នយោបាយ

Update: លោកស្រី Pelosi បញ្ជាក់ជាថ្មី ពីការគាំទ្រ ដូចដែកថែប ចំពោះកោះតៃវ៉ាន់ ក្នុងពេលត្រៀម ចាកចេញពីកោះនេះ

បរទេស ៖ លោកស្រី Pelosi បញ្ជាក់ជាថ្មីថា “ការគាំទ្រដូចដែកថែប” សម្រាប់លទ្ធិប្រជាធិបតេយ្យ របស់កោះតៃវ៉ាន់ ខណៈដែលលោកស្រី ត្រៀមខ្លួនចាកចេញពីកោះនេះ ។

យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានសភា អាមេរិករូបនេះ បានបង្ហោះរូបភាព នៃកិច្ចប្រជុំរបស់លោកស្រី ជាមួយអនុប្រធានសភាតៃវ៉ាន់ Tsai Chi-chang នៅលើគណនី Twitter ផ្លូវការ របស់លោកស្រីផងដែរ។

លោកស្រី Pelosi បានសរសេរថា “យើងបានបញ្ជាក់ឡើងវិញ នូវការគាំទ្រដ៏រឹងមាំរបស់យើង ចំពោះលទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់ រួមទាំងលើបញ្ហាសន្តិសុខ និងស្ថិរភាព កំណើនសេដ្ឋកិច្ច និងអភិបាលកិច្ច” ។

លោកស្រីបានបន្ថែមថា “យើងក៏បាននិយាយស្ទើរ តែជាមួយប្រធាននីតិប្បញ្ញត្តិ Yuan You Si-kun ហើយសូមជូនពរឱ្យគាត់ឆាប់ជាសះស្បើយ” បន្ទាប់ពីការធ្វើតេស្តវិជ្ជមាន របស់គាត់សម្រាប់ Covid-19 ៕

ប្រែសម្រួលៈ ណៃ តុលា

To Top