វ៉ាស៊ីនតោន៖ មន្រ្តីក្រសួងការបរទេសបានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងទទួលខុសត្រូវ ចំពោះប្រទេសកូរ៉េខាងជើង ចំពោះការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ ដែលខ្លួនបានចេញផ្សាយ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ស្តីពីសិទ្ធិមនុស្ស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ លោកស្រី Lisa Peterson ឧបការីរដ្ឋលេខាធិការ ស្តីទីនៃលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្ស និងការងារ បានធ្វើការកត់សម្គាល់ ដោយបញ្ជាក់ជាថ្មីនូវសិទ្ធិមនុស្ស នឹងក្លាយជាធាតុមួយ ដែលមិនអាចខ្វះបាននៃ គោលនយោបាយរបស់រដ្ឋបាលលោក ចូ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក នឹង “ឆ្លើយតបតាម” ប្រសិនបើកូរ៉េខាងជើង ជ្រើសរើសបង្កើន ភាពតានតឹងបន្ថែមទៀត បន្ទាប់ពីការសាកល្បងមីស៊ីលរបស់ខ្លួន កាលពីពេលថ្មីៗនេះ ប៉ុន្តែជាសញ្ញាបង្ហាញថា ទ្វារសម្រាប់ការសន្ទនានៅតែបើកចំហ។ លោក ចូ បៃដិន បានថ្លែងនៅក្នុងសន្និសីទកាសែតផ្លូវការ លើកដំបូងចាប់តាំងពី បានចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករាថា...
CNN៖ មន្ត្រីជាន់ខ្ពស់អាមេរិកប្រាប់ CNN ថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួន ២ គ្រាប់ថែមទៀត នៅថ្ងៃព្រហស្បតិ៍នេះ។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា គេនៅមិនទាន់ដឹងថា មីស៊ីលទាំងនោះជាប្រភេទមីស៊ីល រយៈចម្ងាយខ្លី មធ្យម ឬ រយៈចម្ងាយឆ្ងាយ ដូចជាមីស៊ីលផ្លោងអន្តរទ្វីប...
ព្យុងយ៉ាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ថា ទីភ្នាក់ងារព័ត៌មានកណ្តាលផ្លូវការរបស់កូរ៉េ ហៅកាត់ថា (KCNA)បានឲ្យដឹងនៅថ្ងៃពុធនេះថា លោក គីម ជុងអ៊ុន មេដឹកនាំជាន់ខ្ពស់របស់សាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ (DPRK) កាលពីថ្ងៃអង្គារ បានជំរុញឲ្យអ្នកសាងសង់ និងកងទ័ពទាំងឡាយ ធ្វើការដោយអំណត់បំផុត ដើម្បីបញ្ចប់ការសាងសង់អគារស្នាក់នៅ ចំនួន១០.០០០នាក់ នៅក្រុងព្យុងយ៉ាង ។...
បច្ចុប្បន្នភាព CNN បានផ្សព្វផ្សាយនៅថ្ងៃពុធ ទី២៤ ខែមីនានេះថា ប្រទេសកូរ៉េខាងជើង បានទទួលស្វាគមន៍ ដោយបាញ់មីស៊ីល ចំនួន២គ្រាប់ ដល់ដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេស លោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin របស់សហរដ្ឋអាមេរិក មកកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ។...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានផ្សាយនៅថ្ងៃអង្គារថា មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន បានអំពាវនាវឱ្យមានការប្រាស្រ័យទាក់ទង និងយុទ្ធសាស្រ្តកាន់តែរឹងមាំ ជាមួយប្រទេសចិន ដើម្បីដោះស្រាយនូវ “ កម្លាំងអរិភាព” នៅក្នុងសារមួយទៅកាន់ប្រធានាធិបតីចិនលោក ស៊ីជិនពីង។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA )...
