បរទេស៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយ សេតវិមានបាននិយាយប្រាប់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយជាមួយ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson នៅថ្ងៃអាទិត្យ ដោយពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ន នៅក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសអ៊ីរ៉ង់។ សេចក្តីប្រកាសព័ត៌មាន បានផ្តល់ឲ្យនូវសេចក្តីលម្អិត ជាក់លាក់តិចតួចនៃកិច្ចសន្ទនាពិភាក្សាគ្នា តាមទូរស័ព្ទនោះ ដោយធ្វើការបង្ហាញប្រាប់ឲ្យដឹងត្រឹមតែថា មេដឹកនាំនៃប្រទេសទាំងពីរ...
បរទេស៖ ក្រសួងការបរទេស របស់ប្រទេសម៉ិកស៊ិក នៅថ្ងៃអាទិត្យម្សិលមិញនេះ បានជំរុញឲ្យប្រទេសវេណេស៊ុយអេឡា អនុញ្ញាតឲ្យធ្វើការបោះឆ្នោតជ្រើសរើស ថ្នាក់ដឹកនាំសភាជាតិតាមបែបលទ្ធិប្រជាធិបតេយ្យ ដោយអនុលោមទៅតាម រដ្ឋធម្មនុញ្ញដែលបានចែង។ រដ្ឋាភិបាលសង្គមនិយម នៃប្រទេសវេណេស៊ុយអេឡា បានតែងតាំងប្រធានថ្មីរបស់រដ្ឋសភា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ក្រោយកងកម្លាំងប្រដាប់អាវុធ បានរារាំងសមាជិកសភា មកពីបក្សប្រឆាំង មិនឲ្យចូលទៅក្នុងរដ្ឋសភា ហើយនេះជាទង្វើមួយ ធ្វើឲ្យប្រទេសជាច្រើន ធ្វើការថ្កោលទោសរិះគន់ ថាជាការរំលោភលើលទ្ធិប្រជាធិបតេយ្យ។ ចំណែករដ្ឋមន្ត្រីការបរទេស...
ភ្នំពេញ ៖ តាមសំណើសុំវិនិយោគ របស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនប័ត្រ ចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនចំនួន៤ទៀត ។ នេះបើតាមការផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២០។ ក្រុមហ៊ុនវិនិយោគទាំង៤នោះរួមមាន ៖ ១- “SUN AWESOME GARMENT CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់...
ភ្នំពេញ៖ តាមរយៈការជួបសម្ភាសផ្ទាល់ជាមួយ លោក ណុយ សុខណេម ដែលជាអ្នកឈ្នះរង្វាន់ឡានទំនើប Porsche Macan ស៊េរីចុងក្រោយបំផុត ពីស្រាបៀរកម្ពុជាដំបូងគេ បានរៀបរាប់ដំណើរ ដើមទងយ៉ាងដូច្នេះថា «ថ្ងៃឆ្លងឆ្នាំ ខ្ញុំនិងបងប្អូនថ្លៃ ៣នាក់ទៀត បានទិញស្រាបៀរកម្ពុជា កន្លះកេស ពីតូបមួយក្បែរផ្ទះ ដើម្បីជប់លៀង បន្ទាប់ពីចេញពីម៉ោងធ្វើការ ដើម្បីអបអរសាទរយប់ឆ្លងឆ្នាំចាស់ ចូលឆ្នាំថ្មី...
បរទេស ៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេស អារ៉ាប៊ីសាអូឌីត បាននិយាយថា ប្រទេសអារ៉ាប៊ីសាអូឌីត បានថ្កោលទោស ការបង្កើនកម្លាំងថ្មីៗនេះ របស់តួកគី នៅក្នុងប្រទេស លីប៊ី និងការអនុម័ត របស់រដ្ឋសភាតួកគី ឲ្យបញ្ជូនកងទ័ពទៅកាន់ ប្រទេសលីប៊ី ហើយបានចាត់ទុកវាថា ជាការបំពាន សេចក្តី សម្រេចចិត្តរបស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ។...
បរទេស ៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកមិនរំពឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងក្បត់សន្យាលោក ស្តីពីការលុបបំបាត់ អាវុធនុយក្លេអ៊ែ ប៉ុន្តែលោកបានទទួលស្គាល់ថា មេដឹកនាំកូរ៉េខាងជើង ប្រហែលអាចដែរ ។ ក្នុងខណៈធ្វើដំណើរវិលត្រឡប់ ទៅទីក្រុងវ៉ាស៊ីនតោនវិញ...
