ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ឲ្យដំណើរការប្រព័ន្ធជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈពីចម្ងាយ ឬតាមអនឡាញ (National TVET E-Learning Platform) ដោយមានការគាំទ្រពីទីភ្នាក់ងារស្វីស។ តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា «ក្រសួង បានអភិវឌ្ឍន៍ប្រព័ន្ធជាតិ អប់រំបណ្តុះបណ្តាល បច្ចេកទេស...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បើកផ្ដល់ប្រាក់ឧបត្ថម្ភ លើកទី៧៤ ជូនកម្មករនិយោជិតចំនួន១,០៣៧នាក់នៃរោងចក្រ សហគ្រាសទាំង១៥ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលទទួលបានការ អនុញ្ញាត ព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល៕
ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យថៅកែរោងចក្រ សហគ្រាស ត្រូវអនុញ្ញាតឲ្យកម្មករ ឈប់សម្រាក់ ៣ថ្ងៃ នាថ្ងៃបុណ្យអុំទូកខាងមុខនេះ ចាប់ពីថ្ងៃ១៨-២០ វិច្ឆិកា ៕
ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានចេញប្រកាសស្ដីពី ការឈប់សម្រាកបុណ្យប្រចាំឆ្នាំដែលមានប្រាក់ឈ្នួល នៅក្នុងឆ្នាំ២០២២សម្រាប់កម្មករ៕
ភ្នំពេញ ៖ ក្រសួងការងារចេញសេចក្តីប្រកាសស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២២ សរុបទាំងអស់១៩៤ដុល្លារ ក្រោយរាជរដ្ឋាភិបាលសម្រេចបន្ថែម២ដុល្លារទៀតដើម្បីជួយលើកស្ទួយជីវភាពកម្មករ។ ប្រាក់ខែសម្រាប់ឆ្នាំថ្មីនេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ទៅ។ ក្រសួងបន្តថា ចំពោះប្រាក់អត្ថប្រយោជន៍ផ្សេងៗដែលកម្មករធ្លាប់ទទួលបានកន្លងមក ត្រូវបានរក្សាទុកដដែល ។ ដូច្នេះជាមធ្យមកម្មករម្នាក់ៗ នឹងទទួលបានប្រាក់បៀវត្សយ៉ាងតិចពីចំនួន២១១-២២២ដុល្លារ បូកថែមប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ៕
ភ្នំពេញ ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ឲ្យអនុវត្តសាកល្បង នូវរបបស្វ័យប្រកាស អធិការកិច្ចការងារ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម សម្រាប់រោងចក្រ សហគ្រាស ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល ធ្វើដំណើរ និងកាបូប។ យោងតាមសេចក្ដីជូន ដំណឹងរបស់ ក្រសួងការងារ នាថ្ងៃទី២៨ ខែកញ្ញា...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាត ឲ្យកម្មករនិយោជិត ទាំងអស់ឈប់ សម្រាកដោយមានប្រាក់ឈ្នួល ក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដែលមានរយៈពេល៣ ចាប់ពីថ្ងៃទី៥-៦-៧ ខែតុលា ឆ្នាំ២០២១ ។ យោងតាមសេចក្ដី ជូនដំណឹងរបស់ ក្រសួងការងារ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ទន្ទឹមនឹងនេះ...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ត្រូវប្រុងប្រយ័ត្ន ចំពោះការផ្សព្វផ្សាយជ្រើសរើសពលករខ្មែរ ទៅធ្វើការនៅប្រទេសអូស្ដ្រាលី ក្រោយពីរដ្ឋាភិបាល អូស្ដ្រាលី ពុំទាន់ផ្ដល់ទិដ្ឋាការជូនកម្ពុជា ។ ថ្មីៗនេះ រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសពីការបង្កើតទិដ្ឋាការ កសិកម្មអូស្ត្រាលី (Australian Agriculture Visa) ដើម្បីឆ្លើយតបទៅនឹងកង្វះខាតកម្លាំងពលកម្ម ក្នុងវិស័យកសិកម្មនៅអូស្ត្រាលី ។...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីណែនាំ ស្តីពីការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលនៃជំងឺកូវីដ-១៩ នៅតាមរោងចក្រ-សហគ្រាស ដោយត្រូវធ្វើតេស្តរហ័សលើកម្មករយ៉ាងតិច២ដងឲ្យបានមុនថ្ងៃ១០ កញ្ញា ខាងមុខ ៕
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បើកផ្ដល់ប្រាក់ ឧបត្ថម្ភលើកទី៦៥ ជូនកម្មករនិយោជិត ចំនួន១,៤៩៧នាក់ នៃរោងចក្រ សហគ្រាសទាំង២៤ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវទទួលបានព្យួរ កិច្ចសន្យាការងារ ស្របតាមស្មារតី នៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល ៕