ភ្នំពេញ ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២០៖ ក្រុមហ៊ុន មិត្តហ្វូន អ៊ី-ម៉ាន់នី និងព្រូដិនសលកម្ពុជា ដែលសុទ្ធសឹង ជាក្រុមហ៊ុនធំៗបំផុតទៅតាមវិស័យរបស់ខ្លួន ក្នុងប្រទេសកម្ពុជា បានចុះកិច្ចព្រមព្រៀង លើកិច្ចសហប្រតិបត្តិការ រួមគ្នាក្នុងការផ្ដល់សេវា ទូរគមនាគមន៍ធានារ៉ាប់រងអាយុជីវិត និងគណនីតាមទូរស័ព្ទចល័ត។ ពិធីចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) បានប្រព្រឹត្តទៅកាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ ដែលរៀបចំរួមគ្នា ដោយ នាយកចាត់ការទូទៅ របស់ក្រុមហ៊ុន មិត្តហ្វូន លោក Phung Van Cuong នាយកប្រតិបត្តិ ក្រុមហ៊ុនអ៊ី-ម៉ាន់នី លោកPham Doan Cuong និងអគ្គនាយក (ចាត់តាំង) ក្រុមហ៊ុនព្រូដិនសលកម្ពុជា លោក Sanjay Chakrabarty។ ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនដៃគូទាំងនេះ នឹងផ្ដល់សេវានានា ដល់អតិថិជនរបស់ខ្លួន ក្នុងប្រទេសកម្ពុជា ដូចជាសេវាទូទាត់ប្រាក់ តាមអនឡាញ និងការពង្រឹងសេវាធានារ៉ាប់រងអាយុជីវិត តាមប្រព័ន្ធទូរគមនាគមន៍។ កិច្ចព្រមព្រៀងនេះ ក៏នឹងពង្រឹងដល់កិច្ចសហប្រតិបត្តិការរយៈពេលវែង រវាងក្រុមហ៊ុនឈានមុខគេ ផ្នែកទូរគមនាគមន៍ គណនីតាមទូរស័ព្ទចល័ត និងធានារ៉ាបរ់ងអាយុជីវិត ទាំងបីនេះផងដែរ។ ភាគីទាំងបី នឹងសហការគ្នា លើប្រតិបត្តិការមួយចំនួន។ ក្នុងនោះក្រុមហ៊ុន មិត្តហ្វូន នឹងផ្ដល់ជូនក្រុមហ៊ុន ព្រូដិនសលកម្ពុជា នូវសេវាហៅ និងទទួលទូរស័ព្ទ (SIP TRUNK) សេវាអ៊ិនធឹណិត សេវាបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ សេវា eConnect សេវា SMS Brand-name និងសេវាជាច្រើនទៀត។ ក្រុមហ៊ុន មិត្តហ្វូន និងអ៊ី-ម៉ាន់នី នឹងផ្ដល់សេវាជូនអតិថិជន របស់ក្រុមហ៊ុន ព្រូដិនសល កម្ពុជា ក្នុងការបង់ប្រាក់បុព្វលាភរ៉ាប់រងតាមរយៈប្រព័ន្ធបង់ប្រាក់ អ៊ី-ម៉ាន់នី ឬគណនី តាមទូរស័ព្ទចល័ត។ ទន្ទឹមនឹងនេះ អ៊ី-ម៉ាន់នី នឹងផ្ដល់ជូនព្រូដិនសលកម្ពុជា នូវដំណោះស្រាយ ដែលនឹងជួយសម្រួលដល់ការ ទូទាត់សំណង ពីព្រូដិនសលកម្ពុជា ទៅដល់អតិថិជនខ្លួន ដែលប្រើប្រាស់ គណនីចល័ត អ៊ី-ម៉ាន់នី (eMoney Wallet) ។ ជាងនេះទៅទៀត ក្រុមហ៊ុនព្រូដិនសលកម្ពុជា នឹងអាចផ្សព្វផ្សាយ ពាណិជ្ជកម្មស្ដីពីដំណោះស្រាយ និងសេវាធានារ៉ាប់រងអាយុជីវិតនៅលើកម្មវិធីទូរស័ព្ទដៃ អ៊ី-ម៉ាន់នី និងមិត្តហ្វូនផងដែរ។ ក្រៅពីនេះ អតិថិជនមិត្តហ្វូន និង អ៊ី-ម៉ាន់នីទាំងអស់ នឹងអាចចូលទៅ ប្រើកម្មវិធីសុខភាព លើទូរស័ព្ទដៃ របស់ព្រូដិនសលកម្ពុជាឈ្មោះថា Pulse by Prudential (Pulse) ដោយឥតគិតថ្លៃ សេវាថែមទៀតផង។ នាយកចាត់ការទូទៅ ក្រុមហ៊ុន មិត្តហ្វូន លោក Phung Van Cuong មានប្រសាសន៍ថា៖ “ក្រោមកិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុនទាំងបី នឹងផ្ដល់ជូនអតិថិជន របស់ខ្លួន នូវសេវាកម្មប្រកបដោយ ភាពច្នៃប្រឌិតបំផុត”។ លោកបានបន្ថែមថា៖ “កិច្ចសហប្រតិបត្តិការនេះ ដាក់ចេញនូវវិធីសាស្ត្រថ្មី ក្នុងការបង់ប្រាក់សេវា ធានារ៉ាប់រងអាយុជីវិត ដែលនេះជាជំហានបន្ទាប់ នៃការវិវត្តផ្នែកឌីជីថលរបស់យើង ក៏ដូចជាបញ្ជាក់ ឲ្យឃើញពីការប្ដេជ្ញាចិត្ត របស់ព្រូដិនសលកម្ពុជា មិត្តហ្វូន និងអ៊ី-ម៉ាន់នី ក្នុងការបន្តប្រើប្រាស់ បច្ចេកវិទ្យាទំនើប ចុងក្រោយ ដើម្បីបម្រើសេវាកម្មដែលធ្វើឲ្យអតិថិជន កាន់តែមានទំនុកចិត្ត ហើយជួយឲ្យពួកគាត់ រស់នៅមានសុខភាពល្អ និងមានផាសុកភាពជាងមុន”។ ...
ភ្នំពេញ៖ តំណាងមកពីក្រសួងអប់រំ យុវជន និងកីឡា ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន និងយូនីសេហ្វ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ បានជួបជុំគ្នានៅក្នុងរាជធានីភ្នំពេញ ដើម្បីសង្កេតមើលការប្រើប្រាស់បរិក្ខារអនាម័យ និងសម្ភារសិក្សា ដែលក្រសួងពាណិជ្ជកម្មចិន បានឧបត្ថម្ភសម្រាប់ជួយ ដល់សាលាមត្តេយ្យសហគមន៍នៅកម្ពុជា។ ក្រសួងពាណិជ្ជកម្មចិន បានឧបត្ថម្ភសម្ភារទាំងនេះដល់សាលាមត្តេយ្យសិក្សាចំនួន ៣.០៦៤ កន្លែងទូទាំងប្រទេសកម្ពុជា ដែលផ្ដល់លទ្ធភាពឱ្យកុមារប្រមាណ ៧០.០០០ នាក់...
បរទេស ៖ សហរដ្ឋអាមេរិក អ៊ីស្រាអែល និងសហភាពអារ៉ាប់រួម តាមសេចក្តីរាយការណ៍ បានប្រកាសមូលនិធិអភិវឌ្ឍន៍ ៣ពាន់លានដុល្លារ នៅថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីលើកកម្ពស់សហប្រតិបត្តិការ សេដ្ឋកិច្ចនិងការវិនិយោគ នៅក្នុងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកភាគខាងជើង ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា មូលនិធិ...
