ព័ត៌មានអន្តរជាតិ

ចិន បន្តធ្វើសមយុទ្ធយោធា ទ្រង់ទ្រាយធំឈ្មោះថា «ការចាក់សោរតៃវ៉ាន់»

ប៉េកាំង ៖ យោធាចិនបាននិយាយនៅថ្ងៃចន្ទថា ខ្លួនកំពុងបន្តធ្វើសមយុទ្ធ នៅជិតកោះតៃវ៉ាន់ ដែលបានចាប់ផ្តើម ជាការឆ្លើយតប ទៅនឹងដំណើរ ទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះ ដែលគ្រប់គ្រងដោយខ្លួនឯង កាលពីសប្តាហ៍មុន។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា សមយុទ្ធទ្រង់ទ្រាយធំ ដែលត្រូវបានគេដាក់ឈ្មោះថា ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ជាសមយុទ្ធ “ការចាក់សោរតៃវ៉ាន់” ត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃព្រហស្បតិ៍នៅក្នុងទីតាំងចំនួនប្រាំមួយ ដែលឡោមព័ទ្ធទឹកដីនេះ។ សមយុទ្ធគឺមានការចូលរួមក្នុងការបាញ់មីស៊ីលផ្លោង និងការឆ្លងកាត់ខ្សែបន្ទាត់កណ្តាលនៅច្រកសមុទ្រតៃវ៉ាន់ ដោយយន្តហោះចម្បាំង និងនាវាកងទ័ពជើងទឹករបស់ចិន។

មីស៊ីលមួយចំនួនត្រូវបានគេជឿថាបានហោះពីលើកោះនេះ ដោយក្នុងនោះ ៥គ្រាប់ បានធ្លាក់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ប្រទេសជប៉ុន។ ភាពតានតឹងឆ្លងកាត់ច្រកសមុទ្រ បាននិងកំពុងកើនឡើង ដោយប្រទេសចិន បានធ្វើសមយុទ្ធ នៅក្នុងការសងសឹក ចំពោះដំណើរទស្សនកិច្ចកោះតៃវ៉ាន់ របស់លោកស្រី Pelosi ដែលបានធ្វើឱ្យ ទីក្រុងប៉េកាំងខឹងសម្បារ ដែលចាត់ទុកកោះនេះជាផ្នែក នៃទឹកដីរបស់ខ្លួន៕

To Top