ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានលើកជាសំណួរ ថា «ហេតុអ្វីបានជាសត្វស្លាបហើរជាក្រុមរួមគ្នា?» សត្វស្លាបបង្កើតជាក្រុម ដែលយើងហៅថាហើរជាហ្វូង ដោយសារហេតុផលជាច្រើន គឺដើម្បីបង្កើនឱកាសរស់រានមានជីវិត និងមានសុវត្ថិភាព ដើម្បីបង្កើនលទ្ធភាពស្វែងរកអាហារ និងការពារគ្នាទៅវិញទៅមកពីបញ្ហា និងពីសត្វបក្សីដែលរកស៊ីដោយការឆាបឆក់។ មនុស្សមិនខុសពីសត្វបក្សីនោះទេ។ យើងរស់នៅក្នុងសហគមន៍ដ៏ធំមួយ ប៉ុន្តែ...
មិនយល់ចិត្តឪពុកម្តាយ… ប៉ុន្មានថ្ងៃមុននេះ ខ្ញុំបានអានរឿងមួយមានតម្លៃ ដែលគួរចែករំលែកជាមួយមនុស្សវ័យជំទង់។ ប្រហែលរឿងនេះនឹងធ្វើឱ្យពួកគេមើលឃើញពីទស្សនៈរបស់ឪពុកម្តាយពួកគេនៅក្នុង “យុគអ៊ីនធឺណិត” នេះ។ នៅពេលដែលម្តាយរបស់អ្នកចូលមកអង្គុយនៅក្នុងបន្ទប់របស់អ្នក គាត់មិនមានបំណងរំខានអ្នកនៅទីកន្លែងរបស់អ្នកទេ។ ពេលខ្លះ គាត់គ្រាន់តែព្យាយាមស្វែងយល់ពីអារម្មណ៍របស់អ្នកដែលជាកូនតែប៉ុណ្ណោះ។ រាល់ពេលដែលឪពុករបស់អ្នកសួរថា “តើកូននៅឯណា?” អ្នកប្រហែលជាមានអារម្មណ៍ថា ឪពុករបស់អ្នកតាមដានសកម្មភាពរបស់អ្នកគ្រប់ពេល ប៉ុន្តែ ខ្ញុំគិតថាគាត់គ្រាន់តែចង់ដឹងថាអ្នកកំពុងធ្វើអ្វីតែប៉ុណ្ណោះ។ អ្នកតែងតែចែករំលែកទីតាំងផ្ទាល់របស់អ្នកជាមួយមិត្តភក្តិរបស់អ្នកតាមប្រព័ន្ធអនទ្បាញ ប៉ុន្តែតើអ្នកធ្លាប់ចែករំលែកទីតាំងផ្ទាល់របស់អ្នកជាមួយឪពុកម្តាយអ្នកញឹកញាប់ប៉ុនណាដែរ? រាល់ពេលដែលម្តាយរបស់អ្នកសួរអ្នកថា៖ “តើកូនកំពុងញញឹមពីរឿងអ្វី?” នៅពេលអ្នកកំពុងប្រើទូរសព្ទរបស់អ្នក...
តើអ្នកស្ថិតនៅលើចំណុចបោះបង់នូវអ្វីដែលអ្នកកំពុងធ្វើដោយលំបាកដើម្បីវាឬ? ជីវិតពោរពេញទៅដោយភាពស្រស់ស្អាត បើយើងអាចបកស្រាយនិយមន័យរបស់វាបាន។ រឿងដ៏មានតម្លៃមួយនិយាយអំពី «ការ៉ុត ស៊ុត និងគ្រាប់កាហ្វេ» ដែលខ្ញុំបានអានកាលពីមួយទសវត្សរ៍មុន នៅតែមានចំណុចដ៏មានអត្ថន័យៗលើផ្នែកផ្លូវចិត្ត។ រឿងនេះមានតម្លៃសម្រាប់ខ្ញុំក្នុងការចែករំលែក ដោយសារវាជារឿងមួយដែលនិយាយអំពីរបៀបដែលអ្នករាល់គ្នាដោះស្រាយទុក្ខលំបាកផ្សេងៗ។ រឿងនេះប្រហែលជាវែងបន្តិច ប៉ុន្តែខ្ញុំប្រាកដថា រឿងនេះនឹងសម្រួចការគិតរបស់អ្នកឲ្យបានមុតស្រួចបំផុត ដើម្បីដោះស្រាយបញ្ហានានា។ «ស្ត្រីវ័យក្មេងម្នាក់បានទៅរកជីដូនរបស់នាង ហើយប្រាប់គាត់អំពីជីវិត និងទុក្ខលំបាកដែលនាងមាន។ នាងមិនដឹងថា នាងត្រូវធ្វើបែបណាទេ ហើយមានគំនិតចង់បោះបង់ចោលអ្វីដែលនាងខំសាងពីមុនមក។ នាងមានភាពហត់នឿយនឹងការតស៊ូពុះពាររបស់នាង។...
