ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៤២នាក់ ដែលយោងតាមលទ្ធផល នៃការវិភាគវត្ថុសំណាក នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ។ យោងតាមសេចក្ដីជូនដំណឹង នៅថ្ងៃទី៧ ឧសភានេះ បានឲ្យដឹងថា អ្នកវិជ្ជមានទាំង ៤២នាក់នេះ គឺជាអាជីវករ និងក្រុមគ្រួសារ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកពាក់ព័ន្ធមួយចំនួនទៀត ៕
ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេច ឲ្យផ្អាកអាជីវកម្ម រោងចក្រចំនួន៣កន្លែង ក្នុងរយៈពេល២ថ្ងៃ ដើម្បីចូលរួមទប់ស្កាត់ ជំងឺកូវីដ១៩ ។ រោងចក្រទាំង៣នោះរួមមាន៖ រោងចក្រ Nature Flooring មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់។...
ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញអត្តសញ្ញាណ អ្នកវិជ្ជមានកូវីដ-១៩ ថ្មីចំនួន១៨៧នាក់ ដែលជាលទ្ធផល នៃការវិភាគ វត្ថុសំណាក នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ៕
ភ្នំពេញ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋខ្លួនថា ប្រសិនបើមានការសង្ស័យ ឬប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយ អ្នកមានផ្ទុកវីរុសកូវីដ-១៩ ត្រូវទៅយកសំណាក ឱ្យបានលឿនជាទីបំផុត នៅតាមទី តាំងដែលរដ្ឋបាលខេត្ត បានជូនដំណឹងកន្លងមក។ យោងតាមគេហទំព័រហ្វេសប៊ុក របស់រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ លោក...
ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៦៨នាក់ ថែមទៀត ដែលជាករណីឆ្លង នៅក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ៕
ភ្នំពេញ៖ ក្រុមអាជីវករផ្សារលើ ក្នុងខេត្តព្រះសីហនុ ចំនួន៧០នាក់ ត្រូវបានរកឃើញ មានផ្ទុកជំងឺកូវីដ១៩។ នេះបើយោងតាម លទ្ធផលតេស្តសំណាក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ដែលរដ្ឋបាលខេត្ត យកមកផ្សាយ នៅព្រឹកថ្ងៃ១៨ មេសា។ ក្រោយរកឃើញមាន អ្នកវិជ្ជមានកូវីដ១៩ រដ្ឋបាលខេត្ត ណែនាំឲ្យអាជីវករ ផ្សារលើទាំងអស់ ត្រូវតែដាក់ខ្លួនឯង និងក្រុមគ្រួសារធ្វើចត្តាឡីស័ក...
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានសម្រេចបិទបណ្ដោះអាសន្ន តូបចំនួន៣៦ ក្នុងផ្សារលើ ក្រោយរកឃើញ អាជីវករ២នាក់ ឆ្លងកូវីដ១៩។ នៅក្នុងឱកាស ដឹកនាំកិច្ចប្រជុំបន្ទាន់មួយ លោក គួច ចំរើន បានមានប្រសាសន៍ បើកកិច្ចប្រជុំដោយបាន លើកឡើងអំពីករណី...
ភ្នំពេញ៖ អាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចផ្អាកជាបណ្តោះអាសន្ន ដំណើរការអាហារដ្ឋានម្លប់ស្បូវ ម្ហូបខ្មែរសៀមរាប ស្ថិតនៅផ្លូវលេខ៨២០ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងដាក់ជាមណ្ឌល ចត្តាឡីស័ក បន្ទាប់ពីមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ ។ យោងតាមលិខិតរបស់ រដ្ឋបាលខេត្តព្រះសីហនុ ផ្ញើទៅកាន់ម្ចាស់អាហារដ្ឋានខាងលើ នៅថ្ងៃទី២ មេសា បានឲ្យដឹងថា ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្ត...
ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទៅទី២៩ ខែមីនា ឆ្នាំ២០២១នេះបានសម្រេចផ្អាក ជាបណ្តោះអាសន្ន ដំណើរការហាងកាហ្វេ និងលាងរថយន្តដឹស៊ី (The Sea) មានទីតាំងស្ថិតនៅវិថីមិត្តភាព ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងដាក់ជាមណ្ឌលចត្តាឡីស័ក ដែលមានការពាក់ព័ន្ធ ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ។ មុនពេលលទ្ធផលបង្ហាញថា មានផ្ទុកកូវីដ១៩ គឺបុរសដែលជាអ្នកជំងឺកូវីដ១៩ម្នាក់នេះ គឺបានចូលទៅហូបបាយ...
ភ្នំពេញ ៖ រដ្ឋបាលក្រុងព្រះសីហនុ ផ្អាកបណ្ដោះអាសន្ន នូវការធ្វើចរាចរណ៍ ចេញ-ចូលផ្លូវ១ ខ្សែនៅតំបន់ទំនប់រលក ក្រោយសាលាបឋម សិក្សា-អនុវិទ្យាល័យ សាគូរ៉ា ស្ថិតនៅក្នុងក្រុមទី១៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោយរកឃើញមួយគ្រួសារ នៅទីតាំងនេះ មានផ្ទុកជំងឺកូវីដ១៩ម្នាក់ និងអ្នកពាក់ព័ន្ធ ៤ផ្សេងទៀត ៕