វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា សហរដ្ឋអាមេរិក នៅតែត្រៀមខ្លួន ដើម្បីចូលរួមជាមួយកូរ៉េខាងជើង បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានសាកល្បងមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយប្រភេទថ្មីមួយកាលពីចុងសប្តាហ៍មុន។ អនុប្រធានសារព័ត៌មានរបស់សេតវិមានលោកស្រី Karine Jean-Pierre បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ថា“ ជំហររបស់យើងមិនផ្លាស់ប្តូរនោះទេនៅពេលនិយាយអំពីប្រទេសកូរ៉េខាងជើង” ។ លោកថា “យើងនៅតែត្រៀមខ្លួន ដើម្បីធ្វើការផ្នែកការទូតជាមួយកូរ៉េខាងជើង ឆ្ពោះទៅគោលដៅរបស់យើង ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ”។...
បរទេស៖យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបានប្រារព្ធពិធីខួបអនុស្សាវរិយនៃការកកើតឡើង បក្សកម្មុយនីស លើកទី៧៣របស់ខ្លួន។ ជារឿងដ៏ចម្លែកមួយដែរ នៅពេលដែលពិធីលើកនេះធ្វើឡើងដោយមិនមានការបង្ហាញការបាញ់បង្ហោះ ឬក្បាលគ្រាប់មីស៊ីលឆ្លងទ្វីបណាមួយឡើយ ហើយជាពិសេសកងយោធា របស់ខ្លួនបែរជាបានធ្វើការប្តូរឈុតយោធា ជំនួសឲ្យឈុតដើម្បីការពារមេរោគពណ៍ក្រូច ទៅវិញ។ ចំណែកឯមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ត្រូវបានគេមើលឃើញថាមានសភាពស្រកសាច់ជាងមុននិងត្រូវបានឈរនៅចំកណ្តាលនៃហ្វូងកុមារដែលមិនមានពាក់ម៉ាស ការពារនោះឡើយ។ គួរឲ្យដឹងថាប្រទេសកូរ៉េខាងជើងបច្ចុប្បន្នកំពុងត្រូវបានគេជឿជាក់ថាកំពុងស្ថិតនៅក្នុងបញ្ហាវិបត្តិកង្វះខាងស្បៀងអាហារនិងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដោយសារតែបញ្ហារីករាល...
បរទេស៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានប្រារព្ធធ្វើពិធីព្យុហយាត្រាយោធាទាំងយប់ ដើម្បីអបអរគម្រប់ខួបលើកទី៧៣ឆ្នាំនៃការបង្កើតប្រទេសរបស់ខ្លួន ប៉ុន្តែមិនមានដាក់បង្ហាញអាវុធថ្មីណាមួយនោះទេ។ យោងតាមរូបថតមួយដែលចេញដោយទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េខាងជើង KCNA និងកាសែត Rodong Sinmun មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមក្នុងពិធីព្យុហយាត្រា ដែលមានទំហំតូចជាងកម្មវិធីក្នុងឆ្នាំថ្មីៗកន្លងទៅនោះ។ ទីក្រុងសេអ៊ូលនិងទីក្រុងវ៉ាស៊ីនតោន បានធ្វើការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ចំពោះដំណើរវវិត្តន៍ ដើម្បីពិនិត្យមើលថា តើកូរ៉េខាងជើងនឹងដាក់បង្ហាញឧបករណ៍យោធា ថ្មីណាមួយដែរឬទេ...
ព្យុងយ៉ាង ៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូងបានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង ទំនងជានឹងរៀបចំព្យុហយាត្រា យោធា នៅថ្ងៃព្រហស្បតិ៍ ដើម្បីអបអរសាទរខួបលើកទី៧៣ នៃការបង្កើតប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ដោយដកស្រង់ប្រភពយោធា សារព័ត៌មានយ៉ុនហាប់ បានុះផ្សាយថា កងទ័ពប្រហែល ១០,០០០ នាក់ ត្រូវបានគេសង្កេតឃើញមុននេះ នៅទីក្រុងព្យុងយ៉ាង ដែលអាចបង្ហាញពីការត្រៀមខ្លួន សម្រាប់ការធ្វើព្យុហយាត្រាយោធា...
បរទេស៖ ជនជាតិកូរ៉េខាងជើង ដែលស្រេកឃ្លាន បានប្រើមធ្យោបាយដោយចាប់ជំរិតកូន ៗ របស់គ្រួសារអ្នកមាន និងទាមទារប្រាក់លោះ ដើម្បីឱ្យពួកគេមានលទ្ធភាព ទទួលបានចំណីអាហារ។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា យ៉ាងហោចណាស់ មានការចាប់ពង្រត់កុមារចំនួន ៤ នាក់ ត្រូវបានគេរាយការណ៍ នៅក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ...
