វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសន្យាថានឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីជម្លៀសជនជាតិអាមេរិក និងអ្នកផ្សេងទៀតចេញពីអាហ្វហ្គានីស្ថាន ដែលគ្រប់គ្រងដោយតាលីបង់ ខណៈដែលហៅវាថា ជាបេសកកម្មពិបាកបំផុតមួយក្នុងប្រវត្តិសាស្ត្រ។ ថ្លែងនៅឯសេតវិមានលោក បៃដិន បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកបានជួយសង្គ្រោះប្រជាជនប្រមាណ ១៣,០០០ នាក់ចេញពីប្រទេសដែលហែកហួរដោយសង្គ្រាម ចាប់តាំងពីប្រតិបត្តិការជម្លៀសបានចាប់ផ្តើមនៅថ្ងៃទី១៤ ខែសីហា។ លោកបានលើកឡើងថា “ នេះគឺជាយន្តហោះដឹកអ្នកដំណើរធំបំផុត និងជាបេសកកម្មពិបាកបំផុតក្នុងប្រវត្តិសាស្ត្រ”...
បរទេស៖ ក្រុមតាលីបង់កាលពីថ្ងៃពុធបានប្រហារជីវិតលោក Haji Mullah Achakzai ដែលជាមេប៉ូលិសនៃខេត្ត Badghis ជិតទីក្រុង Herat ប្រទេសអាហ្វហ្គានីស្ថាន។ យោងតាមសារព័ត៌មាន News Week ចេញផ្សាយកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងវីដេអូមួយដែលត្រូវបានចែក ចាយនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃព្រហស្បតិ៍ គឺគេឃើញលោក...
បរទេស៖ ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាងយី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍តាមទូរស័ព្ទជាមួយសមភាគីអង់គ្លេសលោក Dominic Raab ថា ប្រទេសចិនជំរុញឱ្យសហគមន៍អន្តរជាតិ ចៀសវាងកុំដាក់សម្ពាធលើប្រទេសអាហ្វហ្គានីស្ថាន ក្នុងកំឡុងពេលអន្តរកាលផ្លាស់ប្តូរអំណាចរបស់ខ្លួន ក៏ដូចជាពីការប្រើវាជាសមរភូមិដោះស្រាយបញ្ហា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនបានបកប្រែថា“ សហគមន៍អន្តរជាតិគួរតែលើកទឹកចិត្តនិងណែនាំ [អាហ្វហ្គានីស្ថាន] ក្នុងទិសដៅវិជ្ជមានជំនួសឱ្យការដាក់សម្ពាធបន្ថែម ។...
បរទេស៖ សម្រាប់ជាថ្ងៃទី២ ក្រុមអ្នកតវ៉ាបាននាំគ្នាដើរដង្ហែក្បួនៅតាមដងផ្លូវ ក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីបង្ហាញពីការមិនពេញចិត្ត ចំពោះការកាន់កាប់អំណាចភ្លាមៗ បស់ពួកតាលីបង់ ស្របពេលដែលប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន បានមានប្រសាសន៍ថា កងទ័ពអាមេរិក អាចនឹងប្រចាំការក្នុងប្រទេសនោះ រហូតជនជាតិអាមេរិកទាំងអស់ ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព។ ក្រុមមន្ត្រី បាននិយាយប្រាប់ថា មនុស្សមួយចំនួន ដែលចូលរួមក្នុងបាតុកម្មថ្មីនោះ បានស្លាប់បាត់បង់ជីវិត...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ថា អង្គការមនុស្សធម៌ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា វិបត្តិជំនួយសង្គ្រោះនៅក្នុង ប្រទេសអាហ្វហ្គានីស្ថាន កំពុងតែយ៉ាប់យ៉ឺនយ៉ាង ឆាប់រហ័សបំផុត ដោយមានប្រជាជនចំនួន ១២,២លាននាក់ ជួបនឹងវិបត្តិអសន្តិសុខស្បៀង ។ ខណៈដែលមនុស្សរាប់ពាន់នាក់ ត្រូវបានគេរាយការណ៍ថា កំពុងភៀសខ្លួន ឬប៉ុនប៉ងរត់ឆ្លងកាត់ អាកាសយានដ្ឋានក្រុងកាប៊ុល ការិយាល័យសម្របសម្រួល...
ឡុងដ៌៖ ខណៈដែលភាពវឹកវរនៅតែបន្ត នៅអាកាសយានដ្ឋាន ក្រុងកាប៊ុល ចំពេលមានការដកទ័ពអាមេរិក អង់គ្លេស និងណាតូ នៅអាហ្វហ្កានីស្ថាន និងការកាន់កាប់យ៉ាងលឿនរបស់ក្រុមតាលីបង់ នៅអាហ្វហ្គានីស្ថាន ក្រុមអ្នកជំនាញនៅអង់គ្លេស បានបដិសេធការអន្តរាគមន៍យោធាដែលដឹកនាំដោយអាមេរិក នៅក្នុងប្រទេសអាស៊ីចាប់តាំងពីឆ្នាំ២០០១ ដោយហៅវាថា ជាកំហុស ដ៏ធំមួយ”។ លោក Paul Rogers សាស្រ្តាចារ្យល្បីឈ្មោះនៅសាកលវិទ្យាល័យ Bradford នៃចក្រភពអង់គ្លេស...
