នយោបាយ

បទវិភាគ ៖ ឈាមរបស់លោកWalker ធ្វើឱ្យ” មនុស្សទាំងអស់មានភាពស្មើគ្នា តាំងពីកើតមក” ដែលមានចែង ក្នុងចក្តីប្រកាសឯករាជ្យ ដូចជាត្លុកកំប្លែង!

ពាក្យថា “ខ្ញុំមិនអាចដកដង្ហើមបាន” របស់លោកFloyd ដែលជង្គង់សង្កត់ក រហូតដល់ដាច់ខ្យល់ស្លាប់ កាលពីជាង ២ ឆ្នាំមុន នៅតែដិតជាប់ ក្នុងត្រចៀករបស់យើង ហើយការអនុវត្តច្បាប់ ដោយហិង្សារបស់ប៉ូលីសអាមេរិក ចំពោះជនជាតិអាមេរិក ដើមកំណើតអាហ្វ្រិក បានបន្ថែមកំណត់ត្រាថ្មីទៀត ។

នៅថ្ងៃទី៣ខែកក្កដា តាមម៉ោងក្នុងតំបន់ ភាគីប៉ូលីសទីក្រុង Akron រដ្ឋ Ohio បានចេញផ្សាយវីដេអូ ស្តីពីបុរសជនជាតិអាមេរិក ដើមកំណើតអាហ្វ្រិក Jayland Walker ត្រូវបានប៉ូលីសបាញ់សម្លាប់ កាលពីប៉ុន្មានថ្ងៃមុន ។ ប៉ូលីសចំនួន ៨ នាក់ បាន បាញ់ជាបន្តបន្ទាប់ ខណៈដែលកំពុងដេញ តាមលោក Walker ដែលបានលោតចេញពីឡាន ក្នុងអំឡុងពេលត្រួតពិនិត្យ ចរាចរណ៍មួយលើក “ទិន្នភាពគួរឱ្យរន្ធត់” ។ ប៉ូលីសក្នុងតំបន់បាន និយាយថា ប៉ូលីសចំនួន៨នាក់ បានបាញ់ជាង ៩០ គ្រាប់ ហើយពេទ្យកោសល្យវិច្ច័យ បានបញ្ជាក់ថា លើខ្លួនលោក Walker មានស្នាមរបួសប្រហែល ៦០ កន្លែង។

មុនពេលថ្ងៃបុណក្យឯករាជ្យជាតិ អាមេរិក នៅថ្ងៃទី៤ ខែកក្កដា ជិតចូលមកដល់ ឈាមរបស់លោក Walker បានធ្វើឱ្យក្រុមមូលដ្ឋាន បង្កើតសហរដ្ឋអាមេរិក ដែលថា “មនុស្សទាំងអស់មានភាពស្មើគ្នាតាំងពីកើតមក” ដែលមានចែងក្នុង “សេចក្តីប្រកាសឯករាជ្យ” ដូចជាត្លុកកំប្លែងមួយ ។ កាសែត “the Boston Globe”អាមេរិកបានរិះគន់ថា “ថ្ងៃទី ៤ ខែកក្កដាឆ្នាំនេះ (ថ្ងៃបុណ្យឯករាជ្យ) គឺបន្ទាប់ពីខែមិថុនាដ៏ច្របូកច្របល់ តើមានអ្វីគួរអបអរសាទរទៅ ?” បច្ចុប្បន្ននេះ មានបាតុកម្មជាច្រើន បានធ្វើឡើង នៅទីក្រុង Akron ដើម្បីតវ៉ាប្រឆាំង នឹងការអនុវត្តច្បាប់ ដោយហិង្សារបស់ប៉ូលីស ហើយរដ្ឋបាលក្នុង តំបន់ដក៏លុបចោលសកម្មភាព អបអរសាទរថ្ងៃបុណ្យ ឯករាជ្យផងដែរ ។

