ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញកំណត់ដែន ព្រៃលិចទឹកក្នុងតំបន់៣ នៅខេត្តបាត់ដំបង ត្រូវយកតាមបង្គោល ព្រំដែលបានបោះរួច និងចំពោះបង្គោលមិនទាន់បោះ ឬខូច ត្រូវបោះបំពេញបន្ថែមឲ្យគ្រប់ឡើងវិញ។ យោងតាមលិខិតរបស់ ទីស្ដីការគណៈរដ្ឋមន្ដ្រី នាថ្ងៃទី៨ ធ្នូ រាជរដ្ឋាភិបាល បានបញ្ជាក់ថា «ដាក់ចេញនូវវិធានការចំពោះមុខ ដូចជា ៖ ដែនព្រៃលិចទឹកក្នុងតំបន់៣ ក្នុងខេត្តបាត់ដំបង ត្រូវយកតាមបង្គោលព្រំដែលបានបោះរួច...
ភ្នំពេញ ៖ ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន លោក សយ សុភាព បានថ្លែងថា ព្រលឹងបឹងទន្លេសាប អង្រួនចិត្តរាជរដ្ឋាភិបាលកម្ពុជាឲ្យចាត់វិធានអ្នកទន្ទ្រានដីព្រៃលិចទឹក ដើម្បីឲ្យសក្ត័សមនឹងទង្វើបំផ្លាញរូបរាងកាយបឹងទន្លេសាប។ ថ្មីៗនេះ រាជរដ្ឋាភិបាល ប្រគល់ភារកិច្ចជូនអង្គភាព ប្រឆាំងអំពើពុករលួយ ធ្វើការអង្កេតស្រាវជ្រាវ និងចាត់វិធានការច្បាប់ចំពោះលោក ឈួរ ច័ន្ទឌឿន វិធានការអតីតអភិបាលខេត្តកំពង់ឆ្នាំង និងដកហូតដីរដ្ឋទំហំ ២.១០០,៦៦...
ភ្នំពេញ ៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញវិធានការចំនួន១១ចំណុចដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើស ខណៈព្រៃលិចទឹក ជាង៥ពាន់ហិកតានៅតំបន់បឹងទន្លេសាប ក្នុងខេត្តបន្ទាយមានជ័យ ត្រូវជនខិលខូចទន្ទ្រានកាន់កាប់។ ការដាក់វិធានការទាំង១១ចំណុច នេះធ្វើឡើងក្នុងឱកាស លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី...
ភ្នំពេញ៖ ក្រោយទទួលបានរបាយការណ៍បឋម ពីរដ្ឋបាលខេត្តសៀមរាប ដែលរកឃើញដីព្រៃលិចទឹកនៅតំបន់៣ ជិត២ពាន់ហិកតា ត្រូវបានជនខិលខូចទន្រ្ទានកាន់កាប់នោះ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ លោក លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចដាក់ចេញវិធានការចំនួន ១០ចំណុច ដើម្បីទប់ស្កាត់និងបង្រ្កាបបទល្មើសទន្ទ្រានព្រៃលិចទឹក ក្នុងភូមិសាស្ត្រខេត្តសៀមរាប។ យោងតាមហ្វេសប៊ុក...