អូតាវ៉ា៖ កងកម្លាំងប្រដាប់អាវុធកាណាដា បានបន្តការហោះហើរទៅកាន់អាហ្វហ្គានីស្ថាន នេះបើយោងតាមនាយករដ្ឋមន្រ្តីលោក Justin Trudeau ដែលការបន្ដហោះហើរនេះ ធ្វើឡើងបន្ទាប់ពីក្រុមតាលីបង់ បានដណ្ដើមយកអំណាចពីរដ្ឋាភិបាលអាហ្វហ្គានីស្ថានមកវិញជាស្ថាពរ។ លោក Trudeau បានលើកឡើងថា ទ្រព្យសម្បត្តិ និងបុគ្គលិករបស់កងកម្លាំងប្រដាប់អាវុធកាណាដាបានមកដល់មូលដ្ឋាននៅអាហ្វហ្គានីស្ថាន ដើម្បីសម្របសម្រួលនៅកម្រិតយុទ្ធសាស្ត្រជាមួយសហរដ្ឋអាមេរិក និងដៃគូសម្ព័ន្ធមិត្តដទៃទៀតដោយជួយ“ ធ្វើឱ្យជនជាតិកាណាដា អាហ្វហ្គានីស្ថាន និងគ្រួសាររបស់ពួកគេមានសុវត្ថិភាព” ។ លោក Trudeau...
វ៉ាស៊ីនតោន៖ កិច្ចពិភាក្សានុយក្លេអ៊ែរ ជាមួយកូរ៉េខាងជើង នឹងស្ថិតនៅពីក្រោយបញ្ជីអាទិភាព របស់សហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ខណៈដែលទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេរំពឹងថា នឹងផ្តោតលើការដោះស្រាយ ជាមួយនឹងផលវិបាកបន្ទាប់ពី ការដកកងទ័ពរបស់ខ្លួនចេញ ពីអាហ្វហ្គានីស្ថាន។ លោក Harry Kazianis នាយកជាន់ខ្ពស់នៅមជ្ឈមណ្ឌល ដើម្បីផលប្រយោជន៍ជាតិគិតគូរពីបញ្ហានេះ បានលើកឡើងនៅក្នុងសិក្ខាសាលា តាមអ៊ីនធឺណិត ដោយលើកឡើងថា វិបត្តិធំមួយពាក់ព័ន្ធនឹងជនភៀសខ្លួន និងការចាប់ពង្រត់អាចកើតឡើង...
បរទេស៖ នៅក្នុងសារធ្វីតធ័រមួយ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab បានមានប្រសាសន៍ថា ចក្រភពអង់គ្លេស នឹងបង្កើនទ្វេដងនូវជំនួយមនុស្សធម៌ និងអភិវឌ្ឍន៍របស់ខ្លួន ឲ្យដល់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងទំហំទឹកប្រាក់ ២៨៦លានផោន នៅក្នុងឆ្នាំនេះ។ តាមសេចក្តីរាយការណ៍ លោក បាននិយាយប្រាប់នៅថ្ងៃពុធសប្ដាហ៍នេះ យ៉ាងដូច្នេះថា “យើងអំពាវនាវឲ្យប្រទេសដទៃ ដើរតាមការនាំមុខរបស់យើង ដើម្បីធានាថា ប្រជាជនអាហ្វហ្គានីស្ថាន...
បរទេស៖ ប្រធានាធិបតីអាមេរិកលោកចូបៃដិន បាននិយាយថា កងទ័ពអាមេរិកអាចស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថានលើសពីកាលកំណត់នៃការដកខ្លួន ព្រោះថាក្រុមយុទ្ធជនតាលីបង់ប្រដាប់ដោយអាវុធ បានរារាំងជនភៀសខ្លួនដែលអស់សង្ឃឹមមិនឱ្យទៅដល់អាកាសយានដ្ឋានទីក្រុងកាប៊ុល។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា លោកបៃដិន ចង់ឱ្យកងកម្លាំងអាមេរិកចេញពីអាហ្វហ្គានីស្ថាននៅចុងខែនេះ ប៉ុន្តែពលរដ្ឋអាមេរិករហូតដល់ ១៥ ០០០ នាក់ នៅជាប់គាំងនៅក្នុងប្រទេស។ ប្រធានាធិបតីអាមេរិកបានប្រាប់សារព័ត៌មាន ABC ថា...