ភ្នំពេញ៖ អតិថិជនរបស់សែលកាត ដ៏មានសំណាងមួយរូប ឈ្នះប្រាក់ពិតៗ រហូតដល់ ១០០ ០០០ដុល្លារអាមេរិក ពីក្រុមហ៊ុន ទូរសព្ទចល័ត សែលកាត ដោយគ្រាន់តែចូលរួម ផ្ញើសារងាយៗ10k ផ្ញើទៅកាន់លេខ 8888 ដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ ។ ក្រុមការងារសែលកាត កាលថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះ បានធ្វើដំណើរ...
ភ្នំពេញថ្ងៃទី ៦ ខែមករា ឆ្នាំ២០២០៖ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែមករា ២០២០ សាមសុង មានកម្មវិធីប្រូម៉ូសិនពិសេស ដោយផ្តល់ជូនអាំងប៉ាវ ដ៏រំភើបអស្ចារ្យជូនអតិថិជន ទាំងអស់នេះរាល់ពេលជាវ គ្រប់ផលិតផល សាមសុង នៅតាមហាង ចែកចាយផលិតផល សាមសុងទាំងអស់ទូទាំងប្រទេស! សម្រាប់បងៗស្ត្រីមេផ្ទះ និងអតិថិជន ទាំងអស់ដែល...
ភ្នំពេញ ៖ លោកមិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជានៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២០នេះ បានផ្ញើសាររំលែកទុក្ខ និងសោកស្តាយជាពន់ពេក ចំពោះឧបទ្ទវហេតុ បាក់អាគារ ដែលបានកើតឡើង នៅខេត្តកែប កាលពីថ្ងៃទី៣ ខែមករា ដែលបណ្តាលឲ្យមនុស្សស្លាប់ និងរងបួស៥៩នាក់ ៕
បរទេស ៖ រដ្ឋសភា នៃប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានអំពាវនាវ ឲ្យកងទ័ពអាមេរិក និងកងទ័ពបរទេសផ្សេងទៀត ចាកចេញពីប្រទេសខ្លួន ស្របពេលមាន ប្រតិកម្មប្រឆាំង កើនឡើង ចំពោះការ ដែលអាមេរិកសម្លាប់នាយឧត្តមសេនីយ៍ ជាន់ខ្ពស់អ៊ីរ៉ង់មួយរូប ។ យោងតាមសេចក្តីរាយការណ៍ រដ្ឋសភានៃប្រទេសអ៊ីរ៉ាក់ បានអនុម័តសេចក្តីសម្រេចស្នើ ឲ្យបញ្ចប់វត្តមានកងទ័ព បរទេសទាំងអស់ ឆ្លុះបញ្ចាំងឲ្យឃើញ...
បរទេស៖ បេសកកម្មគាំទ្រអង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីប៊ី កាលពីថ្ងៃអាទិត្យម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បានធ្វើការថ្កោលទោសយ៉ាងខ្លាំង ចំពោះការបំផ្ទុះគ្រាប់បែកនៅសាលាយោធាមួយកន្លែង ក្នុងរដ្ឋធានីទ្រីប៉ូលី ប្រទេសលីប៊ី។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយកាសែត UPI បានឲ្យដឹងថា ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែន កាលពីថ្ងៃសៅរ៍នោះ មានមនុស្សតិចបំផុត៣០នាក់ បានស្លាប់បាត់បង់ជីវិត និង៣០ទៀតរងរបួស ហើយហេតុការណ៍នេះ បានកើតឡើងក្នុងខណៈសិស្សទាហានកំពុងតែប្រមូលផ្តុំគ្នា នៅកន្លែងធ្វើព្យុហយាត្រា ក្នុងសាលាយោធា...
ភ្នំពេញ ៖ “អ្នកដែលមិនអរគុណសន្តិភាព និងចង់បំផ្លាញសន្តិភាព កំពុងនឹកគុក និងចង់ចូលគុក” នេះជាគឺជាប្រសាសន៍របស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក្នុងបណ្តាញតេឡេក្រុម នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ។ ពាក្យ “អរគុណសន្តិភាព” កំពុងតែបង្ហាញរាងយ៉ាងស្រស់ស្អាត នៅគ្រប់ស្ថាប័នរដ្ឋទាំងអស់ ។ ក្នុងនោះនៅតាមសាលារៀន ទីផ្សារ...
