នយោបាយ

សមាជិកក្រុមប្រឹក្សា ឃុំស្ទឹងឆាយ ចេញញត្តិថ្កោលទោស ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ដែលហ៊ានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត លើព្រះចេស្តា ព្រះមហាក្សត្រ

ភ្នំពេញ ៖ យើងខ្ញុំទាំងអស់គ្នាជា សមាជិក សមាជិកាក្រុមប្រឹក្សាឃុំស្ទឹងឆាយ អាណត្តិទី៥ ដែលត្រូវបាន ប្រជាពលរដ្ឋបោះឆ្នោតគាំទ្រ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ សូមប្រកាសថ្កោលទោសយ៉ាងដាច់ អហង្ការចំពោះ ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ដែលថ្លើមពាសមេឃ ហ៊ានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត លើព្រះចេស្តា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត របស់ប្រជារាស្ត្រខ្មែរ ថា “មិនមានមនសិការជាតិនិង “ក្បត់ជាតិ”។

ការប្រមាថរបស់ទណ្ឌិតពូជជនក្បត់ជាតិ ៣ជំនាន់ ខាងលើនេះ ចំពោះអង្គព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះប្រមុខរដ្ឋ និងជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះស្ថាប័នរាជានិយម និងរំលោភលើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រ កម្ពុជា ក៏ដូចជាចំពោះប្រជាជាតិខ្មែរទាំងមូល។

យើងខ្ញុំទាំងអស់គ្នាសូមអំពាវនាវ ដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ចាត់វិធានការផ្លូវច្បាប់ ឱ្យបានម៉ឺងម៉ាត់ជាទីបំផុតចំពោះទណ្ឌិត សម រង្ស៊ី ជាមេក្រុមឧទ្ទាមពូជក្បត់ជាតិ៣ជំនាន់ ព្រមទាំងបក្ខពួក ដែលហ៊ានប្រព្រឹត្តអំពើប្រមាថដ៏ធ្ងន់ធ្ងរបំផុត ដែលប្រជារាស្ត្រខ្មែរមិនអាចអត់ឱនឱ្យបានជាដាច់ខាត។

យើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញា និងប្រកាសជាឱឡារិកថា ដាច់ខាតការពាររដ្ឋធម្មនុញ្ញ គោរព ការពារ និងដង្ហែតាមអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គគឺជាព្រះមហាក្សត្រ ប្រកប ដោយទសពិធរាជធម៌ មានសីលធម៌ គុណធម៌ដ៏ល្អផូរផង់ ជានិមិត្តរូបដ៏ខ្ពង់ខ្ពស់បំផុតនៃជាតិ ហើយទ្រង់ តែងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិ និងប្រជារាស្ត្រខ្មែរ ដោយ មិនអនុញ្ញាតឱ្យជនណាម្នាក់រំលោភបំពានបានឡើយ៕

To Top