កម្ពុជា បានមើលឃើញនូវ នយោបាយអមិត្តរបស់វៀតណាម ទើបបានដាក់ចេញនូវ ផែនការ ការពារ និងទប់ទល់យូរអង្វេង ទៅនឹងវៀតណាមពីចម្ងាយ។
ដោយមើលឃើញវែងឆ្ងាយ នូវនយោបាយអមិត្ត របស់ពួកអ្នកកាន់អំណាច យួនសេរី ខាងត្បូង គួបផ្សំទៅនឹងឥរិយាបទនយោបាយ របស់ពួកនេះមកលើជាតិខ្មែរ នាពេលថ្មីៗ នេះផង ទើបនៅឆ្នាំ១៩៥៤ សម្តេច សីហនុ បានណែនាំឱ្យ មានការសិក្សារៀបចំ ដើម្បីកសាង កំពង់ផែសមុទ្រមួយ នៅកំពង់សោម ដែលនេះជាភាពម្ចាស់ការ ក្នុងការកាត់បន្ថយភាពរណប ពឹងពាក់បរទេស និងឈប់ប្រើការដឹងជញ្ជួនតាមដងទន្លេមេគង្គក្រោម ដែលត្រូវរត់កាត់ដែនដី ភាគខាងត្បូងវៀតណាម ( អតីតទឹកដីកម្ពុជាក្រោម ) ទៀត ។
កំពង់ផែកំពង់សោម គឺជាកំពង់ផែទឹកជ្រៅ តែមួយគត់ របស់កម្ពុជា ដែលមានទីតាំង ២០០គីទ្បូម៉ែត្រ ពីភាគខាងត្បូង ភ្នំពេញ ជិតទៅនិងឈូងសមុទ្រថៃ ។ កំពង់ផែកំពង់សោម នេះត្រូវបានកសាងឡើង នៅក្នុងបណ្តាឆ្នាំ ១៩៥៥ដល់១៩៦០ ក្រោមជំនួយរបស់ បារាំង ហើយនៅពេលដែល កំពង់ផែមួយនេះ ត្រូវបានកសាងចប់ ជាស្ថារពរនោះ គេឃើញមាន កប៉ាល់នាវាធំៗ ពីបណ្តាប្រទេស បានចូលចតនៅកំពង់ផែនេះ ដោយសុវត្ថិភាពបំផុត
ដែលពុំចាំបាច់ ត្រូវនាវាចរណ៍ ធ្លងកាត់ កំពង់ផែព្រៃនគរនិងតាមដងទន្លេមេគង្គក្រោម ចូលមកកាន់ ភ្នំពេញ ដូចមុនទៀតឡើយ ។
ចាប់តាំងពីមាន កំពង់ផែកំពង់សោមនេះមក ក៏មានកប៉ាលយ៉ាង ច្រើនពីបណ្តាប្រទេស បានចូលមកជាហូហែរ ដែលក្នុងនោះ រួមមានកប៉ាល់ ពួកប្រទេសសង្គមនិយម បានចូល មកចត និងលើកដាក់ទំនិញពាណិជ្ជកម្ម និងជំនួយផ្សេងៗ មកជួយខ្មែរ ដែរមុននេះ ពុំអាចធ្វើទៅបាន ដោយត្រូវធ្លងកាត់ដែនដីវៀតណាមទាំងអស់ ។
ពាក់ព័ន្ធ ដល់កំពង់ផែអន្តរជាតិព្រៃនគរ និងការធ្វើនាវាចរណ៍ លើដងទន្លេមេគង្គក្រោម ដែល មានការពាក់ព័ន្ធ ដល់ដែនដីសណ្តរទន្លេមេគង្គនោះ កម្ពុជាបានដឹងយ៉ាងច្បាស់ថា ថ្ងៃណាមួយ ពួកយួនព្រៃនគរនិងបង្កការលំបាក ឈានដល់ការបិទផ្លូវទឹកមួយនេះទាំងស្រុង តែម្តងទើប កម្ពុជា ធ្លាប់មានគំនិតតាំងពីសម័យកាលនោះ ក្នុងការជីកទន្លេមួយ ពីសមុទ្រចូលមកកាន់ភ្នំពេញ ដែលទន្លេជីកនេះ មានសណ្ឋានភាព រត់ស្របទៅតាម ដងទន្លេមេគង្គដើមដែរនៅក្នុងដីរបស់ខ្មែរ។
