ភ្នំពេញៈ ក្រុមហ៊ុនទឹកពិសាវីតាល់ ដែលជាក្រុមហ៊ុនផលិតទឹកពិសា គុណភាពខ្ពស់ និងផលិតផលមីជាតិ ដែលជាផលិតផលមីកញ្ចប់ក្នុងស្រុក បានសហការរៀបចំ កម្មវិធីសប្បុរសធម៌ “អំណោយផ្តល់ភាពកក់ក្តៅ” ដើម្បីចែកគ្រឿងឧបភោគបរិភោគ អាវរងារ ភួយ ព្រមទាំងថ្នាំសង្កូវជូនចាស់ជរា និងប្រជាជនក្រីក្រគ្មានផ្ទះសម្បែង ប្រមាណ២០០នាក់ ក្នុងរាជធានីភ្នំពេញ។ កម្មវិធីសប្បុរសធម៌នេះ បានប្រារព្ធឡើងកាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០១៩ នៅបរិវេណសួនច្បារ...
ភ្នំពេញ៖ ភាពរីករាយដ៏អស្ចារ្យបំផុតប្រចាំឆ្នាំ នឹងមកដល់ឆាប់ៗនេះហើយ! ណាហ្គាវើលដ៍ សូមគោរពអញ្ជើញពុកម៉ែ បងប្អូនទាំងអស់មកទទួលយកនូវអនុស្សាវរីយ៍ មិនអាចបំភ្លេចបាន នៅថ្ងៃទី៣១ ខែធ្នូ ជាមួយការប្រគំតន្ត្រីឆ្លងឆ្នាំ ដែលចូលរួមសម្តែងដោយកំពូលតារាចម្រៀងកម្ពុជាល្បីៗ ម្ហូបឆ្ងាញ់ៗដ៏សម្បូរបែប និងរាត្រីកម្សាន្តដ៏អស្ចារ្យ! ទស្សនាដោយសេរី ចាប់ពីម៉ោង ៩:៣០ យប់តទៅនៅណាហ្គាវើលដ៍! ជួបជាមួយ អាយដល របស់អ្នក ដូចជា នីកូ...
កណ្តាល ៖ លោក ជួន វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី២៣ ខែធ្នូ បានចេញដីកាឃុំខ្លួន ក្រុមចោរវ័យក្មេង៧នាក់ ដែលតែងតែធ្វើសកម្មភាព ដេញស្ទាក់វៃយកម៉ូតូ តាមផ្លូវសាធារណៈ ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ “លួចមានទម្ងន់ទោស ដោយសារការប្រព្រឹត្តហិង្សា” តាមមាត្រា៣៥៣ និង មាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌ ។...
ភ្នំពេញ៖ ឱ្យលឿនឡើង! បើគិតត្រឹមថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះតទៅ គឺសល់មិនដល់ ១០ថ្ងៃនោះទេ ដែលកម្មវិធីប្រូម៉ូសិន ថែមជូនដ៏ធំសម្បើមអស្ចារ្យ នៃការអបអរខួបគម្រប់ ១០ឆ្នាំ នៃការផលិត និងបញ្ចេញស្តេចកំពូលស្មាតហ្វូន ស៊េរី S ( Samsung Galaxy S10, 10+) និងអធិរាជកំពូលស្មាតហ្វូន ប៊ិកស៊េរី...
បរទេស៖ ពលករកូរ៉េខាងជើង មានចំនួនជាង ៣០នាក់ ត្រូវបានគេប្រទះឃើញ ចូលទៅក្នុងប្រទេសរុស្ស៊ី នៅអាកាសយានដ្ឋានអន្តរជាតិ Vladivostok ក្រោយមួយថ្ងៃបន្ទាប់ពី ផុតកំណត់ទណ្ឌកម្ម នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយកាសែត UPI។ ចំណែកនៅក្នុងប្រទេសចិនវិញ កម្មករកូរ៉េខាងជើង ដែលធ្វើការនៅក្នុងភោជនីយដ្ឋាន ដំណើរការដោយទីក្រុងព្យុងយ៉ាង បានដំណើរការធ្វើទិដ្ឋាការ នៅទីក្រុងតាមព្រំដែននានា ដើម្បីធ្វើការស្នាក់នៅបន្ត ហើយស្រីបម្រើការរត់តុកូរ៉េខាងជើង នៅក្នុងភោជនីយដ្ឋានក្នុងទីក្រុងប៉េកាំង...