ភ្នំពេញ៖តាមការស្រាវជ្រាវបឋមរបស់រដ្ឋបាលខេត្តសៀមរាបបានរកឃើញការទន្ទ្រានដីរដ្ឋក្នុងតំបន់៣ចំនួន ១៨៧ទីតាំង ស្មើផ្ទៃដី ប្រមាណ ១,៩៧០.៨២២ ហិកតា ស្ថិតនៅក្នុងឃុំ-សង្កាត់ ចំនួន ៣០ ក្នុងក្រុង-ស្រុកចំនួន ០៦។ យោងតាមហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការទន្ទ្រានដីរដ្ឋក្នុងតំបន់៣ ក្នុងខេត្តសៀមរាបមានដូចជា៖ *ស្រុកក្រឡាញ់...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ភារកិច្ចឲ្យ អង្គភាពប្រឆាំងអំពើពុកលួយ (ACU) ធ្វើការអង្កេត ស្រាវជ្រាវ និងចាត់វិធានការច្បាប់ចំពោះ លោក ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង។ យោងតាមលិខិតរបស់ ទីស្ដីការគណៈរដ្ឋមន្ដ្រី នាពេលថ្មីៗនេះ បានឲ្យដឹងថា «រាជរដ្ឋាភិបាលប្រគល់ភារកិច្ចជូនអង្គភាពប្រឆាំងអំពើពុករលួយធ្វើការអង្កេតស្រាវជ្រាវ និងចាត់វិធានការច្បាប់ចំពោះបុគ្គលឈ្មោះ ឈួរ ច័ន្ទឌឿន អតីតអភិបាល...
ភ្នំពេញ៖ នៅក្នុងវិធានការណ៍កែលម្អរឡើងវិញ នៅជុំវិញបឹងទន្លេសាប លើផ្ទៃដីដែលត្រូវបាន ក្រុមទុច្ចរិតកាប់បំផ្លាញព្រៃលិចទឹកនោះ តាមរយៈក្រុមការងារអន្តរក្រសួង ដែលដឹកនាំដោយ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានផ្ដល់អាទិភាព ឱ្យដាំដើមឫស្សី ឡើងវិញនៅលើផ្ទៃដីទាំងនោះ។ យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា...
ភ្នំពេញ ៖ ក្រោយការប្រមូលផលស្រូវ របស់ប្រជាពលរដ្ឋដែលជាកសិករ ចំនួន៥០គ្រួសារ នៅលើដីព្រៃលិចទឹក នៅតំបន់ទន្លេសាប រួចរាល់ហើយ អាជ្ញាធរនឹងដកហូតមកវិញ ពោរដោយគ្រាន់តែអនុញ្ញាត ឲ្យធ្វើបញ្ចប់ត្រឹមមួយវគ្គនេះទេ។ នេះបើតាម ហ្វេសប៊ុក លោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ។ ការអនុញ្ញាតនេះ...
ភ្នំពេញ៖ ប្រវត្តិសាស្រ្ត ជាកញ្ចក់ឆ្លុះបញ្ចាំងពីបច្ចុប្បន្នភាព និងជាស្ពានឆ្លងទៅថ្ងៃអនាគត ដូចដែលករណី នៃភាពបែកបាក់ និងការបាត់បង់ទឹកដីខ្មែរ នាសម័យលង្វែក ដោយល្បិចកល ពីប្រទេសជិតខាង ក្នុងឆ្នាំ១៥៩៦។ ចំពោះករណីនេះ ត្រូវបានលោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានធ្វើការប្រៀបធៀប ពីសម័យកាលនោះ មកបច្ចុប្បន្ន ដោយលើកឡើងថា « ១៥៩៦ កាប់ ឬស្សី បែកក្រុងលង្វែក ២០២១កាប់ព្រៃលិចទឹក បំផ្លាញបឹងទន្លេសាប»។ ការលើកឡើងរបស់ លោក សយ សុភាព បែបនេះស្របពេលដែល ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្រ្តីពាក់ព័ន្ធ និងអភិបាលខេត្តនានាត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ ចំពោះជនខិលខូចមួយចំនួន ដែលលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ដើម្បីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ក្នុងនោះ សម្ដេច បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យចាប់ខ្លួនអ្នកកាប់ដីព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប ហើយរឹបអូសដីព្រៃទាំងនោះយកមកវិញ ព្រមទាំង រឹបអូសទ្រព្យសម្បត្តិពួកគេផងដែរ។ នៅលើគេហទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី៣ ខែធ្វូ ឆ្នាំ២០២១ លោក សយ សុភាព បានលើកឡើងថា «បើមិនបានដឹងប្រវត្តិសាស្ត្រខ្លួនឯងទេ អ្នកនឹងដើរជាន់ដានប្រវត្តិសាស្ត្រ ហើយឈ្មោះរបស់អ្នក នឹងចារទុកជាប្រវត្តិសាស្ត្រ បំផ្លាញជាតិដែរ»។ លោកថា យ៉ាងណាមិញ សម័យលង្វែក ខ្មែរបានចាញ់កលល្បិចសៀម (មួយផ្នែក) ដោយគេយកប្រាក់ដួង មកបាចចូលគុម្ពឬស្សី រួចរាស្ត្រខ្មែរនាំគ្នា កាប់ឬស្សីយកប្រាក់ដួង ទីបំផុត សៀមវៃបែកក្រុងលង្វែក។ ក្រោយមកខ្មែរ សម័យនោះរស់នៅ យ៉ាងវេទនាជាទីបំផុត។ លោក សយ សុភាព បញ្ជាក់ថា «មកដល់សម័យនេះទៅហើយ ហេតុអីនៅមានអ្នកកាន់ការរដ្នមួយចំនួនតូចណានោះ មហាលោភលន់ និង ប្រកាន់យកនូវភាពល្ងង់ខ្លៅ បំផ្លាញជាតិឯង តទៅទៀត ដោយនាំគ្នាទៅកាប់ឆ្ការព្រៃលិចទឹក សម្រាប់ជំរកត្រីពង ដូរយកដុល្លារ ធ្វើពីក្រដាស»។ ក្នុងករណីដដែលនេះ លោក សយ សុភាព បន្តថា កន្លងទៅសមត្ថកិច្ច ហ៊ានបង្រ្កាបតែអ្នក ល្អិតល្អោច ដែលគេជួលទៅកាប់ឆ្ការទេ តែពេលនេះវែកមុខឃើញ អ្នកពាក់ផ្កាយ អតីតចៅហ្វយខេត្ត។ ទីបំផុតបានត្រឹមរួចខ្លួន។ លោកបន្ថែមថា តែយ៉ាងក៏ដោយបុគ្គល ណានោះ អ្នកឯងត្រូវបានប្រវត្តិសាស្ត្រចារទុក ថាពួកអ្នកឯងជាអ្នកបំផ្លាញជាតិ បំផ្លាញយុទ្ធសាស្ត្រជាតិ អ្នកមិនស័ក្តសម ជាកូនខ្មែរទេ។ លោក សយ សុភាព គួសបញ្ជាក់ថា «សេចក្តីលោភលន់របស់អ្នក បានមកដល់ទីបញ្ចប់ហើយ ។ បរាជ័យទៅអ្នកល្មោភលុយយកទ្រព្យសម្បត្តិជាតិ។ ពួកអ្នកឯង ប្រហែលជាវង្សត្រកូល កឋាថនឈុំ ដែលបានក្បត់រាជវាំង ឧត្តុង្គ ទៅរណបនគរសៀម កាលពីជិត២០០ឆ្នាំមុន»។ សូមបញ្ជាក់ថា ក្រោមបទបញ្ជាយ៉ាងមឺុងម៉ាត់ របស់សម្ដេចតេជោ ហ៊ុន សែន នេះ ក្នុងសកម្មភាពដឹកនាំដោយលោក ជា សុផារ៉ាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ក្នុងការបង្ក្រាបការទន្រ្ទានដីរដ្ឋ ក្នុងដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង គឺបានដកហូតពីជនបំពានជិត២០០០ហិកតា មកធ្វើជាកម្មសិទ្ធិរបស់រដ្ឋវិញ។ នេះជាការថ្លែងឲ្យដឹងពីលោក ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង។
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា បើអ្នកណាប្រគល់ដី ដែលរំលោភដីព្រៃលិចទឹក នៅតាមបណ្តាខេត្តក្នុងតំបន់ បឹងទន្លេសាបគឺរួចខ្លួន ហើយអ្នកណារឹងទទឹងវាយខ្នោះភ្លាមៗ។ ក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានា ក្នុងខេត្តព្រះសីហនុ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា...