បរទេស៖ ប្រទេសហ្វីលីពីន នាពេលថ្មីៗនេះ បាននិយាយថា នាវា៣គ្រឿងមកពីកងកម្លាំងការពារដែនសមុត្រចិន បានរារាំងនិងបាញ់កាំភ្លើងបាញ់ទឹក ទៅលើនាវាដឹកគ្រឿងផ្គត់ផ្គង់ហ្វីលីពីន ពីរគ្រឿង នៅខាងក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ហ្វីលីពីន ស្ថិតនៅលើដែនសមុទ្រចិនខាងត្បូង ដែលមានជម្លោះ។ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Teodoro Locsin បានមានប្រសាសន៍ថា ហេតុការណ៍នេះ បានកើតមានឡើងនៅជិតតំបន់ Ayungin Shoal កាលពីថ្ងៃទី១៦...
ម៉ានីល៖ អគ្គនាយក FDA លោក Enrique Domingo បានឲ្យដឹងថា រដ្ឋបាលចំណីអាហារ និងឱសថរបស់ប្រទេសហ្វីលីពីន (FDA) បានអនុម័តលើការប្រើប្រាស់វ៉ាក់សាំង Sinovac CoronaVac របស់ប្រទេសចិន និងម៉ាកយីហោចំនួន ៣ផ្សេងទៀត សម្រាប់ការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ជាដូសជំរុញ។ ក្នុងអំឡុងពេលកិច្ចប្រជុំដែលបានកត់ត្រាទុកមុនដែលបានចាក់ផ្សាយនៅថ្ងៃអង្គារនេះ លោក Domingo បានលើកឡើងថា...
បច្ចុប្បន្នភាព៖ ប្រព័ន្ធផ្សព្វផ្សាយ FP បានចុះផ្សាយអំពីភាពប្រេះស្រាំ នៃទំនាក់ទំនងរវាងប្រទេសហ្វីលីពីន និងប្រទេសចិន ក្រោយពីប្រទេសសមាជិកអាស៊ានមួយនេះ បានងាកចេញពីអាមេរិក និងទៅចាប់ដៃជាមួយចិន ចាប់តាំងពីឆ្នាំ២០១៦កន្លងមក ។ ហ្វីលីពីន ដែលងាកចេញពីប្រទេសចិន ដោយសារប្រទេសនេះ បានខកចិត្តនឹងចិនលើចំណុចជាច្រើន ជាពិសេសគឺក្តីសុបិន្ត របស់លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte មិនបានសម្រេចទៅតាមក្តីស្រមៃ របស់លោកក្នុងទំនាក់ទំនងជាមួយចិន ។...
ម៉ានីល ៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទ័រតេ បាននិយាយ កាលពីថ្ងៃពុធថា មន្ត្រីរដ្ឋាភិបាល ក្នុងតំបន់នឹងត្រូវដាក់ទណ្ឌកម្ម ចំពោះការបរាជ័យ នៅពីក្រោយគោលដៅ របស់ពួកគេ សម្រាប់ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-19 ខណៈដែលប្រទេសនេះ ស្វែងរកការ បើកចំហសេដ្ឋកិច្ច ។ យោងតាមសារវែបសាយ Yahoo ចេញផ្សាយ...
ម៉ានីល៖ ទាហានហ្វីលីពីន នៅថ្ងៃសុក្រនេះ បានសម្លាប់មេដឹកនាំ ដែលគេចោទប្រកាន់ថា ជាក្រុមភេរវករនៅពីក្រោយការបំផ្ទុះគ្រាប់បែក និងការសម្លាប់នៅភាគខាងត្បូងប្រទេសហ្វីលីពីន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ឧត្តមសេនីយឯក Juvymax Uy មេបញ្ជាការកងពលធំថ្មើរជើងទី៦ នៃកងទ័ពបានឲ្យដឹងថា កងទ័ពបានសម្លាប់លោក Salahuddin Hassan មេដឹកនាំដែលគេចោទប្រកាន់ថា ជាក្រុមភេរវករ Daulah Islamiya នៅក្នុងប្រទេសហ្វីលីពីន...
ម៉ានីល ៖ ក្រសួងសុខាភិបាលហ្វីលីពីន នៅថ្ងៃសុក្រនេះ បានរាយការណ៍ពីការឆ្លងថ្មីនៃកូវីដ -១៩ ចំនួន ១០,៦៧០ករណី ដែលជំរុញឱ្យចំនួនករណីឆ្លង ដែលបានបញ្ជាក់ នៅក្នុងប្រទេស អាស៊ីអាគ្នេយ៍មួយនេះ ឡើងដល់ ២,៦៤៣,៤៩៤ករណី ។ ក្រសួងសុខាភិបាល ក៏បានរាយការណ៍ផងដែរថា មនុស្សចំនួន ២៩៥ នាក់ទៀត បានស្លាប់ ដោយសារជំងឺកូវីដ-១៩...
ម៉ានីល៖ អនុប្រធានាធិបតីហ្វីលីពីនលោកស្រី Leni Robredo បានលើកឡើងថា លោកស្រីនឹងឈរឈ្មោះជាប្រធានាធិបតីក្នុងការបោះឆ្នោតឆ្នាំ ២០២២ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី។ លោកស្រី Robredo អាយុ ៥៦ ឆ្នាំមេធាវីសិទ្ធិមនុស្ស និងជាស្ត្រីមេម៉ាយរបស់អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃដឹកនាំគណបក្សប្រឆាំង និងបានរិះគន់យ៉ាងខ្លាំង ចំពោះលោក Rodrigo Duterte ដែលកំពុងកាន់អំណាច និងសង្គ្រាមបង្ហូរឈាមរបស់លោក។ លោកស្រី Robredo...
ម៉ានីល៖ នាយកដ្ឋានសុខាភិបាលហ្វីលីពីន (DOH) បានរាយការណ៍ពីការឆ្លង ជំងឺកូវីដ-១៩ ថ្មីចំនួន ២០,៧៥៥ ករណី ដែលនាំឱ្យចំនួនករណី ឆ្លងសរុបនៅក្នុងប្រទេស អាស៊ីអាគ្នេយ៍មួយនេះ កើនដល់ ២,៤៩០,៨៥៨ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ របស់ប្រទេស នៅតែមានចំនួន ៣៧,៤០៥ នាក់។ ក្រសួងសុខាភិបាលហ្វីលីពីន មិនបានធ្វើបច្ចុប្បន្នភាព...
បរទេស៖ប្រទេសហ្វីលីពីន តាមសេចក្តីរាយការណ៍ កំពុងធ្វើការគាំទ្រចំពោះភាពជាដៃគូការពារជាតិថ្មីមួយ រវាងសហរដ្ឋអាមេរិក អង់គ្លេសនិងអូស្ត្រាលី ដោយសង្ឃឹមថា វានឹងអាចរក្សាតុល្យភាពអំណាច នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាទស្សនៈមួយ ដែលខុសគ្នាជាខ្លាំងជាមួយនឹងប្រទេសជិតខាងខ្លះ។ សម្ពន្ធភាពថ្មី ដែលមានឈ្មោះថា AUKUS នឹងឃើញប្រទេសអូស្ត្រាលី ទទួលបានបច្ចេកវិទ្យាប្រើប្រាស់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ ជាផ្នែកនៃកិច្ចព្រមព្រៀង ដែលមានបំណងឆ្លើយតបទៅនឹងអំណាចរបស់ចិនកំពុងតែកើនខ្លាំងឡើង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃអង្គារនេះ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Teodoro...
ម៉ានីល៖ ទូរទស្សន៍ BBC បានផ្សsព្វផ្សាយកាលពីរាត្រីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ថា កំពូលអ្នកប្រដាល់ហ្វីលីពីន Manny Pacquiao លើកឡើងថា គាត់នឹងឈរឈ្មោះជាប្រធានាធិបតី ក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ ។គាត់ត្រូវបានតែងតាំងជាបេក្ខជនដោយក្រុមនៃគណបក្សកាន់អំណាច PDP-Laban ។ ក្រៅពីអាជីពដ៏ត្រចះត្រចង់ ក្នុងនាមជាអ្នកប្រដាល់ លោក Manny Pacquiao អាយុ៤២ឆ្នាំគឺជាសមាជិកព្រឹទ្ធសភានៅក្នុងសភាហ្វីលីពីន ។...