ភ្នំពេញ៖ Smart Axiata ដែលជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយបច្ចេកវិទ្យា និងទូរគមនាគមន៍នៅកម្ពុជា បានប្រកាសពីសមិទ្ធផល ដែលចូលរួមលើកកម្ពស់ការភ្ជាប់ទំនាក់ទំនងឌីជីថលនៅកម្ពុជា។ ក្នុងឆ្នាំ ២០២៤ ក្រុមហ៊ុននេះ បានបន្ថែមអង់តែនសេវាថ្មីៗ ប្រមាណជា ៤៧៥ ទីតាំង និងសម្រេចបាននូវអង់តែនសរុបចំនួន៤ ០០០ ទីតាំង។ ការពង្រីកសេវាទូរសព្ទនេះ នឹងជួយសម្រួលគុណភាពសេវាទូរសព្ទឱ្យកាន់តែទូលំទូលាយសម្រាប់ប្រជាជនកម្ពុជារាប់លាននាក់។ ទន្ទឹមនឹងសមិទ្ធផលនេះដែរ Smart ក៏បានពង្រឹងសេវា ចំនួន ២៥០០ Sectors នៅតាមបណ្តាស្ថានីយ៍អង់តែនដែលបានសាងសង់រួច ព្រមទាំងបំពាក់ឧបករណ៍ថ្មីៗសម្រាប់ស្ថានីយជាង ៨០០ ដើម្បីអាចផ្គត់ផ្គង់នូវកំណើននៃតម្រូវការបណ្ដាញសេវាទូរសព្ទក្នុងពេលបច្ចុប្បន្ន។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ជួយបង្កើនគុណភាពសេវាទូរសព្ទកាន់តែប្រសើរ សម្រាប់ជាង ២០០ ទីតាំងជាងបន្ថែមទៀតដែលនេះបានឆ្លុះបញ្ចាំងពីសក្ដានុពលរបស់ក្រុមហ៊ុន Smart ក្នុងការបន្តផ្គត់ផ្គង់ និងចូលរួមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៃវិស័យទូរគមនាគមន៍នៅពាសពេញផ្ទៃប្រទេស។ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន Smart Axiata បានវិនិយោគលើការពង្រីកបណ្ដាញសេវា ដោយចំណាយទុនប្រមាណជា ៥០ លានដុល្លារ។ ការវិនិយោគនេះ បង្ហាញពីការប្ដេជ្ញារបស់ក្រុមហ៊ុន ក្នុងការពង្រីកការភ្ជាប់បណ្ដាញសេវាទៅកាន់គ្រប់តំបន់នៅទូទាំងប្រទេស។ សមិទ្ធផលនេះមិនត្រឹមតែសបញ្ជាក់ពីយុទ្ធសាស្រ្តក្នុងការផ្ដល់សេវាកាន់តែទូលំទំលាយប៉ុណ្ណោះទេ តែនេះក៏ជាកាតាលីករនៃការអភិវឌ្ឍន៍ដ៏សំខាន់ ដែលស្របទៅនឹងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ របស់រដ្ឋាភិបាលកម្ពុជាផងដែរ។ សេវាទូរសព្ទកាន់តែទំលំទូលាយ...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីអំពាវនាវដល់សាធារណជនទាំងអស់ ចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងពិធីបុណ្យចូលឆ្នាំចិន វៀតណាម។ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន វៀតណាម ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានធ្វើការអំពាវនាវដល់សាធារណជន ជាអ្នកប្រើប្រាស់ផ្លូវ ត្រូវបើកបរក្នុងស្មារតីគោរពច្បាប់...
