ម៉ូស្គូ ៖ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា ខ្លួននឹងផ្អាកការចរចា សម្រាប់សន្ធិសញ្ញាសន្តិភាព ក្រោយសង្គ្រាម ជាមួយជប៉ុន ដែលចាត់ទុកថា ជាប្រតិកម្មជាក់ស្តែង ចំពោះការដាក់ទណ្ឌកម្ម របស់ជប៉ុនប្រឆាំងនឹងទីក្រុងមូស្គូ ចំពោះការឈ្លានពាន អ៊ុយក្រែន ដែលជំរុញឱ្យទីក្រុងតូក្យូតវ៉ា ចំពោះចំណាត់ការនេះ កាលពីថ្ងៃអង្គារ ។ រុស្ស៊ីក៏បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនកំពុងបញ្ឈប់កម្មវិធីគ្មានទិដ្ឋាការ ដែលអនុញ្ញាតឱ្យអតីតប្រជាជនជប៉ុន ទៅលេងកោះហុកកៃដូ ដែលគ្រប់គ្រងដោយរុស្សី...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ថា គ្រួសារនៅតែគ្មានថាមពល ហើយក្រុមហ៊ុន បានធ្វើការវាយតម្លៃការខូចខាត នៅពេលព្រឹក បន្ទាប់ពីគ្រោះរញ្ជួយដី កម្រិត៧,៣ រ៉ិចទ័រ បានវាយប្រហារឆ្នេរ សមុទ្រភាគឦសាន នៃប្រទេសជប៉ុនកាលពីថ្ងៃពុធ ។ គ្រួសារចំនួន៣៦,៤០០នាក់ នៅក្នុងតំបន់ដែលរងគ្រោះដោយរញ្ជួយដី...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ បានឯកភាពផ្តល់ថវិកា ចំនួន ៨១៧,៧៥៦ ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួន២ ក្រោមគ្រោងការជំនួយ ហិរញ្ញប្បទាន ឥតសំណង សម្រាប់គម្រោងអង្គការ ក្រៅរដ្ឋាភិបាលជប៉ុន ។ ក្នុងនោះ ថវិកាចំនួន ១២០,៤៦១ ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅអង្គការ...
តូក្យូ៖ ប្រទេសជប៉ុន នៅថ្ងៃសុក្រនេះបានប្រារព្ធខួបលើកទី១១ នៃការរញ្ជួយដី រលកយក្សស៊ូណាមិ និងគ្រោះមហន្តរាយនុយក្លេអ៊ែរ ដែលបានបំផ្លិចបំផ្លាញតំបន់ភាគឦសានរបស់ប្រទេសក្នុងឆ្នាំ២០១១ និងបានធ្វើឱ្យមនុស្សជាង ១៥០០០ នាក់បានស្លាប់។ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ ដែលរងគ្រោះខ្លាំងត្រូវបានសាងសង់ឡើងវិញយ៉ាងទូលំទូលាយ ប៉ុន្តែមនុស្សប្រហែល ៣៨០០០នាក់ នៅតែត្រូវផ្លាស់ទីលំនៅច្រើនជាងមួយ ទសវត្សរ៍បន្ទាប់ពីការរញ្ជួយដីកម្រិត ៩រ៉ិចទ័រ និងធានាថារលកយក្សស៊ូណាមិបានបំផ្លិចបំផ្លាញតំបន់នេះ និងបង្កឱ្យមានការរលាយនៅបរិវេណនុយក្លេអ៊ែរ Fukushima Daiichi ។...
