យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Benny Gantz បានឲ្យដឹងថា យោធារបស់អ៊ីរ៉ង់ បាននិងកំពុងពង្រឹងខ្លួនឯងនៅក្នុងសមុទ្រក្រហម ដោយបង្កការគំរាមកំហែងដោយផ្ទាល់ ដល់សន្តិភាពក្នុងតំបន់ និងពាណិជ្ជកម្មពិភពលោក។ ថ្លែងនៅក្នុងសន្និសីទមួយក្នុងរដ្ឋធានី Athens របស់ក្រិក លោក Gantz បានបង្ហាញរូបភាពផ្កាយរណប នៃនាវាចម្បាំងអ៊ីរ៉ង់ចំនួន ៤ គ្រឿងដែលកំពុងល្បាតសមុទ្រក្រហមក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នេះបើយោងតាមសេចក្តីប្រកាសរបស់ការិយាល័យរបស់ Gantz...
តេអេរ៉ង់ ៖ មេបញ្ជាការយោធាអ៊ីរ៉ង់ បានឲ្យដឹងថា កងកម្លាំងការពារដែន អាកាសរបស់អ៊ីរ៉ង់ ត្រួតពិនិត្យ និងរកឃើញចលនា របស់សត្រូវហួសពីព្រំដែន របស់ប្រទេស ដោយព្រមានថា រាល់សកម្មភាព “មិនត្រឹមត្រូវ និងខុស” នឹងទទួលបានការឆ្លើយតបយ៉ាងក្រៀមក្រំ។ ថ្លែងសុន្ទរកថា ក្នុងដំណើរទស្សនកិច្ចទៅកាន់អង្គភាព ការពារដែនអាកាសនៅភាគអាគ្នេយ៍ ប្រទេសអ៊ីរ៉ង់ លោក Alireza Sabahifard...
បរទេស៖ មន្ត្រីប្រេសិតពិសេស សហរដ្ឋអាមេរិក លោក Robert Malley កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថា កិច្ចចរចាគ្នាលើ ការធ្វើឲ្យរស់ឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ គឺមិនទទួលបានលទ្ធផល និងដំណើរការល្អឡើយ ពីព្រោះដោយសារតែ អ៊ីរ៉ង់ គឺជាអ្នកមិនយល់ព្រមទាំង ការចង់បានកន្លងមក។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលទីក្រុងតេហ៉រង់ វិញបានធ្វើការលើកឡើងថា មានតែការដកចេញទាំងអស់...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានរិះគន់ថា “គ្មានការទទួលខុសត្រូវ” ចំពោះទង្វើរបស់សហរដ្ឋអាមេរិក និងក្រុមប្រទេស E3 ដែលមានប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ ដើម្បីស្នើ ដំណោះស្រាយ ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ទៅកាន់ក្រុមប្រឹក្សាភិបាល នៃទីភ្នាក់ងារថាមពលបរមាណូ អន្តរជាតិ (IAEA) ខណៈពេលដែល កិច្ចចរចានុយក្លេអ៊ែរ កំពុងដំណើរការ...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ បានថ្កោលទោសសហរដ្ឋអាមេរិកចំពោះ “អរិភាពឥតឈប់ឈរ” របស់ខ្លួនប្រឆាំងនឹងប្រជាជនអ៊ីរ៉ង់ ដោយថាកាលពី ៣៤ឆ្នាំមុនវាត្រូវបានបង្ហាញដោយការ ធ្លាក់យន្តហោះដឹកអ្នកដំណើរហើយថ្ងៃនេះ តាមរយៈការបន្តគោលនយោបាយសម្ពាធអតិបរមា។ ក្រសួងបានធ្វើការកត់សម្គាល់នៅក្នុង tweet ដើម្បីរំលឹកខួបលើកទី៣៤ នៃការបាញ់ទម្លាក់ យន្តហោះដឹកអ្នកដំណើរអ៊ីរ៉ង់ ដោយនាវាចម្បាំងកាំជ្រួចដឹកនាំ របស់កងទ័ពជើងទឹកអាមេរិកក្នុងឆ្នាំ១៩៨៨ លើឈូងសមុទ្រ ដែលបានសម្លាប់មនុស្ស ២៩០នាក់នៅលើយន្តហោះ។ ការថ្កោលទោសរបស់ក្រសួងបានឲ្យដឹងថា “វិធីសាស្រ្តអរិភាពរបស់សហរដ្ឋអាមេរិក នៅតែបន្តរហូតមកដល់សព្វថ្ងៃនេះ...
តេអេរ៉ង់ ៖ សមាជិកសភាជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បានឲ្យដឹងថា ពួកគេនៅតែមិនអាចបង្ហាញពី “សុទិដ្ឋិនិយមច្បាស់លាស់” ដែលថាទីក្រុងវ៉ាស៊ីនតោន នឹងដកទណ្ឌកម្មប្រឆាំង នឹងទីក្រុងតេអេរ៉ង់នោះឡើយ។ លោក Abolfazl Amouei អ្នកនាំពាក្យសន្តិសុខជាតិ របស់សភាអ៊ីរ៉ង់ បានលើកឡើងថា “យើងបានឈានដល់សេចក្តីព្រាង កិច្ចព្រមព្រៀងនៅទីក្រុងវីយែន ប៉ុន្តែបញ្ហាមួយចំនួន នៅតែត្រូវយល់ព្រមនៅក្នុងសេចក្តីព្រាងនេះ ហើយភាគច្រើន នៃពួកគេទាក់ទងនឹងទណ្ឌកម្ម ដែលសហរដ្ឋអាមេរិកចង់រក្សា”...
តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានឲ្យដឹងថា ការចរចាដើម្បីស្តារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ អាចទទួលបានជោគជ័យ ប្រសិនបើសហរដ្ឋអាមេរិក ផ្តល់ការធានាយូរអង្វែង សម្រាប់ផលប្រយោជន៍ សេដ្ឋកិច្ច របស់ទីក្រុងតេអេរ៉ង់។ លោកបានសរសេរថា “ភាពប្រាកដនិយម របស់អាមេរិក និងការទទួលបានការធានា ស្ថិរភាពសម្រាប់ផលប្រយោជន៍ សេដ្ឋកិច្ចពេញលេញរបស់អ៊ីរ៉ង់ ពីកិច្ចព្រមព្រៀង...
តេអេរ៉ង់៖ អ៊ីរ៉ង់បានដាក់ពាក្យសុំ ចូលជាសមាជិក ក្នុងក្រុមប្រទេសដែលមាន សេដ្ឋកិច្ចកំពុងរីកចម្រើន ដែលគេស្គាល់ថា ជា BRICS នេះបើតាមមន្ត្រីអ៊ីរ៉ង់ បាននិយាយនៅថ្ងៃចន្ទ ទី២៧ មិថុនា។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា សមាជិកភាពរបស់អ៊ីរ៉ង់ នៅក្នុងក្រុមប្រទេស BRICS ដែលរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi កាលពីថ្ងៃអង្គារបានស្តីបន្ទោសសហរដ្ឋអាមេរិក និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងណាតូ ចំពោះការកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន រយៈពេលពីរទសវត្សរ៍របស់ពួកគេ ដោយលើកឡើងថា វត្តមានរបស់ពួកគេនៅក្នុងប្រទេសនេះ បានគ្មានអ្វីក្រៅពីការសម្លាប់ និងការបំផ្លិចបំផ្លាញនោះឡើយ។ លោក Raisi បានធ្វើការកត់សម្គាល់នៅក្នុង កិច្ចប្រជុំមួយជាមួយនឹងដំណើរទស្សនកិច្ច របស់ប្រធានគណៈកម្មាធិការសេនាធិការចម្រុះ របស់ប្រទេសប៉ាគីស្ថាន Nadeem Raza នៅទីក្រុង Tehran...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសលោក Nasser Kanani បានឲ្យដឹងនៅយប់ថ្ងៃចន្ទថា ក្រុមចរចាអ៊ីរ៉ង់ នឹងចាកចេញទៅកាន់រដ្ឋធានីដូហា ប្រទេសកាតានៅថ្ងៃអង្គារ ដើម្បីពិភាក្សាដើម្បីធ្វើឱ្យកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់រស់ឡើងវិញ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការ។ លោក Kanani បន្ថែមថា អនុរដ្ឋមន្ត្រីការបរទេសលោក Ali Bagheri Kani នឹងនៅតែដឹកនាំក្រុមចរចាអ៊ីរ៉ង់ដដែល នេះបើយោងតាមការចុះផ្សាយ...