បេរូត៖ កាលពីថ្ងៃអាទិត្យ ក្រសួងសុខាភិបាលលីបង់បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយការវាយប្រហារ របស់អ៊ីស្រាអ៊ែលលើក្រុមមនុស្សលីបង់ ដែលព្យាយាមធ្វើដំណើរវិលត្រឡប់ទៅផ្ទះ របស់ពួកគេនៅភាគខាងត្បូងប្រទេស បានកើនឡើងដល់២២នាក់ ក្នុងនោះរួមមានស្ត្រីចំនួន០៦នាក់ និងចំនួន ១២៥នាក់ផ្សេងទៀតបានរងរបួស ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នករងរបួសរួមមានស្ត្រីចំនួន១២នាក់ និងគ្រូពេទ្យមកពីសមាគមកាយរឹទ្ធិឥស្លាម ដែលកំពុងបំពេញបេសកកម្មជួយសង្គ្រោះមនុស្សធម៌ ។ ប្រភពយោធាលីបង់បានប្រាប់ដល់ទីភ្នាក់ងារ Xinhua ថា កងកម្លាំងអ៊ីស្រាអ៊ែល ដែលគាំទ្រដោយរថពាសដែក...
ភ្នំពេញ ៖ លោក អូអ៊ិណូ អាត់ស៊ូហ្ស៉ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូ ដែលមកពីបណ្តាលក្រុមហ៊ុនជប៉ុន ប្រមាណជាង៥០ក្រុមហ៊ុនផ្សេងៗគ្នា មកទស្សនកិច្ច នូវវឌ្ឍនភាពនៃការសាងសង់ អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកអគ្គរាជទូតជប៉ុន និងគណៈប្រតិភូ មានអង្គការ...
(ភ្នំពេញ) ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៥៖ ថ្មីៗនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងជំនួយការយល់ចិត្តមិត្ត AI ដែលបំពាក់លើកំពូលស្មាតហ្វូន Samsung Galaxy S25 Series!! ហើយទីបំផុត បច្ចេកវិទ្យា AI ជំនាន់ថ្មីដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានដាក់សម្ពោធជាផ្លូវការ ហើយ!! ស្របពេលនៃការដាក់សម្ពោធជាផ្លូវការនេះ ក្រុមហ៊ុន...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយក្នុង ស្រុកបានរាយការណ៍ កាលពីថ្ងៃអាទិត្យថា រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទ ប្រកាន់ជាផ្លូវការ ទៅលើប្រធានាធិបតី Yoon Suk Yeol ពីបទដឹកនាំការបះបោរកំឡុង ពេលដាក់ច្បាប់អាជ្ញាសឹក រយៈពេលខ្លី របស់លោកកាលពីខែមុន ។ លោក Yoon ដែលត្រូវបានចោទ ប្រកាន់ កាលពីថ្ងៃទី១៤ ខែធ្នូ ប្រឈមមុខនឹងការចោទ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាលពីថ្ងៃសៅរ៍ថា លោកកំពុងធ្វើការលើផែនការមួយដើម្បីរក្សាទុកកម្មវិធីទូរស័ព្ទ TikTok ហើយអាចនឹងសម្រេចចិត្ត លើអនាគត របស់ខ្លួនក្នុងរយៈពេល៣០ថ្ងៃខាងមុខ ។ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅលើយន្តហោះ Air Force One លោក Trump...
បរទេស៖ ប្រទេសកូឡុំប៊ីបានឱនលំទោន ចំពោះសម្ពាធពីទីក្រុងវ៉ាស៊ីនតោន ដោយផ្លាស់ប្តូរការសម្រេចចិត្ត របស់ខ្លួនក្នុងការរារាំងជើងហោះហើរ ដែលដឹកជនចំណាក ស្រុកខុសច្បាប់ ដែលត្រូវបាននិរទេស ពីការចុះចតនៅ ក្នុងប្រទេស ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro...
ថ្ងៃទី២៦ខែមករា «រាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២៥» នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានបញ្ចប់ការហាត់ សមលើកទី៥ ដោយគាប់ប្រសើរ ។ កម្មវិធីដ៏សម្បូរបែប ដូចជាចម្រៀង របាំ អាយ៉ៃ ឈុតកំប្លែងខ្លី ល្ខោន ក្បាច់គុណ និង វេទមន្តជា ដើមប្រកបដោយភាព ទាក់ទាញ់យ៉ាងខ្លាំង រាត្រីសមោសរទាំងមូល...
បរទេស៖ ដំណាក់កាលទីពីរ នៃគម្រោងផ្តល់សាច់ប្រាក់ ១០.០០០ បាតចាប់ផ្តើមនៅថ្ងៃចន្ទ នៅពេលដែលនាយករដ្ឋមន្រ្តីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ចាប់ផ្តើមយុទ្ធនាការនេះ។ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Julapun Amornvivat បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រជាជនប្រហែល ៣ លាននាក់ ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅនឹងមាន សិទ្ធិទទួលបានសាច់ប្រាក់ ។...
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី ប៊ុត រតនា នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន(ARMAC) នាថ្ងៃទី២៧ មករានេះ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា វិស័យសកម្មភាពមីន បាននឹងកំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ និងកសាងនូវទំនាក់ទំនងអន្តរជាតិ និងការបរទេសរវាងប្រទេសកម្ពុជា ជាមួយបណ្តាប្រទេសនានា ទាំងក្នុងតំបន់...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសអ៊ុយក្រែននឹងមិនអាចចូលរួមជាមួយអង្គការណាតូ ហើយការព្យាយាមប៉ុនប៉ងទាំងឡាយរបស់ខ្លួនសម្រាប់ក្លាយជាសមាជិកសហភាពអឺរ៉ុបទំនងជាមិនជោគជ័យទេ។ ការលើកឡើងនេះត្រូវបានធ្វើឡើងដោយ នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico បាននិយាយអំឡុងពេលបង្ហាញខ្លួននៅលើទូរទស្សន៍រដ្ឋ STVR’s ‘Saturday Dialogues’កាលពីសប្តាហ៍កន្លងទៅ ។ កន្លងមករដ្ឋាភិបាលទីក្រុងគៀវបានប្តេជ្ញាថា ខ្លួនត្រូវការការធានាសន្តិសុខយ៉ាងម៉ឺងម៉ាត់ដើម្បីយល់ព្រមបទឈប់បាញ់ជាមួយក្រុងមូស្គូ ហើយចាត់ទុកសមាជិកភាពណាតូជាការធានាល្អបំផុត។ រដ្ឋាភិបាលទីក្រុងមូស្គូ ខណៈពេលដែលបង្ហាញការត្រៀមខ្លួនដើម្បីចាប់ផ្តើមកិច្ចចរចាសន្តិភាព បានអះអាងថា សេចក្តីប្រាថ្នារបស់អង្គការណាតូរបស់អ៊ុយក្រែន ស្ថិតក្នុងចំណោមមូលហេតុឫសគល់នៃជម្លោះជាមួយក្រុងគៀវ ហើយបានបញ្ជាក់ថា...
ហាណូយ៖ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានប្តេជ្ញាបន្តពង្រឹងមូលដ្ឋានគ្រឹះសម្រាប់កសាងសហគមន៍វៀតណាម និងចិន នាពេលអនាគតរួមគ្នា ។ នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក He Wei នៅរដ្ឋធានីរបស់ប្រទេស វៀតណាម លោក Chinh បានចាត់ទុកថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសវៀតណាម និងចិន គឺជាពេលវេលាដ៏មានតម្លៃ...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានលើកឡើងពីអាកាសធាតុខ្យល់នៅទូទាំងប្រទេសថា នាព្រឹកថ្ងៃ២៧ មករានេះ ស្ទើរតែពេញផ្ទៃប្រទេស គឺស្ថានភាពខ្យល់មានគុណភាពល្អណាស់ មិនមានបញ្ហាអ្វីនោះទេ។ លោក ខ្វៃ អាទិត្យា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ២៧ មករា ថា ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី២៦ មករា ចាប់ពីម៉ោង៥ល្ងាច...
បរទេស៖ ប្រធានាធិបតីប្រទេសបេឡារុស្ស ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី លោក Alexander Lukashenko បានឈ្នះអាណត្តិទីប្រាំពីរដោយបន្តការគ្រប់គ្រងរយៈពេល ៣ ទស្សវត្សរ៍របស់អតីតសាធារណរដ្ឋសូវៀតសម្រាប់រយៈពេលប្រាំឆ្នាំទៀត ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Lukashenko បានឈ្នះ 86.82% នៃការបោះឆ្នោត, នេះបើតាមទូរទស្សន៍ជាតិ...
ភ្នំពេញ ៖ អង្គសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា បានប្ដេជ្ញាការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មិនឱ្យកម្លាំងអមិត្តណា ឬក្រុមជ្រុលនិយមណាមកបង្កកលិយុគបំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាជនកម្ពុជាបានឡើយ។ តាមរយៈសេចក្ដីជូនដំណឹង ស្ដីពីលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្ដាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្ស្រជាជនកម្ពុជា បានបញ្ជាក់ថា អង្គសន្និបាតបានពិនិត្យ និងពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាប្រឈមនានាទាំងកត្តាខាងក្នុង ទាំងកត្តាខាង ក្រៅ ក្នុងដំណើរការកសាង និងការពារមាតុភូមិ...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ស្ពានអាកាសភ្លោះ “សម្តេចមហាបវរធិបតី” សម្រេចបានប្រមាណ ៤៥%ហើយ គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ បានបញ្ជាក់ឱ្យដឹងថា គម្រោងសាងសង់ស្ពានអាកាសភ្លោះនេះ ស្ពានជាប្រភេទបេតុងអាមេ ( ធ្នឹមរាងអក្សរ I ) ដែលមានបណ្ដោយស្ពានសរុប...
វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ បានថ្លែងកាលពីថ្ងៃសៅរ៍ ថា លោកបានបញ្ជាឱ្យយោធាសហរដ្ឋអាមេរិក ដកចេញគ្រាប់បែកដែលត្រូវបានរក្សាទុក ដែលស្នើដោយរដ្ឋបាលលោក ចូ បៃដិន អតីតប្រធានាធិបតីប្រជាធិបតេយ្យ សម្រាប់ធ្វើការផ្គត់ផ្គង់គ្រាប់បែកទម្ងន់២.០០០ផោនដល់ប្រទេសអ៊ីស្រាអ៊ែល ។ការចេញបញ្ជានេះ ត្រូវបានរំពឹងទុកថា អាចមានវិសាលភាពធំធេង ។ លោក ត្រាំ បានប្រាប់ដល់អ្នកយកព័ត៌មាននៅលើយន្តហោះ Air...
ញ៉ូវយ៉ក៖ អ្នកនាំពាក្យទីភ្នាក់ងារបានលើកឡើង កាលពីថ្ងៃសៅរ៍ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល ហៅកាត់ថា (CIA) បានវាយតម្លៃថា ជំងឺរាតត្បាតកូវីដ-១៩ (COVID-19) គឺ “ទំនងជា” កើតចេញពីមន្ទីរពិសោធន៍ ជាជាងពីកើតពីធម្មជាតិ ។ ទីភ្នាក់ងារខាងលើនេះមានរយៈពេល ជាច្រើនឆ្នាំបានឲ្យដឹងថា វាមិនអាចសន្និដ្ឋាន ថាតើ ជំងឺកូវីដ-១៩ គឺជាលទ្ធផលនៃឧប្បត្តិហេតុមន្ទីរពិសោធន៍ ឬវាមានប្រភពដើមពីធម្មជាតិ ។...
ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា បានបង្ហាញក្តីរំពឹងថា សម្រាប់ឆ្នាំ២០២៥នេះ កំណើនសេដ្ឋកិច្ចកម្ពុជា នឹងបន្តកើនឡើង ប្រមាណជា៦,៣% ។ ការរំពឹងរបស់គណបក្ស កាន់អំណាចនេះដោយសារសំអាង ទៅលើមូលដ្ឋាន នៃការរីកចម្រើន លើវិស័យនានា របស់កម្ពុជា កាលពីឆ្នាំ២០២៤ ។ យោងតាមលទ្ធផល នៃអង្គមហាសន្និបាត របស់គណបក្ស ប្រជាជនកម្ពុជា នាថ្ងៃ២៦...