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី៤ ខែមីនា បានឯកភាពផ្តល់ថវិកាសរុបចំនួន ២៦៤,០៨៦ដុល្លារ ក្រោមជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ គូសាណូណិ សម្រាប់ការដំឡើងឧបករណ៍សិប្បនិម្មិត រណប និងព្យាបាលដោយចលនា នៅមជ្ឈមណ្ឌលស្តារលទ្ធភាព ពលកម្មកាយសម្បទាខេត្តក្រចេះ ការសាងសង់ឡើងវិញស្ថានីយ ផលិតទឹកស្អាតខ្នាតតូច នៅក្នុងឃុំចំនួន៨ ក្នុងខេត្តចំនួន៤ និងការផ្តល់ឧបករណ៍ផ្គត់ផ្គង់ទឹកស្អាត នៅសាលារៀនក្តីសង្ឃឹមកាណាន ក្នុងខេត្តកំពង់ឆ្នាំង។...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន បានសម្រេចអនុញ្ញាត ឲ្យជនបរទេស រួមទាំងកម្មសិក្សាការី -ពលករជំនាញកម្ពុជា ចូលប្រទេសជប៉ុនឡើងវិញ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ នេះតទៅ ដោយត្រូវអនុវត្តទៅ តាមនីតិវិធីមួយចំនួន ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នាថ្ងៃទី៤ មីនា...
បរទេស៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Shunichi Suzuki បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលទីក្រុងតូក្យូនឹងបង្កកទ្រព្យសកម្ម របស់ធនាគាររុស្ស៊ីចំនួន៤ បន្ថែមទៀតចាប់ពីថ្ងៃទី២ ខែមេសា ដោយបង្កើនដល់ចំនួនគ្រឹះស្ថានហិរញ្ញវត្ថុសរុបចំនួន៧ ដែលត្រូវបានដាក់ទណ្ឌកម្ម។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ មីនា ឆ្នាំ២០២២ បានឱ្យដឹងថា ខុទ្ទកាល័យនាយករដ្ឋមន្ត្រីជប៉ុន បានទទួលយកការសម្រេចចិត្តបង្កកទ្រព្យសម្បត្តិរបស់ធនាគារ VTB, Sovcombank,...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានប្រកាសផ្ដល់ ជំនួយឥតសំណង ជាផ្លូវការចំនួន ៤៣,៥លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់បោសសម្អាតមីន សង្រ្គោះជនពិការ ដោយសារមីន និងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង ។ លោក ប្រាក់ សុខុន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេសកម្ពុជា និងលោក...
តូក្យូ៖ ប្រទេសជប៉ុនបានឲ្យដឹង នៅព្រឹកថ្ងៃពុធនេះថា ខ្លួននឹងបិទស្ថានទូតរបស់ខ្លួន ជាបណ្តោះអាសន្នក្នុងទីក្រុងគៀវ នៅពេលដែលការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែនកាន់តែកើនឡើង ដោយជនស៊ីវិលជាច្រើនបានភៀសខ្លួន ចេញពីប្រទេសដោយអស់សង្ឃឹម។ ប្រតិបត្តិការរបស់ស្ថានទូត នឹងត្រូវផ្ទេរទៅការិយាល័យ ទំនាក់ទំនងបណ្តោះអាសន្ន ដែលបង្កើតឡើងនៅទីក្រុង Lviv ភាគខាងលិចប្រទេសអ៊ុយក្រែន នេះបើយោងតាមក្រសួងការបរទេសជប៉ុន។ ក្រសួងបានឲ្យដឹងថា ការិយាល័យដែលមានទីតាំងនៅជិត ព្រំដែនជាមួយប្រទេសប៉ូឡូញ នឹងបន្តផ្តល់ការគាំទ្រដល់ពលរដ្ឋជប៉ុន ដែលរស់នៅក្នុងប្រទេសអ៊ុយក្រែន រួមទាំងអ្នកដែលព្យាយាមជម្លៀស...
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នឹងផ្ដល់ហិរញ្ញប្បទាន ឥតសំណងចំនួន ៤១លានដុល្លារ ដល់កម្ពុជា ដើម្បីអនុវត្តគម្រោងបោសសម្អាតមីន និងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៨ កុម្ភៈនេះ បានឲ្យដឹងថា នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី...