ដើម្បីអបអរសាទរខួបលើកទី១៥៩ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ខ្ញុំនិងភរិយាខ្ញុំ ចំណាន មានកិត្តិយសក្រៃលែងក្នុងការចូលរួម ឧបត្ថម្ភថវិកាជូនកាកបាទក្រហមកម្ពុជា។ ការឧបត្ថម្ភទឹកប្រាក់ចំនួន៥០ម៉ឺនដុល្លារនេះ គឺមានសារៈសំខាន់ណាស់ ដើម្បីគាំទ្រដល់បេសកកម្មនិងសកម្មភាពសំខាន់ៗរបស់កាកបាទក្រហមកម្ពុជា ដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរជានិច្ចអំពីការផ្តល់ជំនួយសង្គ្រោះបន្ទាន់ តម្រូវការចាំបាច់ ក៏ដូចជាការគាំទ្រផ្នែកស្មារតីដល់ជនរងគ្រោះនៃគ្រោះមហន្តរាយនានា ដើម្បីធានាថាជនងាយរងគ្រោះទាំងនោះមានសុខភាពល្អ ទទួលបានអាហារហូបចុកគ្រប់គ្រាន់...
ជីវិតរបស់យើងមិនអាចទាយទុកមុនបានទេ ហើយយើងទាំងអស់គ្នាសុទ្ធតែមានភាពភ័យខ្លាចរៀងៗខ្លួន។ អ្វីដែលខ្ញុំបានរៀនពីបទពិសោធផ្ទាល់ខ្លួននោះ គឺមិនត្រូវមានភាពមិនភ័យខ្លាចក្នុងការចាប់ផ្តើមធ្វើអ្វីមួយជាថ្មីដាច់ខាត។ ខ្ញុំតែងតែយកបញ្ហាប្រឈមទាំងនោះជាឱកាសក្នុងការរីកចម្រើនទៅមុខ។ យើងអាចលើកយកឧទាហរណ៍មួយចំនួនថា ហេតុអ្វីបានជាការចាប់ផ្តើមធ្វើអ្វីមួយជាថ្មីមានសារៈសំខាន់ ហើយវាមិនគួរជាបទពិសោធដែលគួរឱ្យខ្លាចនោះទេ។ មិនមែនលោក Walt Disney ត្រូវបានបញ្ឈប់ពីការងារកាសែតរបស់គាត់ ដោយសារហេតុផលថាគាត់មិនមានគំនិតច្នៃប្រឌិតគ្រប់គ្រាន់ក្នុងការងាររបស់គាត់នោះទេ។ អាជីវកម្មមួយរបស់អ្នកជំនួញ លោក Bill Gates បានខាតបង់នៅចន្លោះឆ្នាំ១៩៧៤ និងឆ្នាំ១៩៨០ មុនពេលវាត្រូវបានបិទ។ លោក Steve...
ខ្ញុំបានធំដឹងក្តីឡើងជាមួយនឹងភាពជឿជាក់យ៉ាងមុតមាំលើសមត្ថភាព ដោយមិនគិតពីភេទ ក្នុងការធ្វីអ្វីមួយ។ អ្នកនឹងទទួលបានភាពជោគជ័យ ប្រសិនបើអ្នកដាក់ចិត្តរបស់អ្នកព្យាយាមធ្វើ។ ភរិយារបស់ខ្ញុំតែងតែប្រាប់ទៅស្រ្តីជុំវិញខ្លួនថា «សូមធ្វើជាស្ត្រីរឹងមាំម្នាក់ ដូច្នេះកូនស្រីរបស់អ្នកនឹងមានគំរូស្ត្រីរឹងមាំ ហើយកូនប្រុសរបស់អ្នកនឹងយល់ដឹងពីរបៀបដែលស្ត្រីរឹងមាំរស់នៅក្នុងជីវិតរបស់គាត់ ហើយកូនប្រុសរបស់អ្នកនឹងរៀនពីរបៀបគោរពស្ត្រីជាទូទៅ»។ ចំណានក៏តែងតែអប់រំកូនស្រីទាំងពីររបស់យើងថា «មនុស្សស្រីមិនចាំបាច់ចូលចិត្តពណ៌ផ្កាឈូក ដើម្បីធ្វើជាមនុស្សស្រីនោះទេ។ យើង មិនគួររស់នៅដោយកត្តាកំណត់ណាមួយដែលបង្ហាញថា យើងជាមនុស្សស្រីនោះទេ។ កូនអាចមាន ចំណង់ចំណូលចិត្តរបស់កូន មានក្តីស្រមៃរបស់ខ្លួន មានភាពក្លាហាន និងនៅតែអាចជាស្ត្រីដែលផ្តល់ក្តីស្រឡាញ់ និងការយកចិត្តទុកដាក់”។...
អ្នកឧកញ៉ា គិត ម៉េង៖ ការផ្តល់ជូនផ្កាកុលាបក្រហម ហាក់ដូចជា បានក្លាយទៅជាកាយវិការមួយ ប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅ នៅក្នុងសម័យកាលបច្ចុប្បន្ននេះ ប៉ុន្តែ តើកាយវិការនេះ បានក្លាយទៅជាប្រពៃណី ដ៏ពេញនិយមមួយហើយឬនៅ? ទង្វើនៃការផ្តល់ជូនផ្កាកុលាបមិនទាន់បានក្លាយទៅជាទីពេញនិយមរហូតមកដល់ចុងសតវត្សរ៍ទី១៧ ហើយបន្តមកទៀត វាបានក្លាយទៅជាទំនោរដែលមិនធ្លាប់កើតមានឡើង ជាពិសេសចំទិវានៃក្តីស្រឡាញ់ ដែលគេបានប្រកាសដល់មនុស្សជាទីស្រឡាញ់របស់គេ តាមរយៈការផ្តល់ជូនផ្កាកុលាបក្រហមនេះឯង។ ការប្រារព្ធទិវានៃក្តីស្រឡាញ់បានវិវត្តអស់ពេលជាច្រើនរយឆ្នំា ដោយផ្តើមចេញពីពិធីសាសនាក្នុងការផ្តល់កិត្តិយសជូនដល់ទុក្ករបុគ្គលទំាងឡាយ ដើម្បីបង្ហាញក្តីស្រឡាញ់ដល់ពួកគេ។ បច្ចុប្បន្ននេះ...
អ្នកឧកញ៉ា គិត ម៉េង៖ តើអ្នកធ្លាប់បានទទួលការបដិសេធដែរឬទេ? សំណួរនេះសំដៅឱ្យអ្នកបង្ហាញពីអារម្មណ៍របស់អ្នក នៅពេលដែលអ្នកត្រូវបានគេបដិសេធ ហើយក៏ឱ្យអ្នកផ្ដោតលើបទពិសោធដែលអ្នកទទួលបានពីការបដិសេធនោះ។ ប្រសិនបើអ្នកប្រាប់ខ្ញុំឥឡូវនេះថា អ្នកមិនដែលធ្លាប់បានត្រូវគេបដិសេធទេ នោះជាអព្ភូតហេតុមួយ។ ប៉ុន្តែ ប្រាកដណាស់ យើងភាគច្រើនបានឆ្លងកាត់បទពិសោធត្រូវបានគេ “បដិសេធ”។ អ្នកត្រូវបានបដិសេដពីការចុះឈ្មោះចូលរៀន ការសម្ភាសការងារ ឬការសារភាពស្នេហា។ អារម្មណ៍ទាំងនោះគឺធ្វើឱ្យអ្នកឈឺចាប់មិនអាចពិពណ៌នាបាន។ ឆ្លងតាមការទទួលបានការបដិសេធជាច្រើនដង អ្នកប្រហែលជាធ្លាប់គិតស្តីបន្ទោសខ្លួនឯង ឬរហូតឈានដល់បោះបង់ការព្យាយាមរបស់អ្នកផងដែរ។ ខ្ញុំនៅទីនេះ...
ថ្ងៃទី២៦ ខែមករា ជាថ្ងៃដ៏មមាញឹក ប៉ុន្តែក៏ជាថ្ងៃដែលមានន័យ និងលទ្ធផលល្អផងដែរ ដោយសារខ្ញុំមានកិត្តិយសជាពិសេសទទួលការប្រគល់តំណែងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត (EABC) ២០២២ និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ABAC) ២០២២។ នេះពិតជាឱកាសដ៏ល្អមួយ មិនមែនសម្រាប់តែក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ២០២២ និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ២០២២ នោះទេ ប៉ុន្តែ សំខាន់បំផុតសម្រាប់ប្រទេសជាទីស្រឡាញ់របស់ខ្ញុំ គឺប្រទេសកម្ពុជា ខណៈដែលប្រទេសយើងបានកាន់តំណែងជាប្រធានអាស៊ីខាងកើត និងអាស៊ាននៅក្នុងឆ្នាំនេះ។...
