បរទេស ៖ មន្ទីរបញ្ចកោណបានប្រកាសថា នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ USS Harry S. Truman នឹងចូលរួមក្នុងសមយុទ្ធរបស់អង្គការ NATO នៅសប្តាហ៍ក្រោយនៅសមុទ្រមេឌីទែរ៉ាណេ ដែលមានឈ្មោះថា “Neptune Strike ’22” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា...
ញូវយ៉ក៖ យ៉ាងហោចណាស់ប្រទេសចំនួន ១០ បានជូនដំណឹងជាផ្លូវការដល់អង្គការសហប្រជាជាតិថា ពួកគេនឹងចូលរួមជាអ្នកសង្កេតការណ៍នៅក្នុងកិច្ចប្រជុំលើកដំបូងនៃប្រទេសហត្ថលេខីនៃសន្ធិសញ្ញាហាមប្រាមអាវុធនុយក្លេអ៊ែរ ដែលបានគ្រោងទុកសម្រាប់ខែមីនា នៅទីក្រុងវីយែន។ ប្រទេសជប៉ុន ដែលពឹងផ្អែកលើឆ័ត្រនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក សម្រាប់សន្តិសុខរបស់ខ្លួន និងមិនមែនជាប្រទេសមួយក្នុងចំណោមប្រទេសហត្ថលេខីទាំង ៨៦ នៃសន្ធិសញ្ញា និងតំបន់ កំពុងប្រឈមមុខនឹងការអំពាវនាវកាន់តែខ្លាំងឡើង ដើម្បីចូលរួមក្នុងកិច្ចប្រជុំក្នុងនាមជាអ្នកសង្កេតការណ៍ ដោយសារជប៉ុន ជាប្រទេសតែមួយគត់ ដែលបានជួបប្រទះការទម្លាក់គ្រាប់បែកបរមាណូ។ សហភាពជប៉ុន នៃអង្គការជនរងគ្រោះដោយគ្រាប់បែក A...
បច្ចុប្បន្នភាព គិតត្រឹមឆ្នាំ២០២២នេះ ប្រទេសចំនួន៨ នៅលើពិភពលោក ដែលមានអាវុធនុយក្លេអ៊ែរក្នុងដៃ មានសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី ចិន បារាំង អង់គ្លេស អ៊ីស្រាអែល ឥណ្ឌា ប៉ាគិស្ថាន និងកូរ៉េខាងជើង ជាប្រទេសទី៩ ដែលជាប្រទេស មានអាវុធនុយក្លេអ៊ែរ ។ ប្រទេសទាំង៨ខាងលើ មានអាវុធនុយក្លេអ៊ែរក្នុងដៃ និងកំពុងរស់នៅយ៉ាងសុខសាន ដោយមិនមានការធ្វើទុក្ខបុកម្នេញ...
តេអេរ៉ង់ ៖ ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការបានរាយការណ៍ថា ប្រធានអ្នកចរចា នុយក្លេអ៊ែរ របស់អ៊ីរ៉ង់ លោក Ali Bagheri Kani បានឲ្យដឹងថា ជម្លោះ ឬហៅថា “វង់ក្រចកបើកចំហ” កំពុងមានការថយចុះនៅក្នុងកិច្ចពិភាក្សា នៅទីក្រុងវីយែន ដែលកំពុងបន្ត ។ លោក Bagheri...
តេអេរ៉ង់ ៖ ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការបានរាយការណ៍ថា ប្រធានអ្នកចរចា នុយក្លេអ៊ែរអ៊ីរ៉ង់ លោក Ali Bagheri Kani បានលើកឡើងថា រដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) មានកាតព្វកិច្ចមិនបង្កក មូលនិធិរបស់អ៊ីរ៉ង់ នៅក្នុងធនាគារ របស់ប្រទេស ដែលត្រូវបានរារាំង ក្រោមលេស នៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិក...
