នយោបាយ

បទវិភាគ ៖ ជាប់ជំពាក់បំណុល សិទ្ធិមនុស្ស យ៉ាងច្រើនសន្ធឹក ម្ដេចក៏អាមេរិក នៅតែមានមុខមាត់ អួតអាង ថាខ្លួនជា “អ្នកគាំពារ សិទ្ធិមនុស្ស” ទៀត

ឆ្នាំ២០១៨ តុលាការសិទ្ធិមនុស្ស នៃទ្វីបអឺរ៉ុប បានសម្រេចថា ការដែលរដ្ឋាភិបាល ប្រទេសលីទុយអានី អនុញ្ញាតឱ្យទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់ អាមេរិក ចាប់ឃុំ លោក Abu Zubaydah ជនប៉ាឡើស្ទីន ដាក់ក្នុង “គុកខ្មៅ”នៅលីទុយអានី បានល្មើស នឹងច្បាប់ រ បស់អឺរ៉ុប ស្តីពីហាមឃាត់ មិនឱ្យប្រើប្រាស់ ទារុណកម្ម ហើយតម្រូវឱ្យរដ្ឋាភិបាល លីទុយអានី សងប្រាក់ ១០ម៉ឺនដុល្លារអឺរ៉ូ ឱ្យលោក Abu Zubaydah ។ បន្ទាប់ពីអូសបន្លាយ បីឆ្នាំមក នាពេលថ្មីៗនេះ រដ្ឋាភិបាលលីទុយអានី បានប្រកាសថា នឹងសងប្រាក់សំណងនេះ ។ ការដែលសង ប្រាក់សំណង នេះមានន័យថា រដ្ឋាភិបាលលីទុយអានី បានទទួលស្គាល់ពីទង្វើរំលោភបំពាន សិទ្ធិមនុស្សរបស់ខ្លួន ដែលទទួលបញ្ជា ពីអាមេរិក ហើយក៏បានបង្ហាញ ពីផ្នែកមួយក្នុងបណ្តាញគុកខ្មៅ នៅបរទេសរបស់អាមេរិក ផងដែរ ។

អ្នកវិភាគជាច្រើនបានវិភាគថា រដ្ឋាភិបាលលីទុយអានីសងថ្លៃសំណងលើកនេះ គឺទទួលបានការយល់ព្រមពីអាមេរិក ។ ដោយមកពីបានរងសម្ពាធ ពីមជ្ឈដ្ឋានមតិអន្តរជាតិ គឺច្បាស់ណាស់ថា អាមេរិក ក៏ចង់បញ្ចប់រឿងនេះឱ្យបានឆាប់រហ័ស ។ តាមពិត ប្រាក់សំណងចំនួន១០ម៉ឺនអឺរ៉ូ មិនដល់១ភាគ១ម៉ឺន នៃបំណុលសិទ្ធិមនុស្ស របស់អាមេរិកនោះទេ ។

ក្នុងពន្ធនា គារ Guantanamo អ្នកទោសដែលធ្លាប់ មានប្រវត្តិប្រហាក់ប្រហែលគ្នា នឹងលោក Zubaydah គឺមិនតិចទេ ។ យោងតាមស្ថិតិ របស់អង្គការ សហប្រជាជាតិ បានឱ្យដឹងថា នៅឆ្នាំ២០០៣ ក្នុងពន្ធនាគារ Guantanamo បានដាក់អ្នកទោស ចំនួន៧រយនាក់ គិតរហូតដល់ បច្ចុប្បន្ននេះ នៅតែមាន អ្នកជាប់ឃុំ ចំនួន៣៩នាក់នៅឡើយ ។ ក្នុងពន្ធនាគារ Guantanamo អ្នកសួរចម្លើយ របស់អាមេរិក អាចធ្វើតាមទំនើងចិត្ត បានបកនូវរបាំង មុខក្លែងក្លាយអ្វីដែលហៅថា “អ្នកគាំពារ សិទិ្ធមនុស្ស” ។ ដូច្នេះ អ្នកជំនាញសិទ្ធិមនុស្ស ទាំងឡាយរបស់អង្គការ សហប្រជាជាតិ បានដាក់ឈ្មោះឱ្យពន្ធនាគារ Guantanamo ថា “ទំព័រដ៏អាក្រក់ ដែលបំពានសិទ្ធិមនុស្ស យ៉ាងគឃ្លើន” របស់អាមេរិក ។

កាន់តែគួរឱ្យខ្លាចនោះ គឺក្នុងរយៈពេល២០ឆ្នាំដែលលោក Zubaydah បានជាប់ឃុំខ្លួន អ្វីដែលហៅថា សង្គ្រាម “ប្រឆាំងភេរវកម្ម” របស់អាមេរិក បាននាំមកនូវគ្រោះ មហន្តរាយដ៏ធំសម្បើម ដល់ពិភពលោក ។ «កាសែត ញូវយ៉ក ថាមស៍» បានលើកឡើងថា ការធ្វើទារុណកម្ម និងធ្វើឃាតកម្ម ដោយបញ្ជាពីយន្តហោះគ្មានមនុស្ស បើក ការធ្វើសង្គ្រាមដោយ ផ្តេសផ្តាសនិងទង្វើហួសហេតុ ធ្វើឱ្យអាមេរិកបានបំបាត់បង់ ឥទ្ធានុភាពសីលធ៌ម នៅបណ្តាតំបន់នានា លើពិភពលោក ។

ជាប់បំណុលសិទ្ធិមនុស្ស យ៉ាងច្រើនសន្ធឹកបែបនេះហើយ ម៉េចក៏អាមេរិក នៅតែមានមុខមាត់អួតអាង ថាខ្លួនជា “អ្នកគាំពារសិទ្ធិមនុស្ស” និង “ប៉មសេរីភាព”ទៀត រហូតដល់ឆ្ការដៃឆ្ការជើង ចំពោះកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ និងញុះញង់បង្កភាពចលាចល នៅគ្រប់ទីកន្លែង ? ការពិត ជាក់ស្តែង បានបញ្ជាក់ថា ក្នុងវចនានុក្រមរបស់ពួកគេ គ្មានពាក្យមនុស្សធម៌ទាល់តែសោះ មានតែផលប្រយោជន៍ ផ្ទាល់ខ្លួនខាង នយោបាយ និងឧបាយកលគ្រប់បែបយ៉ាង ។ អាមេរិកចាំបាច់ត្រូវបិទទ្វារ “ពន្ធនាគារខ្មៅ នៅបរទេស”ទាំងនោះភ្លាម និងធ្វើការស៊ើបអង្កេត ចំពោះទង្វើធ្វើបាបចំពោះអ្នកទោស ក្នុងន័យផ្តល់ចម្លើយ មួយទៅឱ្យសហគមន៍អន្តរជាតិ !

To Top