ភ្នំពេញ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា យុវជនមិនគួរចំណាយពេលឥតប្រយោជន៍ជាមួយបណ្តាញទំនាក់ទំនងសង្គម (ហ្វេសប៊ុក ឬតិកតុក…) ច្រើនពេកទេ ពីព្រោះក្មួយៗស្ថិតនៅក្នុងវ័យដែលត្រូវខិតខំចាប់យកឱកាសប្រមូលចំណេះជំនាញដាក់ក្នុងខ្លួន ដើម្បីសម្រួចសមត្ថភាពរបស់ខ្លួនដោយសម្លឹងឆ្ពោះទៅគោលដៅដែលយើងចង់បាន»។ លោក ប៉ែន បូណា បានលើកឡើងបែបនេះ នាឱកាសអញ្ជើញផ្តល់បាឋកថា ស្ដីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យអង្គរ...
ភ្នំពេញ៖ លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ និងជាអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវអនុវត្តឱ្យបានម៉ឺងមាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង នៅក្នុងមូលដ្ឋាន និងគ្រប់គ្រងវត្តមានជនបរទេស ឱ្យបានល្អ ដោយធានាបានថា ជនបរទេសដែលស្នាក់នៅ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ គឺសុទ្ធតែស្របច្បាប់ ។ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី១០...
ភ្នំពេញ៖ បន្ទាប់ពីចូលរួមជាអធិបតី ក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានផ្តល់កិត្តិយស ជាអធិបតីភាព ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា (MoU) លើឯកសារចំនួន ០២ រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន នៅសាធារណរដ្ឋហ្វីលីពីន។ អនុស្សរណៈទាំង២នេះ...
កំពត ៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មានប្រជាពលរដ្ឋពាក់ព័ន្ធនឹងការទិញ ដី តូប ពីក្រុមហ៊ុន ជា សារ៉ន ជាង ២ពាន់នាក់ បានមកដាក់ពាក្យស្នើសុំទទួលយក តាមដំណោះស្រាយ របស់អាជ្ញាធរខេត្តកំពត ។ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ម៉ៅ...
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកនឹងប្រកាសពន្ធថ្មីចំនួន ២៥ ភាគរយលើការនាំចូលដែក និងអាលុយមីញ៉ូមទាំងអស់ ទៅកាន់សហរដ្ឋអាមេរិក ជាមួយនឹងសេចក្តីថ្លែងការណ៍ផ្លូវការ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទនេះតែម្ដង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One លោក ត្រាំ...
បរទេស ៖ អនាគតមាស បានបន្តដំណើរការយ៉ាងល្អ ដោយតួលេខនៅខែមេសាបានបិទនៅក្នុងតម្លៃ ២.៨៨៧,៦០ដុល្លារ គឺបានកើនឡើង ១០,៩០ដុល្លារ ឬ ០,៣៨ភាគរយ គិតជាថ្ងៃ និង ៥២,៦០ដុល្លារ ឬ ១,៨៦ ភាគរយ គិតជាសប្តាហ៍។ នេះជាការកើនឡើងសប្តាហ៍ទីប្រាំមួយជាប់ៗគ្នា ដែលមិនធ្លាប់មាន ពីមុនមក គិតត្រឹមថ្ងៃទី៣០ ខែធ្នូ...
បរទេស៖ ក្នុងរយៈពេល ២៦ឆ្នាំកន្លងមកនេះ សហរដ្ឋអាមេរិកបានចំណាយប្រាក់សរុបចំនួន ២៥,៤ លានដុល្លារសម្រាប់ការឆ្លងកាត់របស់នាវាចម្បាំង និងនាវាមុជទឹក ដែលស្មើនឹងតិច ជាងមួយលានដុល្លារក្នុងមួយឆ្នាំ, នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតប៉ាណាម៉ាប្រចាំប្រទេសគុយបា ។ យោងតាមការចុះផ្សាយ របស់សារព័ត៌មាន The Global Times ចេញផ្សាយកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីលោក...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះពិសេសក្នុង « វេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន » នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែ អញ្ជើញថ្លែងសុន្ទរកថាគន្លឹះពិសេស នាពេលនេះ នាឱកាសដឹកនាំគណៈប្រតិភូកម្ពុជា បំពេញទស្សនកិច្ច នៅប្រទេសហ្វីលីពីន ចំនួន ២ថ្ងៃ...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ Nobuhiro Aizawa ព្រឹទ្ធបុរស និងជាប្រធានសាលាសិក្សាអំពីរដ្ឋាភិបាលនៃវិទ្យាស្ថាន ស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា(ERIA) បានលើកឡើងពីភាពចាំបាច់ មិនអាចខ្វះបានរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលពិភពលោកគួររៀនសូត្រពីតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចតេជោ ដែលត្រូវបានអនុវត្តជាក់ស្តែង នៅក្នុងប្រទេសកម្ពុជា និងតំបន់ផងដែរ។ នេះការលើកឡើងរបស់លោក នាឱកាសសម្តេចតេជោ...
ភ្នំពេញ៖ ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ បន្ទាប់ពីស្វាគមន៍បុណ្យចូលឆ្នាំថ្មី Vietjet ក៏នៅតែបន្តផ្តល់ជូនសំបុត្របញ្ចុះតម្លៃពិសេសដល់ភ្ញៀវធ្វើដំណើររហូតដល់ 50% រយៈពេលមួយសប្តាហ៍សម្រាប់គ្រប់ផ្លូវហោះហើរចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ ដល់ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៥។ ប្រូម៉ូសិនដ៏ពិសេសនេះ ផ្តល់ជូនការបញ្ចុះតម្លៃដ៏អស្ចារ្យសម្រាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាម និងគោលដៅផ្សេងៗជាច្រើនទៀត។ ក្នុងអំឡុងពេលនៃការផ្តល់ជូនពិសេសរយៈពេល ៧ ថ្ងៃនេះ ខិត្តប័ណ្ណបញ្ចុះតម្លៃសំបុត្រ 50% សម្រាប់សំបុត្រ Eco-class (*) មានលេខកូដប្រូម៉ូសិន BIGSALE50 ដែលភ្ញៀវធ្វើដំណើរត្រូវប្រើនៅពេលកក់សំបុត្រធ្វើដំណើរតាមរយៈគេហទំព័រផ្លូវការរបស់ Vietjet www.vietjetair.com ឬកម្មវិធីទូរស័ព្ទ Vietjet Air ។ ការផ្តល់ជូននេះមាននៅទូទាំងបណ្តាញទាំងអស់របស់ Vietjet ជាមួយនឹងកាលបរិច្ឆេទធ្វើដំណើរដែលអាចបត់បែនបានចាប់ពីថ្ងៃទី ១ ខែមីនា ដល់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥។ អ្នកធ្វើដំណើរក្នុងប្រទេសកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសនេះ ដើម្បីកក់ជើងហោះហើរពីសៀមរាបទៅហាណូយនារដូវផ្ការីក ជាមួយនឹងការតភ្ជាប់ដ៏ងាយស្រួលទៅកាន់គោលដៅពេញនិយមក្នុងប្រទេសវៀតណាម និងទូទាំងអាស៊ី និងអូស្ត្រាលី តាមរយៈបណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ក្រុមហ៊ុន Vietjet។ បច្ចុប្បន្ននេះ Vietjetដំណើរការជើងហោះហើរទៅមកជារៀងរាល់ថ្ងៃនៅលើផ្លូវសៀមរាប-ហាណូយដែលមានការធ្វើដំណើរការយ៉ាងរលូន ដោយផ្តល់នូវជម្រើសក្នុងការធ្វើដំណើរដ៏ងាយស្រួលដើម្បីស្វែងយល់ពីទីក្រុងដែលជាបេះដូងសេដ្ឋកិច្ចដ៏រស់រវើកដែលមានអាយុកាលរាប់ពាន់ឆ្នាំនៃប្រទេសវៀតណាម។ ប្រទេសវៀតណាមមានភាពល្បីល្បាញអំពីសម្រស់ធម្មជាតិដ៏អស្ចារ្យបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប មុខម្ហូបដ៏ឆ្ងុយឆ្ងាញ់ និងសេវាធ្វើបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលធ្វើឱ្យប្រទេសវៀតណាមក្លាយជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវទេសចរណ៍ ត្រូវតែទៅទស្សនាសម្រាប់ការស្វែងយល់អំពីទិសដៅកម្សាន្តអន្តរជាតិ។ ពីឆ្នេរសមុទ្រដែលមានខ្យល់អាកាសដ៏បរិសុទ្ធនៃទីក្រុង ដាណាង ញ៉ាត្រាង និងកោះកុកទៅកាន់អច្ឆរិយវត្ថុបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៃឈូងសមុទ្រ ហាឡុង នីញប៊ិញ, ហូយអាន និង Hue ឬភាពទាក់ទាញនៃទីក្រុងហាណូយរហូតដល់ផ្លូវដែលមានភាពអ៊ូអរនៃទីក្រុងហូជីមិញប្រទេសវៀតណាម