បរទេស៖ ប្រទេសចិន នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ខ្លួននឹងកាត់បន្ថយពន្ធគយលើផលិតផលជាង ៨៥០មុខ ដែលមានចាប់តាំងពីសាច់ជ្រូកឡើងទៅ ក្នុងគោលបំណងលើកកម្ពស់ លំហូសេរីនៃការធ្វើពាណិជ្ជកម្ម ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ គណៈកម្មាធិការពន្ធគយ នៃក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន បាននិយាយប្រាប់ថា ដោយមានការអនុម័តយល់ព្រម ពីក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន ផែនការនេះនឹងអនុវត្ត ពន្ធគយបណ្ដោះអាសន្ន ចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០...
ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាល សមាគមសហព័ន្ធវិនិយោគិនកម្ពុជា បានបើកកិច្ចប្រជុំសាមញ្ញលើកទី៨ ដើម្បីដាក់ចេញគោលការណ៍ថ្មីៗមួយចំនួន ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក្រោមអធិបតីភាព លោក សួន រិនឌី ប្រធានក្រុមប្រឹក្សាភិបាល សមាគមសហព័ន្ធវិនិយោគិនកម្ពុជា កាលពីពេលថ្មីៗនេះ ។ កិច្ចប្រជុំក៏មានវត្តមានចូលរួមពីលោក ង៉ែត ចដ្តាវី អនុប្រធាន , លោក លី ហួរ...
កង់ប៉េរ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ថា ផ្ទះជាច្រើងខ្នងបានរងការបំផ្លិចបំផ្លាញ ដោយសារភ្លើងឆេះព្រៃ ដែលបានកើតឡើងនៅភាគខាងត្បូង នៃប្រទេសអូស្ត្រលី ដែលអ្វីបានខូច ខាតនោះ គឺថា មានច្រើនលើសពីអ្វីដែលបាន ប៉ាន់ប្រមាណកាលពីគ្រាដំបូងទៅទៀត ។ ផ្ទះស្ទើរតែ ២០០ខ្នងរងការបំផ្លាញ ដោយបន្តឆេះនៅទូទាំងប្រទេស នៅព្រឹកថ្ងៃចន្ទនេះ ក្រោយពីបានកើតឡើងនៅតំបន់ Adelaide Hills...
មុនពេលចូលទៅកន្លែងគេង អ្នកកួរតែទទួលទានផ្លែឈើរី ឲ្យបានមួយក្តាប់។ យោងទៅតាម អ្នកវិទ្យាសាស្រ្ត បានបង្ហាញឲ្យឃើញថា ផ្លែឈើប្រភេទនេះ មានសារធាតុ មេឡាតូនីន ដែលជាប្រភេទអ័រម៉ូនដូចគ្នា ដែលរូបកាយបានបង្កើតឡើង សំរាប់ចួយសម្រួលដំណេក ឲ្យបានលង់លក់ស្រួល។ បន្ទាប់ពិសាររួចហើយ អ្នកគួរតែចូលទៅងូតទៅក្តៅឧណ្ណៗ ដើម្បីជួយធ្វើឲ្យសាច់ដុំ បានធូរស្រាល និងរាងកាយ ទាំងមូលរបស់អ្នកផងដែរ។ ជាមួយគ្នានេះដែរ នៅកន្លែងគេងរបស់អ្នក អ្នកគួរដាក់ក្បាលកើយលើខ្នើយធ្ងន់ៗ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា នឹងកសាងផ្សារ ២បន្ថែមទៀត នៅបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តកំពត និងស្វាយរៀង ដើម្បីដោះដូរទំនិញជាមួយវៀតណាម ដើម្បីបង្កើតសេដ្ឋកិច្ចបន្ថែមទៀត។ សម្តេចថា ចំពោះគម្រោងផ្សារទាំង២នេះ ក៏បានស្នើសុំទៅវៀតណាមជួយកសាងដែរ តែមិនទាន់ឆ្លើយតប ដូច្នេះគួរធ្វើខ្លួនឯងទៅ។ សម្តេចថា ផ្សារមួយចំណាយប្រមាណជា ២លានដុល្លារ គឺមិនច្រើនទេ...
