នយោបាយ

លោក​ សយ​ សុភាព​ បានដឹកនាំសហការី មកដល់ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត

ភ្នំពេញ​: លោក​  សយ​ សុភាព​ អគ្គនាយក​មជ្ឈមណ្ឌល​ព័ត៌មានដេីមអម្ពិលនៅព្រឹកថ្ងៃទី៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩នេះ បានដឹកនាំសហការីមកដល់ច្រកព្រំដែនអន្តរជាតិ ប៉ោយប៉ែតហេីយ​។ 

លោក​សយ​សុភាព​សង្កេតឃើញ​ថា ​ស្ថានភាព​នៅច្រកព្រំដែននេះមានសភាពធម្មតាដូចសព្វមួយដង​ ប្រជាពលរដ្ឋ​ និង​អាជីវករ​ធ្វេីដំណេីរចេញចូល​ ដោះដូរទំនិញ​ និង​ប្រកប​របរ​ចិញ្ចឹម​ជីវិតជាប្រក្រតី​។ 

ចំពោះ​ស្ថាន​ភាព​នៅតាមបណ្ដា ច្រកព្រំដែននេះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា មិនមានប្រជាពលរដ្ឋខ្មែររាប់មុឺននាក់ សម្រុកចូលស្រុកខ្មែ រ ឡេីយ។ 

ការលេីកឡេីងបែបនេះ ក្រោយពី គណនីយហ្វេសប៊ុក ឈ្មោះ Ratanakraksmey Ly នៅថ្ងៃទី៧ វិច្ឆិកា នេះបានផ្សព្វផ្សាយព័ត៌មាន រូបភាព និង វីដេអូ ដោយនិយាយថា មានបងប្អូនពលករ ពលការិនី ខ្មែរនៅថៃរាប់ម៉ឺននាក់ កំពុងរង់ចាំសម្រុកចូលមកកម្ពុជា ។

យោងតាម គេហទំព័រ ហ្វេសប៊ុក របស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសរសេរ ថា “សូមជម្រាបជូនដល់សាធារណជន ឲ្យបានជ្រាបថា ព័ត៌មាន និង រូបភាព ទាំងអស់នេះគឺជាការបំភ្លៃទាំងស្រុង”។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្ថែមថា រាល់បណ្តាច្រកព្រំដែន អន្តរជាតិ កម្ពុជា ថៃ ទាំងអស់ពុំមានស្ថានភាព ដូចនេះឡើយ គឺមានសភាពធម្មតា ពុំមានការកកកុញ ឬចំនួនចេញ ចូលខុសប្រក្រតីនោះទេ៕

To Top