បរទេស៖ ការគំរាមកំហែងរបស់ រដ្ឋាភិបាលចក្រភពអង់គ្លេស ក្នុងការបណ្តេញបុគ្គលិក សេវាសុខភាពជាតិ (NHS) ដែលមិនបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ទំនងជាត្រូវបានពន្យារពេល ចំពេលមានការភ័យខ្លាចនៃការបះបោរ របស់គណបក្សអភិរក្ស ប្រឆាំងនឹងនាយករដ្ឋមន្ត្រី Boris Johnson, នេះបើយោងតាមកាសែត The Telegraph ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ថា ចក្រភពអង់គ្លេស បានចោទប្រកាន់ប្រធានាធិបតី ពូទីន ពីបទរៀបចំផែនការដំឡើងឥស្សរជន គាំទ្រក្រុងម៉ូស្គូដើម្បីដឹកនាំ រដ្ឋាភិបាលអ៊ុយក្រែន ។ ការិយាល័យការបរទេសបាន បោះជំហានមិនធម្មតាក្នុងការ ដាក់ឈ្មោះអតីតសមាជិកសភាអ៊ុយក្រែន Yevhen Murayev ជាបេក្ខជនដ៏មានសក្តានុពល របស់វិមានក្រឹមឡាំង។ គេបានដឹងថា រុស្ស៊ី...
បរទេស៖ ការិយាល័យបរទេសរបស់ ចក្រភពអង់គ្លេសបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃសៅរ៍ថា ខ្លួនមានព័ត៌មានថា រដ្ឋាភិបាលរុស្ស៊ីកំពុងរៀបចំផែនការ “ដើម្បីលើកបន្តុបមេដឹកនាំ ដែលគាំទ្ររុស្ស៊ីនៅក្នុងទីក្រុង គៀវ ខណៈដែលខ្លួនកំពុងពិចារណា ថាតើត្រូវឈ្លានពាន និងកាន់កាប់អ៊ុយក្រែនដែរឬទេ”។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ការិយាល័យកិច្ចការបរទេស និងអភិវឌ្ឍន៍អង់គ្លេសបាននិយាយថា “អតីតសមាជិកសភាអ៊ុយក្រែន...
បរទេស៖ រដ្ឋាភិបាលទីក្រុងឡុងដ៍ កំពុងពិចារណាពីលទ្ធភាពនៃ ការបញ្ជូនទាហានរាប់រយនាក់បន្ថែមទៀត ទៅកាន់ប្រទេសសម្ព័ន្ធមិត្ត ជិតខាងអ៊ុយក្រែនជា “ការរារាំង” ដល់ប្រទេសរុស្ស៊ី ដោយហេតុនេះបង្កើនការរួមចំណែក របស់ចក្រភពអង់គ្លេសចំពោះ ប្រតិបត្តិការរបស់អង្គការណាតូនៅក្នុងតំបន់។ នេះបើតាមកាសែត The Times បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ប្រភពការពារជាតិ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ ប្រទេសអង់គ្លេស នៅថ្ងៃសុក្រនេះ បានធ្វើការព្រមានដល់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីងថា សម្ពន្ធមិត្តរបស់ខ្លួន នឹងរួបរួមគ្នាប្រយុទ្ធ ដើម្បីលទ្ធិប្រជាធិបតេយ្យ ទល់នឹងភាពផ្តាច់ការដែលខ្លួននិយាយថា មានការលេចធ្លោរខ្លាំង ឡើងជាងពេលណាៗទាំងអស់ គិតចាប់តាំងពីសង្គ្រាមត្រជាក់មក។ ថ្លែងនៅក្នុងប្រទេសអូស្ត្រាលី រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Liz...
បរទេស ៖ នាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស គឺលោក Boris Johnson កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន នឹងក្លាយជា “គ្រោះមហន្តរាយសម្រាប់ពិភពលោក” ដោយនិយាយថា លោកនឹងឈរនៅពីក្រោយរដ្ឋាភិបាលទីក្រុង គៀវ ប្រឆាំងនឹងការឈ្លានពាននេះ។ យោងតាមសារព័ត៌មាន THE HILL ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០២២...
