បរទេស៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង បានបាញ់បង្ហោះមីស៊ីលមិនស្គាល់អត្តសញ្ញាណមួយគ្រាប់ ក្នុងទិសដៅឆ្ពោះទៅសមុទ្រជប៉ុន នៅព្រឹកថ្ងៃអាទិត្យនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា សារព័ត៌មាន យ៉ុនហាប់ បានផ្សាយដោយដកស្រង់សំដី អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) ថា ការបាញ់បង្ហោះមីស៊ីល ឆ្ពោះទៅសមុទ្រខាងកើត...
បរទេស៖ ប្រទេសកូរ៉េខាងជើងនិយាយថា ខ្លួនបានធ្វើតេស្តសាកល្បងបានយ៉ាងជោគជ័យ នូវមីស៊ីលយុទ្ធសាស្ត្រនាំផ្លូវ និងមីស៊ីលវាយប្រហារក្នុងចម្ងាយឆ្ងាយ ក្នុងការបាញ់តេស្តចំនួន២នៅក្នុងសប្ដាហ៍នេះ ក្នុងខណៈមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អំពាវនាវឲ្យជំរុញបង្កើនកម្មវិធីអាវុធរបស់ប្រទេស ក្នុងអំឡុងធ្វើទស្សនកិច្ចរោងចក្រផលិតគ្រាប់។ យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េ KCNA បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ទីក្រុងព្យុងយ៉ាងបានបាញ់តេស្តមីស៊ីលយុទ្ធសាស្ត្រវាប្រហារពីដីទៅដីចំនួន២គ្រាប់ ដែលវាយប្រហារចំគោលដៅពេញៗ និងបានធ្វើការបញ្ជាក់ពីកម្លាំងផ្ទុះនៃក្បាលគ្រាប់ធម្មតា។ កាសែតកូរ៉េខាងជើងដដែលនេះ បាននិយាយប្រាប់ថា មីស៊ីលទាំងនោះ...
សេអ៊ូល៖ អគ្គសេនាធិការចម្រុះ របស់កូរ៉េខាងត្បូង (JCS) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា កូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយខ្លី ពីរគ្រាប់ចូលទៅក្នុងដែនទឹក ភាគខាងកើតរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រភពព័ត៌មានពី JCS បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាកូរ៉េខាងត្បូងបាន រកឃើញមីស៊ីលចំនួនពីរគ្រាប់ ដែលសន្មតថា ជាមីស៊ីលផ្លោងរយៈចម្ងាយខ្លី ដែលត្រូវបានបាញ់នៅជុំវិញទីក្រុង Hamhung ឆ្នេរសមុទ្រភាគខាងកើត របស់កូរ៉េខាងជើង...
បរទេស ៖ នៅក្រោយកិច្ចប្រជុំ នៃគណកម្មការកណ្តាល ការិយាល័យ នយោបាយលើកទី៦ ប្រទេសកូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍រួម ក្នុងអត្ថន័យដើម្បីបង្កើន សកម្មភាព កាន់តែគួរឲ្យទុកចិត្ត និងមានសមត្ថភាព ជាងនេះថែមទៀត ចំពោះវិស័យការពារជាតិរបស់ខ្លួន។ សេចក្តីថ្លែង ការណ៍ដដែល បានបន្តដែរថាការសម្រេចចិត្តនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ ដើម្បីអាចប្រឈមមុខ ទៅនឹងសកម្មភាព រំខានរបស់សហរដ្ឋអាមេរិក ដែលមានភាពកាន់...
ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះបានណែនាំពីការបន្តការសាកល្បង នុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីប ដោយលើកឡើងថា ខ្លួនអាចចាប់ផ្តើមឡើងវិញនូវ “សកម្មភាព” ដែលខ្លួនបានផ្អាកជាបណ្តោះអាសន្ន ក្នុងការកសាងទំនុកចិត្ត ជាមួយអតីតប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ។ ការប្រមូលផ្តុំគណបក្សកាន់អំណាច ដ៏សំខាន់មួយដែលបានធ្វើឡើង កាល ពីថ្ងៃពុធ បានសន្និដ្ឋានថា ប្រទេសកូរ៉េខាងជើង...
បរទេស៖ ក្រុមប្រឹក្សាសន្តិសុខជាតិ របស់ប្រទេសកូរ៉េខាងត្បូង (NSC) បានសម្តែង “ការសោកស្ដាយជាខ្លាំង” ចំពោះការសាកល្បងមីស៊ីលផ្លោង រយៈចម្ងាយជិត (SRBM) របស់កូរ៉េខាងជើងចំនួនពីរគ្រាប់ នៅថ្ងៃចន្ទ ប្រហែលមួយម៉ោងបន្ទាប់ពី ការបាញ់បង្ហោះចុងក្រោយបង្អស់ ត្រូវបានរកឃើញដោយ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS)។ យោងតាមសារព័ត៌មាន Korea Times ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២...
សេអ៊ូល៖ អគ្គសេនាធិការចម្រុះ របស់កូរ៉េខាងត្បូង (JCS) បានឲ្យដឹង កូរ៉េខាងជើង បានបាញ់មីស៊ីលមិនស្គាល់ អត្តសញ្ញាណមួយគ្រាប់ទៀត ចូលទៅក្នុងដែនទឹក ភាគខាងកើតប្រទេស។ ការបាញ់មីស៊ីលរបស់ កូរ៉េខាងជើងនៅថ្ងៃនេះ ជាការបាញ់កាំជ្រួចលើកទី៤ របស់កូរ៉េខាងជើង ក្នុងដើមឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ទីភ្នាក់ងារសារព័ត៌មាន កណ្តាលកូរ៉េរបស់កូរ៉េខាងជើង បានឲ្យដឹងកាលពីសប្តាហ៍មុនថា កងវរសេនាធំមីស៊ីលឆ្លងផ្លូវរថភ្លើង...
ញ៉ូវយ៉ក ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ថា សមយុទ្ធបាញ់មីស៊ីល ក្នុងគោលបំណង ដើម្បីត្រួតពិនិត្យ និងវិនិច្ឆ័យទៅលើភាព ស្ទាត់ជំនាញក្នុងនីតិវិធី សកម្មភាព នៃកងវរសេនាធំ មីស៊ីល ឆ្លងកាត់ផ្លូវដែក នៃខេត្ត Phyongan ខាងជើង បានធ្វើឡើង កាលពីថ្ងៃសុក្រ ម៉ោងក្នុងស្រុក ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ...
បរទេស ៖ ប្រទេសកូរ៉េខាងជើង ត្រូវបានគេរាយការណ៍ថា កំពុងព្យាយាមបង្កើត “បរិយាកាសនៃការប្រកួតប្រជែង” ក្នុងចំណោម ប្រជាពលរដ្ឋ ដើម្បីផលិតជាជី ដែលផលិតដោយខ្លួនឯងបន្ថែមទៀត សម្រាប់ដាក់ស្រែ ។ នេះបើតាមសារព័ត៌មាន Sputnik ចេញផ្សាយ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ។ កាសែតអនឡាញ Daily NK...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានផ្សាយនៅថ្ងៃសៅរ៍ថា ការបាញ់មីស៊ីលដែលត្រូវបាន រកឃើញនៅព្រឹកថ្ងៃសុក្រ ដោយយោធាកូរ៉េខាងត្បូង គឺជាសមយុទ្ធបាញ់ដោយកងវរសេនាធំ នៃមីស៊ីលដែលបាញ់ចេញពី តួរថភ្លើងរបស់កូរ៉េខាងជើង ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមទីភ្នាក់ងារ សារព័ត៌មានកណ្តាលកូរ៉េ (KCNA) កងវរសេនាធំនៅខេត្ត Pyongan ខាងជើង...