បរទេស៖មន្ត្រីការទូតកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានបិទស្ថានទូតខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី និងត្រៀមចាកចេញពីប្រទេសនេះ នៅថ្ងៃអាទិត្យនេះ ក្រោយប្រទេសទាំងពីរកាត់ផ្តាច់ចំណងការទូត ក្នុងជម្លោះជុំវិញការបញ្ជូនជនសង្ស័យ ឧក្រិដ្ឋកម្មកូរ៉េខាងជើងទៅសហរដ្ឋអាមេរិក។ ទង់ជាតិនិងស្លាក់សញ្ញាស្ថានទូតកូរ៉េខាងជើង ត្រូវបានដកចេញពីបរិវេណនៅជាយទីក្រុងកូឡាឡាំពួរ ហើយរថយន្តក្រុងពីរគ្រឿង បានដឹកមន្ត្រីការទូតនិងគ្រួសាររបស់ពួកគេ ទៅកាន់អាកាសយានដ្ឋាន ជាទីដែលគេឃើញពួកគេចូលធ្វើការ ត្រួតពិនិត្យ ដើម្បីជិះយន្តហោះទៅកាន់ទីក្រុងសៀងហៃ។ គួរបញ្ជាក់ថា ក្រោយពេលពីរថ្ងៃ បន្ទាប់ពីទីក្រុងកូឡាឡាំពួរ បញ្ជូនបុរសកូរ៉េខាងជើងមួយរូបទៅសហរដ្ឋអាមេរិក ពីបទលាងលុយកខ្វក់នោះ កូរ៉េខាងជើង...
សេអ៊ូល ៖ ទីភ្នាក់ងារសារព័ត៌មាន កណ្តាលផ្លូវការរបស់កូរ៉េ បានរាយការណ៍នៅថ្ងៃសុក្រនេះថា សាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ បានប្រកាសផ្តាច់ទំនាក់ទំនង ការទូតជាមួយប្រទេសម៉ាឡេស៊ី បន្ទាប់ពីតុលាការកំពូល របស់ប្រទេស ម៉ាឡេស៊ី បានសម្រេចគាំទ្រ ការធ្វើបត្យាប័នជនជាតិ កូរ៉េខាងជើងម្នាក់ ទៅកាន់សហរដ្ឋអាមេរិក ដើម្បីប្រឈម នឹងការចោទប្រកាន់ពីបទលាងលុយកខ្វក់ ។ អ្នកជំនួញកូរ៉េខាងជើង ដែលរស់នៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានចោទប្រកាន់ពីបទផ្គត់ផ្គង់...
សេអ៊ូល៖ រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin និងរដ្ឋមន្រ្តីការបរទេស Antony Blinken នៅថ្ងៃពុធម្សិលមិញនេះ បានបញ្ជាក់ជាថ្មីនៅក្នុងកិច្ចពិភាក្សា ជាមួយសមភាគីកូរ៉េខាងត្បូង ដោយផ្ទាល់នូវគោលដៅរួមគ្នា ដើម្បីសម្រេចបាននូវការរំសាយ អាវុធនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ ដែលបង្ហាញពីសារៈសំខាន់ នៃការថែរក្សាសម្ព័ន្ធមិត្តដែកថែប ដែលប្រទេសទាំងពីរចែករំលែក គ្នាទៅវិញទៅមក។ លោក Lloyd Austin និងលោក Antony...
វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារព័ត៌មានស៊ីអិនអិន បានចុះផ្សាយដោយដកស្រង់សម្តីមន្រ្តីជាច្រើន ដែលលើកឡើងក្នុង លក្ខខណ្ឌអនាមិកថា ទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់សហរដ្ឋអាមេរិក បានវាយតម្លៃថា កូរ៉េខាងជើង អាចត្រៀម ធ្វើតេស្តអាវុធលើកដំបូង របស់ខ្លួន ចាប់តាំងពីលោកប្រធានាធិបតី ចូ បៃដិន បានឡើងកាន់តំណែងកាលពីក្នុងខែមករា ។ ទូរទស្សន៍ CNN បានចុះផ្សាយថា ក្រុមមន្ត្រីទាំងនោះបានប្រុងស្មារតី...