ភ្នំពេញ ៖ ផ្អែកតាមបញ្ញត្តិមាត្រា៩ នៃច្បាប់ស្តីពីគណបក្ស នយោបាយ ក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាតឲ្យបង្កើត «គណបក្សអនាគតជាតិ» សរសេរជាអក្សរកាត់ គ.អ.ជ. និងមានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាល ស្ថិតនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ថា...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្តី សម្រេចចុះឈ្មោះ ឲ្យគណបក្សកម្ពុជា និយម ក្នុងបញ្ជីគណបក្ស នយោបាយ នៅក្រសួងមហាផ្ទៃ ដែលគណបក្សនេះមានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាល ស្ថិតនៅផ្ទះលេខ ៥២-៥៤ ផ្លូវបេតុង៩ម៉ែត្រ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជាមួយគ្នានេះ ក្រសួងមហាបានផ្ទៃ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញលិខិតសម្រេចបដិសេធការសុំចុះបញ្ជីរបស់ គណបក្សបេះដូងជាតិ ដោយសារការផ្ដិតស្នាមមេដៃរបស់សមាជិកគណបក្ស ដើម្បីគាំទ្រក្នុងការសុំចុះបញ្ជីមានចេតនាទុច្ចរិត ដោយមានការផ្ដិតស្នាមមេដៃជំនួស ការក្លែងបន្លំអត្តសញ្ញាណបុគ្គល និងផ្តិតធ្វើឲ្យខូចគុណភាពដើម្បីបង្កើតបរិមាណចំនួនសមាជិក។ ជាងនេះទៅទៀត ក្រសួងមហាផ្ទៃ ក៏បានបញ្ជាក់ទៀតថា ពិសេសនោះ ខ្លឹមសារប្រកាសមួយចំនួន នៃលក្ខនិ្តកៈ គណបក្សបេះដូងជាតិ ផ្ទុយនឹងបទប្បញ្ញត្តិ នៃច្បាប់ស្ដីពី...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានស្នើគណបក្ស អនាគតជាតិ រៀបចំសញ្ញាសម្គាល់របស់ខ្លួន បន្ទាប់ពីក្រសួងទទួលលិខិតសុំបង្កើត គណបក្សរួចរាល់ហើយ។ គណបក្សទើបបង្កើតថ្មីនេះ គឺមានលោក ឃឹម ឡាគីជាស្ថាបនិក ។ គេមិនទាន់ដឹងថា លោក ឃឹម ឡាគី ជាអតីតមន្រ្តី នៃអតីតគណបក្ស សង្រ្គោះជាតិឬយ៉ាងណាទេ ។ បើតាមលិខិតរបស់ក្រសួងនាថ្ងៃ២...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាស ទទួលស្គាល់សមាសភាព សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ចំនួន២៧រូប៕
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូបានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១១ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម ជាមួយភាគីវៀតណាម ដឹកនាំដោយលោក ផាម ប៊ីញ មីញ ឧបនាយករដ្ឋមន្ដ្រីប្រចាំការវៀតណាម។ សម្ដេច ស...
ភ្នំពេញ៖ លោក ប្រាក់ សំអឿន អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារនាំមុខកម្ពុជា ប្រជុំជាមួយក្រុមការងារនាំមុខវៀតណាម ដើម្បីពិនិត្យពិភាក្សាលើខ្លឹមសារ សេចក្ដីព្រាងឯកសារកិច្ចប្រជុំលើកទី១១ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្ត ជាប់ព្រំដែនកម្ពុជា-វៀតណាម តាមប្រព័ន្ធវីដេអូ Zoom ចាប់ពីថ្ងៃទី២៥-២៦ ខែតុលា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងមហាផ្ទៃ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតជាគោលការណ៍...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានណែនាំអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងការអនុវត្តការងាររបសើការិយាល័ប្រជាពលរដ្ឋរាជ ធានី-ខេត្ត ក្រោយពីមានការិយាល័យមួយចំនួន មិនទាន់អាចដំណើរការ ការងាររបស់ខ្លួនស្របតាមតួនាទី និងភារកិច្ច។ រាជរដ្ឋាភិបាល បានសម្រេចបង្កើតឲ្យមានការិយាល័យប្រជាពលរដ្ឋនៅថ្នាក់រាជធានី-ខេត្ត ហើយក្រសួងមហាផ្ទៃ បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវការិយាល័យនេះ កាលពីដើមឆ្នាំ២០២០។ យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ ថ្មីៗនេះបានឲ្យដឹងថា ក្រសួង បានពិនិត្យឃើញ ការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្ត ភាគច្រើនបានដំណើរការទទួល...
ភ្នំពេញ៖ នាពេលកន្លងមក នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ ក៏ធ្លាប់បានធ្វើការផ្សព្វផ្សាយ នូវអត្តបទអប់រំ ស្តីអំពី «ហានិភ័យ នៃកម្ចីអនឡាញខុសច្បាប់ (Loan Shark / Scam)» ដែលអត្ថបទនោះ បានអធិប្បាយ អំពីល្បិចកល ដែលជនខិលខូច អនុវត្តក្នុងការឆបោក ឬដាក់អន្ទាក់ទៅលើជនរងគ្រោះ ព្រមទាំង បរិយាយអំពីហានិភ័យ ពាក់ព័ន្ធមួយចំនួនផងដែរ។...
ភ្នំពេញ ៖ លោក សេង យូអ៊ាន់ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានឲ្យដឹងថា មកដល់ពេលនេះ មានថ្នាក់ដឹកនាំ និងមន្រ្តីចំណុះក្រសួងមហាផ្ទៃ ចំនួន២.១៩៨នាក់ បានឆ្លងជំងឺកូវីដ-១៩ ក្នុងនោះ ជាសះស្បើយ ចំនួន១.៤៤១នាក់ កំពុងព្យាបាល ចំនួន៧៣៦នាក់ និងស្លាប់ ចំនួន២១នាក់។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក សម្ដេច...