ភ្នំពេញ ៖ សន្និបាតគណៈកម្មាធិការ កណ្ដាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្ស ប្រជាជនកម្ពុជា បានគាំទ្រយ៉ាងមុតមាំ ចំពោះវិធានការនានា របស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម សំដៅធានាដល់ដំណើរការអភិវឌ្ឍន៍ និងការពារកិត្តិយស របស់កម្ពុជាលើឆាកអន្តរជាតិ។ តាមរយៈសេចក្ដីជូនដំណឹង ស្ដីពីលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្ដាល លើកទី៤៥ អាណត្តិទី៥...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់អ្នកគាំទ្រ ជាច្រើនថា សហរដ្ឋអាមេរិកអាចទទួលបានទឹកដីថ្មី នាពេលខាងមុខជាមិនខាន។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោក Trump បានបង្ហាញពីមហិច្ឆិតា ក្នុងការពង្រីកទឹកដី របស់សហរដ្ឋអាមេរិក និងបង្ហាញចំណាប់អារម្មណ៍ ក្នុងការបញ្ចូលតំបន់ Greenland...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិ នៅទីក្រុងមូស្គូ បានរាយការណ៍កាលពីថ្ងៃអាទិត្យថា កងទ័ពរុស្ស៊ី បានដណ្តើមកាន់កាប់ទីក្រុង Velikaya Novoselka ក្នុងសាធារណរដ្ឋប្រជាមានិត Donetsk (DPR)រួចរាល់ហើយ ។ ទិតាំងនេះពីមុនត្រូវបានចាត់ទុកថាជា បន្ទាយចុងក្រោយ របស់កងកម្លាំងយោធាក្រុងគៀវ ដែលនៅភាគខាងត្បូង Donbass ទីប្រជុំជននេះគឺជាសមាសធាតុសំខាន់ នៃខ្សែការពារដែលមានកម្លាំងខ្លាំង...
ភ្នំពេញ ៖ គិតមកដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ ទំនប់ដងកាំបិត ក្រោមហិរញ្ញប្បទាន ពីសាធារណៈរដ្ឋប្រជាមានិតចិន ស្ថិតនៅលើស្ទឹងសែន ក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ បច្ចុប្បន្នសម្រេចបាន លទ្ធផលប្រមាណ ៤៨%។ តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត...
VLADIVOSTOK៖ ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍ឲ្យដឹង កាលពីថ្ងៃសៅរ៍ថា យន្តហោះដឹកអ្នកដំណើរ An-24 ចំនួន១គ្រឿងបានរត់ធ្លាក់ចេញពីផ្លូវរត់នៅក្នុងអំឡុង ពេលហោះឡើងនៅក្នុងទឹកដី Khabarovsk របស់ប្រទេសរុស្ស៊ី តែមនុស្សនៅលើយន្តហោះទាំងអស់ ចំនួន២៣នាក់មិនរងរបួសអ្វីនោះទេ ។ ក្រុមសេវាសង្គ្រោះបន្ទាន់ នៅក្នុងតំបន់បានឲ្យដឹង យន្តហោះកំពុងចាកចេញពីទីតាំង Nelkan នៅគ្រាដែលយន្តហោះនេះ បានបរាជ័យក្នុងការហោះឡើងដោយកើតឡើង នៅក្នុងអំឡុងពេលបង្កើនល្បឿន ។...
កូឡុំបូ៖ កងទ័ពជើងទឹក របស់ប្រទេសស្រីលង្កា បានចាប់ខ្លួនអ្នកនេសាទ ឥណ្ឌាលើសពី៥០នាក់នៅក្នុងឆ្នាំនេះ ពីបទនេសាទខុសច្បាប់ នៅក្នុងដែនទឹករបស់ស្រីលង្កា ។ កងទ័ពជើងទឹកបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃអាទិត្យនេះថា ការរឹបអូស នាពេលថ្មីៗនេះ បានកើតឡើង កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ នៅគ្រាដែលកងទ័ពជើងទឹក បានរឹបអូសទូកនេសាទឥណ្ឌាចំនួន៣គ្រឿង និងចាប់ខ្លួនអ្នកនេសាទឥណ្ឌា ចំនួន៣៣នាក់ ខណៈពួកគេកំពុងធ្វើនេសាទនៅក្នុងដែនទឹក របស់ប្រទេសស្រីលង្កា ។...
