វ៉ាស៊ីនតោន ៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងសមភាគីអាមេរិកលោក ចូ បៃដិន បានឲ្យដឹងថា អ្នកទាំងពីរនឹងជួបគ្នានៅខែតុលា នៅអឺរ៉ុប បន្ទាប់ពីការហៅទូរស័ព្ទនៅថ្ងៃពុធ ជុំវិញភាពជាដៃគូសន្តិសុខអូស្ត្រាលី-ចក្រភព អង់គ្លេស-សហរដ្ឋអាមេរិក (AUKUS) ត្រីភាគីថ្មី។ កិច្ចព្រមព្រៀង AUKUS ដែលត្រូវបានពិពណ៌នាថា ជាការចាក់ពីក្រោយខ្នងលើប្រទេសបារាំង និងបានផ្ទុះឡើងនូវការតវ៉ានៅទូទាំងទ្វីបអឺរ៉ុប...
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានលើកឡើងថា លោកជឿជាក់ថា ប្រទេសចិន នឹងព្យាយាមធ្វើការ សម្របសម្រួលជាមួយ ក្រុមតាលីបង់ បន្ទាប់ពីក្រុមបះបោរអ៊ីស្លាម ដណ្តើមអំណាចនៅអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៥ ខែសីហា។ នៅពេលសួរថា តើលោកមានការព្រួយបារម្ភថាចិន នឹងផ្តល់មូលនិធិដល់ក្រុម ដែលត្រូវបានដាក់ទណ្ឌកម្ម ក្រោមច្បាប់របស់សហរដ្ឋអាមេរិក ដែរឬទេ លោក...
វ៉ាស៊ីនតោន៖ រដ្ឋបាលសហរដ្ឋអាមេរិក របស់ប្រធានាធិបតីលោក ចូ បៃដិន កំពុងបន្តរយៈពេលមួយឆ្នាំ នូវការហាមឃាត់ការធ្វើដំណើរ ទៅកាន់ប្រទេសកូរ៉េខាងជើង ដោយការរឹតត្បិតនេះត្រូវបានណែនាំ នៅឆ្នាំ២០១៧ ឥឡូវនេះត្រូវបានកំណត់ រហូតដល់ចុងខែសីហា ឆ្នាំ២០២២ ។ នៅក្រោមការហាមឃាត់ ដែលផ្តួចផ្តើមដោយ រដ្ឋបាលមុនរបស់លោក ដូ ណាល់ត្រាំ លិខិតឆ្លងដែនអាមេរិកទាំងអស់ នឹងនៅតែគ្មានសុពលភាព សម្រាប់ការធ្វើដំណើរ...
បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានជួបគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodmyr Zelenskiy នៅថ្ងៃពុធនេះ ហើយមន្ត្រីអាមេរិកមួយរូបបាននិយាយថា លោកនឹងផ្តល់ការគាំទ្រដ៏ខ្លាំងក្លាសម្រាប់អធិបតេយ្យអ៊ុយក្រែន ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ព្រមជាមួយការសន្យាផ្តល់ជំនួយសន្តិសុខមានទំហំទឹកប្រាក់៦០លានដុល្លារ។ នៅក្នុងជំនួបគ្នាផ្ទាល់ដំបូង ចាប់តាំងពីលោក បៃដិន ឡើងកាន់អំណាចក្នុងខែមករាមកនោះ មេដឹកនាំទាំងពីរ ត្រូវបានគេរំពឹងថា នឹងពិភាក្សាគ្នាអំពីភាពខ្វែងគំនិតគ្នារបស់ពួកលោក ជុំវិញបំពង់បង្ហូរប្រេង Nord...
វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សាយនៅថ្ងៃទី២៩ខែសីហា ឆ្នាំ២០២១ថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានព្រមានថា ការវាយប្រហារមួយទៀតលើ អាកាសយានដ្ឋានក្រុងកាប៊ុល ទំនងជាអាចកើតមាន ឡើងនៅព្រឹកថ្ងៃអាទិត្យ ។ ក្រសួងការបរទេស បានជំរុញឱ្យពលរដ្ឋអាមេរិកទាំងអស់ ចាកចេញពីតំបន់ក្បែរ ព្រលានយន្តហោះដោយសារតែ “ការគំរាមកំហែង ជាក់លាក់គួរឱ្យទុកចិត្ត” ។...
