អត្ថបទស្រាវជ្រាវ (scholar)

ទស្សនៈ និងមតិ៖ ទិវានៃក្តីស្រឡាញ់ ដើម្បីទាំងអស់គ្នា (Video)

ភ្នំពេញ៖ ថ្ងៃនេះ (១៤កុម្ភៈ) ជារៀងរាល់ឆ្នាំ គ្រិស្តសាសនិក តែងតែប្រារព្វរម្លឹក ពីក្តីស្រឡាញ់របស់ផងខ្លួន ចំពោះមនុស្សដែលខ្លួនស្រឡាញ់។

ជាបន្តបន្ទាប់ ទិវានៃក្តីស្រឡាញ់ បានរីកសាយភាយ នៅស្ទើរតែគ្រប់ប្រទេស នៅទូទាំងពិភពលោក ក្នុងនោះ នៅតំបន់អាស៊ីប៉ាស៊ីហ្វិច និយាយជារួម និងនៅកម្ពុជា និយាយដោយឡែក។

ទិវានេះ រឺពាក្យ Valentine’s Day ចាប់ផ្តើមលឺក្រោយឆ្នាំ១៩៩៣ បន្ទាប់ពីកម្ពុជា បានជ្រើសរើស យករបបរាជានិយម អាស្រ័យធម្មនុញ្ញ ដោយបានបើកចំហរ លើសេរីភាព ជំនឿសាសនា។

ប្រទេសកម្ពុជា មានប្រជាជន ១៥,៥លាននាក់ និងមានអ្នកកាន់សាសនា ព្រះពុទ្ធ ៩៧,១ ភាគរយ អ៊ីស្លាម ០,៣ភាគរយ គ្រឹស្ត ០,៥ភាគរយ និងផ្សេងៗទៀត (វិទ្យាស្ថានជាតិស្ថិតិ, ក្រសួងផែនការ)។

ជាក់ស្តែង ទិវានៃក្តីស្រឡាញ់ ទោះជាមិនហាមឃាត់ ជាផ្លូវការពីអាជ្ញាធរកម្ពុជា ប៉ុន្តែក្រសួងសុខាភិបាល https://dap-news.com/national/2022/02/11/220906/ ក៏ដូចជាក្រសួងវប្បធម៌ (https://dap-news.com/national/2022/02/09/220328/) សុទ្ធតែបានអំពាវនាវ​ ឱ្យប្រជាពលរដ្ឋកម្ពុជា ជាឪពុកម្តាយ អាណាព្យាបាល និងយុវវ័យ ការពារខ្លួន។ តែដោយឡែក សេចក្តីរាយការណ៍ ពីប្រទេសវិញ ហាក់មានភាពខុសប្លែក ឆ្ងាយពីកម្ពុជា (សូមអានតំណភ្ជាប់…https://dap-news.com/international/2022/02/13/221230/)

យ៉ាងណាក៏ដោយ សិទ្ធិសេរីភាព ក្នុងការអបអរទិវានៃក្តីស្រឡាញ់ គឺសិទ្ធិបុគ្គលម្នាក់ៗ ប៉ុន្តែត្រូវគោរព វប្បធម៌ ប្រពៃណី និងការអំពាវនាវរបស់អាជ្ញាធរ ការពារខ្លួន។

សូមឱ្យការអបរអរនេះ ជាការអបអរ ក្នុងទម្រង់ត្រឹមត្រូវ មិនឃ្លាតឆ្ងាយ ពីប្រពៃណីជាតិ។ ទិវានៃក្តីស្រឡាញ់ ដើម្បីទាំងអស់គ្នា ទាំងអស់គ្នា ដើម្បីសេចក្តីស្រឡាញ់៕

Religion (2019)97.1% Buddhism (official)2.0% Islam0.3% Christianity0.5% Others[

Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top