បរទេស៖ យោងតាមការលើកឡើង របស់ប្រធានគណកម្មការយោធា របស់អង្គការណាតូ លោក Robert Bauer កាលពីថ្ងៃអង្គារម្សិលមិញនេះ បានបញ្ជាក់ថាអង្គការណាតូ មិនបានចូលរួមពាក់ព័ន្ធទៅនឹង សង្គ្រាមដែលប្រឆាំងជាមួយនឹង រុស្ស៊ី នោះឡើយ ទោះបីជាខ្លួនបានផ្គត់ផ្គង់ អាវុធទ្រង់ទ្រាយធំ ទៅឲ្យប្រទេសអ៊ុយក្រែន នាពេលកន្លងមកក្តី។ នៅអំឡុងពេល នៃការថ្លែងការណ៍ជាមួយនឹង ក្រុមអ្នកកាសែតរបស់ប្រទេសអេស្តូនី ERR លោក...
បរទេស៖ ប្រសិនបើអាមេរិកសម្រេចចិត្ត ផ្តល់យន្តហោះចម្បាំង F-16 ដល់អ៊ុយក្រែន វាអាចចំណាយពេលពីរទៅបីឆ្នាំ មុនពេលដែលទីក្រុងគៀវអាចទទួលបាន។ នេះបើតាមរបាយការណ៍ Politico ដែលបានដកស្រង់សំដី របស់ឧត្តមសេនីយ៍ James Hecker របស់កងទ័ពអាកាសអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Hecker...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា តំបន់ចំនួន៤ ស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន ដែលកំពុងស្ថិតនៅក្រោម ការគ្រប់គ្រងរបស់រុស្សី បានធ្វើការប្រកាសអំពីផែនការ តាមរយៈការធ្វើប្រជាមតិដើម្បីចូលរួម ជាមួយនឹងរដ្ឋាភិបាលក្រុងមូស្គូ។ ការវាយលុកដោយប្រទេសរុស្សី បានបន្តធ្វើឡើង អស់រយៈពេលជាច្រើនខែកន្លងមកហើយ ហើយអ៊ុយក្រែនក៏បានវាយលុក យកដែនអធិបតេយ្យ មួយចំនួនរបស់ខ្លួនមកវិញផងដែរ ទាំងនៅតំបន់ភាគខាងជើង និងតំបន់ភាគខាងកើត។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី មន្ត្រីស្ថិតនៅក្នុងតំបន់ស្ថិតនៅ...
អ៊ីស្តង់ប៊ុល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ថា លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី បានប្រាប់ដល់ទូរទស្សន៍អាមេរិកថា រុស្ស៊ី និងអ៊ុយក្រែន បានយល់ព្រមផ្លាស់ប្តូរ អ្នកទោសចំនួន ២០០នាក់ នៅក្នុងការដោះដូរដ៏ធំបំផុតមួយ នៃសង្រ្គាមរយៈពេល៧ខែ ។...
គៀវ ៖ យោងតាមរូបភាពពីផ្កាយរណប ដែលបានរាយការណ៍ ដោយទីភ្នាក់ងារព័ត៌មានហ្វាំងឡង់ Yleisradio Oy កាលពីថ្ងៃអាទិត្យបានឲ្យដឹងថា ប្រទេសរុស្ស៊ី ត្រូវបានគេចោទប្រកាន់ថា បានលុបចោល នូវមូលដ្ឋាន ការពារដែនអាកាសដ៏សំខាន់មួយ ដើម្បីផ្គត់ផ្គង់ កងកម្លាំងឡើងវិញ នៅក្នុងប្រទេស អ៊ុយក្រែន ចំពេលមានការខាតបង់ ទាហានកាន់តែច្រើន ។ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ...
បរទេស៖ នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានថ្លែង ទៅកាន់ប៉ុស្តិវិទ្យុរបស់រដ្ឋ Radio Free Europe ថាជម្លោះនៅអ៊ុយក្រែន នឹងអាចបន្តកើតមាន រហូតដល់ឆ្នាំ២០៣០ ហើយលោកខាងលិចគឺជា អ្នកដែលត្រូវគួរឲ្យស្តីបន្ទោស ជាជាងអ្នកនៅក្នុងជម្លោះ។ លោក Orban ត្រូវបានគេជឿជាក់ថា បានធ្វើការលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំបិទជិត មួយកាលពីសប្តាហ៍កន្លងទៅជាមួយនឹងគណបក្ស ដឹកនាំអំណាចរបស់លោក...
អ៊ុយក្រែន៖ ទូរទស្សន៍ Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ថា អ្នកស្រុកនៃទីក្រុង Izium នៃប្រទេសអ៊ុយក្រែន បានស្វែងរកសាច់ញាតិ ដែលបានស្លាប់នៅក្នុងទីបញ្ចុះសព ខណៈដែលបុគ្គលិកសង្គ្រោះបន្ទាន់ បានបន្តស្វែងរកអ្វី ដែលពួកគេបានលើកឡើងគឺថា សាកសពរាប់រយត្រូវបានរកឃើញ បន្ទាប់ពីកងកម្លាំងរុស្ស៊ីត្រូវបានបណ្តេញចេញពីតំបន់ ។ មូលហេតុនៃការស្លាប់ អ្នកដែលនៅកន្លែងផ្នូរ ត្រូវបានរកឃើញកាលពីសប្តាហ៍មុន...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ី ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅភាគឦសាននៃប្រទេសអ៊ុយក្រែន ហើយបានថ្លែងថា វាលឿនពេកហើយក្នុងការនិយាយថា ជំនោរនៃសង្រ្គាមបានវិលត្រឡប់មកវិញនោះ បើទោះបីជាកងកម្លាំងរបស់លោកទទួលបានទឹកដីយ៉ាងឆាប់រហ័សក្នុងខែនេះក៏ដោយ ។ មេដឹកនាំអ៊ុយក្រែនក៏បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន Reuters...
អ៊ូបេគីស្ថាន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រលោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងប្រឆាំងនឹងការវាយលុករបស់អ៊ុយក្រែនដោយស្នាមញញឹម ប៉ុន្តែបានព្រមានថា រុស្ស៊ីនឹងឆ្លើយតបកាន់តែខ្លាំង ប្រសិនបើកងទ័ពរបស់ខ្លួនត្រូវបានដាក់សម្ពាធបន្ថែមទៀត។ ថ្លែងបន្ទាប់ពីកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃនៅទីក្រុង Samarkand របស់ប្រទេស Uzbek លោក ពូទីនបានចាត់ទុកការឈ្លានពាននេះជាជំហានចាំបាច់មួយដើម្បីការពារអ្វីដែលលោកបានលើកឡើងថា ជាផែនការរបស់លោកខាងលិចដើម្បីបំបែកប្រទេសរុស្ស៊ី...
បរទេស៖ ច្បាប់ដែលស្នើឡើងដោយរដ្ឋាភិបាលនៅទីក្រុងគៀវនៅថ្ងៃសុក្រ នឹងឃើញជនជាតិអ៊ុយក្រែនមួយចំនួនដែលកាន់លិខិតឆ្លងដែនរុស្ស៊ី នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលវែង។ ឧបនាយករដ្ឋមន្ត្រី លោកស្រី Irina Vereshchuk បានទទូចថា វិធានការនេះមិនមែនសំដៅលើប្រជាជនអ៊ុយក្រែនធម្មតានោះទេ ប៉ុន្តែមន្ត្រីដែលធ្វើការជាមួយ “រដ្ឋសត្រូវ” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះអំពាវនាវឱ្យមានការកាត់ទោសពី ១០ ទៅ...