តាមទិន្នន័យស្ថិតិរបស់វេបសាយ “ផែនទីអំពើហិង្សាប៉ូលីស” បង្ហាញឱ្យឃើញថា ចាប់តាំងពីឆ្នាំ ២០២០ រហូតដល់ពេលនេះ មានមនុស្សចំនួន ២៥៦៣ នាក់ត្រូវបានសម្លាប់ ដោយការអនុវត្តច្បាប់ របស់ប៉ូលីសអាមេរិក ក្នុងនោះ មានជនជាតិអាមេរិក ដើមកំណើតអាហ្វ្រិក ចំនួន ៥៦៥នាក់ ដែលមានចំនួន លើសពី២២ភាគរយ ។ តាំងពីចូលឆ្នាំនេះរៀងមក បានមានជនជាតិអាមេរិក ដើមកំណើតអាហ្វ្រិកចំនួន ៤៩ នាក់ត្រូវបានបាញ់ សម្លាប់ដោយប៉ូលីស ។ វេបសាយនេះនៅបង្ហាញផងដែរថា នៅប្រទេសអាមេរិក លទ្ធភាពដែលជនជាតិអាមេរិកដើមកំណើតអាហ្វ្រិក ត្រូវបានសម្លាប់ ដោយប៉ូលីស គឺច្រើនជាងជនជាតិស្បែកស២.៩ដង ។

មិនត្រឹមតែការអនុវត្តច្បាប់ ដោយហិង្សាប៉ុណ្ណោះទេ ការរើសអើងពូជសាសន៍ ជាប្រព័ន្ធបែបអាមេរិក បានចាក់ឫសគល់ ក្នុងគ្រប់ផ្នែក នៃសង្គមអាមេរិក រួចហើយ ។ ការរើស អើងនិងការគាបសង្កត់ ដែលមាននៅពាសវាលពាសកាល ធ្វើឱ្យជនជាតិភាគតិចអាមេរិក “មិនអាចដកដង្ហើមបាន”។ នៅ ពីក្រោយរឿងនេះ មិនត្រឹមតែមានកត្តាប្រវត្តិឧក្រិដ្ឋកម្ម នៃទាសភាព រចនាសម្ព័នជនជាតិ ដែលតម្កល់ទុកជនជាតិ ស្បែកសជាអាទិភាព និងបរិយាកាសសង្គម ជាដើមប៉ុណ្ណោះទេ ថែមទាំងក៏មានទំនាក់ទំនង ជាមួយអ្នកនយោបាយ អាមេរិកដែលជាប់រវល់ក្នុងជម្លោះបក្សពួក និងបរាជ័យក្នុង អភិបាលកិច្ចទៀតផង ។

លោក Biden ប្រធានាធិបតីអាមេរិកធ្លាប់បានថ្លែងថា “ការរើសអើងពូជសាសន៍ជាប្រព័ន្ធ គឺជាស្នាមប្រឡាក់ នៅលើព្រលឹងអាមេរិក” ។ គិតមកទល់សព្វថ្ងៃនេះ ស្នាមប្រឡាក់លើព្រលឹងនេះមិនគ្រាន់តែមិនត្រូវបានលុបចោលប៉ុណ្ណោះទេ ថែមទាំងបែរជាកាន់តែធ្ងន់ធ្ងរទៀត ។ ពាក្យស្លោកស្អាតៗដែលអ្នកនយោបាយអាមេរិកគេហៅថា “ស្មើរភាពគ្នា” និង “បរិយាប័ន្ន”ជាដើម មិនអាចបិទបាំងបាននូវទង្វើ ដ៏អាក្រក់របស់ “អ្នកការពារសិទ្ធិមនុស្ស” នោះទេជាយូរមកហើយ ។ នៅថ្ងៃទី ៤ ខែកក្កដា ប្រឈមនឹងសហរដ្ឋអាមេរិក ដែលងាយ នឹងកើតមានអំពើហិង្សា ការបែកបាក់ជាតិសាសន៍ និង មានមនោសញ្ចេតនា អន់ចិត្ត យើងមិនដឹងទេថា តើអ្នកនយោបាយអាមេរិក នឹងឆ្លើយតបយ៉ាងណា ចំពោះការរំពឹងទុក របស់ស្ថាបនិក អាមេរិក កាលពីជាង ២០០ ឆ្នាំមុន ?
អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន

To Top