អត្ថបទ

ស្មានបានត្រឹមតែ ៥០ដុល្លារ ដល់មើលឱ្យជាក់ ចេញ៥០លានរៀល ពី ស្រាបៀរ កម្ពុជា រួចថ្លៃលើកផ្ទះថ្មី

ជាងកាត់ដេរ នៅភូមិមេលប់ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែងម្នាក់ អ្នកស្រី អេង ស្រីណា ជាអ្នកមានសំណាងម្នាក់ទៀតហើយ ដោយត្រូវរង្វាន់ ៥០លានរៀលពី ស្រាបៀរ កម្ពុជា គ្រាដែលអ្នកស្រី និងក្រុមគ្រួសារ បានពិសាស្រាបៀរនេះ ជុំបងប្អូនពីរបីនាក់ កាលពីរាត្រីថ្ងៃទី៧ ឧសភា កន្លងទៅថ្មីៗនេះ ។

អ្នកស្រីបានឱ្យដឹងថា៖ «ខ្ញុំបានទិញ ស្រាបៀរ កម្ពុជា ១កេសកន្លះមកហូបជុំគ្នា។ ដល់ម៉ោងប្រហែល១០យប់ ក៏គិតថាល្មមឈប់ រួចក៏គាស់កំប៉ុងចុងក្រោយផ្តាច់ ក៏ស្រាប់តែឃើញលេខដាក់ថា ៥០។ ដំបូងស្មានថា ៥០ដុល្លារ ប៉ុន្តែធ្លាប់តែដឹងថា ស្រាបៀរ កម្ពុជា មិនដែលដាក់លុយដុល្លារទេ ក៏ផ្ទៀងអ៊ុតមើលម្តងទៀត បានច្បាស់ថា ការពិតគឺ ៥០លានរៀលសោះ»។

អ្នកស្រីនឹងយកទឹកប្រាក់នេះ ទៅផ្គត់ផ្គង់ថ្លៃធ្វើផ្ទះថ្មី ឱ្យរួចរាល់ជាស្ថាពរ ព្រោះរាល់ថ្ងៃនេះ ផ្ទះគាត់បានសាងសង់រួច ៥០ភាគរយហើយ ហើយក៏ពិបាកចិត្តខ្លាំងដែរថា នឹងរកប្រាក់បន្ថែម ពីណាមកធ្វើវាបង្ហើយ៕

To Top