូលមកឥឡូវនេះនិងឆ្ពោះទៅមុខត្រូវតែទទួលថ្នាំបង្ការជំងឺកូវីដ-១៩។...
បរទេស៖ គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ Novavax បានប្រកាសពន្យាពេលសាជាថ្មី សម្រាប់ពេលវេលារបស់ខ្លួន ក្នុងការស្នើសុំអាមេរិក នូវសិទ្ធក្នុងការចែកចាយ និងប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួន។ សេចក្តីប្រកាសដដែល ក៏បានអះអាងដែរថា តាមរយៈការសម្រេចចិត្តពន្យាពេល លើកនេះមានន័យថា វ៉ាក់សាំងដែលប្រើប្រាស់២ដូស របស់ខ្លួន នឹងអាចត្រូវបានរំពឹងទុកថា អាចទទួលបានសិទ្ធក្នុងការប្រើប្រាស់ ជាបន្ទាន់នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២១នេះជំនួសវិញ ។ កន្លងមកក្រុមហ៊ុនធ្លាប់បាន និយាយថានឹងស្វែងរកសិទ្ធ ក្នុងការប្រើប្រាស់ជាបន្ទាន់...
តូក្យូ៖ ទីក្រុងហ៊ីរ៉ូស៊ីម៉ា បានប្រារព្ធខួបលើកទី ៧៦ នៃការទម្លាក់គ្រាប់បែកបរមាណូ ដោយសហរដ្ឋអាមេរិក នៅថ្ងៃសុក្រនេះដោយចៅហ្វាយក្រុងរបស់ខ្លួន បានជំរុញឱ្យមេដឹកនាំពិភពលោកផ្លាស់ប្តូរពីការទប់ស្កាត់នុយក្លេអ៊ែរទៅរកការសន្ទនាកសាងទំនុកចិត្ត។ នៅក្នុងពិធីប្រចាំឆ្នាំ ដែលត្រូវបានកាត់បន្ថយជាថ្មីម្តងទៀតនៅឆ្នាំនេះ ចំពេលមានការរីករាលដាលនៃមេរោគឆ្លងនៅទូទាំងប្រទេសជប៉ុនអភិបាលក្រុងហ៊ីរ៉ូស៊ីម៉ាលោក Kazumi Matsui បានអំពាវនាវឱ្យមេដឹកនាំពិភពលោក គាំទ្រសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិ ហាមឃាត់អាវុធនុយក្លេអ៊ែរ ដែលចូលជាធរមាននៅខែមករាកន្លងទៅនេះ។ បន្ទាប់ពីភាពស្ងៀមស្ងាត់មួយ ត្រូវបានគេសង្កេតឃើញនៅម៉ោង ៨ និង ១៥...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចុះហត្ថលេខាលើអនុស្សរណៈមួយ ដែលអនុញ្ញាតឱ្យប្រជាជនហុងកុង នៅសហរដ្ឋអាមេរិកពន្យារការស្នាក់នៅរបស់ពួកគេជា“ ជម្រកសុវត្ថិភាពបណ្តោះអាសន្ន” ក្នុងការបង្ហាញការគាំទ្រអតីតអាណានិគមអង់គ្លេសមួយនេះ ដែលប្រឈមមុខនឹងការបង្ក្រាបប្រជាធិបតេយ្យរបស់ចិន។ ក្រោមការដឹកនាំរបស់លោក បៃដិន សហរដ្ឋអាមេរិក នឹងពន្យាពេល ១៨ ខែ ចំពោះការបណ្តេញពលរដ្ឋហុងកុងណា ដែលមានវត្តមាននៅក្នុងប្រទេសក្រោមលក្ខខណ្ឌជាក់លាក់ដូចជាមិនត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិមជាច្រើន។ លោក បៃដិន បានឲ្យដឹងនៅក្នុងអនុស្សរណៈនេះថា“...
ភ្នំពេញ៖ ក្រោយមានការចុះផ្សាយ អំពីជម្លោះពាក្យសម្ដី រវាងអ្នកដឹកជញ្ជួនម្នាក់ ជាមួយអតិថិជន ដែលគេស្គាល់ថា ជាមន្រ្តីនគរបាល នៅលើសារព័ត៌មាន «DAP Hot News» ស្រាប់តែមានគណនីហ្វេសប៊ុកឈ្មោះ «David YaYa»...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានពិនិត្យ ស្រាវជ្រាវ និងឈានទៅសម្រេចអនុវត្តវិន័យ តាមបទវិន័យនគរបាលជាតិកម្ពុជា ជាធរមាន ចំពោះលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់...
ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បដិសេធចំពោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាពសមត្ថកិច្ចបានបំពានលើរូបរាងកាយស្រ្តីជាជនសង្ស័យជនជាតិវៀតណាម ក្នុងករណីរំដោះអ្នកទោសចេញពីសាលាដំបូងខេត្តស្វាយរៀង ។ ផ្អែកតាមការពិនិត្យ និងស្រាវជ្រាវ សមត្ថកិច្ចរកឃើញថា សកម្មភាពនេះ ជាវីដេអូក្លែងក្លាយ បង្កើតឡើងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI)...
ភ្នំពេញ៖ មន្រ្តីល្អ រាស្រ្តគោរពស្រលាញ់ អ្វីដែលរាស្រ្តខ្នក់ខ្នាញ់ គឺមន្រ្តីកោងកាច សំដីគ្មានសីលធម៍ ធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពួកគាត់។ ជាក់ស្ដែងកន្លងទៅថ្មីៗនេះ មានករណីមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ត្រូវបានស្នងការខេត្តស្វាយរៀងសម្រេចដកតំណែង ក្រោយមានការរិះគន់យ៉ាងខ្លាំង ពីអ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីស្ដ្រីជាជនរងគ្រោះម្នាក់ បានទៅដាក់ពាក្យបណ្ដឹងប្ដឹងពីករណីចោរលួចម៉ូតូ...
ភ្នំពេញ ៖ ករណីរំដោះអ្នកទោស នៅស្វាយរៀង បច្ចុប្បន្ន សមត្ថកិច្ចចម្រុះកំពុងប្រតិបត្តិការតាមចាប់ខ្លួន ជនជាប់ឃុំចំនួន ០៥នាក់ទៀត រួមទាំងបក្សពួកផ្សេងទៀត ដែលមករំដោះ។ យោងតាមសេចក្តីជូនព័ត៌មានបឋម របស់អគ្គនាយកដ្ឋានពន្ធនាគារ បានជម្រាបជូនព័ត៌មានបឋម ស្តីពី...
ប៉ៃលិន៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីឃាតកម្មកើតឡើង បង្កដោយជនសង្ស័យឈ្មោះ ម៉ន សីហា ហៅឥណ្ឌា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះឈ្មោះ ហ៊ីម...
ភ្នំពេញ៖ យើងខ្ញុំជាតំណាង សហភាព អង្គការ សហជីព សមាគម និងសហគមន៍ សរុបចំនួន ២១៦ ដែលកំពុងបំពេញការងារយ៉ាងសកម្មជាមួយកម្មករទាំងក្នុង និងក្រៅប្រព័ន្ធសេដ្ឋកិច្ច យុវជន សិទ្ធិស្ត្រី និងប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចបានចូលបុណ្យ បច្ច័យចំនួន ៣០,០០០,០០០រៀល...
ភ្នំពេញ ៖ រថយន្តក្រុងធុនធំមួយគ្រឿងមាន២ជាន់ បានបើកបុកបង្កាន់ដៃស្ពានអូរប្រាសាទ ស្ថិតនៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ធ្លាក់ចូលក្នុងទឹកបង្កអ្នកធ្វើដំណើរស្លាប់១៣នាក់ និងរបួស២៤នាក់ ក្នុងចំណោមអ្នកធ្វើដំណើរសរុប៣៧នាក់ ។ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង២យប់ នាថ្ងៃទី២០ វិច្ឆិកា...
បរទេស៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICT-BD) របស់ប្រទេសបង់ក្លាដែស នៅថ្ងៃចន្ទនេះ បានកាត់ទោសប្រហារជីវិតអតីតនាយករដ្ឋមន្ត្រីលោកស្រី Sheikh Hasina ដែលត្រូវបានទម្លាក់ចេញពីតំណែង បន្ទាប់ពីបានរកឃើញថា លោកស្រីមានពិរុទ្ធពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលបានប្រព្រឹត្តកំឡុងការប៉ះទង្គិចដែលដឹកនាំដោយនិស្សិតកាលពីឆ្នាំមុនដែលនាំឱ្យមានការដួលរលំនៃរដ្ឋាភិបាលសម្ព័ន្ធ Awami របស់លោកស្រី។ យោងតាមសារព័ត៌មាន...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