ខ្ញុំបានទទួលសំណួរមួយចំនួនពីយុវជនជំនាន់ក្រោយរបស់យើង ដើម្បីផ្តល់ជាដំបូន្មានដល់ពួកគាត់។ សំណួរខ្លះបានសួរថា “តើមានរឿងអ្វីខ្លះដែលខ្ញុំចង់ប្រាប់ខ្លួនឯងក្នុងវ័យ២០ឆ្នាំរបស់ខ្ញុំ? ជំនួសឱ្យការឆ្លើយសំណួរនេះ ខ្ញុំចង់សង្ខេបដំបូន្មាននិងបទពិសោធផ្ទាល់ខ្លួនរបស់ខ្ញុំទៅដល់យុវជនជំនាន់ក្រោយដែលស្ថិតនៅក្នុងវ័យ២០ឆ្នាំ។ ការឈានដល់វ័យ «យុវជន» ដំបូងអាចជាពេលវេលាដ៏ស្មុគស្មាញ ដោយសារអ្នកត្រូវមានពេលវេលា និងមានការសម្រេចចិត្តជាច្រើនដែលត្រូវធ្វើសម្រាប់អនាគត។ ក្មួយៗខ្លះប្រហែលជាកំពុងត្រៀមខ្លួន ដើម្បីបង្ហាញនូវគំនិត និងថាមពលដែលក្មួយមាន ចំណែកក្មួយៗខ្លះទៀតប្រហែលជាមានអារម្មណ៍ច្របូកច្របល់ វង្វេង ហើយនៅតែស្វែងរកនូវអ្វីដែលចង់បាននាពេលអនាគតរបស់ខ្លួន។ ខ្ញុំប្រាកដថា បញ្ហាប្រឈមរបស់អ្នកទាំងអស់គ្នាពិតជាអាចកើតឡើង ប៉ុន្តែខ្ញុំសង្ឃឹមថា ខ្ញុំអាចផ្តល់ឱ្យអ្នកទាំងអស់គ្នានូវត្រីវិស័យតម្រង់ទិសមួយចំនួន ជាមួយនឹងគន្លឹះទាំង១៣នេះដែលខ្ញុំបានឆ្លងកាត់ផ្ទាល់...
ខែនេះ គឺជាខែចុងក្រោយនៃឆ្នាំ គឺខែធ្នូ។ តើមានប៉ុន្មានចំណុច ដែលអ្នកសន្យានឹងខ្លួនឯងថា នឹងផ្លាស់ប្តូរក្នុងឆ្នាំនេះ ប៉ុន្តែ នៅតែមិនបានផ្លាស់ប្តូរបាន? ពេលនេះ ប្រសិនបើអ្នក ត្រូវបានណែនាំពី វិធីបំបាត់ទម្លាប់ ទាំងនោះ តើអ្នក នឹងចាប់ផ្តើមអនុវត្តវិធីទាំងនោះ ដែរឬទេ? ដើម្បីកែទម្លាប់អាក្រក់របស់អ្នក គន្លឹះដ៏សាមញ្ញដែលខ្ញុំ អាចចែករំលែក ពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ គឺត្រូវអនុវត្តតាម រូបមន្ត...
យើងទាំងអស់គ្នាមានវិធី វិន័យ និងទស្សនៈក្នុងការរស់នៅរបស់យើងខុសៗគ្នា។ ថ្ងៃនេះ ខ្ញុំចង់ចែករំលែកនូវវិន័យ និងទស្សនៈផ្ទាល់ខ្លួនដ៏សាមញ្ញទាំង១០របស់ខ្ញុំដែលខ្ញុំអនុវត្តជាប់ជានិច្ចជាមួយខ្ញុំ៖ ១. សូមជឿជាក់លើការខិតខំប្រឹងប្រែង និងការតស៊ូឱ្យអស់ពីសមត្ថភាពក្នុងកិច្ចការតូចធំទាំងអស់ ២. សុភមង្គលកើតចេញពីក្នុងចិត្ត។ អ្នកគឺជាមនុស្សតែម្នាក់គត់ដែលកំណត់សុភមង្គលផ្ទាល់ខ្លួនរបស់អ្នក ៣. ជីវិតតែងតែមានភាពស្រស់បំព្រង៤. សូមញញឹមឱ្យបានច្រើន។ អ្នកមិនមែនជាម្ចាស់បញ្ហាទាំងអស់នៅក្នុងពិភពលោកនោះទេ៥. សូមកុំប្រៀបធៀបជីវិតរបស់អ្នកជាមួយអ្នកដទៃ។ ការប្រៀបធៀបរាំងស្ទាក់ភាពរីករាយ និងមោទនភាពរបស់អ្នក៦. សូមចងចាំបង្ហាញការដឹងគុណដល់អ្នកមានគុណរបស់យើង៧. ពេលវេលាអាចព្យាបាលអ្វីៗស្ទើរតែទាំងអស់។ អ្វីៗនឹងអាចមានភាពប្រសើរឡើងនៅពេលអនាគត៨....
ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ខ្ញុំ បានដឹកជញ្ជូនអាហារ ដែលខ្ញុំចូលចិត្តផ្ទាល់ ទៅអ្នកឧកញ៉ា ហុង ពីវ តាមរយៈ WingMall រួមជាមួយនឹងការបើកដំណើរការ សេវាកម្មរបស់យើងទៅកាន់ខេត្តសៀមរាប។ ថ្ងៃនេះ ខ្ញុំសូមអបអរសាទរ ដល់ការពង្រីកសាខា WingMall ទៅកាន់ខេត្តចំនួនបី បន្ថែមទៀត គឺខេត្តកំពង់ចាម ខេត្តបាត់ដំបង...