ភ្នំពេញ : កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ (ក6) សហការជាមួយ កម្លាំងសមត្ថកិច្ចខណ្ឌទួលគោក បានប្រដេញបង្ក្រាបជនសង្ស័យ ករណីគ្រឿងញៀន នៅផ្លូវ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក យប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ជនសង្ស័យបានដកកាំភ្លើង បាញ់តដៃជាមួយ សមត្ថកិច្ចអស់ជាច្រើនគ្រាប់ ចុងក្រោយសមត្ថកិច្ចឡោមព័ទ្ធចាប់ខ្លួនបាន ២ នាក់ដកហូតបានកាំភ្លើងខ្លីមួយដើម ។...
ប៊ឹរ៉ាត់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ថា បណ្តាញទូរទស្សន៍ Al Jadeed TVបានផ្សាយថា គ្រាប់មីស៊ីលជាច្រើនគ្រាប់ របស់អ៊ីស្រាអ៊ែល បានបាញ់ចូលក្នុងទឹកដីរបស់ ប្រទេសស៊ីរី កាលពីយប់ថ្ងៃអាទិត្យ ដោយបានបាញ់ចេញពីក្រុង Sidon ដែលស្ថិតនៅភាគខាងត្បូងនៃ ប្រទេសលីបង់ ។ គួររំលឹកថា កាលពីខែមុន ប្រធានកងកម្លាំង...
១- កុំប្រើប្រាស់ផលិតផល ថែទាំស្បែកច្រើនពេក៖ក្នុងការលាបក្រែមបំប៉នស្បែក ពុំមែនសុទ្ធតែផ្តល់ផលល្អ ដល់ស្បែកនោះទេ ព្រោះថាក្នុងការថែទាំ ប្រសិនបើអ្នកលាបច្រើនពេក វាអាចផ្តល់ផលផ្ទុយពីអ្វី ដែលអ្នកប៉ងប្រាថ្នា ដោយធ្វើឲ្យស្ទះរន្ធរោម និងកើតមានអាការស្កៀបរមាស់។ ដូច្នេះ អ្នកគួរប្រើផលិតផល ថែទាំស្បែក ក្នុងបរិមាណមួយ សមស្របសម្រាប់ស្បែក ដែលនេះជាវិធីដ៏ល្អ ក្នុងការថែទាំស្បែក និងអាចសន្សំសំចៃ ប្រាក់កាសទៀតផង។ ម្យ៉ាងទៀត អ្នកអាចប្រើផលិតផល...
ភ្នំពេញ៖ ក្នុងពិធីសម្ពោធផ្សារដោះដូរ ទំនិញកម្ពុជា-វៀតណាម នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានធ្វើការព្រមានដកអភិបាលខេត្តត្បូងឃ្មុំ បើផ្សារគំរូព្រំដែនកម្ពុជា ដំបូងគេបរាជ័យ ។
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកជាសំណូមពរឲ្យភាគីវៀតណាម ជួយបន្តទិញផលិតផលកម្ពុជាបន្ថែមទៀត ខណៈកម្ពុជាក៏នាំចូល ផលិតផលវៀតណាមផងដែរ ធ្វើដូច្នេះទើបមានការ ជួយគ្នាទៅវិញទៅមក។ សម្តេចតេជោបន្តថា “ខ្ញុំស្នើឲ្យវៀតណាមទិញទំនិញ ពីកម្ពុជាចំពោះទំនិញ ណាដែលកម្ពុជាមាន។ ទំនិញក្នុងពិព័រណ៌បុណ្យសមុទ្រ នឹងហូរចូលទៅវៀតណាមផងដែរ ។ កន្លងមកស្វាយកម្ពុជា នាំចូលទៅវៀតណាម ព្រោះស្វាយវៀតណាមមិនគ្រប់ចំនួន” ។...