ភ្នំពេញ៖ សមាជិកសមាគមអ្នកជំនាញអចលនទ្រព្យនៅកម្ពុជា នៅថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ២០២០បានលើកឡើងនូវទស្សនៈរបស់ខ្លួន ជុំវិញឧបទ្ទវហេតុ រលំបាក់អាគារនៅខេត្តកែប ដែលបណ្តាលឱ្យមនុស្ស៣៦នាក់ស្លាប់ និង២៣នាក់រងរបួស ថាជាសោកនាដកម្ម និងជាមេរៀនមួយ ត្រូវយកចិត្តទុកនិងប្រុងប្រយ័ត្នបន្ថែមទៀត សម្រាប់រាល់សំណង់សាងសង់ នៅពេលក្រោយ ចៀសវាងនូវគ្រោះថ្នាក់ច្រំដែល។ ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សា សមាគមអ្នកជំនាញអចលនទ្រព្យ...
ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ថា ការប៉ះទង្គិចគ្នារវាងក្រុមប៉ូលិស និងក្រុមបាតុករ នៅក្នុងក្រុងហុងកុង កាលពីថ្ងៃអាទិត្យ បាននាំឲ្យ ឈានដល់ការចាប់ខ្លួនយ៉ាងច្រើន ក្រោយពីមានការប្រមូលផ្តុំគ្នា រាប់ពាន់នាក់ នៅជិតព្រំដែន ដោយពួកគេទាមទារ លទ្ធិប្រជាធិបតេយ្យ និងបានប្រឆំាងនឹង ក្រុមពាណិជ្ជករមកពីក្រុងប៉េកាំង...
ប៊ែកឡាំង៖ នៅក្នុងសេចក្តីថ្លែងការណ៍រួម អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel , ប្រធានាធិបតីបារាំងលោក Emmanuel Macron និងនាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានអំពាវនាវ ឲ្យ អ៊ីរ៉ង់អត់ធ្មត់ ដើម្បីចៀសពីការធ្វើសកម្មភាពផ្ទុយ នឹងសន្ធិសញ្ញាផែនការ សកម្មភាពរួម (JCPOA) ឆ្នាំ ២០១៥...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើង នូវពាក្យចាស់ពោលថា ឃ្លានឆ្ងាញ់ស្រឡាញ់ល្អ ដោយសម្តេចថា ពិតជាមិនខុសនោះទេ ព្រោះសម្តេច អត់បានពិសាបាយ រយៈពេល២៤ម៉ោង ក្នុងថ្ងៃដឹកនាំរុករក អ្នកបាត់ខ្លួននៅអាគារបាក់រំលំ ក្នុងខេត្តកែប តែពេលនោះ បានហូបបាយ ប្រអប់របស់ក្រុមអ្នករុករក ។ សម្តេចតេជោ...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាកម្មវិធីសញ្ញាបត្រអន្តរជាតិ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ពីខែមករា ឆ្នាំ២០២០ នេះហើយ ។ សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ដោយកម្មវិធីសិក្សា និងសញ្ញាបត្រទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ ។ សម្រាប់អ្នកចុះឈ្មោះមុនថ្ងៃចូលរៀន នឹងបញ្ចុះតម្លៃ២០០ដុល្លារ...
បរទេស៖ ប្រទេស អ៊ីរ៉ង់ បានសច្ចាសងសឹក ទៅលើសហរដ្ឋអាមេរិកវិញ បន្ទាប់ពីមេបញ្ជាការយោធា ដ៏មានឥទ្ធិពលបំផុតរបស់ខ្លួន ត្រូវបានមហាអំណាចមួយនេះ សម្លាប់ដោយការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើកនៅឯព្រលានយន្តហោះ Baghdad ប្រទេស អ៊ីរ៉ាក់។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា មេដឹកនាំកំពូលអ៊ីរ៉ង់ បាននិយាយថា...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៦ ខែមករា នេះ សមត្ថកិច្ចនគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនលោកស័ក្តិ៤កន្លះ ភិន រតនៈ ប៉ូលិសនៃមន្ទីរប្រឆាំងគ្រឿងញៀន មកតុលាការ ពាក់ព័ន្ធករណីប្រើប្រាស់ គ្រឿងញៀន រួចបង្ហោះជាសាធារណៈ និង ប្លន់ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ ។ ជនសង្ស័យ ភិន រតនៈ...
