ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើសន្និសីទនៅថ្ងៃទី២៨ ខែកុម្ភៈ ដើម្បីពិគ្រោះពិភាក្សាអំពីសេចក្តីព្រាងនៃ «របាយការណ៍ការងាររដ្ឋាភិបាល» ដែលក្រុមប្រឹក្សាកិច្ចការរដ្ឋចិនដាក់ជូនហាសន្និបាតលើកទី៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននិតីកាលទី១៤ ពិនិត្យពិភាក្សា។ លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិនធ្វើជាអធិបតីក្នុងសន្និសីទលើកនេះ។ សន្និសីទបានសង្កត់ធ្ងន់ថា ឆ្នាំនេះគឺឆ្នាំបិទបញ្ចប់ផែនការ៥ឆ្នាំទី១៤ ត្រូវបំពេញការងាររដ្ឋាភិបាលក្រោមការដឹកនាំដ៏មុតមាំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោក Xi Jinping ជាប្រមុខស្នូល ចាត់ទុកគំនិតសង្គមនិយមដែលមានលក្ខណៈពិសេសរបស់ប្រទេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping ជាទិសដៅការងារ ត្រូវអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវស្មារតីសមាជបក្សកុម្មុយនីស្តចិនលើកទី២០ និងសន្និសីទពេញអង្គលើកទី២...
នៅថ្ងៃទី២៧ ខែកុម្ភៈ ពិធីចាប់ដំណើរការព្រឹតិ្តការណ៍ប្រកួតបច្ចេកវិទ្យាមនុស្សយន្តពិភពលោក និងការប្រកួតរត់ប្រណាំងសុខនយន្តលើកដំបូងរបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន( CMG ) បានប្រារព្ធឡើងនៅទីក្រុងប៉េកាំង។ លោកShen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន, លោក Guo Lei សមាជិកបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន និងលោក Chen Xuedong សមាជិកបណ្ឌិត្យសភាវិស្វកម្មចិនជាដើមបានរួមគ្នាប្រកាសបើកព្រឹត្តិការណ៍នេះ។ ថ្លែងក្នុងសុន្ទរកថា...
ឃុនមីង៖ នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមន្ទីរពេទ្យបេះដូងFuwaiខេត្តយូណាន ប្រទេសចិន លោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រីខេត្តសៀមរាប បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យចិន ដែលបានយកចិត្តទុកដាក់ជួយព្យាបាលកុមារកម្ពុជាចំនួន ៥រូបដែលបានទៅទទួលការវះកាត់និងព្យាបាលជំងឺបេះដូងពីកំណើត។ ក្នុងពេលជជែកជាមួយគណៈគ្រប់គ្រងមន្ទីរពេទ្យបេះដូង Fuwai លោកអភិបាលរងបានគូសបញ្ជាក់ពីការគាំទ្រនិងកិច្ចសម្របសម្រួលរបស់សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងអង្គការYUNDI ដែល ចាប់ពីឆ្នាំ២០១៩ មកបានសហការយ៉ាងជិតស្និទ្ធជាមួយអង្គពាក់ព័ន្ធនានាក្រោមកិច្ចសម្របសម្រួលពីរដ្ឋបាលសាលាខេត្តសៀមរាប និងស្ថានទូតចិនប្រចាំកម្ពុជា ក្នុងការចុះពិនិត្យសុខភាពកុមារនៅក្នុងស្រុកបន្ទាយស្រី...
ភ្នំពេញ ៖ លោកស្រី ដោ សម្ផស្ស អនុប្រធានប្រឹក្សា នៃសមាគមកាយឫទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកស្រី ជា ស៊ីណា ឃួង ស្រេង ប្រធានក្រុមប្រឹក្សា នៃសមាគមកាយឫទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានយកអំណោយដ៏ថ្លៃថ្លា របស់លោកជំទាវបណ្ឌិត ពេជ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចំណារណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រៀមអនុវត្តវិធានការមួយចំនួន ដើម្បីបង្ការ ទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ តាមបណ្ដោយផ្លូវជាតិលេខ១ ពីរាជធានីភ្នំពេញទៅព្រំដែនកម្ពុជា-វៀតណាម ដោយផ្តោតលើរថយន្ត ដឹកអ្នកដំណើរទៅមក ភ្នំពេញ-វៀតណាម ។ នេះបើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យ...
បរទេស៖ FBI បានចោទពួក Hacker ដែលមានទំនាក់ទំនងនឹងកូរ៉េខាងជើងថា បានប្រព្រឹត្តិការលួចដ៏ធំបំផុតមួយនៃរូបិយប័ណ្ណគ្រីបតូ ដែលគេស្គាល់ជាសាធារណៈ ដោយបានរឹបអូសយកបានលុយឌីជីថល ដែលមានតម្លៃប្រហែល ១,៥ ពាន់លានដុល្លារពីក្រុមហ៊ុន ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ការលួចកាលពីដើមខែនេះផ្តោតលើរូបិយបណ្ណឌីជីថល Bybit ដែលជាការដោះដូរគ្រីបតូ ដ៏ធំបំផុតមួយរបស់ពិភពលោក...
ភ្នំពេញ ៖ ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោកបណ្ឌិត Yun Seogdae នាយកប្រតិបត្តិសាជីវកម្មធនធានទឹកកូរ៉េ (K-water) នៃក្រសួងបរិស្ថានរបស់សាធារណរដ្ឋកូរ៉េ និងជាប្រធានក្រុមប្រឹក្សាទឹកអាស៊ី (AWC) បានស្វែងរកឱកាសវិនិយោគ ក្នុងវិស័យគ្រប់គ្រងធនធានទឹកនៅកម្ពុជា។ ក្នុងឱកាសនៃជំនួប, លោកបណ្ឌិត Yun...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានផ្ទាល់ពីសំណាក់ ដ្ឋលេខាធិការប្រចាំការដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងថ្នាក់ដឹកនាំនៅទីស្ដីការក្រសួង ដោយឡែក ជាទីប្រឹក្សាក្រសួង, ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃមន្ទីររអភិវឌ្ឍន៍ជនបទទាំង ២៥...
បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu មានសេរីភាពក្នុងការធ្វើទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ ដោយមិនខ្លាចការឃុំខ្លួនក្រោមដីកាចាប់ខ្លួន របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) , នេះបើតាមលោក Friedrich Merz មេដឹកនាំសហភាពប្រជាធិបតេយ្យគ្រិស្តសាសនា (CDU) របស់ប្រទេសអាល្លឺម៉ង់ និងជាអធិការបតីថ្មីរបស់ប្រទេសនេះបាននិយាយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥...
ភ្នំពេញ ៖ ក្រុមអ្នកអភិរក្ស កាលពីពេលថ្មីៗនេះបានប្រទះឃើញ ហ្វូងសត្វទន្សោងមួយហ្វូង កំពុងនាំគ្នាដើររកចំណី យ៉ាងសុខសាន្តនៅដែនជម្រកសត្វព្រៃភ្នំត្នោត ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។ ហ្វូងសត្វទន្សោង ដែលថតបានដោយកាម៉េរ៉ា មានចំនួនជាង ១០ ក្បាល មានទាំងញី ឈ្មោល និងកូនតូចៗ ទៀតផង។ ទន្សោងជាប្រភេទជីវៈចម្រុះកម្រ និងជាប្រភេទ ជិតផុតពូជលើពិភពលោក ហើយបានចុះក្នុងបញ្ជីក្រហម របស់អង្គការ...
កំពង់ធំ៖ លោក សាយ គឹមឡម ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង តំណាងលោក ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានមានប្រសាសន៍ដូច្នេះក្នុងឱកាសដែលលោកអញ្ជើញ ជាអធិបតីភាពក្នុងពិធីក្រុងពាលីបញ្ចុះបឋមសីលាបុកគ្រឹះ សាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៥។ លោកបានបន្ថែមថា ក្នុងនាមប្រធានគណបក្សស្រុក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ថោ ជេដ្ឋា...
