ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន ថ្កោលទោសការធ្វើតេស្ដមីស៊ីល ជាបន្ដបន្ទាប់ដោយកូរ៉េខាងជើង

យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសការបាញ់មីស៊ីលផ្លោង កាលពីថ្ងៃអាទិត្យ ដោយកូរ៉េខាងជើង ខណៈប្រទេសបានបន្ដការធ្វើតេស្ដមីស៊ីលជាបន្ដបន្ទាប់ ក្នុងរយៈពេលដ៏ខ្លីចុងក្រោយនេះ

អ្នកនាំពាក្យបានឲ្យដឹងថា “លោកអគ្គលេខាធិការថ្កោលទោសការបាញ់សាកល្បងមីស៊ីលផ្លោង នៃរយៈចម្ងាយមធ្យម ដែលអាចធ្វើទៅបានដោយកូរ៉េខាងជើង នៅថ្ងៃទី៣០ ខែមករា។ នេះគឺជាការទម្លាយនៃការផ្អាក ដែលបានប្រកាសរបស់កូរ៉េខាងជើង ក្នុងឆ្នាំ២០១៨ លើការសាកល្បងមីស៊ីល”។

លោក Farhan Haq អ្នកនាំពាក្យរង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការធ្វើតេស្ដមីស៊ីលរបស់ប្រទេសកូរ៉េខាងជើងជាការបំពាន យ៉ាងច្បាស់លើដំណោះស្រាយរបស់ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។

សេចក្ដីថ្លែការណ៍បានឲ្យដឹងថា “វាជាការព្រួយបារម្ភយ៉ាងខ្លាំង ដែលកូរ៉េខាងជើង បានបដិសេធម្តងទៀតនូវ ការពិចារណាលើការហោះហើរអន្តរជាតិ ឬសុវត្ថិភាពដែនសមុទ្រ។ លោកអគ្គលេខាធិការជំរុញឱ្យកូរ៉េខាងជើង ឈប់ធ្វើសកម្មភាពប្រឆាំងណាមួយបន្ថែមទៀត ហើយអំពាវនាវឱ្យភាគីទាំងអស់ស្វែងរកដំណោះស្រាយ ការទូតដោយសន្តិវិធី” ។

បើតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការរបស់កូរ៉េខាងជើង បានឲ្យដឹងថា ប្រទេសនេះបានបាញ់សាកល្បងមីស៊ីលផ្លោង រយៈចម្ងាយមធ្យម និងមីស៊ីលរយៈចម្ងាយមធ្យម Hwasong ១២ប្រភេទ៕

ដោយ៖ ឈូក​ បូរ៉ា

To Top