កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ថា ប្រភពចម្រុះបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមសកម្មប្រយុទ្ធតាលីបង់ជាង១២០នាក់ ត្រូវបានសម្លាប់ និងជាង៥០នាក់ផ្សេងទៀតបានរងរបួស ខណៈដែលកងកម្លាំងសន្តិសុខរដ្ឋាភិបាល អាហ្វហ្គានីស្ថាន បានបន្តប៉ះទង្គិចគ្នា នៅក្នុងតំបន់ជនបទ ដើម្បីទប់ស្កាត់ក្រុមសកម្មប្រយុទ្ធដែលចូលមកវាយលុក ។ លោក Esmatullah Muradi អ្នកនាំពាក្យមកពីរដ្ឋបាលខេត្ត បានប្រាប់ដល់ស៊ិនហួថា កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រុមសកម្មប្រយុទ្ធចំនួន៥នាក់ត្រូវបានសម្លាប់...
បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេស លោក Boris Johnson នាពេលថ្មីៗនេះ បានធ្វើការប្រកាសពីការបញ្ចប់វត្តមាន យោធារបស់អង់គ្លេស នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន នេះបើ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ ប្រទេសអង់គ្លេស បានកងកម្លាំងទ័ពរបស់ខ្លួនចេញពីអាហ្វហ្គានីស្ថានដោយស្ងាត់ៗ កាលពីថ្ងៃទី២៤ ខែមិថុនាកន្លងទៅ ជាមួយនឹងការទម្លាក់ទង់ដែលធ្វើឡើងក្រោយការបិទទ្វារ សម្រាប់សន្តិសុខប្រតិបត្តិការ។ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ លោក...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថាកងយោធារបស់សហរដ្ឋអាមេរិក បានធ្វើការដកទ័ពរបស់ខ្លួនចេញពី មូលដ្ឋានទ័ព អាកាសអាហ្គានីស្ថាន Bagramទាំងយប់ដោយមិនបានផ្តល់ដំណឹង ជាមុនឡើយ។ ព័ត៌មាននេះត្រូវបានផ្តល់ដោយ មេបញ្ជាការយោធាថ្មីរបស់មូលដ្ឋានទ័ពអាកាសលោក Asadullah Kohistani ហើយបានបញ្ជាក់ទៀតថា ទ័ពអាមេរិកបានចាប់ផ្តើមធ្វើការចាកចេញពី Bagram នៅវេលាម៉ោងប្រមាណជា៣ព្រឹកថ្ងៃសុក្រហើយរយៈពេលមួយម៉ោងក្រោយ ទើបកងកម្លាំងរបស់អាហ្គានីស្ថានបានទទួលដំណឹងនេះ ដោយខ្លួនឯង។ គួរឲ្យដឹងដែរថាមិនត្រឹមតែជាមូលដ្ឋានទ័ព Bagram ក៏ជាទីតាំងសម្រាប់ឃុំខ្លួនអ្នកទោសផងដែរដែលក្នុងនោះក្រុមអ្នកទោសតាលីបង់ប្រមាណជា...
បរទេស៖ កងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន រៀបចំផែកការប្រឆាំង ការវាយលុក នៅតាមបណ្ដាខេត្តភាគខាងជើង នៃប្រទេសអាហ្វហ្គានីស្ថាន ក្រោយបាត់បង់ទីគ្រប់គ្រង ឲ្យទៅពួកតាលីបង់ នេះបើតាមសម្តីទីប្រឹក្សាមួយរូប របស់លោកប្រធានាធិបតី Ashraf Ghani និយាយនៅថ្ងៃចន្ទនេះ។ ទីប្រឹក្សាសន្តិសុខជាតិ លោក Hamdullah Mohib ដែលកំពុងនៅក្នុងទីក្រុងមូស្គូ នាថ្ងៃចន្ទនេះ សម្រាប់កិច្ចពិភាក្សាគ្នា ជាមួយមន្ត្រីសន្តិសុខជាន់ខ្ពស់ បាននិយាយប្រាប់ទីភ្នាក់ងារ...
អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ថា សរុបក្រុមសកម្មប្រយុត្ថតាលីបង់ចំនួន ១៥នាក់ត្រូវបានសម្លាប់ នៅក្នុងពេលវាយប្រហារតាមដែនអាកាស ខណៈដែលក្រុមអ្នកប្រយុទ្ធទាំងនោះបានចល័តទ័ព ដើម្បីវាយដណ្តើមយកក្រុង Kunduz ខេត្ត Kunduz ស្ថិតនៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន អ្នកនាំពាក្យយោធាមួយរូប បានមកពីខេត្តបានឲ្យដឹងនៅថ្ងៃចន្ទយ៉ាងដូច្នេះ ។ អ្នកនាំពាក្យលោក Abdul Hadi Nazari បាននិយាយថា...
