នយោបាយ

លោក Li Keqiang នាយករដ្ឋមន្ត្រីចិន ចុះផ្សាយអត្ថបទ លើប្រព័ន្ធសារព័ត៌មានកម្ពុជា ៖ ពង្រឹងនូវចំណងមិត្តភាព រវាងចិននិងកម្ពុជា ព្រមទាំងជំរុញ កិច្ចសហប្រតិបត្តិការ រវាងចិន និង ប្រទេសនៅអាស៊ីបូព៌ា

ថ្ងៃទី ៧ខែវិច្ឆិកា មុនពេលអញ្ជើញ ទៅចូលរួមកិច្ចប្រជុំ ពាក់ព័ន្ធ ស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា និងបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសកម្ពុជា លោក Li Keqiang នាយករដ្ឋមន្ត្រីចិន បានចុះផ្សាយអត្ថបទជាភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន លើប្រព័ន្ធសារព័ត៌មានសំខាន់ៗ របស់កម្ពុជា ក្រោមចំណងជើងថា « ដំណើរទស្សនកិច្ចនៅកម្ពុជា ដើម្បីរឹតចំណងមិត្តភាពចិន និងកម្ពុជា ព្រមទាំងជំរុញ កិច្ចសហប្រតិបត្តិការ អាស៊ីបូព៌ា» ។ អត្ថបទ បានលើកឡើងថា ចិនរីករាយសហការ ជាមួយប្រទេសក្នុងតំបន់ រួមទាំងកម្ពុជាផងដែរ ដើម្បីពួតដៃគ្នា ដើរឆ្ពោះទៅមុខ ពុះពាររាល់ឧបសគ្គ ទាំងឡាយ ដើម្បីឱ្យចំណងមិត្តភាពចិន និង កម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការ អាស៊ីបូព៌ាមានការអភិវឌ្ឍ កាន់តែច្រើនឡើង និងផ្តល់ឱកាសថ្មីៗ កាន់តែសម្បូរបែប ។

អត្ថបទបានលើកឡើងទៀតថា ត្រូវតែបន្តរក្សាទិសដៅត្រឹមត្រូវ នៃពហុភាគី និយម និង សកលភាវូបនីយកម្ម សេដ្ឋកិច្ច ពង្រឹងការតភ្ជាប់ នៃយុទ្ធសាស្រ្តអភិវឌ្ឍន៍ ខិតខំអនុវត្ត RCEP ឱ្យបានល្អ ជំរុញពាណិជ្ជកម្ម ក្នុងតំបន់ និង ពាណិជ្ជកម្ម សេរីឱ្យដើរទន្ទឹមគ្នា ដើម្បីកសាងសេដ្ឋកិច្ច ក្នុងតំបន់ ដែលមាន លក្ខណៈបើកចំហ ។ លោកបានគូសបញ្ជាក់ថា ចិនរីករាយក្នុងការជួយកែលម្អ ជីវភាពរស់ នៅរបស់ប្រជាជន នៃប្រទេសពាក់ព័ន្ធ តាមរយៈគម្រោងគំរូដូចជាគម្រោងផ្លូវដែកចិន-ឡាវ សេចក្តីផ្តួចផ្តើមកាត់បន្ថយភាពក្រីក្រ នៅអាស៊ីបូព៌ាជាដើម ជំរុញការផ្គត់ផ្គង់ស្បៀងអាហារ និងប្រភពថាមពល ឱ្យមានស្ថិរភាព ពន្លឿនការអនុញ្ញាត ឱ្យសិស្សនិស្សិតអាស៊ាន អាចត្រឡប់ទៅសិក្សា នៅប្រទេសចិនវិញ លើកកម្ពស់ទំនាក់ទំនង វប្បធម៌មនុស្សជាតិឱ្យកាន់តែស៊ីជម្រៅ មានដូចជាវប្បធម៌ ទេសចរណ៍ជាដើម ។

អត្ថបទបានលើកឡើងថា ទ្វាររបស់ចិននឹងបើកចំហរឹតតែធំ នឹងបន្តបង្កើតបរិយាកាស ពាណិជ្ជកម្ម ដែលមានលក្ខណៈទីផ្សារភាវូបនីយកម្ម និយតកម្ម និងអន្តរជាតូបនីយកម្ម ដើម្បីឱ្យប្រទេសចិន ក្លាយជាទីកខ្ពស់នៃការបើកចំហ តំបន់ពេញនិយមនៃការវិនិយោគ និងចែករំលែកឱកាស នៃការអភិវឌ្ឍ ជាមួយពិភពលោក ៕

To Top