ពោធិ៍សាត់៖ លោកខូយ រីដា អភិបាលខេត្ត ប្រធានគណះកម្មការថ្នាក់ខេត្ត និង ជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី ២៧ ខែ កុម្ភះ ឆ្នាំ ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណះកម្មការ និងអនុគណះកម្មការថ្នាក់ខេត្តដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និង ពិនិត្យវឌ្ឍនភាព ការអនុវត្តន៍ស្មារតីលិខិតលេខ ៧៨៥ សជណ...
ភ្នំពេញ៖ ក្រសួងព័ត៌មាន បានស្នើឲ្យអ្នកផលិតមាតិកាផ្សព្វផ្សាយ តាមបណ្តាញសង្គម និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម បញ្ឈប់ជាបន្ទាន់ការយកវិធីសាស្ត្រលេងសើច (Prank) មកផលិតមាតិការបស់ខ្លួនដើម្បីលក់ផលិតផលដាច់ ឬទាក់ទាញការចាប់អារម្មណ៍ ដែលបង្កផលប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងបំពានសីលធម៌ និងសិទ្ធិរបស់អ្នកដទៃ ។ ការបង្កើតវិធីសាស្ត្រលេងសើច (Prank) នេះ មិនមែនជាភាពស្មោះត្រង់ក្នុងការផលិតមាតិតាទេ ប៉ុន្តែជាការបង្កើតមាតិកាដោយខ្វះក្រមសីលធម៌ និងការទទួលខុសត្រូវ ព្រមទាំងបានបង្កើតឲ្យមានការយល់ច្រឡំ និងប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស...
ភ្នំពេញ ៖ ពុក ម៉ែ របស់របស់បងប្អូនពលករខ្មែរ ដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ បានបង្ហាញពីក្តីព្រួយបារម្ភជាខ្លាំង នៅពេលទទួលព័ត៌មាន អំពីសកម្មភាពកៀរគរ ពលករខ្មែរឱ្យចូលរួមធ្វើបាតុកម្ម ម្តងហើយម្តងទៀត នៅលើទឹកដីបរទេស ដែលកូនៗ របស់ខ្លួន កំពុងបម្រើការងារ ។ អាណាព្យាបាលរបស់ពលករខ្មែរ បានផ្តែផ្តាំទៅកូនក្មួយទាំងអស់ ដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ មេត្តារក្សាភាពស្ងប់ស្ងាត់ ត្រូវខិតខំធ្វើការសន្សំថវិកា ស្រូបយកចំណេះជំនាញ...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសថា ដំណើរការកម្មវិធីសាលារៀនជំនាន់ថ្មី នៅតែបន្តដដែល ដោយគ្មានបិទចោលនោះទេ គឺលុបចោលតែកម្មវិធីសិក្សាទំនើបនៅតាមបណ្តាសាលារដ្ឋមួយចំនួនប៉ុណ្ណោះ ។ សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំនាថ្ងៃ២៨ កុម្ភៈបានឲ្យដឹងថា ការចេញមកបញ្ជាក់នេះ ដោយសារក្នុងពេលថ្មីៗនេះមានការយល់ច្រឡំថា ក្រសួងនឹងលុបចោលកម្មវិធីសាលារៀនជំនាន់ថ្មី ក្រោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងសន្និបាតបិទក្រសួងអប់រំ កាលពីថ្ងៃ២៦...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ជាការពិតណាស់ កម្ពុជា និងចិន គឺជាមិត្តដែកថែប និងជាបងប្អូន បានរួមសុខរួមទុក្ខជាមួយគ្នា និងតែងមានចំហរគាំទ្រគ្នាទៅវិញទៅមក នៅលើឆាកអន្តរជាតិ។ តាមរយៈបណ្ដាញសង្គម នាថ្ងៃទី២៨ កុម្ភៈ នេះនាយឧត្តមសេនីយ៍ ឈុំ សុជាត បានគាំទ្រទាំងស្រុងចំពោះ...
ភ្នំពេញ៖ លោក ស៊ាន វិសុទ្ធ ទីប្រឹក្សារាជរដ្ឋាភិបាល បានលើកឡើងនូវអត្ថបទមួយពាក់ព័ន្ធទៅនឹងទំនាក់ទំនង របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូ ណាត្រាំ ជាមួយអង្គការរចារកម្ម របស់អតីតសហភាពសូវៀត កាហ្សេបេ។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ស៊ាន វិសុទ្ធ បានឱ្យដឹងថា លោកបានឃើញអត្ថបទនេះជាភាសាបរទេសនឹកថា...
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ២០២៥ នេះ បានបើកកិច្ចប្រជុំត្រៀមរៀបចំ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្នុងការបង្កើតកម្មវិធី ដើម្បីបង្កការ សប្បាយរីករាយជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យបានច្រើនកុះករ ដូចឆ្នាំកន្លងទៅ ។ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងក្នុងអង្គប្រជុំនោះថា កាលពី...
កំពង់ធំ: នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានជួបសំណេះសំណាល និងអប់រំណែនាំប្រជានេសាទ ប្រមាណជាង ១០គ្រួសារ ដែលកំពុងរស់នៅបណ្ដោះអាសន្ន ដើម្បីប្រកបរបរនេសាទ នៅចំណុចពាមសែន ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ...
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក អាចដកទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី “នៅចំណុចណាមួយ” ក្នុងអំឡុងពេលការចរចាសន្តិភាព អ៊ុយក្រែន ។ ទោះជាយ៉ាងណា លោកបានកត់សម្គាល់ថា រហូតមកដល់ពេលនេះ មិនទាន់មានការសម្រេចចិត្តណាមួយទេ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦...
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ក្រុមរបស់សហរដ្ឋអាមេរិក និងអ៊ុយក្រែន កំពុងរៀបចំសម្រាប់ ការចរចានៅថ្ងៃសុក្រ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារពត៌មាន ចិនស៊ិនហួ ។ នៅក្នុងសុន្ទរកថា នៅពេលល្ងាច លោក ហ្សេឡិនស្គី បានលើកឡើងថា លោកនឹងជួបជាមួយប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានស្នើសុំពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយអង្គការមូលនិធិអន្តជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ លើការអនុវត្តគម្រោង ហិរញ្ញប្បទានអាកាសធាតុកម្ពុជា ។ ការស្នើនេះធ្វើឡើងក្នុងឱកាស លោកបណ្ឌិត កៅ ថាច ជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Alvaro Lario ប្រធានអង្គការមូលនិធិអន្តជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម...
ភ្នំពេញ៖ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា Vietjet កំពុងផ្តល់ជូននូវប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រដ៏ពិសេសសម្រាប់ Eco-Class ចំនួន ៨៣,០០០ សំបុត្រ ដែលមានការបញ្ចុះតម្លៃរហូតដល់ 83%។ ប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រពិសេសនេះ មានសុពលភាពសម្រាប់ការកក់សំបុត្រទុកចន្លោះពីថ្ងៃទី ៣ដល់ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ ដោយប្រើលេខកូដប្រូម៉ូសិន VJ83 នៅលើគេហទំព័រផ្លូវការរបស់ Vietjet (www.vietjetair.com) និងកម្មវិធីទូរស័ព្ទ Vietjet Air។ ប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រដ៏ពិសេសរយៈពេល ៣ ថ្ងៃនេះ អនុវត្តសម្រាប់បណ្តាញជើងហោះហើរទាំងអស់របស់ Vietjet សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១៧ ខែមីនា ដល់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ ផ្តល់ឱ្យអ្នកធ្វើដំណើរនូវឱកាសដ៏ល្អឥតខ្ចោះដើម្បីស្វែងយល់ពីប្រទេសវៀតណាមនៅនិទាឃរដូវ។ មិនថាអ្នកកំពុងស្វែងរកកន្លែងសម្រាកលំហែកាយតាមឆ្នេរខ្សាច់ ការធ្វើដំណើកម្សាន្តផ្សងព្រេងដ៏រំភើប ឬចង់រកកន្លែងកំហែរបែបរ៉ូមែនទិកនោះទេ ពេលវេលាល្អបំផុតសម្រាប់ដំណើរកម្សាន្តជាមួយមនុស្សជាទីស្រឡាញ់ គឺចាប់ផ្តើមពីទិវាអន្តរជាតិនារីនេះហើយ។ អ្នកធ្វើដំណើរពីប្រទេសកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសនេះ ដើម្បីកក់ជើងហោះហើរពីសៀមរាបទៅហាណូយនារដូវផ្ការីកនេះ ជាមួយនឹងការតភ្ជាប់យ៉ាងរលូនទៅកាន់គោលដៅដ៏ពេញនិយមជាច្រើននៅទូទាំងប្រទេសវៀតណាម អាស៊ី និងអូស្ត្រាលី តាមរយៈបណ្តាញហោះហើរដ៏ទូលំទូលាយរបស់ Vietjet។ បច្ចុប្បន្នក្រុមហ៊ុន Vietjet ដំណើរការជើងហោះហើរទៅមកជារៀងរាល់ថ្ងៃនៅលើផ្លូវសៀមរាប-ហាណូយដែលដំណើរការយ៉ាងរលូន ដោយផ្តល់ជម្រើសក្នុងការធ្វើដំណើរដ៏ងាយស្រួលដើម្បីស្វែងយល់ពីរដ្ឋធានីដ៏រស់រវើកដែលមានអាយុកាលរាប់ពាន់ឆ្នាំរបស់ប្រទេសវៀតណាម។ កុំអោយឱកាសដ៏ពិសេសនេះកន្លងផុតទៅឱ្យសោះណា ផ្តល់កិត្តិយសដល់ស្ត្រីជាទីស្រឡាញ់ក្នុងជីវិតរបស់អ្នកជាមួយនឹងដំណើរកម្សាន្តដែលមិនអាចបំភ្លេចបាន!...
ភ្នំពេញ ៖ លោក សេង សោត អគ្គនាយករងនៃ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន ដឹកនាំកិច្ចពិភាក្សាជាមួយអ្នកជំនាញ និងអ្នកស្រាវជ្រាវពាក់ព័ន្ធ និងដៃគូសហការមួយចំនួនដើម្បីកំណត់អត្តសញ្ញាណផូស៊ីល និងធ្វើស្រ្តាទីក្រាហ្វ ដើម្បីសិក្សាប៉ាលេអូ-បរិស្ថាន នៅភាគខាងត្បូង ប្រទេសកម្ពុជា ក្នុងការសិក្សានិងប្រមូលសំណាកគំរូ ក្នុង ខេត្តកោះកុង និងខេត្តកំពត។ ក្រសួងបរិស្ថាន បានដាក់ចេញនូវផែនការយុទ្ឋសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣...
បរទេស៖ សហរដ្ឋអាមេរិក និងអ៊ុយក្រែន បានបញ្ចប់កិច្ចព្រមព្រៀងរបស់ពួកគេលើរ៉ែកម្រ និងធនធានធម្មជាតិផ្សេងទៀត ហើយលោក វ្លាឌីមៀ ហ្សេលេនស្គី ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើឯកសារចុងក្រោយដោយគ្មានការចរចាបន្ថែមទៀតអ្វីឡើយ ក្នុងអំឡុងពេលកិច្ចប្រជុំរវាងលោក ជាមួយប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃសុក្រ, នេះបើយោងតាមរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា «សុខភាព និងសុខុមាលភាពស្រ្តី ជារឿងសំខាន់ ដែលជាកម្លាំងចលករមួយមិនអាចខ្វះបាន»។ លោកសាស្រ្តាចារ្យ ឈាង រ៉ាបានលើកឡើងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃគម្រោងស្រាវជ្រាវ ស្តីពី “ការសិក្សាពីប្រទេសគំរូក្នុងវិស័យសុខាភិបាល និងសុខុមាលភាពរបស់ស្រ្តី” នាថ្ងៃ២៧ កុម្ភៈថា លទ្ធផលនៃគម្រោងស្រាវជ្រាវ ស្តីពី “ការសិក្សាពីប្រទេសគំរូក្នុងវិស័យសុខាភិបាល និងសុខុមាលភាពរបស់ស្រ្តី”...