សាកស្រមៃថាខ្លួនអ្នកដើរក្នុងព្រៃតែម្នាក់ឯង ហើយអ្នកដើរដល់ផ្លូវប្រសព្វដោយចៃដន្យ… ផ្លូវមួយមើលទៅល្អ ហើយផ្លូវមួយទៀតមើលទៅមានថ្មរដិបរដុប។ តើអ្នកគិតថាជាការប្រសើរដែលត្រូវចៀសផ្លូវដែលមានថ្មរដិបរដុបឬ? តើអ្នកនឹងផ្សងព្រេងក្នុងផ្លូវនោះ ឬក៏នៅលើផ្លូវដែលមើលទៅមានសុវត្ថិភាព? ស្ថានភាពនេះឆ្លុះបញ្ចាំងពីសមត្ថភាពនៃការសម្រេចចិត្តរបស់អ្នក និងរបៀបដែលអ្នកគិតមើលទៅភាពជោគជ័យ។ ដើម្បីទទួលបានជោគជ័យ អ្នកត្រូវតែផ្តោតអារម្មណ៍ និងមានភាពរឹងមាំផ្លូវចិត្ត ដើម្បីយកឈ្នះភាពភ័យខ្លាចរបស់អ្នក និងកុំឱ្យមានអារម្មណ៍ខ្វះខាតនៃទំនុកចិត្តលើខ្លួនអ្នក។ សេណារីយ៉ូករណីល្អបំផុត៖ ផ្លូវដែលអ្នកដើរនឹងនាំទៅរកភាពជោគជ័យដ៏ងាយស្រួល ដោយគ្មានឧបសគ្គដែលមនុស្សតិចអាចសម្រេចបាន។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់សេណារីយ៉ូដែលអាក្រក់ជាងនេះ ផ្លូវគឺរដិបរដុប ធ្វើឱ្យអ្នកប្រថុយប្រថានខ្លាំង ហើយដំណើរផ្សងព្រេងរបស់អ្នកអាចធ្លាក់ចូលទៅក្នុងស្ថានភាពដែលធ្វើឲ្យអ្នកមានបញ្ហាច្រើន...
កាលពីប៉ុន្មានសប្តាហ៍មុននេះ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ខ្ញុំបានចូលរួមពិធីប្រកាសជាផ្លូវការនូវ “ការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ និងពានរង្វាន់ធុរកិច្ចអាស៊ានឆ្នាំ២០២២” ដែលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា។ពិធីប្រកាសជាផ្លូវការនេះបានទទួលការគាំទ្រដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូអាស៊ាន ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សភាពាណិជ្ជកម្មរាជធានី-ខេត្ត សភាពាណិជ្ជកម្មអន្តរជាតិ...
ថ្ងៃនេះ ទី៧ ខែកក្កដា ឆ្នាំ២០២២ គឺជាខួបលើកទី១៤នៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ក្នុងនាមខ្ញុំជាជនជាតិខ្មែរ ខ្ញុំពិតជាមានមោទកភាព និងដឹងគុណយ៉ាងខ្លាំងចំពោះចក្ខុវិស័យដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះការអភិរក្សបេតិកភណ្ឌរបស់ប្រទេស រួមមានប្រាសាទព្រះវិហារ និងចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូ ដែលកំពុងខិតខំថែរក្សាការពារគុណតម្លៃ និងយថាភាព ជាបូជនីយដ្ឋានប្រវត្តិសាស្ត្រដ៏លេចធ្លោមួយនៅកម្ពុជា។ ប្រាសាទព្រះវិហារត្រូវបានសាងសង់នៅលើប្លង់អ័ក្សប្រវែង៨០០ម៉ែត្រ តភ្ជាប់ដោយប្រព័ន្ធកម្រាលថ្ម និងជណ្ដើរ។ ប្រាសាទព្រះវិហារគឺជាស្នាដៃឯកដ៏អស្ចារ្យនៃសិល្បៈខ្មែរ...
តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ខ្ញុំ និងភរិយាខ្ញុំ ព្រមទាំងក្រុមហ៊ុនទាំងអស់របស់រ៉ូយ៉ាល់គ្រុប បានចូលរួមបរិច្ចាគថវិកាចំនួន១លានដុល្លារជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាមីននៅទូទាំងប្រទេសកម្ពុជា។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានផ្ដល់ឱកាសនេះដល់វិស័យឯកជនឱ្យចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបោសសម្អាតមីននៅកម្ពុជា។ ការអំពាវនាវនេះធ្វើឡើង បន្ទាប់ពីសម្តេចតេជោទទួលបានរបាយការណ៍ ពីស្ថានភាពនៃការគំរាមកំហែងយ៉ាងខ្លាំងដោយគ្រាប់មីនទៅលើប្រជាពលរដ្ឋ ក្នុងឱកាសសម្តេចតេជោអញ្ជើញលែងកូនត្រី នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។ កម្លាំងដោះមីនត្រូវបានដាក់ពង្រាយដើម្បីពន្លឿនការបោសសម្អាតមីន ដោយចាប់ផ្តើមពីថ្ងៃចន្ទ...
អ្នកឧកញ៉ា គិត ម៉េង៖ ពេលខ្លះ ការបាក់ទឹកចិត្តងាយនឹងកើតមាន នៅពេលដែលអ្វីៗមិនដំណើរការរលូនតាមការរំពឹងទុក ហើយយើងត្រូវបានបញ្ចុះបញ្ចូលឱ្យជឿថាមានតែមនុស្ស “សំណាង” ប៉ុណ្ណោះដែលទទួលបានឱកាសល្អបំផុត ហើយថាយើងមិនអាចមានសំណាងបែបនោះទេ។ ទោះយ៉ាងណាក៏ដោយ ក៏ខ្ញុំជឿថាយើងខ្លួនឯងជាអ្នកបង្កើតឱកាសដល់ខ្លួនយើងផ្ទាល់។ ដូចសម្រង់សម្តីរបស់លោក Milton Berle ដែលខ្ញុំធ្លាប់អាន និងដែលបានលើកទ្បើងថា «ប្រសិនបើឱកាសមិនបានផ្តល់ឱ្យ សូមបង្កើតឱកាសដោយខ្លួនឯង។» សូមកុំឱ្យពាក្យ “សំណាង” ឬ...