ប្រ៊ុចសែលៈ នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico បានប្រកាសថា លោកនឹងធ្វើដំណើរ ទៅកាន់ទីក្រុងព្រុចសែល ដើម្បីជួបជាមួយស្នងការអឺរ៉ុប ទទួលបន្ទុកថាមពល អំពីបញ្ហាដឹកជញ្ជូនឧស្ម័ន និងដាស់លោកឱ្យភ្ញាក់ពីដំណេកដ៏ផ្អែមល្ហែម លង់លក់របស់លោក” ។ លោក Fico នៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយ សង្គមមុនការធ្វើដំណើរ របស់លោកបានគូសបញ្ជាក់ពីការខូចខាតសេដ្ឋកិច្ច ដែលស្លូវ៉ាគី ប្រឈមមុខ ដោយសារតែការសម្រេចចិត្ត...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងមូស្គូនឹងមានឆន្ទៈ ក្នុងការពិភាក្សាជាមួយប្រធានាធិបតី ជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក Donald Trump ប្រសិនបើគាត់ប្រកាន់ខ្ជាប់ នូវផែនការរបស់គាត់ ក្នុងការស្តារទំនាក់ទំនងឡើងវិញ ។ លោក...
ភ្នំពេញ៖ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ខូអិលធីឌី (Vireak Buntham Express Co., Ltd) បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាស្តីពី កិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្ត ប្រតិបត្តិការកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត និងសេវាកម្មទូកល្បឿនលឿន ជាមួយក្រុមហ៊ុន ខេអាយធីភី ឌីវេឡុបម៉ិន...
ភ្នំពេញ ៖ ប្រទេសបារាំង នឹងតាមដានដោយយកចិត្តទុកដាក់បំផុស លើការស៊ើបអង្កេតរបស់អាជ្ញាធរថៃ ជុំវិញឃាតកម្មលោក លឹម គិមយ៉ាដែលជាអតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានឃាតកបាញ់សម្លាប់កាលពីពេលថ្មីៗនេះ ។ ការប្រកាសជំហររបស់បារាំងនេះ ដោយសារលោក លឹម គិមយ៉ាគឺជាពលរដ្ឋខ្មែរមានសញ្ជាតិបារាំង ខណៈអតីតតំណាងរាស្រ្តរូបនេះ បានរស់នៅលើទឹកដីបារាំងជាង ៥០ឆ្នាំមកហើយ តាំងពីអំឡុងឆ្នាំ១៩៧០ ពោលមុនរបបខ្មែរក្រហមចូលមកដល់ ។ បើតាមស្ថានទូតបារាំងប្រចាំកម្ពុជា...
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ លោក KATO Katsunobu រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន បានបង្ហាញសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជា នឹងកាន់តែរីកចម្រើនបន្ថែមទៀត។ ក្នុងឱកាសនៃជំនួប, លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងជប៉ុននិងកម្ពុជា និងគូសបញ្ជាក់ថា កម្ពុជា...
ភ្នំពេញ ៖ អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រីអេង ហ៊ី បានឲ្យដឹងថា កងកម្លាំងរាជអាវុធហត្ថ បាននិងកំពុងធ្វើការ ស្រាវជ្រាវ រកមុខកញ្ញារូបស្រស់ម្នាក់ ដែលជាអ្នករកស៊ីអនឡាញជិះរថយន្តស៊េរីទំនើប ហើយអមដោយរថយន្តបំពាក់ផ្លាក លេខខេមរភូមិន្ទ(ខ.ម) និងបើកភ្លើងសារ៉ែនបើកនាំផ្លូវទៅស៊ីការគេកាលពីពេលថ្មីៗនេះហើយ ខណៈលោកអះអាងថា ផ្លាកលេខរថយន្តនេះក៏ពុំមាននៅក្នុងអង្គភាព កងរាជអាវុធហត្ថទេ ។ ដោយសារក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ករណីនារីស្អាតជាអ្នកលក់អនឡាញបានជិះរថយន្តទំនើប ដោយមានរថយន្តផ្សេងបំពាក់ផ្លាកលេខខេមរភូមិន្ទ...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារ ជាមួយ លោក Emmanuel MENANTEAU សមាជិកគណៈកម្មាធិការ ប្រតិបត្តិ នៃក្រុមហ៊ុនមេ VINCI និងជានាយកទទួលបន្ទុកតំបន់សហរដ្ឋអាមេរិក អឺរ៉ុបខាងជើង និងខាងកើត និងអាស៊ីអាគ្នេយ៍ ដើម្បីទាក់ទាញក្រុមហ៊ុន...
ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ប្រជានេសាទទាំងអស់ ត្រូវចូលរួមបន្តគោរពច្បាប់ជលផល ប្រើប្រាស់ឧបករណ៍ស្របច្បាប់ និង នេសាទតាមច្បាប់កំណត់ ដើម្បីធានានិរន្តរភាព ធនធានជលផល ក្នុងធម្មជាតិ។ ការលើកឡើងរបស់ លោករដ្ឋមន្ត្រី ឌិត ទីណា នាឱកាសចុះទស្សនកិច្ចពិនិត្យការប្រមូលផលត្រីប្រហុកនៅដាយត្រី នៅស្រុកពញាឮ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលនាថ្ងៃ១០ មករានេះ បានចេញផ្សាយរបាយការណ៍ស្តីពី ការទប់ស្កាត់ជំងឺគ្រុនឈាមក្នុងឆ្នាំ២០២៤ បើធៀបនឹងឆ្នាំ២០២៣ ដោយបង្ហាញលទ្ធផលគួរជាទីមោទកថា ទាំងអាត្រាអ្នកជំងឺ និងអាត្រាអ្នកស្លាប់ដោយសារជំងឺគ្រុនឈាមឆ្នាំ២០២៤នេះ មានការថយចុះជាងឆ្នាំ២០២៣។ ក្នុងរបាយការណ៍របស់ក្រសួងសុខាភិបាលក៏បានអបអរសាទរកម្ពុជា ទទួលបានលទ្ធផលល្អប្រសើរ គួរឱ្យកត់សម្គាល់ក្នុងការទប់ស្កាត់ជំងឺគ្រុនឈាម ក្នុងឆ្នាំ២០២៤។ របាយការណ៍លទ្ធផលស្តីពីការទប់ស្កាត់ ជំងឺគ្រុនឈាមក្នុងឆ្នាំ២០២៤ បើធៀបនឹងឆ្នាំ២០២៣បានរៀបរាប់ថា ក្នុងឆ្នាំ២០២៣ ករណីជំងឺគ្រុនឈាមមានចំនួន ៣៥ ៣៩០នាក់ និងចំនួនអ្នកស្លាប់ចំនួន៩៩នាក់...
ភ្នំពេញ៖ លោក Mohammed Ismaeil A. Dahlwy Ambassador ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន សន្តិភាព ភាពសុខដុមរមនា ជំនឿសាសនានៃប្រទេសកម្ពុជា។ ការកោតសរសើរ និងវាយតម្លៃខ្ពស់នេះ ធ្វើឡើងនៅក្នុងឱកាសលោកឯកអគ្គរាជទូត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក ហួត...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលខេត្តស៊ីសាកេត នៃព្រះរាជាណាចក្រថៃ បានឯកភាពនិងសម្រេច បង្កើនម៉ោងចេញចូល នៅច្រកព្រំដែនអន្តរជាតិជាំ-ស្រង៉ាំ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ១០យប់ ។ ថ្លែងក្នុងពិធីបើកដំណើរការដំឡើងម៉ោងចេញ ចូល តាមច្រកទ្វារព្រំដែនអន្តរជាតិជាំ-ស្រង៉ាំ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានលើកឡើងថា ការបង្កើនម៉ោង...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា អ្នកជាប់ពន្ធនាគារគ្រប់រូប មានសិទ្ធិទទួលបានសេវាសុខាភិបាល ដូចប្រជាពលរដ្ឋទូទៅ ដោយគ្មានការរើសអើងនោះទេ ។ ការលើកឡើង របស់លោករដ្ឋមន្រ្តីនេះ នាឱកាសសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យស្ថានភាពសិទ្ធិមនុស្ស ក្នុងមណ្ឌលអប់រំកែប្រែទី២ នាថ្ងៃ៩ មករា ។ គោលបំណង...
ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក) ក្នុងឱកាសចុះសំណេះសំណាល សួរសុខទុក្ខ និងការពិនិត្យស្ថានភាពសិទ្ធិមនុស្ស ក្នុងមណ្ឌលអប់រំកែប្រែទី២(ម២) បានឆ្លៀតពេលជួបសួរសុខទុក្ខកញ្ញា សេង ធារីដែលបានជាប់ពន្ធនាគារអស់រយៈពេល ប្រមាណជាជាង២ឆ្នាំមកហើយ ។ ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តីកែវ រ៉េមី ក៏បានកត់សម្គាល់ឃើញថា “កញ្ញាមានសុខភាពល្អជាធម្មតាទាំងស្មារតី និងកាយសម្បទា” ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ស.ម.ក...
តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei បានកត់សម្គាល់ថា វត្តមានយោធារបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ គឺ “ខុសច្បាប់” ដោយជំរុញឱ្យរដ្ឋអារ៉ាប់ ឈរប្រឆាំងនឹងការកាន់កាប់របស់សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Khamenei បានឲ្យដឹងនៅពេលជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed Shia’ al-Sudani នៅទីក្រុងតេអេរ៉ង់...
កណ្ដាល៖ លោក មុឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីជំនាញចូលរួមពិធី ទទួលប័ណ្ណសរសើរ និងបំពាក់គ្រឿងឥស្សរិយយសការងារ ក្នុងកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោល នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងលោក គួច ចំរើន...
កូឡាឡាំពួរ៖ មេដឹកនាំនៃប្រទេសជប៉ុន និងម៉ាឡេស៊ី បានជួបប្រជុំគ្នានៅថ្ងៃសុក្រនេះ ដើម្បីធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ ជាពិសេសនៅក្នុងវេទិកាសន្តិសុខ ការកសាងភាពជាដៃគូយុទ្ធសាស្ត្ររបស់ ប្រទេសនានាក្នុងការប្រឈមមុខនឹងអាកប្បកិរិយា អះអាងរបស់ប្រទេសចិននៅក្នុងតំបន់។ នៅក្នុងជំនួបរបស់លោក ជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim នៅប្រទេសម៉ាឡេស៊ី នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba សង្ឃឹមថានឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើការធានាខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានស្ថិរភាព ដោយសារប្រទេសអាស៊ីអាគ្នេយ៍នេះមាន ទីតាំងនៅជិតផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់ថាមពល និងទំនិញផ្សេងៗទៀត។...
ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបង្ហាញនូវសុទិដ្ឋនិយម ដោយភាពជឿជាក់ថា ៥ឆ្នាំខាងមុខ កម្ពុជានឹងស្អាតគ្មានសំរាមប្លាស្ទិកទៀតឡើយ។ ទន្ទមនឹងនេះ ចលនាសំអាតថង់ប្លាស្ទិកយ៉ាងសកម្មនៅតាមដងផ្លូវ របស់សកម្មជនបរិស្ថាន ព្រះសង្ឃ សិស្សានុសិស្ស អាជ្ញាធរ និងប្រជាពលរដ្ឋជាង ២ម៉ឺននាក់ គឺបានធ្វើឡើងក្នុងបុព្វហេតុការពារសុខភាពពលរដ្ឋជាង ១៧លាននាក់ ឱ្យចាកផុតពីប្រភពបង្ករមេរោគ គឺសំរាមប្លាស្ទិក ដែលហើររប៉ាត់រប៉ាយនៅតាមដងផ្លូវ។...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានក្រើនរំលឹក ដល់មន្ត្រីក្នុងពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទាំងអស់ ត្រូវគោរពតាមវិន័យ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ ត្រូវជៀសវាងដាច់ខាតនូវការប្រព្រឹត្ត ឬធ្វើសកម្មភាពណាមួយ នាំទៅដល់ការរំលោភសិទ្ធិជនជាប់ឃុំ។ ការលើកឡើងរបស់ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី នាឱកាសអញ្ជើញ ជួបសំណេះសំណាល...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃ១០ មករានេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ លើរបៀបវារៈមួយចំនួន ។ របៀបវារៈនោះ មានដូចខាងក្រោម ៖១- ពិនិត្យ និងសម្រេចលើសំណើ របស់គណៈកម្មការទី៦ ព្រឹទ្ធសភា សុំដាក់សេចក្ដីស្នើ វិសោធនកម្មបទបញ្ជាផ្ទៃក្នុង...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា ការអនុវត្ត របស់សហភាពអឺរ៉ុប ក្នុងការស៊ើបអង្កេតការឧបត្ថម្ភធនបរទេស របស់ខ្លួនប្រឆាំងនឹង សហគ្រាសចិន បានបង្កើតរបាំងពាណិជ្ជកម្ម និងការវិនិយោគ។ សេចក្តីប្រកាសនេះបានធ្វើឡើងបន្ទាប់ពីបញ្ចប់ការ ស៊ើបអង្កេតរយៈពេល ៦ខែ ដែលត្រូវបានផ្តួចផ្តើមឡើង តាមសំណើរបស់សភា ពាណិជ្ជកម្មចិនសម្រាប់ការនាំចូល និងនាំចេញគ្រឿងម៉ាស៊ីន និងផលិតផលអេឡិចត្រូនិក។ ក្រសួងបានឲ្យដឹងថា នៅក្រោមបទប្បញ្ញត្តិឧបត្ថម្ភធនបរទេសរបស់ខ្លួន សហភាពអឺរ៉ុបបានធ្វើការស៊ើបអង្កេតបឋម ស៊ីជម្រៅ...
ហាណូយៈ ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានរាយការណ៍ថា អតិផរណារបស់ប្រទេសវៀតណាម ត្រូវបានព្យាករណ៍ថា នឹងនៅតែមានកម្រិត មធ្យមក្នុងឆ្នាំ២០២៥។ លោក Nguyen Duc Do អនុប្រធានវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រោមបណ្ឌិត្យសភា ហិរញ្ញវត្ថុបានឲ្យដឹងថា បន្ថែមលើកត្តាទាក់ទងនឹងរូបិយប័ណ្ណ និងអត្រាប្តូរប្រាក់ អតិផរណានៅឆ្នាំ២០២៥ ក៏អាចពឹងផ្អែកលើកំណើន សេដ្ឋកិច្ចពិភពលោក តម្លៃប្រេង និងតម្លៃទំនិញផ្សេងទៀត។ អង្គការអន្តរជាតិបានព្យាករណ៍ថា...
បរទេស៖ ចំនួនទឹកប្រាក់សរុប នៃការផាកពិន័យបទល្មើសច្បាប់ចរាចរណ៍ នៅទីក្រុងហូជីមិញបន្ទាប់ពីមួយសប្តាហ៍ នៃការអនុវត្តកម្រិតថ្មី យោងតាមក្រិត្យលេខ ១៦៨ គឺ ៤២,៥ ពាន់លានដុង កើនឡើង ១១ ពាន់លានដុងធៀប នឹងរយៈពេលមុន។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា...
បរទេស៖ មន្ត្រីនៅរដ្ឋកាលីហ្វ័រញ៉ា ភាគខាងត្បូង បាននិយាយថា ភ្លើងឆេះព្រៃដែលកំពុងឆេះនៅក្នុង និងជុំវិញទីក្រុង ឡូសអេន ជឺលេស បានជំរុញឱ្យមានការជម្លៀសមនុស្សជិត ១៨០.០០០ នាក់ បំផ្លាញផ្ទះសម្បែងរាប់ពាន់ខ្នង និងដុតបំផ្លាញផ្ទៃដីរាប់ម៉ឺនហិកតា ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងសន្និសីទព័ត៌មាននៅថ្ងៃព្រហស្បតិ៍ មន្ត្រីក្រុង...
បរទេស ៖ ទាហានឆ្មាំជាតិកាលីហ្វ័រញ៉ាចំនួន ៤០០ នាក់ត្រូវបានដាក់ពង្រាយ ទៅកាន់តំបន់ ដែលរងផលប៉ះពាល់ ដោយភ្លើងឆេះព្រៃក្នុងទីក្រុង ឡូសអេន ជឺលេស ដើម្បីជួយដល់កងកម្លាំងក្នុងតំបន់។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា “ក្រសួង តម្រួត County Los...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែង ដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា...
ភ្នំពេញ៖ លោក អាណាតូលី បូរូវីក (H.E. Mr. Anatoly BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា បានលើកឡើងថា កត្តាសុខសន្តិភាព សិ្ថរភាពនយោបាយ និងសណ្តាប់ធ្នាប់ល្អប្រសើររបស់កម្ពុជា ជាផ្នែកដ៏សំខាន់ ក្នុងការទាក់ទាញទេសចររុស្សី មកទស្សនាកម្ពុជាកាន់តែច្រើនឡើង ។ ការលើកឡើងរបស់លោក អាណាតូលី បូរូវីក (H.E....
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើសេចក្តីសម្រេច ប្រតិទិន ផែនការមេ គំរូទម្រង់បែបបទ និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ...
លោក សំ វិច្ឆិកា រំលឹកទៅកាន់សិស្សសាលាកុំដាក់ដាវ កាំបិទជាប់ខ្លួន ប្រយ័ត្ននាំទុក្ខទោសដល់ខ្លួន លោក សេង ឌីណា ៖ ក្រសួងយុត្តិធម៌ កំពុងសិក្សា លើការបង្កើតច្បាប់ ដាក់ក្រុមជ្រុលនិយម ជាក្រុមភេរវករ កម្ពុជា-អាមេរិក សម្រេចបានលទ្ធផលផ្លែផ្កា លើវិស័យសុខាភិបាល លោក ប៉ែន បូណា៖ ក្រុមប្រឆាំងចោទរាជរដ្ឋាភិបាល...
បេរូត៖ ទីភ្នាក់ងារសារព័ត៌មានជាតិ (NNA) បានរាយការណ៍ថា សភាលីបង់ បានបរាជ័យនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី សម្រាប់ប្រទេសក្នុងសម័យប្រជុំដំបូងរបស់ខ្លួន។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួដោយដកស្រង់ប្រភពពី NNA បានរាយការណ៍ថា ប្រធានសភាលីបង់លោក Nabih Berri បានពន្យារពេលសម័យប្រជុំរយៈពេលពីរម៉ោង ដើម្បីអនុញ្ញាតឱ្យមានការពិភាក្សាបន្ថែមទៀត៕ ប្រែសម្រួល ឈូក បូរ៉ា
ភ្នំពេញ៖ កម្ពុជា-ចិន បានជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅនិវេសនដ្ឋានស្ថានទូតចិនប្រចាំកម្ពុជា លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូអាជ្ញាធរមីន ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលនឹងចូលមកដល់នាពេលខាងមុខ។ តាងនាម សម្តេចធិបតី ហ៊ុន...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
ភ្នំពេញ៖ កវីជើងចាស់ និងជាអ្នកនិពន្ធបទចម្រៀងល្បីនៅទសវត្សឆ្នាំ៩០ គឺលោក ខៀវ កាថា បានធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៥ ក្រោយបញ្ជូនមកពីខេត្តបាត់ដំបង។ ស្នាដៃនិពន្ធបទល្បីៗដូចជា...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយគ្រប់និន្នាការ បញ្ឈប់ការសួរដេញដោល រឿងបាត់បង់ដី នៅចំណុចណាខ្លះ អ្នកណាខ្លះស្លាប់ និងមេទ័ពណាខ្លះស្លាប់ ប៉ុន្តែត្រូវជឿជាក់លើវីរកងទ័ពកម្ពុជា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
