ព័ត៌មានអន្តរជាតិ

អង់គ្លេស ចាប់ផ្ដើមរត់ចោល អ៊ុយក្រែនហើយ

ឡុងដ៌៖ ការិយាល័យបរទេស Commonwealth & Development Office (FCDO) របស់ប្រទេសអង់គ្លេស បានឲ្យដឹងថា ចក្រភពអង់គ្លេសបានចាប់ផ្តើម ដកបុគ្គលិកចេញពីស្ថានទូត របស់ខ្លួននៅទីក្រុងគៀវ ប្រទេសអ៊ុយក្រែន ដែលនេះហាក់បីដូចជាការរត់ចោល ប្រទេសអ៊ុយក្រែនអញ្ចឹងដែរ។

បុគ្គលិកស្ថានទូត និងអ្នកនៅក្នុងបន្ទុកមួយចំនួន កំពុងត្រូវបានដកចេញពីអ៊ុយក្រែន ប៉ុន្តែស្ថានទូតនៅតែបើកចំហ ហើយនឹងបន្តអនុវត្តការងារសំខាន់ៗដដែល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

FCDO ណែនាំប្រឆាំងនឹងការធ្វើដំណើរ ទាំងអស់ទៅកាន់តំបន់ Donetsk តំបន់ Luhansk និងតំបន់ Crimea។ FCDO ណែនាំប្រឆាំងនឹងការធ្វើដំណើរទាំងអស់ លើកលែងតែចាំបាច់ទៅកាន់ តំបន់ផ្សេងទៀតនៃប្រទេសអ៊ុយក្រែន។

ផ្ទាំងពាណិជ្ជកម្ម

ចំណាត់ការរបស់ចក្រភពអង់គ្លេស បានកើតឡើងបន្ទាប់ពី ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យបានបញ្ជាឱ្យ សមាជិកគ្រួសារដែលមានសិទ្ធិ ទទួលបានបុគ្គលិកនៅស្ថានទូតរបស់ខ្លួន ក្នុងប្រទេសអ៊ុយក្រែន ឱ្យចាកចេញពីប្រទេសនេះ។

ក្រសួងការបរទេសអ៊ុយក្រែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានចាត់ទុកការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក “មុនកាលកំណត់ និងជាការបង្ហាញពីការ ប្រុងប្រយ័ត្នហួសហេតុ” ៕

ដោយ ឈូក បូរ៉ា

To Top
×