ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចេញប័ណ្ណស្នាក់នៅ អចិន្ត្រៃយ៍ ជូនដល់ជនបរទេស អន្តោប្រវេសន្ត រស់នៅប្រទេសកម្ពុជា ដែលបានទទួលស្គាល់ ដោយក្រសួងមហាផ្ទៃ សម្រាប់ប្រើប្រាស់ បម្រើជីវភាពប្រចាំថ្ងៃ ។ យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា «អនុវត្តតាមច្បាប់ ស្ដីពីអន្តោប្រវេសន៍ ដែលប្រកាសឱ្យប្រើ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ប្រកាសរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃរដ្ឋបាលរាជធានី រដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលស្រុក រដ្ឋបាលខណ្ឌ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៤ សីហា បានឲ្យដឹងថា ប្រកាសនេះ មានគោលបំណងកំណត់អំពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្រ្តី...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានចេញសេចក្ដីសម្រេចទទួលស្គាល់លោក ពិន សាវ៉ាត ជាសមាជិកក្រុមប្រឹក្សាខេត្តកោះកុង ជំនួសលោកស្រី ឈី វ៉ា សុំលាលែងពីមុខតំណែង៕
ភ្នំពេញ ៖ កម្ពុជា-នីហេ្សរីយ៉ា អាចពិនិត្យលទ្ធភាពចុះអនុស្សារណៈ នៃការយោគយល់គ្នា (MOU) លើកិច្ចសហប្រតិបត្តិការ នូវការងារឧក្រិដ្ឋកម្មឆ្លងដែន ដូចជា៖ ជួញដូរមនុស្ស ជួញដូរគ្រឿងញៀន និងអំពើភេរវកម្ម ជាដើម។ នាឱកាសអនុញ្ញាតជូន លោស្រី Folakemi l.Akinleye ឯកអគ្គរដ្ឋទូត នីហេ្សរីយ៉ាប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នាថ្ងៃទី២៨ កក្កដា...
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ កំពុងពិភាក្សាអំពីដំណើរការ អនុវត្តទោសក្នុងសហគមន៍ ដើម្បីសម្រួលដល់ការចង្អៀតណែន ក្នុងពន្ធនាគារ ដូចជា សាកល្បងអនុវត្តការដោះលែង ឲ្យនៅក្រៅឃុំ សម្រាប់ប្រភេទបទល្មើសស្រាលៗ ខណៈកន្លងមក រាជរដ្ឋាភិបាលក៏បានអនុញ្ញាត ឲ្យអ្នកជាប់ពន្ធនាគារ ដែលមានទោសស្រាលៗ រស់នៅក្រៅឃុំផងដែរ ដោយភ្ជាប់លក្ខខណ្ឌ ។ នេះជាការថ្លែងរបស់ សម្ដេច ស ខេង...
ភ្នំពេញ ៖ ដោយបានការ អនុញ្ញាតពី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ SOMTC-កម្ពុជា បានអញ្ជើញ ដឹកនាំ និងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ មន្ត្រីជាន់ខ្ពស់អាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន...
ភ្នំពេញ ៖ ដំណើរការសាងសង់អគារ ទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ គិតមកទល់ពេលនេះ សម្រេចបាន ៦៩ភាគរយហើយ ។ នាឱកាស សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំស្ដាប់របាយការណ៍ ស្ដីពីការសាងសង់ទីស្ដីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃ១៤ កក្កដានេះ សម្តេចបានណែនាំឲ្យក្រុមហ៊ុន បង្កើនការយកចិត្តទុកដាក់ សាងសង់អគារឲ្យមានគុណភាព និងប្រើប្រាស់បានយូរអង្វែង...
ភ្នំពេញ៖ គណបក្សភ្លើងទៀន ដែលស្ថិតក្រោមការឃ្លាំមើល របស់ក្រសួងមហាផ្ទៃនោះ ត្រូវបានក្រសួង នេះ ក្រើនរំលឹកដាស់តឿនជាថ្មី ក្នុងការអនុវត្តអ្វីមួយ ត្រូវធ្វើឲ្យបានត្រឹមត្រូវ តាមលក្ខខណ្ឌបានកំណត់។ លិខិតរបស់ក្រសួងបញ្ជាក់ថា ក្រើនរំលឹកជាថ្មីចំពោះ គណបក្ស គណបក្សភ្លើងទៀន ឲ្យពិនិត្យ និងយកចិត្តទុកដាក់ ក្នុងការអនុវត្តឲ្យបានត្រឹមត្រូវ តាមលក្ខខណ្ឌកំណត់ក្នុងប្រការ២០ ប្រការ៣១ ប្រការ៣៣ និងប្រការ៥៣ នៃលក្ខន្តិកៈគណបក្ស...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាស សម្រេចលុបឈ្មោះ គណបក្សអនាគតជាតិ ចេញពីបញ្ជីគណបក្សនយោបាយ បង្កើតនៅក្រសួងតាមបញ្ញត្តិមាត្រា ១៩ថ្មី នៃច្បាប់ស្ដីពីគណបក្សនយោបាយ។ ក្រសួងមហាផ្ទៃបន្ដថា បទប្បញ្ញត្តិទាំងឡាយណាដែល មានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍៕
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា ការសម្រេចតែងតាំង លោក សុន ឆ័យ ជាអនុប្រធានគណបក្សភ្លើងទៀន គឺអនុវត្តផ្ទុយទៅនឹង នៃលក្ខន្តិកៈគណបក្ស ដែលបានតម្កល់ទុក នៅក្រសួងមហាផ្ទៃ និងច្បាប់ ស្តីពីគណបក្សនយោបាយ។ យោងតាមលិខិត របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២០ បានបញ្ជាក់ថា...