បរទេស៖ ការិយាល័យស៊ើបអង្កេត ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (CCIB) របស់ប្រទេសថៃ ថ្មីៗនេះបានចាប់ខ្លួនតារាសម្តែងម្នាក់ពីបទសង្ស័យថា មានជាប់ពាក់ព័ន្ធក្នុងបណ្តាញ ល្បែងតាមអនឡាញ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមប្រធានការិយាល័យ ស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (CCIB) លោក Trairong Phiewphan គឺ...
ក្រុងម៉ិកស៊ិកៈ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានឲ្យដឹងថា មន្ត្រីសន្តិសុខកំពូលនឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio និងបញ្ចប់កិច្ចព្រមព្រៀងសម្របសម្រួលសន្តិសុខទ្វេភាគី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកស្រី Sheinbaum បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់នាងថា “គណៈរដ្ឋមន្ត្រីសន្តិសុខកំពុងចាកចេញនៅថ្ងៃនេះ។ ពួកគេនឹងជួបគ្នានៅថ្ងៃស្អែកនៅទីក្រុងវ៉ាស៊ីនតោនជាមួយរដ្ឋមន្ត្រីការបរទេសលោក Marco Rubio”។ លោកស្រីបានបន្ថែមថា គណៈប្រតិភូរួមមានរដ្ឋមន្ត្រីសន្តិសុខរបស់ប្រទេសម៉ិកស៊ិក រដ្ឋមន្ត្រីការពារជាតិ រដ្ឋមន្ត្រីកងទ័ពជើងទឹក...
ហ្គាហ្សា៖ អាជ្ញាធរអ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្តើមដោះលែងអ្នកទោសប៉ាឡេស្ទីនជាង ៦០០ នាក់ពីពន្ធនាគារអ៊ីស្រាអែលដែលជាផ្នែកនៃកិច្ចព្រមព្រៀងឈប់បាញ់ហ្គាហ្សា រវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រភពប៉ាឡេស្ទីនបានប្រាប់កាសែតស៊ិនហួឲ្យដឹងថា រថយន្ដក្រុងដឹកអ្នកទោសបានចាកចេញពីពន្ធនាគារ Ofer នៅកណ្តាលតំបន់ West Bank ដោយឆ្ពោះទៅកាន់មជ្ឈមណ្ឌលទទួលភ្ញៀវក្នុងតំបន់ Beitunia ។ ការិយាល័យព័ត៌មានអ្នកទោស ដែលមានទំនាក់ទំនងនឹងក្រុមហាម៉ាស់ បានឲ្យដឹងថា ការដោះលែងអ្នកទោសលើកទី៧...
JCI គឺជាសមាគមន៍អន្តរជាតិ ដែលផ្តោតទៅលើការអភិវឌ្ឍន៍ អ្នកដឹកនាំវ័យក្មេងដែលមានអាយុចន្លោះពី 18 ដល់ 40 ឆ្នាំ។ ជាសមាជិក JCI អ្នកនឹងមានឱកាសចូលរួមក្នុង កម្មវិធីបណ្តុះបណ្តាល ការអភិវឌ្ឍសមត្ថភាព កិច្ចប្រជុំអន្តរជាតិ និងគម្រោងដែលមានឥទ្ធិពលខ្ពស់ ដោះស្រាយវិបត្តិក្នុងសង្គម។ JCI Cambodia មានសេចក្តីសោមនស្សរីករាយក្នុងការធ្វើកម្មវិធីពិសេស សម្រាប់អ្នកមិនមែនជាសមាជិក ដែលហៅថា JCI Open House...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
ភ្នំពេញ៖ កវីជើងចាស់ និងជាអ្នកនិពន្ធបទចម្រៀងល្បីនៅទសវត្សឆ្នាំ៩០ គឺលោក ខៀវ កាថា បានធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៥ ក្រោយបញ្ជូនមកពីខេត្តបាត់ដំបង។ ស្នាដៃនិពន្ធបទល្បីៗដូចជា...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយគ្រប់និន្នាការ បញ្ឈប់ការសួរដេញដោល រឿងបាត់បង់ដី នៅចំណុចណាខ្លះ អ្នកណាខ្លះស្លាប់ និងមេទ័ពណាខ្លះស្លាប់ ប៉ុន្តែត្រូវជឿជាក់លើវីរកងទ័ពកម្ពុជា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