ភ្នំពេញ ៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ នៃកម្ពុជាបានថ្លែងថា ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុមានការ រីកចម្រើនជឿនលឿន យ៉ាងឆាប់រហ័ស ការពង្រឹងប្រសិទ្ធ ភាពត្រួតពិនិត្យរបស់ធនាគារជាតិក៏ត្រូវបានកែលម្អជាបន្តបន្ទាប់។យោងតាមគេហទំព័រហ្វេសប៊ុក ធនាគារជាតិនៃកម្ពុជា ។ ក្នុងពិធីជួបសំណេះសំណាលជាមួយ មន្រ្តី-បុគ្គលិក អគ្គនាយកដ្ឋានត្រួតពិនិត្យដែលត្រូវទទួលបានការផ្ទេរបញ្ចូល និងតែងតាំងថ្មី នៅថ្ងៃទី២១ ខែតុលា...
ភ្នំពេញ ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម)សាទរចំពោះការអំពាវនាវ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ឲ្យស្ថាប័នមីក្រូហិរញ្ញវត្ថុ ជួយសម្រួលបន្ធូរបន្ថយ លើកលែង និងពន្យារដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ក្នុងការសងប្រាក់កម្ចី។ គ ប ម បន្តថា ការសម្រួលដល់ការសងប្រាក់កម្ចីជាវិធានការមួយ ក្នុងចំណោមវិធានការសំខាន់៣...
បរទេស៖ សហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយ នៅថ្ងៃអង្គារសប្ដាហ៍នេះថា ខ្លួនបានខិតចូលទៅកាន់តែជិតគ្នាឡើង ក្នុងការសម្រេចកិច្ចព្រមព្រៀងមួយ ស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែ ដែលនឹងបង្កក្បាលគ្រាប់នុយក្លេអ៊ែ របស់ប្រទេសទាំងពីរ។ ប្រទេសរុស្ស៊ីបាននិយាយថា ខ្លួនបានត្រៀមខ្លួនជាស្រេច ជាមួយសហរដ្ឋអាមេរិក ដើម្បីបង្កើតការប្តេជ្ញានយោបាយមួយ ដើម្បីបង្កកចំនួនក្បាលគ្រាប់ នុយក្លេអ៊ែដែលភាគីមាន រហូតដល់ខែកុម្ភៈ ឆ្នាំ២០២២ និងបន្តសន្ធិសញ្ញាកាត់បន្ថយ អាវុធយុទ្ធសាស្ត្រថ្មី សម្រាប់រយៈពេលមួយឆ្នាំ។ ចំណែកមន្ត្រីនាំពាក្យ...
បរទេស៖ ក្រុមហ៊ុនជប៉ុននិងវៀតណាម កំពុងរំពឹងថា នឹងមានការកើនឡើង នូវឱកាសរីកចម្រើន នៅពេលដែលប្រទេសទាំងពីរ ព្យាយាមពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ចំពេលដែលមានការកើនឡើង នៃការគាំពារនិយមសកល។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Takahisa Onose ដៃគូសេវាកម្មពាណិជ្ជកម្មជប៉ុន ជាមួយក្រុមហ៊ុនសវនកម្ម Ernst...
ភ្នំពេញ ៖ ក្រោយប្រជាជនកម្ពុជា រងគ្រោះដោយជំនន់ទឹកភ្លៀង ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy បានមកជួបជជែកជាមួយអ្នកភូមិ ដែលបានជម្លៀសពីផ្ទះទឹកលិច មកកាន់ទីទួលសុវត្ថិភាព ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥។ នេះបើតាមស្ថានទូតអាមេរិក ផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។ បើតាមស្ថានទូតផ្សាយបន្ត គឺពលរដ្ឋមានស្មារតីរឹងប៉ឹង គួរឲ្យចាប់អារម្មណ៍។ ដោយធ្វើការបានយ៉ាងរហ័ស នៅក្នុងពេលប៉ុន្មានថ្ងៃ...