ដែលផ្តល់ជូនការកម្សាន្តគ្រប់បែបយ៉ាងសម្រាប់អ្នកធ្វើដំណើរគ្រប់ប្រភេទ។ ក្រុមហ៊ុន Vietjet បាននិងកំពុងពង្រីកបណ្តាញជើងហោះហើរត្រង់របស់ខ្លួននៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នៅឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet នឹងបន្តពង្រឹងជើងហោះហើរអន្តរជាតិរបស់ខ្លួនជាមួយនឹងផ្លូវហោះហើរថ្មីដែលតភ្ជាប់ទីក្រុងហូជីមិញ និងហាណូយទៅកាន់ទីក្រុងប៉េកាំង និងក្វាងចូវ(ប្រទេសចិន) ក៏ដូចជាទីក្រុងហូជីមិញទៅកាន់ទីក្រុងបាងកាឡូ និង អ៊ីដ្រាបាដ(ឥណ្ឌា) ។ (*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ (**) លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា អ៊ីស្រាអែល កំពុងពិភាក្សាអំពី “ទស្សនៈវិស័យបដិវត្តន៍ និងច្នៃប្រឌិត” របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅលើតំបន់ហ្គាហ្សាស្ទ្រីប ដែលលោក ត្រាំ ប្តេជ្ញាអនុវត្តយ៉ាងមុតមាំ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ណេតាន់យ៉ាហ៊ូ បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីបន្ទាប់ពី...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបង្ហាញការពិត ចំពោះការបង្ហោះផ្សាយបន្តគ្នា អំពីករណីចោរប្លន់ ម៉ូតូអ្នកសិល្បៈម្នាក់នោះ គឺជារឿងមិនពិតទេ ព្រោះម្ចាស់បានយកម៉ូតូទៅលក់តម្លៃជិត១ពាន់ដុល្លារ ។ យោងតាមហ្វេសប៊ុករបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នាថ្ងៃ១០ កុម្ភៈនេះបានឲ្យដឹងថា កាលពីថ្ងៃទី៩ កុម្ភៈ លោកបានឃើញផេកមួយបង្ហោះថា...
ភ្នំពេញ៖ លោកស្រី Dato sri Azalina binti Othman រដ្ឋមន្ត្រីក្រសួងប្រទេសម៉ាឡេស៊ី នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានជួបសំណោះសំណាលជាមួយ ក្រុមអ្នកសារព័ត៌មានកម្ពុជាជាច្រើនអង្គភាព និងអ្នកសារព័ត៌មានម៉ាឡេស៊ី នៅសណ្ឋាគារ Roeswood Hotel Phnom Penh ៕
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សដារី ប្រធានរដ្ឋសភានៃកម្ពុជា បានថ្លែងថា ឯកអគ្គរាជទូតកម្ពុជា ដែលត្រូវបំពេញបេសកកម្មការទូត នៅតាមបណ្តាប្រទេសនានា មិនត្រឹមតែតំណាងឱ្យក្រសួងការបរទេសប៉ុណ្ណោះទេ តែជាតំណាងឱ្យប្រទេសជាតិ តំណាងឱ្យព្រះមហាក្សត្រ និងតំណាងឱ្យប្រជាជនកម្ពុជាទាំងមូល ហើយបេសកកម្មការទូតជាការងារដ៏ឧត្តុងឧត្តម ត្រូវការពារឱ្យបាននូវផលប្រយោជន៍ប្រទេសជាតិ និងការលើកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ។ ក្នុងឱកាសអនុញ្ញាតជូន ឯកអគ្គរាជទូតចំនួនបួនរូបដែលទើបទទួលបានការតែងតាំងក្នុងការបំពេញបេសកកម្មការទូតនៅបណ្តាប្រទេសនានា បានចូលជួបសម្តែងការគូរសម ជម្រាបលា មុនពេលចាកចេញពីមាតុប្រទេសទៅបំពេញបេសកកម្ម...
តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានរិះគន់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ចំពោះការបង្កើនភាពតានតឹងនៅក្នុងតំបន់ ដោយថា កិច្ចសហប្រតិបត្តិការយោធារបស់សម្ព័ន្ធមិត្ត បានធ្វើឱ្យបរិយាកាសសន្តិសុខមានអស្ថិរភាព ។ លោក គីម ជុងអ៊ុន ក៏បានសន្យាថានឹងពន្លឿនការអភិវឌ្ឍន៍ កងកម្លាំងនុយក្លេអ៊ែរកូរ៉េខាងជើង ដើម្បីទប់ទល់នឹងការគំរាមកំហែងពីប្រទេសទាំងបី នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃសៅរ៍ ដើម្បីរំលឹកខួបលើកទី...
ភ្នំពេញ ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា បានមានប្រសាសន៍ថា បច្ចុប្បន្នមានប្រជាពលរដ្ឋកាន់តែច្រើនឡើង ដែលមានទំនុកចិត្តលើប្រព័ន្ធ បានដាក់ពាក្យមកខាងប្រព័ន្ធតុលាការ ដើម្បីស្នើសុំកែតម្រូវអត្រានុកូលដ្ឋានឡើងវិញ ។ ការលើកឡើងរបស់លោកអ្នកនាំពាក្យនេះ បន្ទាប់ពីយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយ រឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតី នៅតាមតុលាការផ្តោតសំខាន់លើសំណុំរឿងគ្រឿងញៀន ក្មេងទំនើង គ្រោះថ្នាក់ចរាចរណ៍...
សៀមរាប៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា សមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាល ប្រៀបបាននឹងពន្លឺព្រះអាទិត្យបំភ្លឺភពដែនដី ដែលគ្មានអ្នកណាអាចយកបាតដៃ ទៅបិទបាំងបានឡើយ។ ក្នុងឱកាសអញ្ជើញធ្វើជាអធិបតី និងជាវាគ្មិន ក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនថ្នាក់ដឹកនាំ មន្ត្រីអ្នកនាំពាក្យ និងរដ្ឋបាលខេត្តសៀមរាប មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក...
តាកែវ ៖ ក្នុងកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នៅសាលប្រជុំសាលាខេត្ត នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ រួមនឹងមន្រ្តីពាក់ព័ន្ធ បានប្រជុំពិភាក្សាគ្នាសិក្សាលើកយកគម្រោង គ្រោងរៀបចំសាងសង់ប្រាសាទមួយ ស្ថិតនៅចំកណ្ដាលផ្ទៃបឹងតាកែវ ដើម្បីទុកជាទីសកា្ករៈគោរពបូជា និងទាក់ទាញភ្ញៀវទេសចរណ៍។ លោក អភិបាលខេត្តតាកែវ បានថ្លែងថា គម្រោងរៀបចំសាងសង់ប្រាសាទមួយកន្លែង នៅកណ្ដាលបឹងតាកែវ...
ការប្រកួតកីឡារដូវរងាអាស៊ីក្រុង Harbin បានបង្កើតមេដាយមាសចំនួន ១៣គ្រឿង នៅថ្ងៃទី១៣ ខែកុម្ភៈ គណៈប្រតិភូកីឡាចិនទទួលបានមេដាយមាស ៧គ្រឿង។ កីឡាការនីចិនXu Mengtao ម្ចាស់ជើងឯកនៃការប្រកួតកីឡាអូឡាំពិក រដូវរងាទីក្រុងប៉េកាំងដែលមានអាយុ៣៤ឆ្នាំ បានទទួលមេដាយមាសលើវិញ្ញាសាជិះស្គីសេរី លើអាកាសផ្នែកនារី។ ក្នុងវិញ្ញាសាជិះស្គីល្បឿនលឿន លើផ្លូវរត់ខ្លីដែលបានបញ្ចប់នៅថ្ងៃដដែល ក្រុមអត្តពលិកចិនដណ្តើមបានជើងឯក លើវិញ្ញាសារត់បណ្តាក់នារីចម្ងាយ៣០០០ម៉ែត្រ ។ គិតរហូតដល់ថ្ងៃទី៩ខែកុម្ភៈ គណៈប្រតិភូកីឡាចិនបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតារាងមេដាយដោយទទួលបានមេដាយមាស១៥គ្រឿង...
តូក្យូ ៖ នៅក្នុងកិច្ចប្រជុំកំពូល លើកដំបូងរបស់លោកជាមួយប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ, នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានទទួលការធានាឡើងវិញ ទាក់ទងនឹងការប្តេជ្ញាចិត្ត របស់សម្ព័ន្ធមិត្តសន្តិសុខ ដ៏ជិតស្និទ្ធ ប៉ុន្តែក៏ទទួលបានសំណើដោយប្រយោល សម្រាប់ការបង្កើនការចំណាយ លើវិស័យការពារជាតិផងដែរ ។ ទោះបីជាមិនមានការលើកឡើង ពីគោលដៅជាលេខក៏ដោយ អ្នកជំនាញការទូត និងសន្តិសុខបានឲ្យដឹងថា...
បរទេស ៖ ក្រសួងសុខាភិបាល សាធារណៈ របស់ប្រទេសថៃ នឹងបើកមជ្ឈមណ្ឌលបញ្ជាមួយ ដើម្បីសម្របសម្រួល ជាមួយមន្ទីរពេទ្យព្រំដែន ជុំវិញការព្យាបាលអ្នកជំងឺជនភៀសខ្លួន បន្ទាប់ពីការព្យួរថវិកា របស់គណៈកម្មាធិការ សង្គ្រោះអន្តរជាតិ (IRC)។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋមន្ត្រីសុខាភិបាលថៃ លោក...
កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ផ្នែករថយន្ត Ford នៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA (Cambodia) PLC បានធ្វើពិធីសម្ពោធជាផ្លូវការរថយន្តស៊េរីថ្មីឆ្នាំ2025 ទៅលើរថយន្តប្រភេទ Pick up Ford Ranger, ប្រភេទ SUV Ford Everest និង Ford Territory ក្រោមអធិបតីភាពរបស់ ឯកឧត្តម កែវ...
ភ្នំពេញ ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ នៅក្នុងបរិវេណវិទ្យាស្ថានជាតិ ពាណិជ្ជសាស្ត្រ ។...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា នាវេលាម៉ោងជាង១១ព្រឹក (ម៉ោងនៅភ្នំពេញ) ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញទៅដល់អាកាសយានដ្ឋានយោធា Maharlika, Villamor Air Base សាធារណរដ្ឋហ្វីលីពីន ប្រកបដោយសុវត្តិភាព...
ភ្នំពេញ ៖ និយោជក និងកម្មករនិយោជិត មើលឃើញថា មន្រ្តីអធិការការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលទទួលបាននីតិសម្បទា ជានគរបាលយុត្តិធម៌ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ លក្ខខណ្ឌការងារ លក្ខខណ្ឌសុវត្ថិភាព និង សុខភាពការងារ ការអនុវត្ត របបសន្តិសុខសង្គម និង ទំនាក់ទំនងវិជ្ជាជីវៈ នៅតាមរោងចក្រ សហគ្រាស...
តើអ្នកជាមនុស្សស្គមទេ ហើយចង់ឡើងទម្ងន់ច្រើនជាងមុនដែរទេ? អ្នកប្រហែលជាចង់ញ៉ាំអាហារណា ដែលសម្បូរកាឡូរី និងខ្លាញ់ហើយមើលទៅ ។ ប៉ុន្តែការហាត់ប្រាណជាប្រចាំ គួរតែជារឿងដែលមនុស្សស្គមៗគួរតែធ្វើដែរ។ ពិតណាស់ ការហាត់ប្រាណគេមិនគិតថា ទាល់តែមនុស្សភេទប្រុស ឬស្រី អាយុច្រើន ឬតិច ឬធាត់ឡើយ ព្រោះវាគឺជាអ្វី ដែលជួយឲ្យមានសុខភាពល្អ។ យ៉ាងណាមិញ សម្រាប់មនុស្សស្គមៗ អ្នកនឹងទទួលបានអត្ថប្រយោជន៍ យ៉ាងច្រើនចំពោះសុខភាព ជាពិសេសការហាត់ប្រាណ...
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈមួយចំនួន ដែលមុនមហារីកក្រពះមកដល់ អាចបង្ហាញអ្នកឲ្យប្រុងប្រយ័ត្នទុកមុន ។ តើមានអ្វីខ្លះទៅ? ១-មុនពេលដែលមហារីកក្រពះមកដល់ វានឹងធ្វើឲ្យប្រព័ន្ធរំលាយអាហារ អ្នកដើរមិនស្រួលទេ ដោយរំលាយអាហារមិនបានល្អ ធ្វើឲ្យអ្នកបត់ជើងធំ ជាពណ៌ខ្មៅ ។ ជាពិសេស អ្នកនឹងអាចហើមពោះ ឬតែងតែចង់ក្អួតជានិច្ច ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។ ២-ក្រពះអ្នកនឹងអាចឈឺមុន និងក្រោយពេលបរិភោគអាហាររួច មានន័យថា...
ភ្នំពេញ ៖ នៅរាជធានីភ្នំពេញ មានសំណង់អគារចាស់បែកបាក់ទ្រុឌទ្រោមចំនួន២១កន្លែង ស្ថិតនៅក្នុងខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌបឹងកេងកង ។ នេះបើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ដើម្បីគិតគូពីសុខទុក្ខ និងរកដំណោះស្រាយជូនពលរដ្ឋ រស់នៅក្នុងអគារបែកបាក់នេះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ក៏បានបើកកិច្ចប្រជុំជាមួយពួកគាត់កាលពីថ្ងៃ៨ កុម្ភៈ ផងដែរ...
ឆ្នាំ២០២៤ គឺជាឆ្នាំដ៏សំខាន់សម្រាប់សិទ្ធិមនុស្ស។ វាបានប្រារព្ធខួបលើកទី៤៥ នៃអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងស្ត្រី (CEDAW) និងខួបលើកទី៣៥ នៃអនុសញ្ញាស្តីពីសិទ្ធិកុមារ (CRC) ។ CEDAW និង CRC រួមជាមួយនឹងអនុសញ្ញា ស្តីពីសិទ្ធិជនពិការ (CRPD) គឺជាឧបករណ៍សិទ្ធិមនុស្សអន្តរជាតិ គួរឱ្យកត់សម្គាល់មួយចំនួន ដែលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) បានផ្តល់សច្ចាប័នក្នុងឆ្នាំ២០១១ (CEDAW),...
បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Michael Waltz កាលពីថ្ងៃអាទិត្យបានការពារផែនការ របស់លោកប្រធានាធិបតី Donald Trump ក្នុងការបិទទីភ្នាក់ងារជំនួយបរទេស ឬ USAID របស់ប្រទេសនេះ ដោយអះអាងថា “ញឹកញាប់ពេក” ដោយវាមិនស្របតាមផលប្រយោជន៍យុទ្ធសាស្ត្រ របស់សហរដ្ឋអាមេរិក និងខ្ជះខ្ជាយលុយ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
ភ្នំពេញ៖ កវីជើងចាស់ និងជាអ្នកនិពន្ធបទចម្រៀងល្បីនៅទសវត្សឆ្នាំ៩០ គឺលោក ខៀវ កាថា បានធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៥ ក្រោយបញ្ជូនមកពីខេត្តបាត់ដំបង។ ស្នាដៃនិពន្ធបទល្បីៗដូចជា...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយគ្រប់និន្នាការ បញ្ឈប់ការសួរដេញដោល រឿងបាត់បង់ដី នៅចំណុចណាខ្លះ អ្នកណាខ្លះស្លាប់ និងមេទ័ពណាខ្លះស្លាប់ ប៉ុន្តែត្រូវជឿជាក់លើវីរកងទ័ពកម្ពុជា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