សេអ៊ូល៖ អ្នកតាមដានអាកាសចរណ៍ម្នាក់ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិក បានហោះហើរយន្តហោះ ស៊ើបការណ៍មួយគ្រឿងទៀត នៅលើឧបទ្វីបកូរ៉េ ដែលជាការហោះហើរចុងក្រោយបង្អស់ ដើម្បីតាមដានកូរ៉េខាងជើង ចំពេលមានក្តីបារម្ភកាន់តែខ្លាំងឡើង ដែលក្រុងព្យុងយ៉ាងអាចបាញ់មីស៊ីល រយៈចម្ងាយឆ្ងាយ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយដោយពុំបាន បញ្ជាក់ពីពេលវេលាជាក់លាក់ នៃប្រតិបត្តិការថាទ័ពអាកាស RC-135W Rivet Joint របស់សហរដ្ឋអាមេរិក ត្រូវបានគេប្រទះឃើញហោះហើរ នៅលើឧបទ្វីបនេះ។...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញសម្ពោធផ្សារដោះដូរទំនិញ កម្ពុជា-វៀតណាម (ផ្សារគំរូព្រំដែន កម្ពុជា) នៅព្រំដែនប្រទេសទាំងពីរក្នុងខេត្តត្បូងឃ្មុំ ជាមួយលោក ជីញ ឌិញ ស៊ុង (TRINH DINH DUNG) ឧបនាយករដ្ឋមន្ត្រីវៀតណាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា ផ្សារនេះបង្កើតឡើងដើម្បីឲ្យពលរដ្ឋ មានលទ្ធភាពរកស៊ីជាមួយគ្នា ដោយស្របច្បាប់ និងស្របតាមនយោបាយឈ្នះ...
តេហ្គុយស៊ីហ្គាលប៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ថា ក្រុម អាជ្ញាធរបាននិយាយថា អ្នកទោសចំនួន ១៨នាក់ ត្រូវបានសម្លាប់ នៅក្នុងអំពើផ្ទុះអំពើហិង្សាថ្មីមួយនៅ ពេលប៉ះទង្គិចគ្នារវាងអ្នកទោស នៅឯពន្ធនាគារមួយកន្លែអ នៅភាគកណ្តាលប្រទេសហុងឌុយរ៉ាស់ កាលពីល្ងាចថ្ងៃអាទិត្យ ។ លោក Jose Coello អ្នកនាំពាក្យមកពីកងកម្លំាង សន្តិសុខជាតិបានបញ្ជាក់ថា ចំនួននៃអ្នកស្លាប់នៅម៉ោង៧ល្ងាច...
ភ្នំពេញ៖ លោកយាយ មាជ ម៉ារ៉ាឌី វ័យជាង៧០ឆ្នាំ ត្រូវជាម្តាយកំសត់របស់លោក មាជ សុវណ្ណារ៉ា អតីតមន្រ្តីជាន់ខ្ពស់បក្សប្រឆាំង ត្រូវបានក្រុមចោរស្រីដាក់ថ្នាំសណ្តំ លួចយកទ្រព្យសម្បត្តិដែលមានជាប់ខ្លួន បន្តិចបន្តួចគ្រាន់ចិញ្ចឹមជីវិត។ ករណីក្រុមចោរស្រីដាក់ថ្នាំសណ្តំ ប្លន់យកទ្រព្យម្តាយកំសត់ជរារបស់លោក មាជ សុវណ្ណារ៉ា បានធ្វើឡើងនៅផ្ទះរបស់លោកយាយ ក្នុងភូមិអូរតាម៉ា ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ អំឡុងម៉ោងប្រហែល...