ក្រោយមក បន្ទាប់ពីការបង្កើតឡើងនូវ ព្រះរាជាណាចក្រកម្ពុជាទីII មក ក៏គំនិតចង់ជីកព្រែកមេគង្គ បានរស់ឡើងវិញ ក៏ប៉ុន្តែពេលនោះ លទ្ធភាពជាក់ស្តែង រួមតាំងកត្កាខាងក្នុង និងកត្តាខាងក្រៅ របស់ខ្មែរនៅឥតទាន់ មានអំណោយផល សំរាប់ការជីកព្រែកនេះ។ ដោយចក្ខុវិស័យយុទ្ធសាស្ត្រ របស់អ្នកនយោនាយខ្មែរ ពេលនោះ មើលឃើញថា ទុកគំនិតជីកព្រែកមេគង្គនេះ នៅពេលក្រោយ គឺនៅពេលដែលផែនការ BRI រត់តភ្ជាប់មកដល់តំបន់នេះសិន ចាំអនុវត្តន៍ក្រោយ។
ទោះបីតែស្ថិតនៅក្នុង កាលៈទេសៈណាមួយក៏ដោយ ក៏សម្តេច សីហនុ នៅតែមាន ជំហរដាច់ខាត ក្នុងការប្រឆាំងទៅនឹង ការជ្រៀតជ្រែត ការធ្វើអន្តរគមន៍ របស់ពួកអ្នកកាន់អំណាច អាមេរិកចូលមកក្នុងតំបន់ ឥណ្ឌូចិន ដោយព្រះអង្គ នៅតែទទួលជំនួយពីសហរដ្ឋអាមេរិក តែព្រះអង្គមិនព្រមបោះបង់ចោល គោលនយោបាយ អព្យាក្រិត្យ របស់កម្ពុជាឡើយ ។
ដោយមានការប្រឹក្សាពីយួនសេរី ព្រៃនគរនិងពួកយោធានិយម ថៃ ពេលនោះ គឺដើម្បីអូសទាញ កម្ពុជា ឱ្យឃ្លាតឆ្ងាយពី នយោបាយអព្យាក្រិត្យ និងអូសកម្ពុជា ចូលរួមក្នងុប្លុកយោធា SEATO ឱ្យបានគឺអាមេរិក ត្រូវធ្វើអ្វីមួយធំដុំ លើទឹកដីកម្ពុជា ទើបសហរដ្ឋអាមេរិក នឹងជួយកសាងមន្ទីរពេទ្យធំមួយ នៅ ភ្នំពេញផងដែរ ។
ក្រោយពីការសម្ភោធមិនបានប៉ុន្មានឆ្នាំផង ក្រោមជំនួយរបស់ចិនប្រជាមានិត ស្រាប់តែផ្លូវជាតិដែលកសាងឡើងដោយ អាមេរិក ត្រូវបានចិនប្រជាមានិត ចូលរួមដោយការដាំបង្គោលភ្លើង នៅតាម
បណ្តោយផ្លូវជាតិមួយនេះ ហើយដោយទ្បែក មន្ទីរពេទ្យ ដែលត្រូវកសាង ដោយជំនួយរបស់ អាមេរិកនោះ ក៏ត្រូវបានសហភាពសូវៀត ជួយបំពាក់ម៉ាស៊ីន ឧបករណ៍ពេទ្យ ជួយថ្នាំពេទ្យ ដោយអបទៅជាមួយនូវក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិត ទៀតផង ។
ក្នុងចក្ខុយុទ្ធសាស្ត្រ និង ផលប្រយោជន៍យូរអង្វែង គោលនយោបាយអព្យាក្រិត្យ របស់កម្ពុជា បានប្រែក្លាយទៅជាផលវិបាក និងឧបសគ្គ សំរាប់ពួកយួនសេរីព្រៃនគរ និងពួកអ្នកកាន់អំណាចយោធា របស់ថៃ ដែលនេះជាកម្មវត្ថុចម្បង របស់ពួកអគតិទាំងនេះ ត្រូវរួមគ្នាបំផ្លាញ ខឿនអព្យាក្រិត្យ សេចក្តីសុខសាន្តរបស់កម្ពុជា និងត្រូវកំចាត់ សម្តេច សីហនុ ចេញពីឆាកនយោបាយ ក្នុង តំបន់ ឱ្យបានជាដាច់ខាត ។
