លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងថា ប្រទេសចិននឹងពង្រីកការបើកទូលាយដោយមិនងារេកទេ ដើម្បីចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍របស់ប្រទេសចិនជាមួយសមាជិកអង្គារអាស៊ីប៉ាស៊ីហ្វិកនិងពិភពលោក
យប់ថ្ងៃទី១២ ខែវិច្ឆិកា នៅទីក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការនៃមេដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វីក (APEC) លើកទី ២៨ តាមប្រព័ន្ធវីដេអូ។
លោក Xi Jinping បានថ្លែងថា ឆ្នាំនេះជាខួប១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន។ការធ្វើឱ្យប្រជាជនចិនជាង១៤០០លាននាក់មានជីវភាពរស់នៅកាន់តែល្អប្រសើរឡើង និងជំរុញសន្តិភាពនិងការអភិវឌ្ឍរបស់មនុស្សជាតិគឺជាគោលដៅតស៊ូហើយមិនងារេកនៃបក្សកុម្មុយនិស្តចិន។បច្ចុប្បន្ននេះ ប្រទេសចិនបានចាប់ផ្តើមដំណើរថ្មីដែលកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ។ ដំណើរថ្មីមួយទៅកាន់ប្រទេសទំនើប។
ប្រទេសចិននឹងពង្រីកការបើកទូលាយដោយមិនងារេកទេ ដើម្បីចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍របស់ប្រទេសចិនជាមួយសមាជិកអង្គារអាស៊ីប៉ាស៊ីហ្វិកនិងពិភពលោក ៕