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅអតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់ ឲ្យចូលទៅបំភ្លឺធ្វើជាសាក្សី ក្នុងឱកាសបើកសវនាការជំនុំជម្រះក្តី សំណុំរឿង សន្ទិដ្ឋិភាព ឬការត្រូវរ៉ូវជាមួយបរទេសរបស់លោក កឹម សុខា ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ខាងមុខ។ នេះបើយោងតាមការដីការរបស់លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ធ្នូ៕
វ៉ាស៊ីនតោន៖ អតីតទីប្រឹក្សាសន្តិសុខម្នាក់ របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលេីកឡេីងថា គោលនយោបាយរបស់ប្រធានាធិបតីអាមេរិករូបនេះ ចំពោះប្រទេសកូរ៉េខាងជើង កំពុងបរាជ័យ ហើយប្រទេសកុម្មុយនិស្តមួយនេះ កំពុងគំរាមកំហែងយ៉ាងខ្លាំងដល់កងទ័ព និងសម្ព័ន្ធមិត្តអាមេរិក។ លោកចន បូលតុន ដែលបានធ្វើការឱ្យលោក ត្រាំ រហូតដល់ខែកញ្ញា បានធ្វើការកត់សម្គាល់នៅក្នុង សារធ្វីតធ័រខណៈភាពតានតឹងបានកើនឡើង ជុំវិញការគំរាមកំហែង របស់កូរ៉េខាងជើង ក្នុងការផ្ញើអំណោយថ្ងៃបុណ្យណូអែល...
បរទេស៖ ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ នឹងធ្វើការផ្តល់ឲ្យដល់ប្រទេសកូរ៉េខាងជើង នូវប្រាក់ជិត២លានដុល្លារ ដើម្បីជួយសម្រាលទុក្ខលំបាកក្នុង គ្រោះមហន្តរាយព្យុះទីហ្វុង បើទៅជាមានភាពតានតឹងដាក់គ្នាជាថ្មី និងទីក្រុងព្យុងយ៉ាង បដិសេធមិនចូលរួមក្នុងកិច្ចពិភាក្សាគ្នាក៏ដោយ។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយកាសែតកូរ៉េខាងត្បូង នៅថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា ទីក្រុងសេអ៊ូលបាននិយាយនៅថ្ងៃចន្ទថា ជំនួយមានទឹកប្រាក់សរុបប្រហែល ១,៧លានដុល្លារអាមេរិក គួរតែបន្តផ្តល់ឲ្យ ដោយមិនគិតពីស្ថានភាពនយោបាយនោះឡើយ។ គួរបញ្ជាក់ផងដែរថា សេចក្តីថ្លែងការណ៍បែបនេះ ពីទីក្រុងសេអ៊ូលនេះ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម នៅព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ ដែលពិធីសម្ពោធផ្សារនេះ ក៏មានការអញ្ជើញចូលរួមពី លោក ជីញ ឌិញ ស៊ុង (TRINH DINH DUNG) ឧបនាយករដ្ឋមន្ត្រីវៀតណាម ផងដែរ។...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើង នៅក្នុងវគ្គផ្សព្វផ្សាយ ស្តីពីអនុក្រឹត្យ បង្កើតការិយាល័យប្រជាពលរដ្ឋ នៅថ្នាក់ក្រោមជាតិ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះថា រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតការិយាល័យ ប្រជាពលរដ្ឋ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការផ្តល់សេវាសាធារណៈ គ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អ ។...
ភ្នំពេញ៖ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ បានប្រារព្ធពិធី សំពះគ្រូ និង សច្ចាប្រណិធានតម្លើងស្នាដៃរបាំ បុរាណខ្មែរ មានចំណងជើងថា “អប្សរា ២៥ដួង” ដែលរៀបចំឡើងដោយ ក្រុមយុវជនស្ម័គ្រចិត្ត នៃសកលវិទ្យាល័យមេគង្គកម្ពុជា និងដោយមានការចូលរួមជា អធិបតីពីសំណាក់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង...
តូក្យូ: ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទទី២៣ខែធ្នូនេះ បានឲ្យដឹងថា នាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូអាបេបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនិងការ ផ្លាស់ប្តូរជាន់ខ្ពស់រវាងជប៉ុននិងចិន មានសារៈសំខាន់ណាស់ ហើយបញ្ជាក់ថាលោកសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់ លោកទៅកាន់ប្រទេសចិននាពេល ខាងមុខនេះនឹងក្លាយជាឱកាសមួយដើម្បីពង្រឹងទំនាក់ទំនង ទ្វេភាគីថែមទៀត។ នៅក្នុងបទសម្ភាសន៍ ជាលាយលក្ខណ៍អក្សរជាមួយប្រព័ន្ធផ្សព្វផ្សាយ ចិនលោកនាយករដ្ឋមន្រ្តីជប៉ុនក៏បានមាន ប្រសាសន៍ដែរថាលោក ក៏នឹងទន្ទឹងរង់ចាំដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោកស៊ីជីនពីងទៅកាន់ប្រទេស ជប៉ុនផងដែរនៅឆ្នាំក្រោយ។ លោកអាបេបានធ្វើការកត់សម្គាល់...