ប៉េកាំង៖ អនុរដ្ឋមន្ត្រីការបរទេសចិន លោក Ma Zhaoxu បានឲ្យដឹងថា ប្រទេសចិននឹងបន្តរួមចំណែកដ៏ឈ្លាសវៃ និងសំណើរបស់ខ្លួន ចំពោះអភិបាលកិច្ចនុយក្លេអ៊ែរសកល ហើយត្រៀមខ្លួនជាស្រេចក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដែលស្រឡាញ់សន្តិភាពទាំងអស់។ លោក Ma បានធ្វើការកត់សម្គាល់នេះក្នុងបទសម្ភាសន៍មួយបន្ទាប់ពីមេដឹកនាំនៃរដ្ឋអាវុធនុយក្លេអ៊ែរទាំង៥ រួមមាន ចិន បារាំង រុស្ស៊ី អង់គ្លេស និងសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទបានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ និងជៀសវាងការប្រណាំងប្រជែងសព្វាវុធ។...
ប៉េកាំង៖ មេដឹកនាំនៃរដ្ឋអាវុធនុយក្លេអ៊ែរទាំង៥ រួមមាន ចិន បារាំង រុស្ស៊ី អង់គ្លេស និងសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ និងជៀសវាងការប្រណាំងប្រជែងសព្វាវុធ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សាធារណៈរដ្ឋប្រជាមានិតចិន សាធារណៈរដ្ឋបារាំង សហព័ន្ធរុស្ស៊ី ចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង និងសហរដ្ឋអាមេរិក ចាត់ទុកការជៀសវាងសង្គ្រាមរវាងរដ្ឋអាវុធនុយក្លេអ៊ែរ និងការកាត់បន្ថយហានិភ័យជាយុទ្ធសាស្ត្រ ជាទំនួលខុសត្រូវចម្បង។ ក្នុងសេចក្ដីថ្លែងការណ៍រួមបានឲ្យដឹងថា...
បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបង្ហាញការព្រមានប្រឆាំងនឹង ការថ្លែងដែលមិនអាចទទួលយក បានធ្វើឡើងដោយអ៊ីរ៉ង់ និងរុស្ស៊ី ស្តីពីកិច្ចពិភាក្សានៅទីក្រុងវីយែន ដើម្បីស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែអ៊ីរ៉ង់ឆ្នាំ២០១៥ ដោយនិយាយថា វានៅតែជាការលឿនហួសពេក ដើម្បីនិយាយថា តើទីក្រុងតេអេរ៉ង់វិលត្រឡប់ចូលចរចា ជាមួយនឹងវិធីសាស្ត្រ ដ៏មានអំណោយផលនោះ។ ប្រទេសអ៊ីរ៉ង់និងរុស្ស៊ី បានបង្ហាញទស្សនៈកាលពីថ្ងៃអង្គារស្តីពី កិច្ចពិភាក្សាដែលចាប់ផ្តើម នៅក្នុងសប្ដាហ៍នេះ ដើម្បីស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥...
បរទេស៖ លោកគីមជុងអ៊ុន ប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងជើង បាននិយាយថា ប្រទេសរបស់លោកត្រូវតែត្រៀមខ្លួនទាំងសម្រាប់ “កិច្ចពិភាក្សា និងការប្រឈមមុខដាក់គ្នា” ជាមួយសហរដ្ឋអាមេរិក ក្នុងពេលដែលរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោនបានបង្ហាញថា ទ្វារនៃកិច្ចពិភាក្សារំសាយនុយក្លេអ៊ែរនៅតែបើកចំហ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងអាចធ្វើតេស្តមីស៊ីលផ្លោងឆ្លងទ្វីប ឬ ការធ្វើតេស្តនុយក្លេអ៊ែរ នៅមុនពេលពាក់កណ្តាលខែវិច្ឆិកា នៅសហរដ្ឋអាមេរិក...
បរទេស៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទនេះបានទទូចថា សហរដ្ឋអាមេរិកនិងសម្ពន្ធមិត្ត គួរតែសន្យាអនុញ្ញាតឲ្យ ទីក្រុងតេអេរ៉ង់នាំចេញប្រេងឆៅ ស្របពេលដែលកិច្ចចរចា ស្តីពីការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែ ត្រូវបានបន្តធ្វើឡើងវិញជាថ្មីបន្តទៀត នៅក្នុងទីក្រុងវីយែន។ ការថ្លែងធ្វើឡើងដោយ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amirabdollahian បង្ហាញថា ប្រទេសអ៊ីរ៉ង់កំពុងតែជំរុញ គោលជំហរឲ្យឆ្ពោះទៅមុខ ជុំវិញការស្តារឡើងវិញនូវ កិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន...