ឡុងដ៌៖ ចក្រភពអង់គ្លេស បានរាយការណ៍ពីការកើនឡើង នូវកំណត់ត្រាថ្មី នៃករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១៨៣,០៣៧ ករណីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនករណី ឆ្លងមេរោគសរុប នៅក្នុងប្រទេសកើនឡើង ដល់ ១២,៥៥៩,៩២៦ នេះបើយោងតាមតួលេខផ្លូវការ។ ប្រទេសនេះក៏បានរាយការណ៍ ពីការស្លាប់ដែលទាក់ទងនឹងជំងឺ កូវីដ-១៩ បន្ថែមទៀត ចំនួន ៥៧នាក់។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ CGTN បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ បានប្រកាសដាក់បម្រាម ចំពោះអ្នកដំណើរទាំងឡាយណា ដែលធ្វើដំណើរមកពី បណ្តាប្រទេសដូចជា អង់គ្លេស បារាំង នរវេស និងដាណឺម៉ាកផង ជាផ្នែកមួយនៃកិច្ចខិតខំទប់ស្កាត់ មិនឲ្យមានករណីរីករាលដាល មេរោគថ្មីអូមីក្រុងនៅក្នុងប្រទេស។ សេចក្តីប្រកាសបម្រាមនេះ បានធ្វើឡើងនៅតាមកញ្ចក់ ទូរទស្សន៍របស់រដ្ឋកាលពីថ្ងៃអាទិត្យ ក្នុងពេលដែលរដ្ឋាភិបាល បានប្រកាសដោយប្តេជ្ញាចិត្ត ក្នុងការត្រៀមខ្លួនប្រយុទ្ធប្រឆាំង...
ឡុងដ៌៖ ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បានឲ្យដឹងថា មានករណីឆ្លងទម្រង់អូមីក្រុង ចំនួន ១២,១៣៣ករណីផ្សេងទៀតត្រូវបានកត់ត្រានៅក្នុងប្រទេសអង់គ្លេស ដែលជាការកើនឡើងប្រចាំថ្ងៃដ៏ធំបំផុតចាប់តាំងពីទម្រង់ឆ្លងនេះ ត្រូវបានរកឃើញនៅក្នុងប្រទេស ដោយធ្វើឱ្យករណីឆ្លងអូមីក្រុង សរុបដែលបានរកឃើញនៅក្នុងប្រទេសដល់ទៅ ៣៧,១០១ករណី។ ទន្ទឹមនឹងនេះ ចក្រភពអង់គ្លេសបានរាយការណ៍អំពីករណីឆ្លងវីរុសកូវីដ-១៩ ចំនួន ៨២ ៨៨៦ ករណីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនករណីឆ្លងមេរោគសរុបនៅក្នុងប្រទេសកើនឡើងដល់ ១១,៣៦១,៣៨៧ករណី...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace នាពេលថ្មីៗនេះ បានមានប្រសាសាន៍ថា វាទំនងជាប្រទេសអង់គ្លេស ឬក៏សម្ពន្ធមិត្ត នឹងមិនបញ្ជូនកងទ័ពទៅ ការពារប្រទេសអ៊ុយក្រែននោះទេ ប្រសិនបើវាត្រូវបានឈ្លានពាន ដោយប្រទេសជិតខាង គឺប្រទេសរុស្ស៊ីនោះ។ ទីភ្នាក់ងារចារកម្ម សហរដ្ឋអាមេរិកអះអាំងថា ប្រទេសរុស្ស៊ីបានចល័តកងទ័ពប្រមាណ ៧០.០០០នាក់ ទៅជិតព្រំដែននៃប្រទេសអ៊ុយក្រែន និងបានចាប់ផ្តើមផែនការ ដើម្បីធ្វើការឈ្លានពាន អាចទៅរួចណាមួយ...
ឡុងដ៌៖ ជំរុញដោយការរីករាលដាលយ៉ាងឆាប់រហ័សនៃទម្រង់ឆ្លងថ្មីអូមីក្រុង Omicron ចក្រភពអង់គ្លេស បានចុះបញ្ជីចំនួនកំណត់ត្រានៃករណីឆ្លងមេរោគប្រចាំថ្ងៃ សម្រាប់ថ្ងៃទីពីរជាប់ៗគ្នា ដែលមានចំនួនខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ ករណីថ្មីសរុបចំនួន ៨៨,៣៧៦ករណីត្រូវបានរាយការណ៍ កើនឡើងពី ៧8,៦១០ករណីក្នុងរយៈពេល ២៤ម៉ោងមុន ដែលនាំឱ្យចំនួនករណីឆ្លងមេរោគសរុបនៅក្នុងប្រទេសដល់ ១១,០៩៧,៨៥១ករណី នេះបើយោងតាមតួលេខផ្លូវការ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។ ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បានបញ្ជាក់កាលពីថ្ងៃពុធថា ករណី ឆ្លងមេរោគអូមីក្រុង Omicron...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ បានឲ្យដឹងថា យ៉ាងហោចណាស់មានអ្នកជំងឺ ដោយមេរោគថ្មីអូមីក្រុង បានបាត់បង់ជីវិត នៅក្នុងប្រទេសអង់គ្លេស និងត្រូវបានគេដឹងថា ជាមនុស្សដំបូងគេបំផុត ដែលបានស្លាប់ដោយសារ មេរោគថ្មីមួយនេះ។ សេចក្តីប្រកាសដែល ត្រូវបានធ្វើឡើងដោយ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានបញ្ជាក់ទៀតថា មកដល់ពេលនេះអូមីក្រុង បានធ្វើឲ្យមនុស្សជាច្រើននាក់មកហើយ កំពុងសម្រាកព្យាបាល...
បរទេស៖ ក្រសួងការពារជាតិអង់គ្លេស តាមសេចក្តីរាយការណ៍ បាននិយាយថា អង់គ្លេសនឹងបញ្ជូនវិស្វករយោធា ១៤០នាក់ ទៅកាន់ប្រទេសប៉ូឡូញក្នុងខែនវ ដើម្បីផ្តល់ការគាំទ្រនៅតាម ព្រំដែនប៉ូឡូញជាប់បេឡារុស នៅក្នុងដំណើរឆ្លើយតបចំពោះ អ្វីដែលខ្លួនចាត់ទុកថាជាសម្ពាធ ពីអន្តោប្រវេសន៍ខុសប្រក្រតី។ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បានមានប្រសាសន៍ដូច្នេះថា “ការប្តេជ្ញារបស់យើង ចំពោះសន្តិសុខអឺរ៉ុប គឺមិនងាករេនោះទេ ហើយយើងនឹងតែងតែផ្តល់ ការគាំទ្រដល់សម្ពន្ធមិត្តរបស់យើង។...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss នៅថ្ងៃពុធនេះ បានជំរុញប្រទេសអ៊ីរ៉ង់ ឲ្យចុះហត្ថលេខាកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥ ដោយនិយាយថា វាជាឱកាសចុងក្រោយដើម្បីធ្វើវា ត្រឹមតែមួយថ្ងៃនៅមុនកិច្ចពិភាក្សាគ្នា ដែលគេរំពឹងថានឹងបន្តធ្វើ។ លោកស្រីបាននិយាយប្រាប់វិទ្យាស្ថាន Chatham House យ៉ាងដូច្នេះថា “នេះពិតជាឱកាសចុងក្រោយ សម្រាប់ប្រទេសអ៊ីរ៉ង់ ក្នុងការចុះហត្ថលេខា ហើយខ្ញុំជំរុញយ៉ាងខ្លាំងក្លា ឲ្យពួកគេធ្វើរឿងនោះ...
ឡុងដ៍៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ថា អាជ្ញាធរសុខាភិបាលអង់គ្លេស បានបញ្ជាក់កាលពីថ្ងៃចន្ទថា ករណីឆ្លងមេរោគ Omicron ថ្មីចំនួន៩០ករណីទៀត ត្រូវបានរាយការណ៍នៅក្នុងចក្រភពអង់គ្លេស ដែលនាំឱ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៣៣៦ករណីហើយ ។ ក្នុងនោះរួមមានករណីថ្មីចំនួន៦៤នៅក្នុងប្រទេសអង់គ្លេស ២៣ករណីនៅស្កុតឡែន និង៣ករណីនៅវេលស៍ ។ អៀរឡង់ខាងជើងនៅតែមិនទាន់ឃើញករណី Omicron ដែលត្រូវបានបញ្ជាក់ឲ្យដឹងនៅឡើយទេ ។ សាស្ត្រាចារ្យ...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ថា អាជ្ញាធរសុខាភិបាលអង់គ្លេស បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ករណីឆ្លងមេរោគ Omicron ចំនួន៨៦ករណីបន្ថែមទៀត ត្រូវបានរាយការណ៍ នៅក្នុងប្រទេសអង់គ្លេស ដែលធ្វើឲ្យចំនួនសរុបកើនឡើងដល់ ២៤៦ករណី ។ នេះធៀបនឹងចំនួនសរុបចំនួន ១៦០នាក់ កាលពីថ្ងៃសៅរ៍ ដែលកើនឡើងជាង ៥០ភាគរយ នេះបើយោងតាមទីភ្នាក់ងារ សន្តិសុខសុខភាពចក្រភពអង់គ្លេស...