ភ្នំពេញ ៖ នៅចំពោះមុខប្រជាពលរដ្ឋ ជាង១ម៉ឺននាក់ ក្នុងខេត្តបន្ទាយមានជ័យ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសសន្យាថា ក្រោយបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ រួច សម្ដេចនឹងធ្វើដំណើរ ត្រឡប់ទៅ ខេត្តបន្ទាយមានជ័យសារជាថ្មី ដើម្បីពិនិត្យស្ថានភាព ព្រោះជំនន់ទឹកភ្លៀង នៅតែបន្ដធ្ងន់ធ្ងរនៅឡើយ។ ក្នុងពិធីជួបសំណេះសំណាល...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ រាយការណ៍នៅថ្ងៃអង្គារ ដោយដកស្រង់សំដីមន្ត្រីជាន់ខ្ពស់ ឥណ្ឌូណេស៊ីចំនួន ៤ រូបថា ប្រទេសឥណ្ឌូនេស៊ី បានបដិសេធមិនអនុញ្ញាតឱ្យ យន្តហោះស៊ើបការណ៍តាមសមុទ្រ P-8 Poseidon របស់កងទ័ពសហរដ្ឋអាមេរិក ចុះចតនិងចាក់ប្រេងនៅក្នុងប្រទេសនេះទេ បើទោះបីជាមានការស្នើសុំជាច្រើន ពីសំណាក់រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោនក៏ដោយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០...
បរទេស៖ នៅថ្ងៃអង្គារក្រុមមន្ត្រី នៃប្រទេសអារ៉ាប់រួម UAE បានក្លាយជាគណៈប្រតិភូ ពីតំបន់អារ៉ាប់ដំបូងគេដែលបាន ធ្វើទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែល ក្នុងគោលបំណងពង្រឹងទំនាក់ទំនង ឲ្យកាន់តែមានភាពជាធម្មតាឡើង។ ក្នុងឱកាសដែលអ៊ីស្រាអែល និងមន្រ្តីសហរដ្ឋអាមេរិកបានពិពណ៌នាថា ដំណើរទេស្សនកិច្ចនេះគឺជា ប្រវត្តិសាស្ត្រនោះប៉ុន្តែភាគីប៉ាឡេស្ទីន ឯណោះវិញបានហៅវាថា គឺជារឿងគួរឱ្យអាម៉ាស់ទៅវិញ ។ អារ៉ាប់រួម និងប្រទេសបារ៉ែនបានក្លាយជា រដ្ឋអារ៉ាប់ដំបូងគេក្នុងរយៈពេលប្រមាណជា ២៥ឆ្នាំចុងក្រោយនេះដែលងាកមក បង្កើតចំណងទាក់ទងជាផ្លូវការ ជាមួយអ៊ីស្រាអែលវិញ...
ភ្នំពេញ ៖ លោកកែប ជុតិមា និងលោកបណ្ឌិត លី ឆេង តំណាងរាស្ត្ររាជធានីភ្នំពេញ បានចូលរួមចែកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ដែលរួមមាន៖ អង្ករ មី...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមខេត្ត លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ ណែនាំដល់ មន្ត្រីសាខាកាកបាទក្រហមខេត្ត ឲ្យត្រៀមលក្ខណៈ ទាំងកម្លាំង.ស្បៀង.សម្ភារៈ.ថវិកា ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ពេលមានគ្រោះមហន្តរាយកើតឡើង ។ លោកអភិបាលខេត្ត បានមានប្រសាសន៍ដូច្នេះ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២០...