ហ្គាហ្សា៖ គណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម ហៅកាត់ថា (ICRC) បានប្រកាសកាលពីថ្ងៃសៅរ៍ ពីការបញ្ចប់ដំណាក់កាលទី២ នៃការផ្លាស់ប្តូរអ្នកទោស រឺចំណាប់ខ្មាំង រវាងក្រុមហាម៉ាស់ និងអ៊ីស្រាអ៊ែល ដែលត្រូវបានអនុវត្តក្រោមលក្ខខណ្ឌដំបូង នៃកិច្ចព្រមព្រៀងបទឈប់បាញ់គ្នា ។ គណៈកម្មាធិការខាងលើបានឲ្យដឹងថា ដំណាក់កាលទី២ រួមទាំងការដោះលែង អ្នកទោសប៉ាឡេស្ទីន ចំនួន២០០នាក់ និងចំណាប់ខ្មាំងអ៊ីស្រាអ៊ែល ចំនួន០៤នាក់ ត្រូវបានអនុវត្តបន្ទាប់...
ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់ជនរួមជាតិទាំងមូល សូមបន្តរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីសម្រេចសមិទ្ធផលធំៗថ្មីៗទៀតក្នុងការកសាង និងការពារមាតុភូមិកម្ពុជា ឆ្ពោះទៅរកអនាគតដ៏រុងរឿង លើមាគ៌ាសន្តិភាព។ តាមរយៈសេចក្ដីជូនដំណឹង ស្ដីពីលទ្ធផល នៃសន្និបាត គណៈកម្មាធិការកណ្ដាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្ស្រជាជនកម្ពុជា បានឱ្យដឹងថា អង្គសន្និបាត សម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការគ្រប់ថ្នាក់ គ្រប់ផ្នែក...
គូស្នេហ៍ស្រលាញ់ភេទដូចគ្នា រាប់រយគូបានរៀបអាពាហ៍ពិពាហ៍ នៅក្នុងប្រទេសថៃឡង់ដ៏ បន្ទាប់ពីច្បាប់ស្រលាញ់ភេទដូចគ្នា បានចូលជាធរមាន អ្នកវិភាគអាជីវកម្មរបស់អាមេរិក វាយតម្លៃថា TikTok អាចមានតម្លៃប្រហែល ៥០ពាន់លានដុល្លារ ឱនភាពពាណិជ្ជកម្មរបស់ប្រទេសជប៉ុន ធ្លាក់ចុះ ៤៤ភាគរយ ក្នុងឆ្នាំ២០២៤ លើកំណត់ត្រាការនាំចេញ ប្រទេសចិនត្រៀមខ្លួន សម្រាប់សង្គ្រាមពាណិជ្ជកម្ម ដ៏មានសក្ដានុពល បន្ទាប់ពីលោក Trump គំរាមតម្លើងពន្ធលើទំនិញខ្លួន នៅថ្ងៃទី១...
ភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប)មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នឹងការបោះឆ្នោតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីផ្សព្វផ្សាយ អំពីការសរុបព្រឹត្តិការណ៍ ទូទៅនៃថ្ងៃបោះឆ្នោត និងការប្រកាសលទ្ធផលបឋម សម្រាប់ការបោះឆ្នោ តជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥។...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
ភ្នំពេញ៖ កវីជើងចាស់ និងជាអ្នកនិពន្ធបទចម្រៀងល្បីនៅទសវត្សឆ្នាំ៩០ គឺលោក ខៀវ កាថា បានធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៥ ក្រោយបញ្ជូនមកពីខេត្តបាត់ដំបង។ ស្នាដៃនិពន្ធបទល្បីៗដូចជា...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយគ្រប់និន្នាការ បញ្ឈប់ការសួរដេញដោល រឿងបាត់បង់ដី នៅចំណុចណាខ្លះ អ្នកណាខ្លះស្លាប់ និងមេទ័ពណាខ្លះស្លាប់ ប៉ុន្តែត្រូវជឿជាក់លើវីរកងទ័ពកម្ពុជា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