បរទេស ៖ ប្រធានាធិបតីសហរដ្ឋ អាមេរិក លោក ចូ បៃដិន បាននិយាយនៅថ្ងៃសុក្រ សប្ដាហ៍នេះថា សហរដ្ឋអាមេរិក នឹងព្យាយាមសាកល្បងការទូត ដើម្បីរាក្សាមិនឲ្យប្រទេស អ៊ីរ៉ង់ សម្រេចបាន អាវុធនុយក្លេអ៊ែ ប៉ុន្តែនឹងប្រើប្រាស់ជម្រើសដទៃ ប្រសិនបើចាំបាច់ ។ លោកបានធ្វើការថ្លែងយ៉ាងដូច្នោះ នៅការិយាល័យ Oval Office...
បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងនិយាយប្រាប់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Naftali Bennett នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ទីក្រុងវ៉ាស៊ីនតោន មានក្តីព្រួយបារម្ភដូចគ្នានឹងអ៊ីស្រាអែល ដែលអ៊ីរ៉ង់ នាពេលថ្មីៗនេះ ធ្វើការពន្លឿនកម្មវិធីនុយក្លែអ៊ែ ប៉ុន្តែបច្ចុប្បន្ននៅតែប្តេជ្ញាប្រកាន់យកកិច្ចការការទូត ជាមួយនឹងទីក្រុងតេអេរ៉ង់។ ផ្តល់សេចក្តីលម្អិតដោយផ្ទាល់ដោយអ្នកសារព័ត៌មាន មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូប បាននិយាយប្រាប់យ៉ាងដូច្នេះថា “ចាប់តាំងពីរដ្ឋបាលមុន បានចាកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់មក កម្មវិធីនុយក្លេអ៊ែរបស់ប្រទេសអ៊ីរ៉ង់...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅថ្ងៃអាទិត្យ បាននិយាយថា លោកជឿជាក់ថា ប្រវត្តិសាស្ត្រ នឹងបង្ហាញថា លោកបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ចំពោះការដកកងទ័ពអាមេរិក ចេញពីប្រទេសអាហ្វហ្គានីស្ថាន បើទោះជាពួកតាលីបង់ផ្តួលរំលំ រដ្ឋាភិបាលរបស់ប្រទេសនេះក៏ដោយ។ ថ្លែងនៅសេតវិមាននៅថ្ងៃអាទិត្យ លោក បៃដិន បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក បានធ្វើការជម្លៀសបានយ៉ាងជោគជ័យ នូវមនុស្សជាង៣៣.០០០នាក់...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានលើកឡើងថា លោកនឹងតែងតាំងលោក Rahm Emanuel ដែលបានបម្រើការជាជំនួយការ កំពូលរបស់អតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ក្នុងនាមជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសជប៉ុន ដើម្បីស្វែងរកការ បំពេញតួនាទីការទូតសំខាន់ ដែលបានទំនេរអស់រយៈពេល ប្រហែលពីរឆ្នាំមកហើយ។ លោកបៃដិន ក៏បានតែងតាំងលោក Nicholas Burns...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសន្យាថានឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីជម្លៀសជនជាតិអាមេរិក និងអ្នកផ្សេងទៀតចេញពីអាហ្វហ្គានីស្ថាន ដែលគ្រប់គ្រងដោយតាលីបង់ ខណៈដែលហៅវាថា ជាបេសកកម្មពិបាកបំផុតមួយក្នុងប្រវត្តិសាស្ត្រ។ ថ្លែងនៅឯសេតវិមានលោក បៃដិន បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកបានជួយសង្គ្រោះប្រជាជនប្រមាណ ១៣,០០០ នាក់ចេញពីប្រទេសដែលហែកហួរដោយសង្គ្រាម ចាប់តាំងពីប្រតិបត្តិការជម្លៀសបានចាប់ផ្តើមនៅថ្ងៃទី១៤ ខែសីហា។ លោកបានលើកឡើងថា “ នេះគឺជាយន្តហោះដឹកអ្នកដំណើរធំបំផុត និងជាបេសកកម្មពិបាកបំផុតក្នុងប្រវត្តិសាស្ត្រ”...