បរទេស៖ សារព័ត៌មានបរទេស នៅថ្ងៃបានសរសេរថា ការពិសោធដំណាក់កាលចុងក្រោយមួយ ទៅលើវ៉ាកស់ាំងដែលជាផលិត របស់ចិនគឺក្រុមហ៊ុនដែលមានឈ្មោះថា Sinovac Biotech គឺបានបង្ហាញលទ្ធផលវិជ្ជមាន និងមានប្រសិទ្ធិភាពផងដែរ។ វិទ្យាស្ថាន Butantan នៃទីក្រុង Sao Paulo ប្រទេសប្រេស៊ីលដែលជាវិទ្យាស្ថាន គិមីសាស្ត្រឈានមុខគេបំផុត ក្នុងប្រទេសនិងក៏ជាអ្នករ៉ាប់រង ការងារធ្វើតេស្តដំណាក់កាលទី៣ ទៅលើវ៉ាក់សាំងដែលមានឈ្មោះថា CoronaVac បានអះអាងថា...
បរទេស៖ សារព័ត៌មានបរទេសមួយ នៅថ្ងៃអង្គារបានសរសេរថា ប្រទេសស៊ុយអែត បានប្រកាសរាល់ភ្នាក់ងារសន្តិសុខ ក្នុងស្រុករបស់ខ្លួនទាំងអស់ ក្នុងការចេញឲ្យឆ្ងាយពី ការប្រើប្រាស់បច្ចេកវិទ្យាទាំងឡាយ របស់ក្រុមហ៊ុនចិន Huawei ។ ទីភ្នាក់ងារគមនាគមន៍ និងប្រេសណីយរបស់ស៊ុយអែត ដែលហៅកាត់ថា PTS បាននិយាយថា ក្រោយបញ្ចប់ទៅនៃការវាស់វែង និងវាយតម្លៃពីសំណាក់ទីភ្នាក់ងារ សន្តិសុខជាតិរបស់ប្រទេសរដ្ឋាភិបាល បានរកឃើញថា Huawei និងចិនគឺមានកម្រិតគម្រាមកំហែងបំផុត...
ភ្នំពេញ៖ លោក គិត ចាន់ថា ត្រូវបានព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្ដល់គោរមងារជា «ឧកញ៉ា» ។
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើឲ្យ ទូរទស្សន៍ និងក្រុមប្រតិកម្មរហ័ ស រៀបចំផលិតវីដេអូមួយ ដែលធ្វើការប្រៀបធៀបទឹកជំនន់រវាងប្រទេសកម្ពុជា ជាមួយប្រទេសផ្សេងៗ ។សំណើររបស់សម្ដេច តេជោ ហ៊ុន សែន បែបនេះ ធ្វើឡើង ក្រោយពីមានក្រុមប្រឆាំងនៅក្រៅប្រទេស តែងតែវាយប្រហារលើរាជរដ្ឋាភិបាលថា កម្ពុជាលុបបឹង...
បរទេស៖ យោងតាមសេចក្តីរាយការណ៍មួយ ចេញដោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស មានមូលដ្ឋាននៅទីក្រុងញូយ៉ក នាថ្ងៃចន្ទបានឲ្យដឹងថា ពលរដ្ឋកូរ៉េខាងជើង ដែលត្រូវនាំទៅនៅមន្ទីរឃុំខ្លួន ដើម្បីស៊ើបអង្កេតនិងរង់ចាំការកាត់ក្តីនោះ បានប្រឈមមុខនឹងការធ្វើពលកម្មគ្មានប្រាក់កម្រៃ ការវាយដំរាងកាយ ការរំលោភបំពានផ្លូវភេទ ការធ្វើទារុណកម្ម និងស្ថានភាពថោកទាបនានា។ របាយការណ៍ ដែលមានចំណងជើងថា “តម្លៃថោកជាងសត្វ ការរំលោភបំពាន និងការបំពាននីតិវិធីក្នុងមន្ទីរឃុំខ្លួន មុនកាត់ក្តីនៅកូរ៉េខាងជើង” នោះ គឺផ្អែកលើការសម្ភាសន៍ជាមួយ ជនជាតិកូរ៉េខាងជើងនៅក្រៅប្រទេស...
ឡុងដ៌៖ កាសែតអង់គ្លេសដ៏សំខាន់ មួយបានរាយការណ៍ថា ប្រទេសចិន បានបង្ហាញសញ្ញារឹងមាំនៃ ការស្ទុះងើបសេដ្ឋកិច្ចឡើងវិញ ខណៈដែលបណ្តាប្រទេសជាច្រើន កំពុងប្រយុទ្ធដើម្បីទប់ទល់ នឹងការផ្ទុះឡើងនៃវីរុសនេះ ខណៈពេលពួកគេកំពុងតែ ព្យាយាមស្ដារផលិតផល ដែលធ្លាក់ចុះខ្លាំងនៅឆ្នាំនេះ។ កាសែត The Times បានឲ្យដឹងនៅក្នុងរបាយការណ៍មួយ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃច័ន្ទថា“ ពួកគេ (ប្រទេសនៅអឺរ៉ុប និងអាមេរិកខាងជើង) អាចមើលដោយច្រណែននឹងប្រទេសចិន ដែលសេដ្ឋកិច្ចបានងើបឡើងវិញ”...
បរទេស៖ ក្រសួងការបរទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយថា សហរដ្ឋអាមេរិក គួរតែឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិន ក្រោយមេដឹកនាំនៃប្រមុខរដ្ឋាភិបាលតំបន់ទីបេ ដែលកំពុងនិរទេសខ្លួន បានជួបជាមួយមន្ត្រី ក្រសួងការបរទេសអាមេរិក នៅក្នុងទីក្រុងវ៉ាស៊ីនតោន។ តាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា លោក Zhao Lijian ជាមន្ត្រីនាំពាក្យក្រសួងការបរទេសចិន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានដល់ ក្រុមប្រឆាំងដែលគ្រោង មកធ្វើបាតុកម្មនៅមុខស្ថានទូតចិន ប្រចាំកម្ពុជានាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ ឲ្យប្រយ័ត្នប្រយែងខ្លួន ខណៈមុខសញ្ញាអ្នកដែលគ្រោង មកធ្វើបាតុកម្មត្រូវបានកំណត់រួចអស់ហើយ ។ សូមជម្រាបថា អតីតថ្នាក់ដឹកនាំ គណបក្សប្រឆាំងរស់នៅក្រៅប្រទេស បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ងើបឈរឡើង...
ភ្នំពេញ ៖ គណៈកម្មាធិការ អចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២ បើកកិច្ចប្រជុំពិភាក្សា និងអនុម័តលើសេចក្តី ព្រាងច្បាប់ចំនួន១០ ។យោងតាមសេចក្តីប្រកាស របស់អគ្គលេខាធិការ ដ្ឋានព្រឹទ្ធសភា បានឲ្យដឹងថា នាព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០៨:០០ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នឹងប្រជុំ...
ភ្នំពេញ៖ ក្នុងឱកាសចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២១ តុលានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា សម្ដេចចង់បង្កើតសមាគមការពារ សេចក្ដីថ្លៃថ្នូរ របស់ជនមានពិការភាព ។ សម្ដេចបានបន្តថា ការចង់បង្កើតសមាគមនេះឡើង គឺដើម្បីការពារសេចក្ដីថ្លៃថ្នូរ របស់ជនពិការ...
ភ្នំពេញ៖ គណៈប្រតិភូសមាគមមិត្តភាពសភាពាណិជ្ជចិន ហ្វូជាន នៅកម្ពុជា បានអញ្ជើញជួបពិភក្សាការងារ ព្រមទាំងផ្តល់សម្ភារៈនិងថវិក មួយចំនួនជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅក្នុងខេត្តកំពង់ស្ពឺ។ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណដល់ចំពោះគណៈប្រតិភូ សមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា ដែលបានផ្តល់លទ្ធភាព មកដល់រដ្ឋបាលខេត្តកំពង់ស្ពឺ នាពេលនេះ។ ជំនួបនោះ ធ្វើឡើងនាថ្ងៃចន្ទ ១៩ ខែតុលា...