បរទេស៖ រដ្ឋបាលលោក ចូ បៃដិន នាពេលថ្មីៗនេះ បានធ្វើការដាក់បន្តបម្រាម ដែលបង្កើតឡើងក្នុងសម័យលោក ត្រាំ លើការប្រើប្រាស់ លិខិតឆ្លងដែនអាមេរិក ធ្វើដំណើរទៅកាន់ប្រទេសកុម្មុយនិស្ត ឯកោកូរ៉េខាងជើង សម្រាប់រយៈពេលមួយឆ្នាំថែមទៀត។ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានធ្វើការកំណត់ថា នៅតែបន្តមានហានិភ័យធ្ងន់ធ្ងរ ចំពោះពលរដ្ឋនិងជនជាតិអាមេរិក ពាក់ព័ន្ធការចាប់ខ្លួន និងឃុំខ្លួនរបស់ពេលយូរ ដែលបង្កឲ្យមានគ្រោះថ្នាក់ ដល់សុវត្ថិភាពរាងកាយរបស់ពួកគេ។ សេចក្តីជូនដំណឹងមួយបាននិយាយថា...
បរទេស៖ យោងតាមការប្រកាសរបស់ UNICEF កាលពីថ្ងៃពុធម្សិលមិញ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបដិសេធទទួលយកវ៉ាក់សាំង Sinovac ទាំង៣លានហើយបញ្ជាក់ថា គួរតែបញ្ចូនវាទៅកាន់ប្រទេស ដែលទទួលរងគ្រោះធ្ងន់ធ្ងរវិញល្អជាង។ ប្រទេសដែលឯកោមួយនេះ បែរជាបានចង្អុលបង្ហាញអំពី ការផ្គត់ផ្គង់វ៉ាក់សាំងសកល ដែលនៅមានចំនួនកំណត់នៅឡើយ ព្រមទាំងការបន្តកើនឡើង នៃមេរោគនៅកន្លែងផ្សេងទៀត លើលោកផងដែរ នេះបើយោងតាមការបញ្ជាក់បន្ថែម ដោយប្រភពដដែលនេះ។ គួរឲ្យដឹងដែរថា មកដល់ពេលនេះកូរ៉េខាងជើង...
វ៉ាស៊ីនតោន៖ រដ្ឋបាលសហរដ្ឋអាមេរិក របស់ប្រធានាធិបតីលោក ចូ បៃដិន កំពុងបន្តរយៈពេលមួយឆ្នាំ នូវការហាមឃាត់ការធ្វើដំណើរ ទៅកាន់ប្រទេសកូរ៉េខាងជើង ដោយការរឹតត្បិតនេះត្រូវបានណែនាំ នៅឆ្នាំ២០១៧ ឥឡូវនេះត្រូវបានកំណត់ រហូតដល់ចុងខែសីហា ឆ្នាំ២០២២ ។ នៅក្រោមការហាមឃាត់ ដែលផ្តួចផ្តើមដោយ រដ្ឋបាលមុនរបស់លោក ដូ ណាល់ត្រាំ លិខិតឆ្លងដែនអាមេរិកទាំងអស់ នឹងនៅតែគ្មានសុពលភាព សម្រាប់ការធ្វើដំណើរ...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថាប្រទេសកូរ៉េខាងជើង ត្រូវបានគេសង្ស័យថាប្រហែលជាកំពុងដំណើររោងចក្រនុយក្លេអ៊ែរ Yongbyon របស់ខ្លួនសាជាថ្មីក្រោយ ការខកខានមួយរយៈមកហើយ។ ប្រភពដដែលបានឲ្យដឹងដែរទៀតសារធាតុ Plutonium នឹងត្រូវប្រើប្រាស់សម្រាប់ផលិតក្បាលគ្រាប់នុយក្លេអ៊ែរត្រូវបានទីភ្នាក់ងារអាតូមិកអន្តរជាតិឬ IAEA សង្ស័យថាកំពុងត្រូវបាន រោងចក្រនេះដំណើរការផលិតម្តងទៀតហើយតាមរយៈការឃ្លាំមើលដោយផ្កាយរណប នាពេលចុងក្រោយនេះ។ គួរឲ្យដឹងដែរថា IAEA ត្រូវបានកូរ៉េខាងជើងបណ្តេញចេញពីប្រទេសកាលពីឆ្នាំ២០០៩ មកម្ល៉េះហើយរោងចក្រ Yongbyon ដែលជារោងចក្រសំខាន់បំផុត របស់កូរ៉េខាងជើងដែលមានថាមពល...
វីយែន ៖ អង្គការឃ្លាំមើលបរមាណូ របស់អង្គការសហប្រជាជាតិ បានឲ្យដឹង នៅក្នុង របាយការណ៍ប្រចាំ ឆ្នាំមួយថា កូរ៉េខាងជើង ហាក់ដូចជាបានចាប់ផ្តើម ដំណើរការរ៉េអាក់ ទ័រនុយក្លេអ៊ែរ ដែលត្រូវបាន គេជឿថា បានផលិតផ្លាតូនីញ៉ូម សម្រាប់អាវុធនុយក្លេអ៊ែរ ។ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA មិនមានសិទ្ធិចូល ទៅកាន់ប្រទេស កូរ៉េខាងជើង...