អបអរសាទរ! វ៉ូវីណាមកម្ពុជា ទទួលបានមេដាយមាស វិញ្ញាសាសម្ដែងការពារខ្លួនចម្រុះ នារី១ បុរស៣ មានអាវុធ ជាមួយពិន្ទុ២៦៩ នៅថ្ងៃនេះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។ កីឡាករិនី ប៉ាល់ ឆរស្មុី រួមជាមួយ កីឡាករ លី បូរ៉ាមី, ជ្រិន ប៊ុនឡុង, កីឡាករ ប្រាក់ សុវណ្ណនី ជាអ្នកជួយឲ្យកម្ពុជា រកមេដាយមាសទី៣ នៅស៊ីហ្គេម។

 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									