ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសបើកផ្ដល់ប្រាក់ឧបត្ថម្ភ លើកទី៣ជូនបងប្អូនកម្មករនិយោជិត សរុបចំនួន ៦ ៨២៤នាក់ នៅរោងចក្រចំនួន ២១ ក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតី នៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាលកម្ពុជា។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការងារ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានឲ្យដឹងថា...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងបន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី សរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នេះបើយោងតាមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន។...
ភ្នំពេញ ៖ ក្រុមកម្មករជាង៤០០០នាក់ បម្រើការនៅក្រុមហ៊ុន ស្តារឡៃថ៏ អឹភែរឹល មេនូហ្វេកឆឺរីង កាត់ដេរសំលៀកបំពាក់ ស្ថិតនៅភូមិសេដា ឃុំវិហាសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានទីតាំង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស7NG បានផ្ទុះការតវ៉ាទៀមទារ លក្ខខណ្ឌការងារ៩ចំណុច និងសុំក្រុមហ៊ុន ធ្វើការផ្លាស់ប្តូរ ថ្នាក់ដឹកនាំ ផ្នែករដ្ឋបាលចំនួនពីររូប ចេញ អស់រយៈពេលជាង១០ថ្ងៃហើយ...
ភ្នំពេញ ៖ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ យុទ្ធនាការហ៊ាននិយាយ «ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា» ត្រូវបានចាប់ផ្ដើមអនុវត្តជាផ្លូវការ ដោយបានទទួលការគាំទ្រពីទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈមជ្ឈមណ្ឌលសាមគ្គីភាព អង្គការមូលនិធិបង្ការរបួសអាស៊ី។ យុទ្ធនាការហ៊ាននិយាយ មានការចូលរួម លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា និងលោក William Conklin នាយកម្មវិធីប្រចាំកម្ពុជា...
ភ្នំពេញ ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ត្រូវចូលរួមជំរុញ ការអប់រំផ្សព្វផ្សាយ ដល់កម្មករនិយោជិត ឲ្យបានដឹងអំពីភាពចាំបាច់ ក្នុងការចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ។ យោងតាមសេចក្ដីជូនដំណឹង នាថ្ងៃទី១២ ខែមករា...
ភ្នំពេញ ៖ ក្រសួងការងារចេញសេចក្តីប្រកាសស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២២ សរុបទាំងអស់១៩៤ដុល្លារ ក្រោយរាជរដ្ឋាភិបាលសម្រេចបន្ថែម២ដុល្លារទៀតដើម្បីជួយលើកស្ទួយជីវភាពកម្មករ។ ប្រាក់ខែសម្រាប់ឆ្នាំថ្មីនេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ទៅ។ ក្រសួងបន្តថា ចំពោះប្រាក់អត្ថប្រយោជន៍ផ្សេងៗដែលកម្មករធ្លាប់ទទួលបានកន្លងមក ត្រូវបានរក្សាទុកដដែល ។ ដូច្នេះជាមធ្យមកម្មករម្នាក់ៗ នឹងទទួលបានប្រាក់បៀវត្សយ៉ាងតិចពីចំនួន២១១-២២២ដុល្លារ បូកថែមប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ៕
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាឲ្យធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ ដល់កម្មករ និយោជិត នៅតាមរោងចក សហគ្រាស នៅទូទាំងប្រទេសកម្ពុជា ក្រោយពេលឈប់សម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងការងារ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ដើម្បីរក្សាបានសកម្មភាពអាជីវកម្ម ផលិតកម្ម និងការផ្តល់សេវាកម្ម...
ភ្នំពេញ ៖ កិច្ចប្រជុំថ្ងៃចុងក្រោយ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់វិស័យកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា សម្រាប់ឆ្នាំ២០២២ បាននិងកំពុងធ្វើឡើងនៅព្រឹកថ្ងៃទី២៨ កញ្ញា នេះ។ ការយកថ្ងៃ២៨ កញ្ញា ជាថ្ងៃចុងក្រោយ កំណត់ប្រាក់ខែឲ្យកម្មករនេះ ធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា បានបន្តចរចា ជាលក្ខណៈត្រីភាគី ជាលើកទី៣ នៅទីស្តីការក្រសួងការងារ កាលពីព្រឹកថ្ងៃ២១ កញ្ញា...
ភ្នំពេញ ៖ សហភាពការងារកម្ពុជា ហៅកាត់ថា CLC បានបង្ហាញថា កិច្ចប្រជុំនៅថ្ងៃចុងក្រោយដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់វិស័យកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា សម្រាប់ឆ្នាំ២០២២ នឹងធ្វើឡើងនៅថ្ងៃទី២៨ កញ្ញា ខាងមុខ ពោរនឹងត្រូវធ្វើឲ្យបានមុនថ្ងៃភ្ជុំធំ។ CLC បន្តថា ការកំណត់យកថ្ងៃ២៨ កញ្ញា ជាថ្ងៃចុងក្រោយ កំណត់ប្រាក់ខែឲ្យកម្មករនោះ ធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា...
ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យថៅកែរោងចក្រ ត្រូវធ្វើបច្ចុប្បន្នភាពអាសយដ្ឋានស្នាក់នៅបច្ចុប្បន្នពិតប្រាកដរបស់កម្មករមកក្រសួងការងារ ឲ្យបានមុនថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។ ការស្នើរបស់រដ្ឋមន្រ្តីការងារនេះ ក្រោយពីសាលារាជធានីភ្នំពេញតម្រូវឲ្យម្ចាស់ក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋ ត្រូវផ្តល់អត្តសញ្ញារបស់បុគ្គលិកខ្លួននៅពេលសុំច្បាប់ឈប់សម្រាក់ដើម្បីងាយស្រួលតាមដានរកករណីកូវីដ១៩ ៕