បរទេស៖ អ្នកនាំពាក្យរបស់ធនាគារ ពិភពលោកបាននិយាយនៅថ្ងៃទី ២៥ ខែសីហាថា ធនាគារពិភពលោក បានបញ្ឈប់ជំនួយហិរញ្ញវត្ថុទាំងអស់ សម្រាប់គម្រោងទៅអាហ្វហ្គានីស្ថាន បន្ទាប់ពីក្រុមតាលីបង់ បានឡើងកាន់អំណាច នៅក្នុងប្រទេសនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា «យើងបានផ្អាកការទូទាត់ នៅក្នុងប្រតិបត្តិការរបស់យើង នៅអាហ្វហ្គានីស្ថាន ហើយយើងកំពុងតាមដាន និងវាយតម្លៃយ៉ាងដិតដល់...
បរទេស៖ អធិការបតីអាល្លឺម៉ង់លោកស្រី អេនជឺឡា មឺគែល បាននិយាយថា ប្រទេសអាហ្វហ្គានីស្ថានអាចក្លាយជាកន្លែងបង្កបង្កើតពួកភេរវករ បន្ទាប់ពីណាតូ ដកកងទ័ពចេញពីប្រទេសនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោកស្រី ម៉ាគែល ថា «យើងបានសំរេចគោលដៅដែលបានកំណត់នៅឆ្នាំ ២០០១ នៅដើមបេសកកម្ម។ ចាប់តាំងពីពេលនោះ មកមិនមានការវាយប្រហារភេរវកម្មអន្តរជាតិពីអាហ្វហ្គានីស្ថានទេ។ នេះគឺជាការរួមចំណែកដល់សន្តិសុខប្រទេសរបស់យើងដែលជាគុណសម្បត្តិរបស់ទាហានរបស់យើង...
បរទេស៖ ក្រុមតាលីបង់បានហាមឃាត់ ពលរដ្ឋអាហ្វហ្គានីស្ថានទាំងអស់ មិនឱ្យព្យាយាមរត់ចេញពីប្រទេស ពីអាកាសយានដ្ឋានទីក្រុងកាប៊ុលភ្លាមៗ និងបានបញ្ជាឱ្យស្ត្រីស្នាក់នៅក្នុងផ្ទះ បន្ទាប់ពីព្រមានជាថ្មីម្តងទៀត ដល់កងកម្លាំងលោកខាងលិច ឱ្យចាកចេញនៅត្រឹមថ្ងៃទី៣១ ខែសីហា។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Zabihullah Mujahid ប្រធានអ្នកនាំពាក្យរបស់ ក្រុមអ៊ិស្លាមបាននិយាយនៅក្នុង...
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ថា សមាជិកនៃសហគមន៍អេហ្ស៊ីប បេសកកម្ម Al Azhar និងបុគ្គលិកស្ថានទូតអេហ្ស៊ីប នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានវិលមកមាតុប្រទេសវិញប្រកប ដោយសុវត្ថិភាព នៅក្នុងរយៈពេលប៉ុន្មានម៉ោង នៅថ្ងៃអង្គារនេះ ។ ទីភ្នាក់ងារព័ត៌មានរដ្ឋ MENA បានរាយការណ៍ដូច្នេះ ។ ទីភ្នាក់ងារបានឲ្យដឹងថា “ផ្អែកតាមការចង្អុលដោយផ្ទាល់...
បរទេស៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ចូបៃដិន បានត្រៀមខ្លួនរួចជាស្រេចដើម្បីលើកលែងទោសមេដឹកនាំ កុលសម្ព័ន្ធអាហ្វហ្គានីស្ថាន ដ៏មានឥទ្ធិពលម្នាក់ ដែលបានជាប់ពន្ធនាគារសហព័ន្ធអាមេរិកអស់រយៈពេល ១៦ ឆ្នាំ ជាថ្នូរនឹងចំណាប់ខ្មាំងអាមេរិកចុងក្រោយ ដែលត្រូវបានចាប់ពង្រត់កាលពីឆ្នាំមុន នៅអាហ្វហ្គានីស្ថាន។ យោងតាមសារព័ត៌មាន News Week ចេញផ្សាយកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម មន្រ្តីរដ្ឋាភិបាលអាមេរិកម្នាក់បានប្រាប់ Newsweek ថា...
បរទេស៖ ការសម្លាប់នេះគឺជា ពេលដែលតារាកំប្លែង អាហ្វហ្កានីស្ថានម្នាក់ បានបន្តចំអកក្រុមតាលីបង់ ខណៈក្រុមអ្នកប្រយុទ្ធមកពីក្រុមបះបោរ បានអូសគាត់ចេញពីផ្ទះ ក្រោយមកបានប្រហារជីវិតគាត់ ដោយការបាញ់នឹងកាំភ្លើង។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងវីដេអូមួយដែល ថតនៅចុងខែកក្កដា លោក Nazar Mohammad ដែលគេស្គាល់ច្បាស់ថា...
កាប៊ុល៖ ក្រុមតាលីបង់ បានព្រមានថានឹងមាន“ ផលវិបាក” ប្រសិនបើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនពង្រីកវត្តមានរបស់ពួកគេ នៅអាហ្វហ្គានីស្ថាន លើសពីសប្តាហ៍ក្រោយ នៅពេលដែលភាពវឹកវរនៅតែបន្តគ្របដណ្តប់លើអាកាសយានដ្ឋានទីក្រុងកាប៊ុល។ ការកាន់កាប់ប្រទេស ដោយក្រុមសកម្មប្រយុទ្ធកាលពីចុងសប្តាហ៍មុន បានធ្វើឱ្យប្រទេសលោកខាងលិច មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានមកត្រឹមតែពីរសប្តាហ៍មុនថ្ងៃផុតកំណត់ថ្ងៃទី៣១ ខែសីហា សម្រាប់កងទ័ពទាំងអស់ត្រូវដកថយចេញពីប្រទេសនេះ។ ដើម្បីគ្រប់គ្រងភាពវឹកវរនៃការជម្លៀសជនបរទេស និងជនជាតិអាហ្វហ្គានីស្ថាន ដែលភាគច្រើនភ័យខ្លាចការសងសឹក ចំពោះការធ្វើការជាមួយប្រទេសលោកខាងលិច – ទាហានរាប់ពាន់នាក់...
បរទេស៖ កាសែត Bundeswehr របស់អាល្លឺម៉ង់បានផ្សាយថា សមាជិកកងកម្លាំងសន្តិសុខ អាហ្វហ្គានីស្ថានម្នាក់ ត្រូវបានសម្លាប់ ហើយ៣នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការបាញ់ប្រហារគ្នា នៅអាកាសយានដ្ឋានអន្តរជាតិ កាប៊ុល នៅថ្ងៃទី ២៣ ខែសីហា។ យោងតាមមន្រ្តីអាល្លឺម៉ង់ បានឱ្យដឹងថា កងកម្លាំងអាមេរិក និងអាឡឺម៉ង់ បានចូលរួមនៅក្នុងការបាញ់ប្រហារគ្នានេះដែរ ។ យោងតាមសារព័ត៌មាន...
បរទេស៖ នៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ Sky News ដែលបានចុះផ្សាយនៅថ្ងៃច័ន្ទ អ្នកនាំពាក្យរបស់ ក្រុមតាលីបង់លោក Suhail Shaheen បានផ្តោតលើបញ្ហាបន្ទាន់មួយចំនួន រួមមានការដកកងទ័ពអាមេរិក ការជម្លៀសជនជាតិអាហ្វហ្កានីន និងសិទ្ធិស្ត្រី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ជាមួយនឹងពេលវេលា ដែលបានកំណត់រួចហើយ...
បរទេស៖ រដ្ឋាភិបាលទីក្រុង មូស្គូ មិនប្រញាប់ប្រញាល់ទទួលស្គាល់ មេដឹកនាំថ្មីនៅប្រទេសអាហ្វហ្គានីស្ថាន ហើយក៏មិនមានគម្រោង ដកក្រុមតាលីបង់ ចេញពីបញ្ជីភេរវកម្មនោះទេ ។ នេះបើយោងតាមអនុរដ្ឋមន្រ្តី ក្រសួងការបរទេសរុស្ស៊ីលោក Oleg Syromolotov ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Oleg...