ប៉េកាំង៖ ប្រទេសចិន បានសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះសេចក្តីព្រាងច្បាប់ របស់សហរដ្ឋអាមេរិក ដែលមានខ្លឹមសារអវិជ្ជមាន ទាក់ទងនឹងប្រទេសចិន ដោយជំរុញឱ្យភាគីសហរដ្ឋអាមេរិក មើលការអភិវឌ្ឍន៍របស់ប្រទេសចិន និងទំនាក់ទំនងចិន-សហរដ្ឋអាមេរិក តាមគោលបំណង និងសមហេតុផល។ យោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃទី០៥ ខែកុម្ភៈ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានអនុម័តអ្វីដែលគេហៅថា “ច្បាប់ប្រកួតប្រជែងអាមេរិក ឆ្នាំ២០២២” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
បរទេស៖ ទីក្រុង Baise ព្រំដែនភាគនិរតីនៃប្រទេសចិន បានបញ្ជាឱ្យប្រជាជនប្រមាណ ៣,៥ លាននាក់ ស្នាក់នៅក្នុងផ្ទះ និងជៀសវាងការធ្វើដំណើរ ដែលមិនសំខាន់ចាប់ពីថ្ងៃចន្ទ ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើង នៃការឆ្លងមេរោគកូវីដ១៩ ក្នុងសហគមន៍។ យោងតាមប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា ចន្លោះពី៧០ ទៅ៩៩ករណី ត្រូវបានកត់ត្រាក្នុងរយៈពេល បីថ្ងៃកន្លងមកនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ...
កាលពីថ្ងៃទី៤ខែកុម្ភៈ ពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង ឆ្នាំ២០២២ បានបើកធ្វើដោយជោគជ័យ ។ នៅពីក្រោយពិធីបើក ដ៏អស្ចារ្យ លើកនេះ មិនថា ការផ្សាយបន្តផ្ទាល់ ឬក៏ការសរសេរអត្ថបទ អក្សរសាស្ត្រ ក្តីពីការរចនាផ្នែកសិល្បៈ រហូតដល់ការគាំទ្រផ្នែកបច្ចេកទេស បុគ្គលិកការងារជាច្រើននៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីធានាបាននូវការបង្ហាញ ដ៏ល្អឥតខ្ចោះ នៃពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង...
ប៉េកាំង៖ ប្រទេសចិន និងរុស្ស៊ី បានប្រកាសភាពជាដៃគូយុទ្ធសាស្ត្រ ដ៏ស៊ីជម្រៅមួយកាលពីថ្ងៃសុក្រ ដើម្បីធ្វើឲ្យមានតុល្យភាព នូវអ្វីដែលពួកគេបង្ហាញថា ជាឥទ្ធិពលពិភពលោកដ៏អាក្រក់ របស់សហរដ្ឋអាមេរិក នៅពេលដែលប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានធ្វើជាម្ចាស់ផ្ទះ ទទួលលោក វ្លាឌីមៀ ពូទីន របស់រុស្ស៊ី នៅថ្ងៃបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ។ នៅក្នុងសេចក្តីថ្លែងការណ៍រួម ប្រទេសទាំងពីរបានអះអាងថា ទំនាក់ទំនងថ្មី...
បរទេស៖ សហរដ្ឋអាមេរិកបាន បញ្ជូនឧទ្ធម្ភាគចក្រ Sikorski UH-60M Black Hawk ចំនួន ២គ្រឿងទៅកាន់អាកាសយានដ្ឋាន Franjo Tudman នៃទីក្រុង Zagreb ប្រទេស ក្រូអាត ។ ឧទ្ធម្ភាគចក្រនេះ ត្រូវបានបរិច្ចាគទៅឱ្យប្រទេសក្រូអាត ជាផ្នែកនៃកម្មវិធីជំនួយយោធា ហើយបានមកដល់ចំពេល ដែលអ្នកខ្លះបានពិពណ៌នាថា ជាការប្រណាំងអាវុធកាន់តែកើនឡើង...
ប៉េកាំង៖ ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានទំនាក់ទំនងការទូតស្ងប់ស្ងាត់ ជំនួសឱ្យការទូតតាមមេហ្គា ស្តីពីភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងការបោះឆ្នោតតាមនីតិវិធីប្រទេសចិន និងរុស្ស៊ី បានបោះឆ្នោតប្រឆាំងនឹងកិច្ចប្រជុំបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីអ៊ុយក្រែន។ កិច្ចប្រជុំបានឈានទៅមុខ ខណៈសមាជិកក្រុមប្រឹក្សា១០រូប ទៀតបានបោះឆ្នោត គាំទ្រ។ ចិន ប្រឆាំងនឹងការរៀបចំកិច្ចប្រជុំបែបនេះរបស់ក្រុមប្រឹក្សាសន្តិសុខតាមសំណើរបស់ សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក នៅក្នុងលិខិតផ្ញើទៅកាន់ប្រធានក្រុមប្រឹក្សាសន្តិសុខ ចុះថ្ងៃទី២៧ ខែមករា...
បរទេស៖ ប្រទេសកូរ៉េខាងត្បូង កំពុងត្រូវបានជំរុញឱ្យពង្រឹង យុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីកាត់បន្ថយការពឹងផ្អែក សេដ្ឋកិច្ចលើប្រទេសចិន ច្រើនជាងពេលណាៗទាំងអស់ ខណៈដែលប្រទេសចិន ត្រូវបានគេភ័យខ្លាចថា នឹងបង្ហាញពីដំណើរការកំណើន យឺតបំផុតទីបីរបស់ខ្លួននៅឆ្នាំ 2022 ចាប់តាំងពីសេដ្ឋកិច្ចរបស់ខ្លួន បានចាប់ផ្តើមឡើងដំបូង នៅចុងទសវត្សរ៍ឆ្នាំ 1970 ។ យោងតាមសារព័ត៌មាន Korea Times ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា...
បរទេស៖ ប្រទេសចិននៅថ្ងៃនេះ បានធ្វើការប្រកាសសុំអំពាវនាវ ឲ្យសហរដ្ឋអាមេរិកក្នុង ការបញ្ឈប់ស្វែងរកឡេស និងកែប្រែកំហុសឆ្គងរបស់ខ្លួន ភ្លាមទៅលើបញ្ហាអនុវត្តកិច្ចការងារ ពាណិជ្ជកម្មជាមួយនឹងចិន។ សេចក្តីប្រកាសនេះបានធ្វើឡើង បន្ទាប់ពីអង្គការពាណិជ្ជកម្មពិភពលោក ប្រកាសផ្តល់សិទ្ធឲ្យចិន ក្នុងការឆ្លើយតប ដោយការបន្ថែមពន្ធទៅលើ ទំនិញរបស់អាមេរិកវិញផងដែរ។ រំលឹកដែរថាកាលពីថ្ងៃពុធ WTO អង្គការពាណិជ្ជកម្មពិភពលោក បានប្រកាសផ្តល់សិទ្ធចិន ក្នុងការបន្ថែមពន្ធទៅលើ ទំនិញអាមេរិក និងទទួលបានប្រាក់បន្ថែមប្រមាណជា ៦៤៥លានដុល្លារជាប្រឆាំង។...
បរទេស៖ ក្រសួងពាណិជ្ជកម្ម របស់ប្រទេសចិន បាននិយាយនៅថ្ងៃសុក្រនេះថា សហរដ្ឋអាមេរិក គួរតែបញ្ឈប់ភ្លាម នូវការដាក់សម្ពាធមិន សមហេតុផលលើក្រុមហ៊ុនចិន និងគួរតែប្រព្រឹត្តលើក្រុមហ៊ុន ទាំងនោះដោយស្មើភាព នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបង្ហោះលើគេហទំព័រផ្លូវការរបស់ខ្លួន ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បាននិយាយបន្ថែមថា ប្រទេសចិននឹងការពារយ៉ាងខ្លាំងក្លា នូវសិទ្ធិស្របច្បាប់ និងផលប្រយោជន៍របស់សហគ្រាសចិន។...
បរទេស៖ ប្រធានាធិបតីរុស្សី លោក វ្លាឌីមៀរ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងចំណាយពេលជាច្រើនធ្វើការពិភាក្សាគ្នា ស្តីពីសន្តិសុខនៅក្នុងតំបន់អឺរ៉ុបនិងការទាមទារ ដែលទីក្រុងមូស្គូបានធ្វើឡើងចំពោះលោកខាងលិច នៅពេលមេដឹកនាំទាំងពីរជួបពិភាក្សាគ្នានៅសប្ដាហ៍ក្រោយ នេះបើតាមការឲ្យដឹងពីវិមានក្រឹមឡាំងនៅថ្ងៃសុក្រនេះ។ លោកប្រធានាធិបតីរុស្ស៊ី តាមសេចក្តីរាយការណ៍ នឹងធ្វើដំណើរមកប្រទេសចិន ដើម្បីចូលរួមក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងារប៉េកាំង នៅថ្ងៃទី០៤ ខែកុម្ភៈ ស្របពេលមានការប្រឈមមុខដាក់គ្នាដ៏តានតឹងជាមួយប្រទេសលោកខាងលិច ជុំវិញបញ្ហាប្រទេសអ៊ុយក្រែន។...