បរទេស៖ យោងតាមការបញ្ជាក់ដោយការិយាល័យរបស់ក្រសួងការបរទេសអង់គ្លេសនៅថ្ងៃពុធនេះបានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសអង់គ្លេស Liz Truss និងរដ្ឋមន្ត្រីក្រសួងការពារជាតិ អង់គ្លេស Ben Wallace នឹងធ្វើដំណើរទៅដល់ប្រទេសអូស្ត្រាលីនៅក្នុងសប្តាហ៍នេះដើម្បីពិភាក្សាក្នុងការបង្កើនទំនាក់ទំនងសន្តិសុខទ្វេភាគី។ Truss ក៏បានធ្វើការថ្លែងដែរថា៖ ក្នុងពេលែលកងកម្លាំងបែបសាហាវៗ កំពុងគម្រាមកំហែងទៅលើសន្តិសុខរបស់សកលលោក នោះសម្ព័ន្ធមិត្តដូចជាអង់គ្លេសនិងអូស្ត្រាលីចាំបាច់ទាមទារនូវការ បង្ហាញការយកចិត្តទុកដាក់លើគ្នាទៅវិញ ទៅមកនិងដើម្បីធ្វើឲ្យមានសេរីភាពខាងផ្នែកការពារជាតិនិងប្រជាធិបតេយ្យ។ គួរឲ្យដឹងដែរថាដំណើរទស្សនកិច្ចលើកនេះ បានធ្វើឡើងបន្ទាប់ពីអង់គ្លេស និងសហរដ្ឋ អាមេរិក ទើបតែបានធ្វើការចុះហត្ថលេខាកាលពីខែកញ្ញា ក្នុងការផ្គត់ផ្គង់អូស្ត្រាលីជាមួយនឹងបច្ចេកវិទ្យានិងការ...
បរទេស ៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បាននិយាយថា អង់គ្លេសបានផ្គត់ផ្គង់ដល់អ៊ុយក្រែន នូវមីស៊ីលរយៈចម្ងាយជិត ប្រឆាំងរថក្រោះ សម្រាប់ការពារខ្លួន បន្ទាប់ពីរុស្ស៊ី ប្រមូលទាហានប្រហែល ១០០ ០០០ នាក់នៅតាមព្រំដែន របស់ប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ប្រទេសឥណ្ឌានិងចក្រភពអង់គ្លេស បានធ្វើការសន្និដ្ឋានជារួមមួយ នៅថ្ងៃដំបូងនៃជំនួបចរចាគ្នាអំពី កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយ ដែលកំពុងធ្វើឡើង នៅក្នុងទីក្រុងញូដេលី។ គោលបំណងដ៏សំខាន់នៃ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ត្រូវបានគេរំពឹងទុកថានឹងអាចបញ្ចប់ ទៅហើយប្រកាសចុះហត្ថលេខា ជាផ្លូវការនៅបំណាច់ឆ្នាំ ខាងមុខនេះដែលវាអាចជម្រុញ ឲ្យមានសកម្មភាពពាណិជ្ជកម្មរវាងគ្នា មានតម្លៃរហូតទៅដល់រាប់ពាន់លានដុល្លារ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌាលោក Piyush Goyal និងសមភាគីលោកស្រី...
ឡុងដ៌៖ ចក្រភពអង់គ្លេសបានរាយការណ៍ថា មានករណីឆ្លងមេរោគ ២១៨,៧២៤ករណីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលលើសពី ២០ម៉ឺនករណីប្រចាំថ្ងៃជាលើកដំបូង ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត នេះបើយោងតាមតួលេខផ្លូវការ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។ ករណីឆ្លងចុងក្រោយនេះ បាននាំឱ្យចំនួនករណីឆ្លងមេរោគសរុប នៅក្នុងប្រទេសនេះកើនឡើងដល់ ១៣,៦៤១,៥២០ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ប្រទេសនេះ ក៏បានរាយការណ៍ ពីការស្លាប់ដែលទាក់ទង នឹងមេរោគកូវីដ១៩...