បរទេស ៖ ទីបញ្ជាការ កណ្ដាល របស់សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារ សប្ដាហ៍នេះថា ការដករបស់អាមេរិក ចេញពីប្រទេស អាហ្វហ្គានីស្ថាន ដែលរួមមានទំាងការដក កងទ័ពផងនោះ នាពេលថ្មីៗនេះ បានសម្រេចរួចរាល់ ជាង៥០ភាគរយហើយ ។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន នាថ្ងៃអង្គារសប្ដាហ៍នេះ ទីបញ្ជាការ CENTCOM បាននិយាយប្រាប់ថា...
បរទេស៖ ប្រធានក្រុមប្រឹក្សាសន្តិភាពអាហ្វហ្គានីស្ថាន នៅពេលថ្មីៗនេះ បាននិយាយថា កិច្ចពិភាក្សាដែលជាប់គាំងជាយូរ ស្តីពីដំណោះស្រាយនយោបាយ ចំពោះជម្លោះជាច្រើនទសវត្ស មិនគួរបោះបង់ចោលនោះទេ បើទោះជាមានការវាយប្រហារ កើនឡើងពីពួកតាលីបង់ ប្រសិនបើពួកបះបោរ នៅតែមិនដកខ្លួនចេញ។ លោក Abdullah Abdullah ជាប្រធានឧត្តមក្រុមប្រឹក្សា សម្រាប់ការផ្សះផ្សារជាតិ បាននិយាយប្រាប់សារព័ត៌មាន នៅក្នុងបទសម្ភាសន៍មួយថា “ខ្ញុំគិតថា យើងមិនគួរបិទទ្វារនោះទេ លុះត្រាតែវាត្រូវបានបិទទាំងស្រុង...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ថា អ្នកនំាពាក្យមួយរូបមកពីរដ្ឋាភិបាលក្នុងស្រុក បានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា មន្ត្រីប៉ូលិសអាហ្វហ្គានីស្ថាន ចំនួន០៤នាក់ និងក្រុមសកម្មប្រយុទ្ធតាលីបង់ចំនួន០៧នាក់ត្រូវបានសម្លាប់ នៅក្នុងសមរភូមិមួយនៅភាគខាងជើងខេត្ត Takhar ក្នុងអំឡុងពេលយប់ថ្ងៃសៅរ៍ ។ ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងបានផ្ទុះឡើង បន្ទាប់ពីក្រុមសកម្មប្រយុទ្ធតាលីបង់ បានបើកការវាយប្រហារមកលើតំបន់ជាយស្រុក Namak Ab ។ លោក Hamid...
កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ថា ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការប្រយុទ្ធគ្នាបានកើតឡើង នៅភាគខាងជើងខេត្ត Faryab និងនៅប៉ែកខាងលិច ខេត្ត Herat និងខេត្តជាប់គ្នានេះដែរ គឺខេត្ត Farah ដែលមានក្រុមសកម្មប្រយុទ្ធតាលីបង់ជាង ១០០នាក់ត្រូវបានសម្លាប់ ក្នុងរយៈពេល០៣ថ្ងៃកន្លងមកនេះ ។ លោក Mohammad Hanif...
យូអិន៖ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារបានថ្កោលទោស ចំពោះការសម្លាប់បុគ្គលិកសុខាភិបាល ៥ នាក់ និងការរងរបួសមនុស្ស ៤ នាក់ផ្សេងទៀត ដែលបានធ្វើយុទ្ធនាការចាក់វ៉ាក់សាំងជំងឺស្វិតដៃជើង នៅខេត្ត Nangarhar ប្រទេសអាហ្វហ្គានីស្ថាន។ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ និងមនុស្សធម៌ប្រចាំប្រទេសលោក Ramiz Alakbarov បានលើកឡើងថា “លោកមានការរន្ធត់ចិត្ត ចំពោះភាពសាហាវឃោរឃៅនៃការសម្លាប់ទាំងនេះ ដោយបន្ថែមថាអំពើហឹង្សាដែលឥត ន័យត្រូវតែបញ្ឈប់ ដោយទទូចដល់អាជ្ញាធរអាហ្វហ្គានីស្ថាន...