ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ថា នឹងបដិសេធរាល់សំណើ របស់កូរ៉េខាងត្បូង ដើម្បីប្រកាស បញ្ចប់សង្គ្រាមកូរ៉េ

សេអ៊ូល ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា កូរ៉េខាងជើង នឹងបដិសេធរាល់សំណើ របស់កូរ៉េខាងត្បូង ដើម្បីប្រកាសបញ្ចប់ សង្គ្រាមកូរ៉េ ១៩៥០-១៩៥៣ ជាផ្លូវការលុះត្រាតែសហរដ្ឋអាមេរិកដក “ គោលនយោបាយអរិភាព” របស់ខ្លួន ចំពោះទីក្រុងព្យុងយ៉ាង ។

នៅទីបំផុតប្អូនស្រីរបស់មេដឹកនាំលោក គីម ជុងអ៊ុន និង ជាជំនួយការជិតស្និទ្ធលោកស្រី គីម យ៉ូជុង ក៏បានឲ្យដឹងនៅក្នុងសេចក្តី ថ្លែងការណ៍មួយថាសង្គ្រាម មិនគួរត្រូវបានបញ្ចប់ឡើយ “ដរាបណាមានស្តង់ដារដោះស្រាយទ្វេរដង និង ការរើសអើង ប្រឆាំងនឹងកូរ៉េខាងជើង” ។

ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានឲ្យដឹងនៅក្នុងសុន្ទរកថា មួយទៅកាន់មហាសន្និបាតអង្គការ សហប្រជាជាតិ កាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េទាំងពីរ គួរតែបញ្ចប់សង្គ្រាមជាផ្លូវការ ខណៈកំពុងជំរុញ ឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ជួបពិភាក្សាគ្នា ក្នុងគោលបំណង នាំមកនូវការរំសាយអាវុធ នុយក្លេអ៊ែរ ។

លោក Ri Thae Song ត្រូវបានដកស្រង់សម្តីដោយ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េថា “ គ្មានអ្វីនឹងផ្លាស់ប្តូរឡើយ ដរាបណាស្ថានការណ៍ នយោបាយនៅជុំវិញកូរ៉េខាងជើង នៅតែមិនផ្លាស់ប្តូរហើយគោលនយោបាយអរិភាព របស់អាមេរិកមិនត្រូវបាន ផ្លាស់ប្តូរនោះទេ ទោះបីការបញ្ចប់សង្គ្រាមត្រូវ បានប្រកាសរាប់រយដងក៏ដោយ” ។

លោកបានបន្ដថា វាគួរតែត្រូវបានយល់យ៉ាងច្បាស់ថា ការប្រកាសបញ្ចប់សង្គ្រាម គឺគ្មានជំនួយអ្វីឡើយ ក្នុងការធ្វើឱ្យស្ថិរភាព នៃឧបទ្វីបកូរ៉េ នៅពេលនេះ ប៉ុន្តែអាចត្រូវបានគេប្រើខុស ជាការប្រើផ្សែងបិទបាំងគោល នយោបាយអរិភាព របស់អាមេរិក ។

ក្នុងពេលជាមួយគ្នានេះលោកស្រី គីម យ៉ូជុង បានលើកឡើងថា“ សម្រាប់ការបញ្ចប់សង្គ្រាម ដែលត្រូវប្រកាសនោះ ការគោរពគ្នា ទៅវិញទៅមក គួរតែត្រូវបានរក្សា និងមានទស្សនៈប្រកាន់ពូជសាសន៍ គោលនយោបាយអរិភាព ដោយអព្យាក្រឹត្យ និងស្តង់ដារទ្វេមិនស្មើគ្នា ត្រូវតែដកចេញជាមុនសិន”៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top