(ភ្នំពេញ) ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០៖ នៅថ្ងៃនេះក្រុមហ៊ុនប្រឹក្សាយោបល់ម៉ាកសញ្ញាផលិតផលលំដាប់ថ្នាក់ពិភពលោក (Interbrand) បានធ្វើការប្រកាសជាសកលថា ក្រុមហ៊ុន សាមសុង អេឡិចត្រូនិចបានជាប់ជាក្រុមហ៊ុនដែលមានម៉ាកសញ្ញាផលិតផលល្អបំផុតលំដាប់កំពូលទី 5 ក្នុងពិភពលោកដែលម៉ាកសញ្ញាផលិតផលរបស់ខ្លួនមានតម្លៃដល់ទៅ 62.3 ពាន់លាន ដុល្លារសហរដ្ឋអាមេរិក។ ក្រុមហ៊ុន សាមសុង បានឡើងមកឈរលំដាប់ថ្នាក់ទី 5 ក្នុងពិភពលោកជាមួយនឹងតម្លៃនៃម៉ាកសញ្ញាផលិតផលសរុបប្រចាំឆ្នាំចំនួន 62.3 ពាន់លានដុល្លារដោយមានការកើនឡើងចំនួន...
ភ្នំពេញ៖ លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០ នេះ បានស្នើឱ្យបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ពង្រីកការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងធានានូវលទ្ធភាពទទួលបាន នូវបច្ចេកវិទ្យាប្រកបដោយសមធម៌ ខណៈ ដែលសេដ្ឋកិច្ចកំពុងងើបឡើងវិញ ពីជំងឺរាតត្បាតកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាន។...
បរទេស៖រដ្ឋបាលលោក ត្រាំ នាពេលថ្មីៗនេះ បានផ្តោតគោលដៅលើឈ្មូញត្បូងមានមូលដ្ឋាននៅក្នុងប្រទេសអូស្ត្រាលី ពីបទធ្វើជាអ្នកសម្របសម្រួលផ្នែកហិរញ្ញវត្ថុ សម្រាប់ក្រុមភេរវកម្ម អាល់កៃដា នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា ខ្លួនទើបបានដាក់ទណ្ឌកម្មលោក Ahmed Luqman Talib និងក្រុមហ៊ុនត្បូង របស់លោក Talib and Sons នៅក្នុងទីក្រុងមែនប៊ើន...
បរទេស៖ គណៈរដ្ឋមន្រ្តីបានគាំទ្រសំណើរបស់សមាជិកសភាដើម្បីកោះប្រជុំសភាពិសេស ដើម្បីពិភាក្សាអំពីការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលដែលបានធ្វើឡើងនៅរដ្ឋធានីរបស់ប្រទេសនេះ និងទីក្រុងធំ ៗ ផ្សេងទៀតកាលពីសប្តាហ៍មុន។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Anucha Nakasai រដ្ឋមន្ត្រីការិយាល័យនាយករដ្ឋមន្រ្តីបានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីមួយនៅទីក្រុងបាងកក នៅថ្ងៃអង្គារថា សភានឹងបើកកិច្ចប្រជុំរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ២៦ ខែតុលា។ សំណើនេះត្រូវការការយល់ព្រមពីព្រះមហាក្សត្រ។...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
ភ្នំពេញ៖ កវីជើងចាស់ និងជាអ្នកនិពន្ធបទចម្រៀងល្បីនៅទសវត្សឆ្នាំ៩០ គឺលោក ខៀវ កាថា បានធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៥ ក្រោយបញ្ជូនមកពីខេត្តបាត់ដំបង។ ស្នាដៃនិពន្ធបទល្បីៗដូចជា...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយគ្រប់និន្នាការ បញ្ឈប់ការសួរដេញដោល រឿងបាត់បង់ដី នៅចំណុចណាខ្លះ អ្នកណាខ្លះស្លាប់ និងមេទ័ពណាខ្លះស្លាប់ ប៉ុន្តែត្រូវជឿជាក់លើវីរកងទ័ពកម្ពុជា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