ភ្នំពេញ ៖ លោក ហូ សុទ្ធី នាយកខុទ្ទកាល័យ សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២០នេះ បានបដិសេធ ចំពោះការចោទប្រកាន់ថា ខុទ្ទកាល័យ មិនទទួលយកលិខិត ដែលជាស្នាមមេដៃរបស់កម្មករ ឲ្យជួយទប់ស្កាត់ករណីប្រព័ន្ធអនុគ្រោះពន្ធ គ្រប់ប្រភេទ(EBA) របស់លោក រ៉ុង ឈុន ដែលជាប្រធានសហភាពសហជីពកម្ពុជា...
បរទេស៖ រដ្ឋមន្រ្តីក្រសួងការបរទេសចិន លោកវ៉ាងយី បាននិយាយថា សហរដ្ឋអាមេរិក គួរតែបញ្ឈប់ការ រំលោភបំពានអំណាច ដោយប្រើកម្លាំង ហើយលោកបន្ថែមថា អាកប្បកិរិយាប្រថុយប្រថាន របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន រំលោភលើបទដ្ឋានមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិ ។ យោងតាមសារព័ត៌មាន MSN ចេញផ្សាយកាលពីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ថ្លែងទៅកាន់សមភាគីអ៊ីរ៉ង់ លោក...
បរទេស៖ អគ្គិសនីរដ្ឋ EVN របស់ប្រទេសវៀតណាម នឹងទិញអគ្គិសនីប្រហែល ១,៥ ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំពីប្រទេសឡាវ សម្រាប់រយៈពេល ២ ឆ្នាំដោយចាប់ផ្តើមពីឆ្នាំ ២០២១ តទៅ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រោមកិច្ចសន្យាដែលបានចុះហត្ថលេខា កាលពីថ្ងៃសៅរ៍ ក្រុមហ៊ុនអគ្គិសនីវៀតណាម...
ភ្នំពេញ ៖ ទម្លាប់នៃប្រជាពលរដ្ឋខ្មែរ ភាគច្រើនបុរស មិនបោះបង់ចោលឡើយ ការបត់ជើងតូចគ្មាន សណ្តាប់ធ្នាប់ ពោលកន្លែងណា ក៏អាចធ្វើទៅបាន ទោះបីជានៅរាជធានីភ្នំពេញ ឬនៅតាមបណ្តាខេត្តក្តី ។ ប៉ុន្តែការបត់ជើងតូច នៅតាមទីជនបទ តាមបណ្តាខេត្ត មិនជាបញ្ហាចោទទេ តែអ្វីដែលមិនសមគួរគឺ ការបត់ជើងតូចនៅរាជធានីភ្នំពេញតែម្តង ដែលបានធ្វើឲ្យបាត់បង់សណ្តាប់ ធ្នាប់សាធារណៈ ។ ជាពិសេសបើភ្ញៀវទេសចរណ៍...
ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា បានប្រកាសបិទ សម័យប្រជុំលើកទី៣ នីតិកាលទី៦ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ក្រោយពីបានបើកសម័យប្រជុំ៣ខែរួចមក កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ។ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋសភានៅថ្ងៃទី៦ មករា បានឲ្យដឹងថា ក្នុងរយៈពេល៣ខែនេះ បានអនុម័តសេចក្តីព្រាងច្បាប់ចំនួន២០ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល។ ចំណែកថ្នាក់ដឹកនាំ...
ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋប្រមាណជាង១០០ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ កាលពីវេលាម៉ោង១២និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវរថភ្លើង ក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ។ តាមប្រភពព័ត៌មានពីស្ត្រីម្នាក់ គាត់ជាអ្នកធ្វើនំលក់ផ្ទះជាប់និងផ្ទះឆេះដំបូង គេរូបគាត់កំពុងតែធ្វើនំស្រាប់ មានអណ្ដាតភ្លើងឆេះចេញមកខាង ក្រោយផ្ទះលក់បាយគាត់ ក៏រត់ចេញមកខាងក្រៅ ហើយស្រែកឆោឡោផ្អើល ដល់ប្រជាពលរដ្ឋ ដែលរស់នៅជិតកន្លែងកើតហេតុ និងនាំគ្នារាយការណ៍ទៅ សមត្ថកិច្ចមូលដ្ឋានឲ្យទាក់ទង...