បរទេស: ទូរទស្សន៍BBCចេញផ្សាយ នៅថ្ងៃចន្ទទី២៣ ខែធ្នូនេះ បានឲ្យដឹងថាមានការលើកឡើងបង្ហាញ កាន់តែច្រើនឡើងៗថា ក្រុមរដ្ឋអ៊ីស្លាមISដ៏ល្បីល្បាញ កំពុងតែស្ថិតនៅក្នុងដំណើរការរៀបចំ កម្លាំងរបស់ខ្លួនឡើងវិញ នៅក្នុងប្រទេសអ៊ីរ៉ាក់ គឺក្នុងរយៈពេលតែ២ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីបាត់បង់តំបន់កាន់ កាប់ចុងក្រោយរបស់ខ្លួន នៅក្នុងប្រទេសនេះ។ គួរឲ្យដឹងដែរថាមន្រ្តីស៊ើបការណ៍ សម្ងាត់របស់ក្រុមឧទ្ទាមឃឺដ និងប្រទេសនៅលោកខាងលិចបានប្រាប់ BBC ថាវត្តមានរបស់ IS នៅអ៊ីរ៉ាក់គឺជាការ បះបោរដ៏ទំនើបថ្មីមួយប៉ុន្តែការវាយប្រហាររបស់...
បរទេស: Aljazeera ចេញផ្សាយនៅថ្ងៃចន្ទទី២៣ ខែធ្នូនេះ បានសរសេរថា ក្រុមសមាជិក សភាព មកពីគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃអាទិត្យ បានសម្រេចចិត្តលុបព្យូរទៅវិញ ស្តីពីជំនួយយោធា ដើម្បីជំរុញឱ្យមានសក្ខីកម្មបន្ថែមទៀត ក្នុងការចោទប្រកាន់ របស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ។ មួយក្នុងចំណោមជំនួយយោធានោះ មន្ទីរបញ្ចកោណ បានធ្វើការបញ្ឈប់ជំនួយយោធាដល់អ៊ុយក្រែន ក្នុងរយៈពេលត្រឹមតែ៩១នាទី បន្ទាប់ពីការសន្ទនាគ្នាតាមទូរស័ព្ទ ដ៏ចម្រូងចម្រាសរវាងលោក ត្រាំ...
បរទេស: ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទ ទី២៣ ខែធ្នូនេះ បានឲ្យដឹងថា ប្រធានាធិបតីតួកគី លោកRecep Tayyip Erdogan បានព្រមានថា ប្រទេសរបស់លោក មិនអាចគ្រប់គ្រងរលកជនភៀសខ្លួនសាជាថ្មី ពីប្រទេសស៊ីរីបានទៀតឡើយ។ គួរឲ្យដឹងដែរថាមនុស្សរាប់ពាន់នាក់ បានភៀសខ្លួនឆ្ពោះទៅព្រំដែនតួកគី ចំពេលមានការកើនឡើង នៃការទម្លាក់គ្រាប់បែកទៅលើខេត្តអ៊ីដលីប ដែលកាន់កាប់ដោយឧទ្ទាម នៅភាគពាយ័ព្យនៃប្រទេសស៊ីរី។ ប្រទេសតួកគីកន្លងមក...
ភ្នំពេញ ៖ បន្ទាប់ទទួលព័ត៌មាន ពីមានកុមារីក្រីក្រម្នាក់ ដែលមានឪពុកជាជនពិការ រស់នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ហើយមានដុំគីសដោះយ៉ាងធំ ពុំមានលទ្ធភាពព្យាបាល លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងលោកស្រី យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក មានចិត្តអាណិតអាសូរជាពន់ពេក...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។ ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រ រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
បរទេស៖ អតីតចៅអធិការវត្ត Phra Phutthachai នៅ ខេត្ត Saraburi បានសារភាពថា មានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ ដែលគេស្គាល់ថា “Sika Golf” ដោយនិយាយថា...
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