ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃបានចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ និងមន្ដ្រីរាជការស៊ីវិល ក្រោមចំណុះនៃទីស្តីការក្រសួងនៅមន្ទីរពេទ្យ១៦ ឧសភា ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ការចាក់វ៉ាក់សាំងនេះ ចាប់ពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១...
ភ្នំពេញ ៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ និងមន្ដ្រីរាជការស៊ីវិលចំណុះក្រសួងនៅមន្ទីរពេទ្យ១៦ ឧសភា ចាប់ពីថ្ងៃទី៤ មីនា រហូតដល់ថ្ងៃទី១១ មេសា ខាងមុខនេះ គឺជាការស្ម័គ្រចិត្ត ព្រោះចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា។ ក្នុងឱកាសចុះត្រូតពិនិត្យការងាររៀបចំ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ សម្រេចបន្ដ ឲ្យមានការទទួលពាក្យ សុំសិទ្ធិប្រឡង ជ្រើសរើស សិស្ស-និស្សិត បញ្ជូលក្នុងក្របខ័ណ្ឌ មន្ដ្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២១ ដើម្បីទៅបម្រើការងារ នៅអង្គភាពនានា ចំណុះទីស្ដីការក្រសួង ចំនួន៣៩នាក់ ។ ក្នុងនោះមានក្របខ័ណ្ឌមន្ដ្រីរដ្ឋបាល ជាន់ខ្ពស់ ចំនួន១៤នាក់ ក្រប់ខ័ណ្ឌមន្ដ្រីក្រមការចំនួន ១៧នាក់...
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញប្រកាសអន្តរក្រសួងរួម ស្ដីពីការកំណត់គំរូត្រាថ្មី និងការ ប្រើប្រាស់ត្រារបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី- ខេត្ត សម្រាប់មន្ទីរពេទ្យបង្អែករាជធានី -ខេត្ត ការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិ និងមន្ទីរពេទ្យបង្អែកក្រុង ស្រុក ខណ្ឌ៕
ភ្នំពេញ ៖ លោកស្រី KAMEI Haruko ប្រធានការិយាល័យទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)ថ្មី ប្រចាំកម្ពុជា បានឲ្យដឹងថា JICA កំពុងសហការជាមួយ ក្រសួងមហាផ្ទៃ ដើម្បីរៀបចំវគ្គបណ្តុះបណ្តាល ធនធានមនុស្សនៅ ថ្នាក់ជាតិ និងក្រោមជាតិ។ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី...
ភ្នំពេញ៖ លោក ប្រាក់ សំអឿន អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ បានរៀបចំពិធីប្រកាសផ្ទេរសិទ្ធិគ្រប់គ្រង និងការទទួលខុសត្រូវ រវាងរដ្ឋបាលខណ្ឌមានជ័យ និងរដ្ឋបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ជាមួយរដ្ឋបាលក្រុងតាខ្មៅ ខេត្តកណ្ដាល។ ក្នុងពិធីប្រកាសនេះ មានការចូលរួម ដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញប្រកាសចូលកាន់មុខតំណែង ជាប្រធានលេខាធិការដ្ឋាន អនុប្រធាន សមាជិក និងក្រុមជំនួយការ នៃលេខាធិការដ្ឋានគ្រប់គ្រង គ្រោះមហន្ដរាយក្រសួងមហាផ្ទៃ នៅទីស្ដីក្រសួង។ សូមជម្រាបថា សម្ដេច ស ខេង បានសម្រេចកែសម្រួលសមាភាព...