ញូវយ៉ក:ទីភ្នាក់ងារ ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យទី៥ ខែមករានេះ បានសរសេរថា ក្រុមបាតុករប្រឆាំង នឹងសង្គ្រាមរាប់រយនាក់ បានប្រមូលផ្តុំគ្នា កាលពីថ្ងៃសៅរ៍ម្សិលមិញ នៅត្រង់តំបន់អគារពាណិជ្ជកម្មធំបំផុត របស់ទីក្រុងមានឈ្មោះថា Times Squareនាទីក្រុងញូវយ៉ក។ បាតុកម្មនេះ ត្រូវបានគេជឿ ជាក់ថា បានធ្វើឡើងនៅបន្ទាប់ពីមានការវាយប្រហារ តាមអាកាសរបស់អាមេរិក នៅក្បែរអាកាសយានដ្ឋាន អន្តរជាតិ Baghdad ដោយជាលទ្ធផល...
ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ថា ក្រុមមន្ត្រីនៅមន្ទីរពេទ្យ នៅក្នុងក្រុងហុងកុង បានប្រកាសអំពីសញ្ញាប្រុងប្រយ័ត្នក្នុងកម្រិតមួយ “គ្រោះថ្នាក់បំផុត” កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ខណៈដែលជំងឺចម្លែក ដែលជាជំងឺរលាកសួតបានផ្ទុះឡើង នៅដែនដីកោះសំខាន់របស់ប្រទេសចិន បន្តឆ្លងរាលដាលកាន់តែខ្លំាងឡើងៗ ។ ការឆ្លងជំងឺ ត្រូវបានគេរាយការណ៍ជាលើកដំបូង កាលពីថ្ងៃទី២៤...
ហ្សាការតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ថា ក្រុមជួយសង្គ្រោះឥណ្ឌូនេស៊ី បានប្រើឧទ្ធម្ភាគចក្រ ជាច្រើនគ្រឿង ដើម្បីទម្លាក់ស្បៀង នៅគ្រាដែល មានការវាយប្រហារ ដោយគ្រោះទឹកជំនន់ នៅក្នុងសហគមន៍ ជាច្រើន កាលពីថ្ងៃសៅរ៍ ខណៈដែលអ្នកស្លាប់ ដោយសារគ្រោះមហន្តរាយ បានកើនឡើងដល់...
ភ្នំពេញ៖ ក្រៅពីជួបជាមួយតំណាង ស្ថានទូតនិងថ្នាក់ដឹកនាំ មកពីបណ្ដាប្រទេស លោកខាងលិច និងសហភាពអឺរ៉ុប នៅឆ្នាំចាស់លោក កឹម សុខា អតីតប្រធាន គណបក្សសង្គ្រោះជាតិ នឹងទទួលជួប សមាជិកសភា និងសង្គមស៊ីវិល ស៊ុយអែត នៅល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ស្អែកនេះបន្ថែមទៀត។ យោងតាមហ្វេសប៊ុក របស់លោក មុត...
ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ថា នៅថ្ងៃអាទិត្យនេះ ក្រុមអ្នកតវ៉ា រាប់ពាន់នាក់នៅ បានប្រមូលផ្តុំគ្នា នៅទីប្រជុំជនមួយ នៅជិតព្រំដែន ដើម្បីស្វែងរក ការរក្សាឲ្យបាន ក្នុងការដាក់សម្ពាធ ទៅលើរដ្ឋាភិបាល ដោយចង់ទាមទារ ឲ្យមានលទ្ធិប្រជាធិបតេយ្យ ។...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយគ្រប់និន្នាការ បញ្ឈប់ការសួរដេញដោល រឿងបាត់បង់ដី នៅចំណុចណាខ្លះ អ្នកណាខ្លះស្លាប់ និងមេទ័ពណាខ្លះស្លាប់ ប៉ុន្តែត្រូវជឿជាក់លើវីរកងទ័ពកម្ពុជា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