ទោះបីស្ថិតនៅក្នុង បរិបទនយោបាយណាមួយក៏ដោយ ក៏កម្ពុជាមិនបំភ្លេច នូវអ្វីដែល យួនព្រៃនគរ និង ថៃបានធ្វើមកលើកម្ពុជា នាពេលដែល កម្ពុជា ធ្វើបូជនីយកិច្ច ទាមទារ ឯករាជ្យភាព ពីបារាំង នាឆ្នាំ ១៩៥១-៥២នោះ រួមទាំងការរំលោភបំពាន ការកាន់កាប់ត្រួតត្រា មកលើកម្ពុជា តាំងពីអតីតកាល និង ក្នុងបច្ចុប្បន្នភាពនោះ ។
ដើម្បី ជាការបញ្ជាក់អះអាង នៅអំពើអមិត្តទាំងនេះ គឺនៅឆ្នាំ១៩៥៨ រាជរដ្នាភិបាលកម្ពុជា បានធ្វើការណែនាំដល់ស្ថានបេសកកម្ម របស់កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ ឱ្យធ្វើការផ្សព្វផ្សាយ និងចែកចាយ នូវឯកសារមួយ ដែលមាន ចំណងជើងថា “ Cochinchina , Cambodian Territory “ដែរខ្លឹមសារនៅក្នុងឯកសារមួយនេះ បញ្ជាក់ថា កម្ពុជានៅតែបន្តទាមទារមកវិញ នូវកោះត្រល់ និងខេត្តមួយចំនួនរបស់ខ្មែរ ក្នុងអតីតកាលដែលបារាំងបានកាត់ទៅឱ្យ វៀតណាមនោះ ។
ដោយទ្បែក ចំពោះបញ្ហាព្រំដែន រវាងកម្ពុជានិងវៀតណាម បញ្ហាសញ្ជាតិ របស់ជនជាតិខ្មែរ នៅលើដែនដីសណ្តរទន្លេមេគង្គ ដោយកម្ពុជាបានទាមទារឱ្យ មានការគោរពនូវ ទំនៀមទម្លាប់ ប្រពៃណី និង សាសនា ជំនឿរបស់ជនជាតិខ្មែរ រស់នៅលើដែនដី កូសាំងស៊ីន ។
ក្នុងសម័យកាល ក្រោមការដឹកនាំរបស់ សម្តេច សីហនុ ព្រះអង្គបានប្រឆាំងដាច់ខាត ចំពោះរាល់ អំពើ ក្នុងការចាប់បង្ខំ ជនជាតិខ្មែរ (លើដែនដី កូសាំងស៊ីន)ឱ្យកាន់សញ្ជាតិវៀតណាម ព្រមទាំងបានទាមទារ
លក្ខខណ្ខ ( status ) មួយ សំរាប់ខ្មែរកម្ពុជាក្រោម ក្នុងការទទួលឋានៈ ជាជនជាតិភាគតិច ហើយដែរផ្ដើមចេញ ពី Minority Statusនេះ ដើម្បី ឈានទៅដល់ការ អភិវឌ្ឍន៍ចលនា ស្វយភាព សំរាប់ តំបន់លើដែនដី សណ្តរទន្លេមេគង្គនេះ ឯង. !
(នៅមានភាគបន្ត …………. ) ។
គោលគំនិតក្នុងការ ជីកព្រែកជីក ហ្វូណនតេជោសែន គឺជាការពលិកម្មមួយដ៏ឧត្តុងឧត្តមបំផុត របស់រដ្ឋ បុរសតេជោសែន ក្នុងការរុញសុបិន្តអាក្រក់ ដែលតែងតែមកលងលើជាតិខ្មែរ អស់រយៈកាល រាប់សិបទស្សវត្យន៍មកពី កត្តាភូមិសាស្ត្រនយោបាយ និង បណ្តាសារភូមិសាស្ត្រ ព្រមទាំងប្រែក្លាយនយោបាយ យកទន្លេមេគង្គ ធ្វើជាចំណាប់ខ្មាំង ក្នុងទំនាក់ទំនងទ្វេភាគី ទៅជាមោឃភាព លែងមានប្រសិទ្ធិផល ទៀត។
ដូចអ្វីដែលតេជោសែន តែងតែបានអះអាងថា មិនយកអធិបតេយ្យជាតិ ទៅដោះដូរ យកផលប្រយោជន៍សេដ្ឋកិច្ចឡើយ។
ដោយ៖ លោក ហើស សិរីធន់ អ្នកស្រាវជ្រាវភូមិសាស្រ្តនយោបាយ