ព័ត៌មានជាតិ

រាជរដ្ឋាភិបាល៖ ដែនព្រៃលិចទឹក ក្នុងតំបន់៣ នៅបាត់ដំបង ត្រូវយកតាមបង្គោល ព្រំដែនបានបោះរួច (Video)

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញកំណត់ដែន ព្រៃលិចទឹកក្នុងតំបន់៣ នៅខេត្តបាត់ដំបង ត្រូវយកតាមបង្គោល ព្រំដែលបានបោះរួច និងចំពោះបង្គោលមិនទាន់បោះ ឬខូច ត្រូវបោះបំពេញបន្ថែមឲ្យគ្រប់ឡើងវិញ។

យោងតាមលិខិតរបស់ ទីស្ដីការគណៈរដ្ឋមន្ដ្រី នាថ្ងៃទី៨ ធ្នូ រាជរដ្ឋាភិបាល បានបញ្ជាក់ថា «ដាក់ចេញនូវវិធានការចំពោះមុខ ដូចជា ៖ ដែនព្រៃលិចទឹកក្នុងតំបន់៣ ក្នុងខេត្តបាត់ដំបង ត្រូវយកតាមបង្គោលព្រំដែលបានបោះរួច និងតាម និយាមកាដែលបានកំណត់ក្នុងអនុក្រឹត្យ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១។ ចំពោះបង្គោលដែលមិនទាន់បានបោះ និងខូច ត្រូវបោះបំពេញបន្ថែម ឲ្យបានគ្រប់ឡើងវិញ ដោយប្រគល់ភារកិច្ច ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម»។

ផ្ទាំងពាណិជ្ជកម្ម

រាជរដ្ឋាភិបាល ប្រគល់ភារកិច្ចជូន ក្រសួងធនធានទឹក រៀបចំប៉ាណូបង្ហាញទីតាំង ដែនព្រៃលិចដែលបានកំណត់។ រដ្ឋបាលខេត្តបាត់ដំបងចេញ លិខិតណែនាំដល់អាជ្ញាធរស្រុក ឃុំ បញ្ឈប់រាល់ចរន្តការសុំកាន់។ ទន្ទឹមនឹងវិធានការផ្លូវច្បាប់ ជនល្មើសត្រូវដាំដើមឈើឡើងវិញ លើផ្ទៃដីដែលបានទន្ទ្រាន។

រាជរដ្ឋាភិបាល ក៏ណែនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាត់កម្លាំងចុះល្បាតតាមគោលដៅ ដើម្បីទប់ស្កាត់ការទន្ទ្រាន ដីព្រៃលិចទឹក និងអនុវត្តវិធានការច្បាប់។ ក្រសួងធនធានទឹក ទទួលបន្ទុកដាំបង្គោលព្រំដែន ព្រៃលិចទឹកដែលខ្វះ និងបានដួលរលំ និងដាក់ពាក្យសុំចុះបញ្ជីដីរដ្ឋនូវ ដីព្រៃលិចទឹកតំបន់ទន្លេសាប ៕

To Top